ពុទ្ធសាសនា

មូលហេតុ​ចម្បង ៣ ​ញ៉ាំង​ឱ្យ​អង្គការសហប្រជាជាតិទទួលស្គាល់វិសាខបូជាជាបុណ្យអន្តរជាតិ
វិសាខបូជា គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលនិយាយមួយបែបទៀតថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាយរឭកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូជាម្ចាស់ នាថ្ងៃពេញបូណ៌មី គឺថ្ងៃ ១៥ កើត ខែពិសាខ។ បុណ្យវិសាខបូជា ប្រារព្ធឡើងរម្លឹកដល់ព្រឹត្តិការណ៍ ​៣ យ៉ាង គឺព្រះអង្គទ្រង់​ប្រសូត​ ​ការត្រាស់​ដឹង និងចូល​កាន់ព្រះនិព្វាន។

បុណ្យ​វិសាខ​បូជា​ត្រូវ​បានរាជរដ្ឋាភិបាល ចាត់​ទុក​ជា​ថ្ងៃ​បុណ្យជាតិរបស់​ប្រទេសកម្ពុជា។ ជាងនេះទៀត ក្នុង​ឆ្នាំ ១៩៩៩ សមាជិក​នៃ​អង្គការ​សហប្រជាជាតិ  ជិត២០០ ប្រទេស​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ទទួលស្គាល់ និង​ចាត់​ទុក​បុណ្យវិសាខ​បូជា​របស់ព្រះពុទ្ធសាសនា​ជា​បុណ្យ​អន្តរជាតិ។

ចំពោះ​ហេតុផល​ចម្បង​មួយ ​ដែល​ញ៉ាំង​ឱ្យ​មាន​ការ​ទទួលស្គាល់​នេះ គឺ​អាស្រ័យ​ដោយ​គោលការណ៍​សន្តិភាព និង​អហិង្សា​របស់​ព្រះពុទ្ធសាសនា ​ដែល​ស្រប​នឹង​គោលការណ៍​គ្រឹះ​នៃ​អង្គការ​សហប្រជាជាតិ៖ «អាស្រ័យ​ដោយ​មូលហេតុ​ចម្បងៗ គឺ​ទី១ អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ថា កំណើត​របស់​ព្រះសម្មាសម្ពុទ្ធ នាំ​មក​នូវ​សុខ​សន្តិភាព​ដល់​ពិភព​លោក។ ទី២ អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ថា ការ​ត្រាស់​ដឹង​របស់​ព្រះ​សម្មា​សម្ពុទ្ធ បាន​ផ្សព្វផ្សាយ​នូវ​បញ្ញាញាណ និង​ចំណេះ​វិជ្ជា​ដ៏​ធំ​ទូលាយ​ដល់​ពិភព​លោក​ទាំង​មូល។ ទី៣ អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ថា វប្បធម៌​សន្តិភាព និង​អហិង្សា​របស់​ព្រះ​ពុទ្ធ បាន​ជួយ​ដោះ​ស្រាយ​ជម្លោះ និង​សង្គ្រាម»។

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយចាប់​តាំង​ពី​អង្គការសហប្រជាជាតិ​បាន​ទទួល​ស្គាល់​វិសាខបូជា ជា​ទិវា​បុណ្យ​អន្តរជាតិ​មក ប្រទេស​ដែល​គោរព​ព្រះពុទ្ធសាសនា​ជាច្រើន​នៅ​លើ​សកលលោក បាន​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​វិសាខបូជា​ជាស​កល ដោយ​ដាក់​ឈ្មោះថា UN-​វិសាខ ឬ​វិសាខបូជា​នៃ​អង្គការសហប្រជាជាតិ៕

The post មូលហេតុ​ចម្បង ៣ ​ញ៉ាំង​ឱ្យ​អង្គការសហប្រជាជាតិទទួលស្គាល់វិសាខបូជាជាបុណ្យអន្តរជាតិ appeared first on .

រដ្ឋបើកគម្រោងសាងសង់អាគារសាកលវិទ្យាល័យពុទ្ធសាសនាថ្មីតម្លៃជាង ៤លានដុល្លារអាមេរិក
អាគារសកលវិទ្យាល័យពុទ្ធសាសនាថ្មីមួយ ធ្វើពិធីសាសនាបើកដំណើរការសាងសង់ដែលនឹងក្លាយជាមណ្ឌលបណ្តុះបណ្តាលកម្រិតឧត្តមសិក្សា ក្រោយវត្តមានសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បូរ គ្រី សម្តេចព្រះមហាសង្ឃរាជគណ:ធម្មយុត្តិកកាយកម្ពុជា និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃអាទិត្យទី២៣ មករាម្សិលមិញ។

គម្រោងអាគារសកលវិទ្យាលយ័នេះ មានឈ្មោះថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គ្រោងចំណាយថវិកាអស់​ ៤.០៥៣.០០០ដុល្លារអាមេរិក​ ដោយមិនគិតបញ្ចូលសម្ភារ:បរិក្ខារបំពាក់ក្នុងអាគារនៅឡេីយ ដែលសាងសង់លេីផ្ទៃដី១៣៥៨០ម៉ែត្រក្រឡា​ មានកម្ពស់៦ជាន់​ សាងសង់រាងអក្សរអ៊ុយ​ មនបន្ទប់សិក្សា៧២បន្ទប់​ និងផ្ទុកមនុស្សបាន ១,០២០នាក់​ ស្ថិតនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

បើតាមសង្ឃដីការបស់សម្ដេចមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ បញ្ជាក់ថា អាគារសាកលវិទ្យាល័យនេះ នឹងសាងសង់រួចរាល់ក្នុងរយៈពេល ៣ឆ្នាំ ប្រសិនបើមានពុទ្ធបរិស័ទ និងសប្បុរសជនចូលរួមបច្ច័យគាំទ្រគ្រប់គ្រាន់។

ថ្លែងនៅក្នុងពេលបើកគម្រោងសាងសង់លោក គង់ សោភណ្ឌ័​ អភិបាលខេត្តកណ្តាល បានលើកឡើងថា៖ អាគារសិក្សានេះគឺជាសមិទ្ធផលថ្មីមួយទៀតក្នុងវិសយ័ព្រះពុទ្ធសាសនា​ ទុកជាប្រវត្តិសាស្ត្រសម្រាប់ សមណនិស្សិត និស្សិត យុវជនខ្មែរ និងបរទេស មកទទួលការអប់រំ និងសិក្សាស្រាវជ្រាវ ស្វែងរកចំណេះដឹងនៅទីនេះ។

ជាមួយគ្នានេះ លោកបានបង្ហាញក្តីសង្ឃឹមថា សកលវិទ្យាលយ័នេះក៏នឹងក្លាយទៅជាមជ្ឍមណ្ឌលដ៏មានសារ:សំខាន់សំរាប់ព្រះសង្ឃនិងយុវវ័យក្នុងការក្រេបយកចំណេះដឹងដេីម្បីអនាគតបន្ទាប់ពីការសាងសង់រួច៕

The post រដ្ឋបើកគម្រោងសាងសង់អាគារសាកលវិទ្យាល័យពុទ្ធសាសនាថ្មីតម្លៃជាង ៤លានដុល្លារអាមេរិក appeared first on .

តើភាពក្រីក្រពិតជាបណ្តាលមកពីការជឿកាន់ព្រះពុទ្ធសាសនាមែនឬទេ និងពុទ្ធសាសនាអាចជួយអ្វីខ្លះដល់អាជីវកម្ម?
មានទស្សនៈមួយចំនួនលើកឡើងផ្សេងៗគ្នា ជុំវិញទស្សនវិជ្ជាព្រះពុទ្ធសាសនានៅក្នុងសកលលោក ដោយបានអះអាងថា ព្រះពុទ្ធសាសនាធ្វើឲ្យអ្នកគោរព ឬប្រតិបត្តិតាមក្រ ប្រើអំពើ​ហិង្សា ការ​កេង​ប្រវ័ញ្ច ការសេព​គ្រឿង​ស្រវឹង គ្រឿងញៀន និងអំពើ​អសីលធម៌​​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ។ សម្រាប់ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជាវិញ ក៏បានធ្វើឲ្យសាវ័ករបស់ព្រះអង្គក្រ ពោលគឺប្រជាជនភាគច្រើនក្រដោយសារពួកគាត់កាន់ព្រះពុទ្ធសាសនា។

នៅ​កម្ពុជា ​ព្រះពុទ្ធ​សាសនា​ត្រូវ​បានចាត់​ទុកថា​ជា​សាសនា​របស់​រដ្ឋ ​ហើយ​សាសនា​ក៏​ត្រូវ​គេ​លើក​តម្កើង​យ៉ាង​ខ្ពស់​ជា​បាវចនា​របស់​ជាតិ​ទៀត​ផង។ ​ទាំងនេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ព្រះពុទ្ធសាសនា​ពិត​ជា​ត្រូវ​បាន​ផ្តល់​តម្លៃ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ប្រជាជាតិ​ខ្មែរ ខណៈដែលមានប្រជា​ជន​ខ្មែរ​ រាប់តាំងពី​រាស្ត្រ​សាមញ្ញ​ មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់ ​រហូត​ដល់​ព្រះមហាក្សត្រ បានគោរពប្រតិបត្តិ​ជាទី​សក្ការៈ​យ៉ាង​ខ្ជាប់​ខ្ជួន។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយ​យល់​ឃើញ​បែប​នេះ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ជាការឆ្លើយតបទៅនឹងទស្សនថា ការជឿកាន់ព្រះពុទ្ធសាសនាធ្វើឲ្យយើងក្រ នេះជាគំនិតដែលយល់ខុសយ៉ាងខ្លាំងមកលើព្រះពុទ្ធសាសនា ជាទស្សន:ដែលមិនបានសិក្សាស្វែងយល់ពីព្រះពុទ្ធសាសនា។

ឯកឧត្តមបន្តថា ជាទស្សនដែលអាចកើតចេញពីច្រើនប្រភពដូចជា អាចចេញពីពពួកអ្នកមិនគោរពស្រឡាញ់និងចង់បន្សាបជំនឿព្រះពុទ្ធសាសនា ក្នុងសង្គមខ្មែរ។ ជំនឿជាភាពខ្លាំងនៃមនុស្ស ឬសង្គមជាតិមួយ តែជំនឿក៏អាចជាភាពទន់ខ្សោយនៃបុគ្គល ឬសង្គមមួយផងដែរ។ ជាក់ស្តែង បើប្រព័ន្ធជំនឿត្រូវបានបន្សាបហើយ អ្វីៗនឹងងាយស្រួលតាមនោះដែរ។ យើងគ្រប់គ្នាដឹងហើយថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ពោល គឺ​ព្រះពុទ្ធសាសនាជា គ្រឹះនៃប្រព័ន្ធជំនឿងយ៉ាងរឹងមាំរបស់ខ្មែរ និងសង្គមខ្មែរទាំងមូលផងដែរ។

លើស​ពី​នេះ ឯកឧត្តបន្ថែមថា គំនិតនេះអាចចេញពីមនុស្សដែលមិនយល់ពីព្រះពុទ្ធសាសនា និងឃើញព្រឹត្តិការណ៍សង្គមនានា ឬអាចឃើញឥរិយាបថយឺតយ៉ាវរបស់​អតីតអ្នកបួសខ្លះក្នុងស្រុកភូមិ ឬលឺទ្រឹស្តីបទតាមគេតាមឯងផង ដោយមិនបានសិក្សាសង្កេតជាក់លាក់ ក៏ដាក់បន្ទុកមកលើព្រះពុទ្ធសាសនាតែម្តង។ ការចោទប្រកាន់ទៅលើអតីតអ្នកបួសបានបួសរាប់សិបឆ្នាំ ហើយសឹកមកវិញខ្ចិល រកស៊ីមិនទាន់គេ រស់នៅក្នុងភាពក្រីក្រ នឹងសន្និដ្ឋានថា ព្រះពុទ្ធសាសនាធ្វើឲ្យមនុស្សខ្ចិល ធ្វើឲ្យមនុស្សក្រ ក៏មាន ឬទស្សននេះ អាចចេញពីមនុស្សមិនចំរើន ជាមនុស្សបរាជ័យ យល់មិនដល់មុជមិនឆ្ងាយ គិតមិនជ្រៅ ចឹងជា ជាងបន្ទោសខ្លួនឯង ក៏ទំលាក់ទៅព្រះពុទ្ធសាសនាក៏ថាបាន។

លោកឧកញ៉ា យ៉ន សេងហាន ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បូរ គ្រី មានប្រសាសន៍ថា ពេលខ្លះគេមើលតែសំបកខាងក្រៅ ហើយវាយតម្លៃដល់គុណតម្លៃជាសាកលខាងក្នុងនៃព្រះពុទ្ធសាសនា។ ព្រះពុទ្ធសាសនានឹងដឹកនាំមនុស្សឲ្យរីកចំរើន ឬនាំឲ្យអន់ថយ ទាល់តែយើងប្រតិបត្តិប្រព្រឹតិ្តទៅតាមអ្វីដែលព្រះពុទ្ធបានសម្តែងទើបយើងដឹង។ បើយើងមិនស្គាល់មិនដឹងផង ទៅលើវាយតម្លៃលើទ្រឹស្តីព្រះពុទ្ធសាសនាជារឿងដែលត្រឹមត្រូវ ខណៈដែលពួកអ្នកបង្ហាញទស្សនៈលើកឡើងនោះកើតទាន់សាសនាព្រះពុទ្ធជាសាសនាដ៏ល្អក្រៃលែង។

ទោះជាយ៉ាងណាក៏ដោយលោកឧកញ៉ាសង្កេតឃើញថា៖ «ពាក់ព័ន្ធនឹងការមានក្រនេះ យើងដាក់បន្ទុកទៅលើសាសនាគឺមិនសមហេតុផលនោះទេ ពីព្រោះយើងនឹងឯងដែលជាអ្នកគោរពប្រតិបត្តិជាអ្នកយកទៅអនុវត្តជាមួយនឹងសភាពការណ៍ជាក់ស្តែងនៃផែនការអាជីវកម្ម ផែនការជីវិត ឬមកពីយើងចេះតែបណ្តែតបណ្តាយជីវិត ហើយអាងចោទលើព្រះពុទ្ធសាសនា»។

ឯកឧត្តម ហឿន សំនៀង៖ «ខ្ញុំបួស ១៩វស្សា និងបានរៀនសូត្រក៏ច្រើនគ្រាន់ដែរ ខ្ញុំរកមិនឃើញកន្លែងណាមួយដែលព្រះពុទ្ធដាក់ទោសដល់ការមានបាននៃទ្រព្យថាជាអំពើបាប ជាទោស ឬវិបត្តិនោះឡើយ។ ខ្ញុំឃើញតែរឿងព្រះពុទ្ធទ្រង់សសើរពីអានិសង្សនៃការមានទ្រព្យ ឬអត្ថប្រយោជន៍នៃការមានទ្រព្យ។ មិនតែប៉ុណ្ណោះ ខ្ញុំឃើញតែចំណុចដែលព្រះពុទ្ធណែនាំពីវិធីសាស្ត្ររកទ្រព្យ និងមានបានទ្រព្យ តាមរបៀបត្រឹមត្រូវ ថ្លៃថ្នូរ ដែលមិនប៉ះពាល់ប្រយោជន៍អ្នកដទៃ ឬសង្គមជាតិទៀតផង»។

ទាក់ទងនឹងការលើកឡើងថាការជឿកាន់ព្រះពុទ្ធសាសនា ធ្វើឲ្យយើងក្រ លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលទ្រព្យ CPL ឲ្យដឹងថា ព្រះពុទ្ធសាសនាអាចធ្វើឲ្យយើងមានបាន ប៉ុន្តែអ្នកមួយចំនួនទៅចោទព្រះពុទ្ធ គោរពពុទ្ធសាសនាធ្វើឲ្យក្រ យើងរៀនពីព្រះអង្គឲ្យបានច្រើនយើងសប្បាយចិត្ត មានសុភមង្គលផ្លូវកាយ ផ្លូវចិត្ត ពីព្រោះព្រះអង្គនាំមនុស្សឲ្យល្អ។

ជាមួយ​គ្នា​នេះ​ដែរ លោកឧកញ៉ា​កត់​សម្គាល់​ថា៖ «ចូលមកភ្នំពេញដំបូង ខ្ញុំយកទ្រឹស្តីព្រះពុទ្ធមកមើល និងស្តាប់ក៏ខ្ញុំអាចក្លាយជាអ្នកមានមកដល់សព្វថ្ងៃ។ យើងស្តាប់ព្រះពុទ្ធបានធ្វើឲ្យស្ងប់ចិត្ត សប្បាយចិត្ត និងមានសុភមង្គលពិតប្រាកដទៀតផង»។

ឯកឧត្តម ហឿន សំនៀង៖ «ខ្មែរក្រមិនមែនដោយសារកាន់ជឿព្រះពុទ្ធសាសនាទេ តែខ្មែរក្រដោយសារ តែសង្គ្រាមដ៏រាំរ៉ៃរាប់សិបជំនាន់ របបប្រល័យពូជសាសន៍កាប់សម្លាប់ជនជាតិ ខ្លួនឯង ការបែកបាក់ផ្ទៃក្នុង ភាពល្ងង់ខ្មៅ មិនបានសិក្សារៀនសូត្រ និងការ ប្រើប្រាស់ធនធានជាតិខុសគោលដៅជាដើម ជាហេតុធ្វើឲ្យខ្មែរក្រ»។

លោកឧកញ៉ា ផន វណ្ណិត ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានអះអាងថា ជំនឿ និងការប្រតិបត្តិក្នុងព្រះពុទ្ធសាសនាបានក្លាយជាមាគ៌ាជីវិតប្រកបដោយវិចារណញ្ញាណដើម្បីអភិវឌ្ឍន៍ផ្លូវចិត្ត និងសន្តិភាពសម្រាប់មនុស្សជាតិគ្រប់វណ្ណៈ។ ព្រះពុទ្ធសាសនាជាសាសនាប្រាកដនិយមមានគោលការណ៍ជាក់លាក់ក្នុងការដឹកនាំមនុស្ស នឹងរក្សាមនុស្សគ្រប់សម័យកាល។ កាលណាយើងយកទ្រឹស្តី និងការអប់រំជាពុទ្ធីរបស់ព្រះអង្គមកដឹកនាំជីវិត ប្រទេសជាតិ ស្ថាប័ន ខ្ញុំជឿថាយើងនឹងមាការរីកចម្រើនទៅមុខ។

ជាង​នេះ​ទៅ​ទៀត លោកឧកញ៉ាបន្ថែមថា «បញ្ហា​របស់មនុស្ស​មិនមែន​ថា ​ព្រះពុទ្ធ​សាសនា​ខ្វះ​មធ្យោបាយ​ជួយ​ដោះស្រាយ​នោះ​ទេ ពុទ្ធសាសនា​​មាន​ទិស​ដៅ​នាំយើងទៅ​រកភាព​ជោគជ័យ។ អ្វីដែល​សំខាន់ យើងត្រូវស្គាល់ខ្លួនឯងច្បាស់លាស់ ព្រោះសត្រូវធំបំផុត​ក្នុង​ជីវិត​ពិតប្រាកដរបស់យើង គឺការមិនបានអប់រំលត់ដំខ្លួនឯងឲ្យរឹងមាំ»។

ឯកឧត្តម ហឿន សំនៀង បន្ថែមថា យើងដឹងហើយថា មនុស្សបរាជ័យភាគច្រើន ចេញពីភាពល្ងង់ខ្លៅ អវិជ្ជា មិនបានសិក្សារៀនសូត្រជ្រៅជ្រះ ឬជាមនុស្សមានទស្សនអវិជ្ជមានខ្លាំងពេកចំពោះខ្លួនឯង។ ផ្ទុយទៅវិញ មនុស្សជោកជ័យ គេតែងអរគុណដល់អតីតកាល ពូជពង្សវង្ស ត្រកូល និងមនុស្សជុំវិញខ្លួន ជាពិសេស ភាពល្វីជូចត់ ខ្សត់ខ្សោយ លំបាកតោយ៉ាកដែលធ្វើឲ្យគេរឹងមាំ។ បុគ្គលជោគជ័យ មានទស្សន:វីជ្ជា។

ឯកឧត្តម ហឿន សំនៀង៖ «សម្លឹងមើលប្រទេសដែលកាន់ព្រះពុទ្ធសាសនាដូចយើង ដូចជាប្រទេសថៃ វៀតណាម ចិន ជប៉ុន កូរ៉េ និងតៃវ៉ាន់។ ប្រទេសទាំងនេះ កាលមុនក្រដែរ តែឥឡូវគេក្លាយជាប្រទេសអ្នកមាន។ សួរថា ហេតុអ្វី? ចម្លើយដ៏សាមញ្ញ គឺថា កាលមុនប្រទេសទាំងនេះ ក៏ក្រដែរ គឺក្រដោយសារសង្គ្រាមផង និងក្រដោយសារការវិវត្តនៃបច្ចេកវិទ្យាមិនទាន់ជឿនលឿន។ លុះដល់គេអស់សង្គ្រាម និងការមកដល់នៃបច្ចេកវិទ្យា គេក៏មានឪកាសអភិវឌ្ឍប្រទេសក្លាយជាអ្នកមាន»។

ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ប្រធាននាយកដ្ឋានពុទ្ធិកឧត្តមសិក្សានិងក្រោយពុទ្ធិកឧត្តមសិក្សានៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ មានថេរដីកាថា៖ «ព្រះពុទ្ធសាសនាបង្រៀនមនុស្សនូវរបៀបដឹកនាំជីវិតឲ្យផុតពីគ្រោះថ្នាក់ និងស្វែងរកការរំដោះទុក្ខតាមរយៈផ្លូវកាយ និងផ្លូវចិត្ត។ ព្រះពុទ្ធសាសនាមិនគ្រាន់តែជាកម្មវត្ថុនៃការសិក្សា និងសំណេរបែបតែងសេចក្តីប៉ុណ្ណោះទេ តែថែមទាំងជាគំរូនៃការអនុវត្តចំពោះឥរិយាបថ ក្នុងការសម្អិតសម្អាងមនុស្សទាំងផ្លូវកាយ និងផ្លូវចិត្ត»។

លោកឧកញ៉ា ផន វណ​្ណិត៖ «ការរៀនសូធ្យពីព្រះពុទ្ធសាសនានឹងធ្វើឲ្យយើងដឹងកាន់តែច្រើន ព្រោះព្រះពុទ្ធបង្រៀនយើងឲ្យស្គាល់សង្គម បង្រៀនឲ្យស្គាល់មនុស្ស បង្រៀនឲ្យស្គាល់ទិសដៅនៃការងារ បង្រៀនយើងឲ្យចេះទំនាក់ទំនងមនុស្ស អ៊ីចឹងប្រសិនបើយើងចង់ចាប់ផ្តើមមុខរបរពាណិជ្ជកម្ម យើងត្រូវស្គាល់និងដឹងឲ្យបានច្រើនទើបជោគជ័យ»។

លោកឧកញ៉ា ចេង ខេង៖ «អ៊ីចឹងត្រូវដឹងខ្លួនយើង ពេលដែលយើងស្តាប់ព្រះអង្គ ប្រសិនបើយើងជា CEO ស្តាប់ព្រះអង្គដើម្បីអភិវឌ្ឍន៍ក្រុមហ៊ុនឲ្យជាក្រុមហ៊ុនដ៏អស្ចារ្យ បើយើងជាអ្នកដឹកនាំប្រទេសជាតិក៏អាចធ្វើឲ្យប្រទេសជាតិមួយរុងរឿងបានដែរ។ ប្រទេសជប៉ុនគេយកព្រះពុទ្ធសាសនាទៅធ្វើការដឹកនាំប្រទេស ហើយបានប្រែក្លាយជាប្រទេសអ្នកមានទីពីរលើលោក ដោយសារតែការដឹកនាំដោយទ្រឹស្តីព្រះពុទ្ធសាសនានឹងឯង»។

បន្ថែមលើនេះទៀត លោកឧកញ៉ាបញ្ជាក់ថា ព្រះពុទ្ធអាចធ្វើឲ្យសត្រូវដែលចង់សម្លាប់ព្រះអង្គមកធ្វើជាសាវ័ក ហើយមនុស្សដែលធ្វើអាក្រក់គ្រប់រឿងជាមួយព្រះអង្គ ក៏យកមកធ្វើជាសាវ័កដែរ ចឹងបានន័យថា ព្រះអង្គជាបុគ្គលអស្ចារ្យលើលោក យើងមិនអាចចេះតែប្រមាថដោយសារមិនមានភាពយល់ដឹងនោះទេ។

ឯកឧត្តម ហឿន សំនៀង៖ «ព្រះពុទ្ធលើកទឹកចិត្ត និងបង្ហាញផ្លូវឲ្យក្លាយជា អ្នកជោគជ័យ មានបានទ្រព្យសម្បត្តិ រហូតព្រះពុទ្ធសសើរពីគុណសម្បត្តិនៃភាពមានបានទ្រព្យ មិនតែប៉ុណ្ណោះ ព្រះពុទ្ធមិនត្រឹមតែ បង្ហាត់បង្ហាញផ្លូវ មធ្យោបាយ និងរបៀបដែលធ្វើឲ្យជោគជ័យ មានបានប៉ុណ្ណោះទេ ថែមទាំងប្រាប់ពីការចេះប្រើប្រាស់ ទ្រព្យធនរបស់ខ្លួនឲ្យល្អ ត្រឹមត្រូវ និងមានប្រយោជន៍ទៀតផង»។

ឯកឧត្តមបញ្ជាក់បន្ថែមថា ការមានព្រះពុទ្ធសាសនា និងការថែរក្សាទំនៀមទំលាប់ប្រពៃណីដ៏ល្អរបស់ខ្មែរយើង នឹងជួយឲ្យប្រទេសខ្មែរកាន់តែរីកចំរើនលឿន និងស្រសបំព្រងទៀតផង ព្រោះព្រះពុទ្ធសាសនា និងប្រពៃណីទំនៀម ទំលាប់ខ្មែរដ៏ល្អនេះ ជាខឿនប្រព័ន្ធជំនឿដ៏រឹងមាំផង និងជាអលង្ការលម្អប្រជាជន និងប្រទេសជាតិផង។

លោកឧកញ៉ា យ៉ន សេងហាន បន្ថែមថា គ្រាន់កាន់តែសីល ៥ របស់ព្រះសម្មាសម្ពុទ្ធបានធ្វើឲ្យយើងល្អ ប្រទេសជាតិល្អ ឬយើងរកស៊ីក៏ធ្វើឲ្យរីកចំរើនរួចបាត់ទៅហើយ។ លោកពន្យល់ថា ទី១ ការណាយើងរស់នៅមិនសម្លាប់គ្នា គឺយើងបានសុខ ទី២ ប្រទេសមួយដែលមានការលួចប្លន់គឺរកសេចក្តីសុខមិនឃើញនោះទេ សូម្បីតែការងាររកស៊ី ឬរស់នៅក៏មិនបានសុខដែរ ទី៣ ការរស់នៅក្នុងគ្រួសារជាប្តីប្រពន្ធ ដែលមិនក្បត់បោកប្រាស់បញ្ឆោទគ្នា មិនលួចល័ក្ខគ្នាជាមួយអ្នកដទៃសាហាយស្មន់ យើងដឹងហើយគ្រួសារមួយដែលមានបញ្ហានឹងកើតឡើងគឺមានការឈ្លោះទាល់ទែងប្តឹងផ្តល់គ្នា បើទាក់ទងអាជីវកម្មអាចឈានទៅបិទក្រុមហ៊ុនក៏មាន ទី៤ ការរកស៊ីទទួលទានដើម្បីរីកចំរើនត្រូវការភាពស្មោះត្រង់ មិនកុហសបោកប្រាស់អ្នកដទៃធ្វើឲ្យគេចូលចិត្តស្រឡាញ់យើងហើយនឹងរីកចំរើន និងទី៥ នៅពេលយើងគ្រប់គ្នា មិនសេពគ្រឿងស្រវឹង គ្រឿងញៀន ធ្វើឲ្យយើងមានស្មារតីល្អ ប្រទេសមានការអភិវឌ្ឍន៍លឿន សេដ្ឋកិច្ចរឹងមាំ។

ម្យ៉ាងទៀត នៅក្នុងទ្រឹស្តីព្រះពុទ្ធសាសនាមានធម៌ ៤ដែលធ្វើឲ្យយើងសម្រេចគោលដៅ ទី១ មានឆន្ទៈ ពេញចិត្តជាមួយការងារឬយើងមានចំណងចង់បានអ្វីដែលភាសាអាជីវកម្មយើងហៅថា មានក្តីសុបិនយើងចង់បានអ្វីស្រឡាញ់អ្វីគឺធ្វើឲ្យបានច្បាស់លាស់ ទី២ វិរិយៈ ចំពោះអ្វីដែលយើងចង់បាននឹងគឺត្រូវតែមានការព្យាយាមប្រឹងប្រែងធ្វើកិច្ចការងារឲ្យបានសម្រេច ទី៣ គឺអោយយើងមានការយកចិត្តទុកដាក់ ឬតាំងចិត្តធ្វើការងារឲ្យជោគជ័យ ទី៤ ធ្វើអ្វីក៏ដោយត្រូវប្រកបដោយបញ្ញាឆ្លាតវៃ ជួបបញ្ហាបរាជ័យគឺយើងត្រូវមានបញ្ញាក្នុងការដោះស្រាយ ឬបញ្ញាក្នុងការប្រើប្រាស់យុទ្ធសាស្រ្តដើម្បីធ្វើអាជីវកម្ម កិច្ចការងារអាជីពឲ្យជោគជ័យ៕

The post តើភាពក្រីក្រពិតជាបណ្តាលមកពីការជឿកាន់ព្រះពុទ្ធសាសនាមែនឬទេ និងពុទ្ធសាសនាអាចជួយអ្វីខ្លះដល់អាជីវកម្ម? appeared first on .

ឧកញ៉ាញូស៍ណែនាំឲ្យស្គាល់បញ្ញវន្តខ្មែរផ្នែកពុទ្ធសាសនាល្បីៗ នៅសតវត្សរ៍ទី២១នេះ
បរិស័ទខ្មែររាប់ម៉ឺននាក់បានសាងផ្នួសបួសក្នុងសំណាក់ព្រះពុទ្ធសាសនា ខណៈប្រជាពលរដ្ឋខ្មែរដែលជាអ្នកកាន់សាសនាព្រះពុទ្ធមានរហូតទៅ ៩៥% ។ ការអប់រំលើវិស័យព្រះពុទ្ធសាសនា គឺមានសារៈសំខាន់ សម្រាប់សីលធម៌សង្គម និងជាកំលាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។

សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ហើយការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាប័ន្ន គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ការពង្រឹង និងការធានាឱ្យបាននូវសុខសន្តិភាពនិងស្ថិរភាពសង្គម។ ពេលបច្ចុប្បន្ននៅប្រទេសកម្ពុជាមានព្រះសង្ឃរាប់ពាន់អង្គបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតក្នុងមួយឆ្នាំៗ ហើយបានចូលរួមចំណែកយ៉ាងធំធេងក្នុងអភិវឌ្ឍនផ្នែកបញ្ញាស្មារតីទាំងពេលនៅជាព្រះសង្ឃ និងក្រោយពេលលាចាកសិក្ខាបទ មកជាគ្រហស្ថវិញ។

ទន្ទឹមនឹងនោះ មានព្រះសង្ឃរាប់រយអង្គបានបញ្ចប់ការសិក្សាខ្ពង់ខ្ពស់ជ្រៅជ្រះផ្នែកពុទ្ធសាសនានៅប្រទេសអភិវឌ្ឍន៍មួយចំនួនលើពិភពលោក និងក្នុងតំបន់ ដូចជា៖ សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន ចិន ម៉ាឡេស៊ី មីយ៉ានម៉ា និងថៃជាដើម។

ក្រោយបញ្ចប់ការសិក្សានៅបរទេសបញ្ញវន្តសង្ឃព្រះពុទ្ធសាសនាខ្មែរជាច្រើនអង្គបានត្រឡប់មកមាតុភូមិវិញ ដើម្បីដឹកនាំ អប់រំពុទ្ធបរិស័ទឲ្យប្រព្រឹត្តនូវអំពើល្អ ស្គាល់បុណ្យ ស្គាល់បាប ស្គាល់ពីមាគ៌ានាំទៅរកសេចក្តីសុខផ្លូវចិត្ត ហើយព្រះសង្ឃក៏បានដឹកនាំកសាងសមិទ្ធិផលនានាក្នុងសង្គម ដូចជាធ្វើកិច្ចការមនុស្សធម៌ វត្តអារាម និងសមិទ្ធិផលនានាជាច្រើនទៀតផងដែរ។

ឧកញ៉ាញូស៍ សូមណែនាំប្រិយមិត្តឲ្យស្គាល់ព្រះសង្ឃពុទ្ធសាសនាខ្មែរ និងអតីតព្រះសង្ឃដែលមានចំណេះដឹងជ្រៅជ្រះក្នុងផ្នែកព្រះពុទ្ធសាសនា ឬអាចនិយាយបានថា “បញ្ញវន្តខ្មែរផ្នែកខាងព្រះពុទ្ធសាសនា” ដែលបាននឹងកំពុងដឹកនាំស្ថាប័នព្រះពុទ្ធសាសនាជា ស្ថាប័នរដ្ឋ សាលារៀន សមាគម និងកាន់កាប់មុខជំនួញប្រាក់លានជាច្រើននៅក្នុងដៃ ក្រោយសិក្ខមកជាគ្រហស្ថវិញ។

១.ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម

ព្រះអង្គគ្រូមានព្រះឋានៈជា ព្រះរាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាព្រះចៅអធិការវត្ត រាជបូណ៌ ក្នុងខេត្តសៀមរាប។ ព្រះតេជព្រះគុណ គឺជាបព្វជិតមួយរូប ដែលប្រជាពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស មានសទ្ធាជ្រះថ្លា ដែលបានបង្កើតឱ្យមានកម្មវិធីសិក្សា សំរាប់ព្រះសង្ឃ និងពុទ្ធបរិស័ទ យុវជនយុវតី ព្រមទាំងបានកសាងសាលា ពុទ្ធិកសិក្សា និងបានជំរុញឱ្យសមណសិស្ស សិក្សាបានដល់ ពុទ្ធិកវិទ្យាល័យ ។

ព្រះអង្គកំពុងមានគម្រោងដឹកនាំប្រជាពុទ្ធបរិស័ទ បង្កើតឱ្យមានពុទ្ធិកសាកលវិទ្យាល័យ លើទឹកដីសៀមរាបអង្គរ ដើម្បីប្រមូលធនធានមនុស្សសំរាប់ ជួយអភិវឌ្ឍន៍សង្គមជាតិ និងផ្សព្វផ្សាយព្រះពុទ្ធសាសនាតទៅអនាគត ។

២.ធម្មបណ្ឌិត ហេង មុណីចិន្តា

លោកធម្មបណ្ឌិត ជានាយក​អង្គការ​ពុទ្ធ​សាសនា​ដើម្បី​អភិវឌ្ឍន៍ នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង និងបញ្ញវន្តខ្មែរផ្នែកពុទ្ធសាសនាដ៏កម្រមួយរូប ហើយធម្មបណ្ឌិតបាននិពន្ធ និងចងក្រងសៀវភៅ ឯកសារ និងបកប្រែគម្ពីរព្រះពុទ្ធសាសនាជាច្រើនប្រភេទសម្រាប់ដំកល់ក្នុងសង្គមជាតិ ព្រមទាំងព្រះពុទ្ធសាសនាដើម្បីអប់រំណែនាំជាមាគ៌ាឆ្ពោះរកសុខសន្តិភាពក្នុងសតវត្សរ៍ទី២១នេះ។

៣.ព្រះសុមេធវង្សបណ្ឌិត ញ៉ែម គឹមតេង

ព្រះអង្គ គឺជាបណ្ឌិតទស្សនវិជ្ជាពុទ្ធសាសនានៃសាកលវិទ្យាល័យញូដែល្លី ប្រទេសឥណ្ឌា និងជាអតីតប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សានៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ ព្រះអង្គត្រូវបានចាត់ថា អ្នកប្រាជ្ញខ្មែរដែល​បាន​រៀន​សូត្រ​បាន​ច្រើន​ខាង​ព្រះពុទ្ធ​សាសនា ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក និង​យល់​យ៉ាង​ច្បាស់​នូវ​ធម៌​វិន័យ​នេះ ព្រម​ទាំង​សីលធម៌​សង្គម​។

គួររម្លឹកជូនថា ព្រះអង្គ ញ៉ែម គឹមតេង កន្លងមកបានលះបង់កម្លាំងចិត្តក្នុងការរៀបរៀងនិងចងក្រងសៀវភៅព្រះពុទ្ធសាសនាជាច្រើនដើម្បីទុកជាចំណេះដឹង និងជាពន្លឺក្នុងការសិក្សាស្រាវជ្រាវពុទ្ធឪវាទទ្រឹស្តីព្រះសម្ពុទ្ធជាម្ចាស់។ ហើយព្រះអង្គត្រូវបានគេស្គាល់ថាជាសិស្សចំណិតរបស់សម្តេចព្រះមហាឃោសន្ទ វ៉ា យ៉ាវ ជាព្រះសង្ឃដែលបានធម្មយាត្រាស្វែងរកសុខសន្តិភាពពេញពិភពលោក។

៤.សម្តេច​ព្រះមហាអរិវង្ស បណ្ឌិត ឃី សុវណ្ណរតនា

ព្រះអង្គត្រូវបានចាត់ថាជាបញ្ញវន្តខ្មែរមួយរូប ដែលមានចំណេះដឹងជ្រៅជ្រះផ្នែកព្រះពុទ្ធសាសនា និងផ្នែកអាណាចក្រ កាន់តែពិសេសទៀតនោះ ព្រះអង្គមានសមត្ថភាពនិយាយបានចំនួន ១០ភាសា គឺភាសាអង់គ្លេស បារាំង ថៃ វៀតណាម ចិន ឡាវ ភូមា បាលី សំស្រ្កឹត និងភាសាស្រីលង្កា។

ព្រះអង្គ ឃី សុវណ្ណរតនា បានបញ្ចប់ថ្នាក់បណ្ឌិតទស្សនៈវិជ្ជា នៃសាកលវិទ្យាល័យញូដេលី ប្រទេសឥណ្ឌា និងចប់ថ្នាក់បិរញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យកណ្យាណី ប្រទេសស្រីលង្កាផ្នែកទស្សនវិជ្ជាពុទ្ធសាសនា នឹងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ជាមួយគ្នានេះ ព្រះអង្គបានបញ្ចប់វគ្គវិក្រឹត្តិការមន្រ្តីជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈ នៃសាលាភូមិន្ទរដ្ឋបាល។

បច្ចុប្បន្នព្រះអង្គមានតួនាទីជាអគ្គលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាសកលវិទ្យាធិការរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ។

៥.ឯកឧត្តមឧកញ៉ា ផន វណ្ណិត

លោកជាអ្នកវិនិយោគ និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា ព្រមទាំងជាអ្នកជំនួញវិស័យអចលនទ្រព្យដ៏ជោគជ័យ និងល្បីឈ្មោះមួយរូបក្នុងពិភពជំនួញនៅប្រទេសកម្ពុជា។ លោកត្រូវបានគេស្គាល់គ្រាប់ថា ជាអតីតអ្នកបួសរៀនសូត្របានជ្រៅជ្រះនៅក្រៅប្រទេសផ្នែកខាងព្រះពុទ្ធសាសនា។ បច្ចុប្បន្នឯកឧត្តមឧកញ៉ា បានដើរតួនាទីដ៏សំខាន់ក្នុងការផ្តល់នូវទស្សនទានព្រះពុទ្ធសាសនា និងបណ្តុះបណ្តាលផ្នត់គំនិតជោគជ័យដល់យុវជន យុវនារីរាប់ពាន់នាក់នាពេលកន្លងមក ដើម្បីប្រែក្លាយឲ្យជាបញ្ញវន្តឆ្នើមក្នុងទស្សវត្សរ៍ទី២១នេះ។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ពីប្រទេសឥណ្ឌា ផ្នែកទស្សនៈវិជ្ជាព្រះពុទ្ធសាសនា និងហើយកំពុងបន្តថ្នាក់បណ្ឌិតផងដែរ។

ទន្ទឹមនឹងនេះ នៅថ្ងៃទី៣០ ខែកក្កដាកន្លង ឯកឧត្តមឧកញ៉ា ផន វណ្ណិត ត្រូវបានសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ តែងតាំងបញ្ញត្តិគោរម្យ៍ងារជា “ឯរាវ័ណធម្មយានិកមហាឧបាសិកពុទ្ធសាសនូបត្ថម្ភន៍” ដើម្បីក្លាយជាពុទ្ធសាសនូបត្ថម្ភន៍ដ៏ឆ្នើមក្នុងព្រះសាសនា និងឱ្យឡើងស័ក្តិជាទីប្រឹក្សាផ្ទាល់សម្តេចព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការចូលរួមកសាងធនធានបញ្ញវន្តខ្មែរជាមួយនឹងការលើកទឹកចិត្តជួយឧបត្ថម្ភគាំទ្រផ្នែកបញ្ញាស្មារតីទៅលើវិស័យពុទ្ធចក្រនៅប្រទេសកម្ពុជា។ ខណៈដែលពេលកន្លងទៅ លោកជាទីប្រឹក្សាក្រសួងធម្មការ និងសាសនា។

៦.ព្រះមុនីកោសល បណ្ឌិត យ៉ន សេង យៀត

សម្រាប់ព្រះពុទ្ធសាសនានៅកម្ពុជា ក៏ដូចជាប្រទេសខ្មែរទាំងមូល មានមោទនៈភាព ដោយហេតុថា សម្រាប់ព្រះពុទ្ធសាសនានិកាយថេរវាទ ព្រះអង្គបណ្ឌិត យ៉ន សេងយៀត គឺជាព្រះសង្ឃខ្មែរទី ១ ដែលសាកលវិទ្យាល័យ Harvard ផ្តល់អាហារូបករណ៍ សិក្សា និង បានបញ្ចប់កម្រិតថ្នាក់ក្រោយបណ្ឌិត ឬ Post Doctoral Research Fellowship លើឯកទេសទស្សនវិជ្ជាព្រះពុទ្ធសាសនា ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនចាប់តាំងពីសាកលវិទ្យាល័យនោះបានបង្កើតក្នុងឆ្នាំ ១៦១៣ ។

ព្រះអង្គបានបញ្ចប់ការសិក្សាថ្នាក់ឧត្តម និង ក្រោយឧត្តមសិក្សានៅស្រីលង្កា ជាប្រធានពុទ្ធិសមាគមសមណនិស្សិតខ្មែរ ស្រីលង្កាផងដែរ។ ដោយបានបួសក្នុងព្រះពុទ្ធចក្រជាង ២០ ឆ្នាំមកនេះ ព្រះអង្គបានលះបង់ទាំងកម្លាំងកាយ និង កម្លាំងចិត្ត រួមចំណែកលើកកម្ពស់ព្រះពុទ្ធសាសនា នៅកម្ពុជា។

ឆ្នាំ ២០០៨ ព្រះអង្គគឺជា គ្រូពុទ្ធិកឧត្តមសិក្សាទស្សនវិជ្ជានៃក្រសួងធម្មការ និងសាសនា ហើយក្នុង ២០១០ ព្រះអង្គទទួលសញ្ញាបត្រកម្រិតឧត្តម នៅសាលាភូមិន្ទរដ្ឋបាល និង បណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឆ្នាំ ២០១៤។ ព្រះអង្គបណ្ឌិត ត្រូវបានប្រជាជនកម្ពុជា ទទួលស្គាល់ជាអ្នកមានចំណេះដឹងក្នុងវិស័យពុទ្ធចក្រ និងមានជំនាញ និងសមត្ថភាព កាន់កិច្ចការសិក្សាអប់រំព្រះសង្ឃកម្រិតឧត្តមសិក្សា ក្នុងក្រសួងធម្មការ និងសាសនា។

ក្នុងឆ្នាំ២០០៦ ដល់ បច្ចុប្បន្ន ព្រះអង្គជា សាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ ពីឆ្នាំ២០១៣ ដល់បច្ចុប្បន្ន ព្រះអង្គ គឺជាព្រឹទ្ធបុរសរងភាសាអង់គ្លេស នៅ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាថែមទៀត។

ក្រៅពីតួនាទីក្នុងវិស័យអប់រំនេះ ព្រះអង្គមានតួនាទីជា អគ្គលេខាក្រុមប្រឹក្សាអន្តរសាសនាសមាជិកប្រតិបត្តិ នៃ ក្រុមប្រឹក្សាសាសនាពិភពលោក ដើម្បី សន្តិភាព ទទួលបន្ទុក បរិស្ថាន បុរីញ៉ូយ៉ក សហរដ្ឋអាមេរិក លេខាផ្ទាល់ និងជាអ្នកបកប្រែភាសាថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ និងប្រធានពុទ្ធិសមាគមកម្ពុជរដ្ឋ។

៧.ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន

ព្រះអង្គបណ្ឌិត គឺជាបញ្ញវន្តសង្ឃខ្មែរដែល​ពោរពេញ​ដោយសមត្ថភាពទាំងផ្លូវពុទ្ធសាសនា និង​ផ្លូវ​លោក ដែលបាននិមន្តផ្សព្វផ្សាយទ្រឹស្តីព្រះពុទ្ធដល់យុវជនខ្មែរាប់ពាន់នាក់នៅក្នុងវគ្គសិក្ខាសាលា និងតាមបណ្តាលពិធីបុណ្យនានានៅប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ព្រះអង្គបាននិពន្ធ និងចងក្រងឯកសារ រៀបរៀងសៀវភៅជាច្រើនផងដែរ។

បច្ចុប្បន្នព្រះអង្គ សុខ ប៊ុនធឿន ជាព្រះរាជាគណៈថ្នាក់ត្រី និងជាព្រះចៅអធិការវត្តនន្ទមុនី និងជាព្រះអនុគណខណ្ឌមានជ័យ និងជាប្រធាននាយកដ្ឋានពុទ្ធិកឧត្តមសិក្សានិងក្រោយពុទ្ធិកឧត្តមសិក្សានៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។

៨.ភិក្ខុវជិរប្បញ្ញោ គូ សុភាព

ព្រះអង្គមានប្រជាពលរដ្ឋខ្មែរច្រើនលើសលប់បានស្គាល់ និងទទួលស្គាល់ថាជា គ្រូឱសថផ្នែកផ្លូវចិត្តមួយនៅប្រទេសកម្ពុជា ខណៈដែលបច្ចុប្បន្នជាសាស្តាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ឯកទេសផ្នែកគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ ចរិយាវិទ្យា និងបណ្តុះគុណធម៌។

ព្រះតេជគុណជាវាគ្មិនដែលមានប្រជាប្រិយ ក្នុងការបង្រៀនព្រះពុទ្ធសាសនា ភាពជាអ្នកដឹកនាំ និងការលើកទឺកចិត្ត។ ព្រះតេជគុណបានបញ្ចប់ថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាកលវិទ្យាល័យត្រយ (Troy University, USA) ឯកទេសផ្នែកអប់រំ។

ជាមួយគ្នានេះដែលព្រះអង្គ គូ សុភាព ក៏ជាអ្នកនិពន្ធសៀវភៅដ៏ពេញនិយម “អាហារផ្លូវចិត្ត” និង “ជំនួយសុខភាពផ្លូវចិត្ត” និងជាស្ថាបនិកនៃមូលនិធិធម្មឱសថផងដែរ។

៩.ឯកឧត្តម ហឿន សំនៀង

ឯកឧត្តមជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិសមាគមជីវិត និងក្តីសង្ឃឹម មានទីតាំងនៅវត្តដំណាក់ ខេត្តសៀមរាប។ ជាអតីតអ្នកបួសខ្មែរមួយរូប ដែលធ្លាប់បួសរៀនជ្រៅជ្រះ ក្នុងសំណាក់ព្រះពុទ្ធសាសនា អស់រយ:ពេល ១៩ព្រះវស្សានិងបានចូលរួមសកម្មភាពសង្គម និងព្រះពុទ្ធសាសនាទាំងជាតិ និងអន្តជាតិ ជាច្រើនផងដែរ។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ជាន់ខ្ពស់ជំនាញរដ្ឋបាលសាធារណ: ពីសកលវិទ្យាល័យហាវឺដ (Harvard University, Kennedy School of Governemnt 2013) សហរដ្ឋអាមេរិក និងបរិញ្ញាបត្រជំនាញគ្រប់គ្រងពីសាកលវិទ្យាល័យសិនអែមប្រុស (St. Ambrose University) រដ្ឋអាយូវ៉ា សហរដ្ឋអាមេរិក។

លោក ហឿន សំនៀង មុនបានសម្តេចព្រះនរោត្តមសីហមុនី តែងតាំងជានាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន តាមព្រះរាជក្រឹត្យ នស/រកត/០៦២១/៤៦៩​ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ជាអតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុ និងជាជំនួយការផ្ទាល់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន៕

The post ឧកញ៉ាញូស៍ណែនាំឲ្យស្គាល់បញ្ញវន្តខ្មែរផ្នែកពុទ្ធសាសនាល្បីៗ នៅសតវត្សរ៍ទី២១នេះ appeared first on .