ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ លើកទី១៣ ឆ្នាំ២០២៥ មានក្រុមហ៊ុនចូលរួមតាំងពិព័រណ៌ប្រមាណ១០០ក្រុមហ៊ុន
កម្មវិធីតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ លើកទី១៣ រយៈពេល ៣ថ្ងៃ បានចាប់ដំណើរការហើយ ដោយធ្វើឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៧ល្ងាច នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលត្រូវបានរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា ដោយមានក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ប្រមាណ១០០ក្រុមហ៊ុន។

ថ្លែងក្នុងពិធីសន្និបាតបូកសរុបការងារលើកទី១៥ របស់សមាគម និងពិធីសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៥, ឧកញ៉ា ឆារស៍ វ៉ាន់ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា ពិព័រណ៍នេះធ្វើឡើង ដើម្បីផ្តល់ឱកាសដល់ក្រុមហ៊ុនសំណង់ទាំងអស់ បានជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់។ ម្យ៉ាងវិញទៀត ការរៀបចំកម្មវិធីនេះ ក៏មានគោលបំណងដាក់បង្ហាញអំពីសម្ភារ បរិក្ខារ គ្រឿងចក្រសំណង់ និងបច្ចេកវិទ្យានៃការសាងសង់ ដែលមាននៅទីផ្សារកម្ពុជា ជាពិសេស លើកទឹកចិត្ត ដល់វិនិយោគិនកម្ពុជា និងបរទេស ឲ្យមកបង្កើតរោងចក្រផលិតសម្ភារ បរិក្ខារឧស្សាហកម្មសំណង់ នៅប្រទេស កម្ពុជាបន្ថែមទៀត។

ប្រធានសមាគមអ្នកសាងសង់កម្ពុជាបានបន្តថា សម្រាប់ឆ្នាំ២០២៥នេះ ការរៀបចំពិព័រណ៍ មានការចូលរួមពីក្រុមហ៊ុន ប្រមាណ១០០ ក្រុមហ៊ុន ស្មើនឹងជាង២០០ស្តង់ ដោយមានសម្ភារ បរិក្ខារ ព្រមទាំងគ្រឿងចក្រសំណង់ប្រមាណ ៥០០ ប្រភេទ រួមទាំង ៣២ ប្រភេទនៃសេវាកម្មដែលពាក់ព័ន្ធផ្សេងៗ មកដាក់តាំងបង្ហាញ។ សម្ភារ និងបរិក្ខារ ព្រមទាំងគ្រឿងចក្រសំណង់ទាំងនេះ ជាផលិតផលដែលបានផលិតនៅក្នុងស្រុក និងនាំចូលមកពីបណ្តាប្រទេសជាច្រើន ដូចជា ចិន តៃវ៉ាន់ វៀតណាម កូរ៉េ ម៉ាឡេស៊ី បារាំង សឹង្ហបុរី ឥណ្ឌូនេស៊ី ជប៉ុន រុស្សី អាល្លឺម៉ង់ បារាំង ឥណ្ឌា ស៊ុយអ៊ែត អារ៉ាប់រួមជាដើម។

លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការរៀបចំពិព័រណ៍នេះ បង្ហាញពីសញ្ញាវិជ្ជមាន និងការជឿជាក់លើសក្តានុពល នៃដំណើរឆ្ពោះទៅមុខ​ ក្នុងការអភិវឌ្ឍ ការវិនិយោគ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ស្របតាមទិសដៅ និងសម្រេចការឈានទៅរក ផលិតភាពឧស្សាហកម្មសំណង់កម្ពុជា ប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោករដ្ឋលេខាធិការ បានបន្ថែមថា សកម្មភាពនេះ ក៏បានបង្ហាញពីការចូលរួមចំណែករបស់វិស័យឯកជន ជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ច និងឱកាសការងារ ដើម្បីកម្ពុជា ឈានទៅសម្រេចបាន ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ ឆ្នាំ២០៥០ ខណៈតម្រូវការវិនិយោគវិស័យនេះ មានការកើនឡើង ស្របតាមកំណើនសេដ្ឋកិច្ចឆ្នាំ២០២៦ ដែលបានព្យាករណ៍ ស្ថិតក្នុងរង្វង់៥ភាគរយ ប្រកបដោយបរិយាប័ន្ន និងសមធម៌៕

The post ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ លើកទី១៣ ឆ្នាំ២០២៥ មានក្រុមហ៊ុនចូលរួមតាំងពិព័រណ៌ប្រមាណ១០០ក្រុមហ៊ុន appeared first on .