ពូជគោសិប្បនិម្មិត

ក្រសួងកសិកម្ម ចុះMOUជាមួយ​វិស័យឯកជន​ ​ដើម្បី​​បង្កាត់​ពូជគោ​សិប្បនិម្មិត​លើកស្ទួយ​វិស័យ​កសិ​កម្ម
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិស័យ​ឯកជន ពាក់ព័ន្ធនឹងការបង្កាត់ពូជគោសិប្បនិម្មិត ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់​តែ​រីក​ចំរើន។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិស័យឯកជន ធ្វើឡើងក្រោមការសម្របសម្រួលរបស់ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅអគារសន្តិភាព នៃក្រសួងកសិកម្ម កាលពីថ្ងៃទី​២៧ ខែមេសា ឆ្នាំ២០២៣ ។

ឯកឧត្តម ង៉ោ ប៊ុនថាន នាយកសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបញ្ជាក់ថា ការចុះអនុអនុស្សរណៈនៃការយោគយល់​គ្នារ​​វាងគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន៣ រួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងកសិដ្ឋាន អាយ សេវេន រេនថ៍ (ខេមបូឌា) របស់ឧកញ៉ា ស្រី ចន្ធូរ មានសារៈសំខាន់​ណាស់ក្នុងការបង្កាត់ពូជគោសិប្បនិម្មិត និងចិញ្ចឹមគោយកទឹកដោះ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជា​ឱ្យកាន់តែរីកចំរើន ។

ឯកឧត្តម បញ្ជាក់ថា អង្គភាពនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មដែលត្រូវធ្វើការសហការជា មួយក្រុមហ៊ុន រួមមាន៖ មហា​វិទ្យាល័យវិទ្យាសាស្ត្រសត្វ មហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ និងផ្នែកស្រាវជ្រាវ ខណៈនិស្សិតដែលបានបញ្ចប់ជំនាញ​បណ្តុះ​បណ្តាលកសិកម្មជិត៤០ឆ្នាំនេះ មានចំនួនប្រហែល១៥០០០នាក់ នៅទូទាំងប្រទេស ។

ករណីនេះ សាកលវិទ្យាល័យបានសហការជាមួយដៃគូពាក់ព័ន្ធ ជាពិសេសវិស័យឯកជនរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាកាន់តែល្អដើម្បីធ្វើយ៉ាងណាអោយធនធានមនុស្សទាំងនោះកាន់តែមានសមត្ថិភាពគ្រប់គ្រាន់ក្នុងការកសាងសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចំរើន ។

ជាមួយគ្នានេះ ឧកញ៉ា ស្រី ចន្ធូរ នាយកប្រតិបត្តិក្រុមហ៊ុន អាយ សេវេន រេនថ៍ (ខេមបូឌា) ដែលបានចូលរួមចុះ MOU មានប្រសាសន៍ថាការចងសម្ព័ន្ធភាពគ្នាជាមួយក្រសួងកសិកម្មនិងជួយឱ្យក្រុមហ៊ុនលោកពង្រឹងធនធានមនុស្សការបង្កាត់ពូជគោសិប្បនិម្មិត និងចិញ្ចឹមគោ ឱ្យកាន់តែមានប្រសិទ្ធិភាព ដោយសារក្រុមហ៊ុនលោកបានយកបច្ចេកវិទ្យា និងច្ចេកទេសទំនើបៗ ពីប្រទេសមួយចំនួន ដូចជា ប្រទេសអូស្ត្រាលី ប្រេស៊ីល ប្រទេសអាមេរិក និងប្រទេសថៃជាដើម ។

លោកឧកញ៉ា បន្ថែមថា ជាបទពិសោធការបង្កាត់គោសិប្បនិម្មិត គឺគោ០១ក្បាល អាចផលិត បាន៥០ ក្បាលក្នុងមួយឆ្នាំ៕

The post ក្រសួងកសិកម្ម ចុះMOUជាមួយ​វិស័យឯកជន​ ​ដើម្បី​​បង្កាត់​ពូជគោ​សិប្បនិម្មិត​លើកស្ទួយ​វិស័យ​កសិ​កម្ម appeared first on .