ព្រលានយន្តហោះ

ចិន​ កំពុង​សាងសង់​អាកាសយានដ្ឋានតម្លៃជាង ៤ពាន់លានដុល្លារ នៅលើ​កោះ​សិប្បនិម្មិតបំផុត​ក្នុង​ពិភពលោក
ប្រទេសចិន កំពុងតែធ្វើរឿងដ៏អស្ចារ្យ ក្នុងការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីមួយ នៅលើកោះសិប្បនិម្មិតធំជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងគម្រោងដែលមានតម្លៃសរុបប្រមាណ ៤,៣ពាន់លានដុល្លារ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ជា​ស្ថាពរ​នៅឆ្នាំ២០៣៥ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

អាកាសយានដ្ឋានអន្តរជាតិ Dalian Jinzhou Bay បច្ចុប្បន្នកំពុងសាងសង់នៅទីក្រុង Dalian ខេត្ត Liaoning ភាគឦសានរបស់ប្រទេសចិន ដែលមានទំហំដល់ទៅ ២០គីឡូម៉ែត្រការ៉េ ជាមួយនឹងផ្លូវរត់របស់យន្តហោះចំនួន៤ និងស្ថានីយអ្នកដំណើរទំហំ ៩សែនម៉ែត្រការ៉េ។

អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ត្រូវបានរំពឹងទុកថានឹងអាចទទួលដំណើរសរុបចំនួន ៨០ លាននាក់ក្នុងមួយឆ្នាំឆ្លងកាត់ ជាមួយជើងហោះហើរចំនួន ៥៤០ ០០០ ខណ:ដំណាក់កាលដំបូងនឹងចាប់ផ្តើមបើកដំណើរការនៅឆ្នាំ២០៣៥។

ទន្ទឹមនឹងនេះ នៅពេលសាងសង់រួចរាល់ Dalian Jinzhou Bay នឹងក្លាយជាអាកាសយានដ្ឋានដែលសាងសង់នៅលើកោះសិប្បនិមិត្តធំជាងគេបំផុតរបស់ពិភពលោក ពោលគឺធំជាងអាកាសយានដ្ឋានអន្តរជាតិហុងកុង (HKG) និងអាកាសយានដ្ឋាន Kansai របស់ប្រទេសជប៉ុន (KIX) ផងដែរ។

លោក Li Xiang ប្រធានវិស្វករនៃក្រុមហ៊ុន Dalian Airport Construction and Development បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ៖”បច្ចុប្បន្ននៅតែមានការប្រឈមយ៉ាងខ្លាំងចំពោះការសាងសង់ ដោយសារតែគម្រោងនេះមានលក្ខខណ្ឌភូមិសាស្ត្រស្មុគស្មាញ និងមានតម្រូវការខ្ពស់ទៅលើគុណភាពនៃសំណង់”។

ជម្រាបជូនផងដែរថា ទីក្រុង Dalian ដែលមានប្រជាជនរស់នៅសរុប ៧,៥ លាននាក់ ត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំបំផុតមួយរបស់ប្រទេសចិនយូរមកហើយ ដោយសារវាស្ថិតនៅជិតប្រទេសជប៉ុន និងកូរ៉េខាងត្បូង៕

The post ចិន​ កំពុង​សាងសង់​អាកាសយានដ្ឋានតម្លៃជាង ៤ពាន់លានដុល្លារ នៅលើ​កោះ​សិប្បនិម្មិតបំផុត​ក្នុង​ពិភពលោក appeared first on .

រាល់ចំណុចខ្វះខាតអសកម្ម ដែលកើតមាននៅតាមបណ្ដាអាកាសយានដ្ឋានអន្ដរជាតិទាំងអស់លោក នេត សាវឿន បញ្ជាឲ្យធ្វើការកែប្រែបន្ទាន់
លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៊ីវិលកម្ពុជា បានលើកឡើងថា រាល់ចំណុចខ្វះខាតអសកម្ម ដែលកើតមាននៅតាមបណ្ដាអាកាសយានដ្ឋានអន្ដរជាតិទាំងអស់ ត្រូវតែធ្វើការកែប្រែបន្ទាន់ ហើយឈានទៅលុបបំបាត់ចោលទាំងស្រុង ដើម្បីស្របតាមឆន្ទៈរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសន្ដិសុខអាកាសចរណ៍ស៊ីវិលកម្ពុជា កាលថ្ងៃទី០៨ ខែកុម្ភៈ លោក នេត សាវឿន បានថ្លែងថា៖ «ត្រូវបន្ដធានានិរន្តរ៍ភាពបញ្ហាសន្ដិសុខចាប់ពីម៉ោងនេះទៅ មិនមែនធ្វើផែនការហើយបានធានានោះទេ អញ្ចឹងសុំឲ្យប្រធានស្ថាប័ន ប្រធានអង្គភាព ដែលមានកម្លាំងក្នុងព្រលានយន្ដហោះសូមជួយចុះទៅពិនិត្យ ហើយជួយធ្វើផែនការគិតគូរពីកម្លាំង និងសម្ភារៈ។ នេះជាការទទួលខុសត្រូវរបស់គណៈកម្មាធិការយើង ចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជារឿងធំបំផុត»។

ក្នុងន័យនេះ លោកបានណែនាំដល់គ្រប់បណ្ដាប្រធានអង្គភាព ស្ថាប័នដែលមានការពាក់ព័ន្ធត្រូវរៀបចំផែនការសកម្មភាពឡើងវិញ ពោលធ្វើយ៉ាងណាដើម្បីធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ នៅតាមអាកាសយានដ្ឋានអន្ដរជាតិទាំងអស់ឲ្យខាងតែបាន ពិសេសអនុវត្តឲ្យមានប្រសិទ្ធភាពនូវអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសន្ដិសុខអាកាសចរណ៍ស៊ីវិលកម្ពុជា។

ដោយឡែក សម្រាប់កិច្ចការងារបច្ចេកទេស និងការសម្របសម្រួលជាមួយម្ចាស់ទុន លោក នេត សាវឿន បានប្រគល់ភារកិច្ចជូន លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាអ្នកទទួលខុសត្រូវក្នុងការអនុវត្ត។ សម្រាប់ផែនការយុទ្ធសាស្ដ្ររយៈពេលវែងវិញ ត្រូវប្រគល់ជូនលោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម។

បន្ថែមពីនេះ លោកបានសង្កត់ធ្ងន់ឲ្យគ្រប់អង្គភាពទាំងអស់ ត្រូវកសាងផែនការសកម្មភាព, កំណត់ស្ដង់ដារ SOP និងជំរុញសេវាឲ្យបានរហ័សល្អ ដើម្បីលើកមុខមាត់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះលោកយល់ឃើញថា ទីតាំងអាកាសយានដ្ឋានអន្ដរជាតិ ជាកន្លែងដំបូងគេដែលទទួលអ្នកវិនិយោគ និងភ្ញៀវទេសចរ។

គួរម្លឹកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤កន្លងទៅ  បានចេញអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសន្ដិសុខអាកាសចរណ៍ស៉ីវិលកម្ពុជា ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃអាកាសចរណ៍ស៊ីវិល ការពារសន្តិសុខ និងសុវត្ថិភាពដល់អ្នកដំណើរ ក្រុមអាកាសយានិក បុគ្គលិកបម្រើការងារលើផ្ទៃដី សាធារណជនទូទៅ អាកាសយាន អាកាសយានដ្ឋានអន្តរជាតិ អាកាសយានដ្ឋានមូលដ្ឋាន និងឋបនីយភណ្ឌអាកាសយានដ្ឋាន ព្រមទាំងប្រឆាំង នឹងអំពើរំលោភបំពានច្បាប់នៅលើផ្ទៃដីដែលពាក់ព័ន្ធជាមួយនឹងសកម្មភាពអាកាសចរណ៍ស៊ីវិល និងពេលកំពុងហោះហើរ៕

The post រាល់ចំណុចខ្វះខាតអសកម្ម ដែលកើតមាននៅតាមបណ្ដាអាកាសយានដ្ឋានអន្ដរជាតិទាំងអស់លោក នេត សាវឿន បញ្ជាឲ្យធ្វើការកែប្រែបន្ទាន់ appeared first on .

ព្រលានយន្តហោះ​ធំ​បំផុត​ទាំង ១០ ក្នុង​លោក មាន​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍
ព្រលានយន្តហោះ​គឺ​ជា​ស្នូល​សំខាន់​មួយ​សម្រាប់​ដំណើរការ​សេដ្ឋកិច្ច​ប្រចាំ​ប្រទេស​នីមួយៗ ហើយ​ក៏​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​យ៉ាង​ល្អ​បំផុត​សម្រាប់​ដំណើរ​កម្សាន្ត​ឆ្លង​ប្រទេស។​

កាលពី​ឆ្នាំ ២០១៩ ប្រទេស​ចិន​បាន​សម្ពោធ​ប្រលានយន្តហោះ​ថ្មី​មួយ ដែល​មាន​សណ្ឋាន​ជា​រាង​ផ្កាយ​សមុទ្រ ហើយ​វា​បាន​ចំណាយ​ពេល​ប្រមាណ ៥ ឆ្នាំ​ដើម្បី​បញ្ចប់​ការសាងសង់​ ដោយ​ចាយ​អស់​ទឹក​ប្រាក់​ប្រមាណ ១១,៤ ពាន់​លាន​ដុល្លារ​ និង​ជា​ព្រលានយន្តហោះ​អន្តរជាតិ​ទី ២ នៅ​ទីក្រុង​ប៉េកាំង បន្ទាប់ពី​ព្រលានយន្តហោះ Beijing Capital International Airport។

ត​ទៅ​នេះ​ គឺជា​បញ្ជី​ព្រលានយន្តហោះ​ធំ​បំផុត​ទាំង ១០ ក្នុង​ពិភពលោក ដោយ​រាប់​គិត​ពី​ទំហំ​សាងសង់​លើ​ផ្ទៃដី​ដូចតទៅ៖

10/ Suvarnabhumi Airport

បើក​ក្បាល​ដំបូង​នៃ​បញ្ជី គឺ​ជា​ព្រលានយន្តហោះ​អន្តរជាតិ​ប្រចាំ​ប្រទេស​ថៃ ដែល​មាន​អត្ថន័យ​ថា ដែនដី​មាស។ វា​ត្រូវ​បាន​សាងសង់​លើ​ផ្ទៃ​ដី​ទំហំ ៣២,៤ km² ហើយ​ក៏​ជា​ព្រលានយន្តហោះ​ធំ​បំផុត​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ផង​ដែរ។

9/Cairo International Airport

នេះ​គឺ​ជា​ព្រលានយន្តហោះ​មាន​ការ​ធ្វើ​ចរាចរណ៍​មមាញឹក​បំផុត​ទី ២ ប្រចាំ​ទ្វីប​អាហ្វ្រិក​ ដោយ​វា​ត្រូវ​បាន​សង់​លើ​ផ្ទៃដី​ទំហំ ៣៦.២៥ km² នៅ​តំបន់ Heliopolis និង​ជានិច្ច​កាល​ជើង​ហោះហើរ EgyptAir និង Nile Air តែង​ធ្វើ​ចរាចរណ៍​នៅ​ទីនោះ។ ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត​នោះ​គឺ កាល​ពី​សង្គ្រាម​លោក​លើក​ទី ២ វា​គឺ​ជា​បញ្ជាការដ្ឋាន​កងទ័ពអាកាស​សហរដ្ឋអាមេរិក​ មុន​ប្រែ​ក្លាយ​ជា​ព្រលានយន្តហោះ​អន្តរជាតិ​ដូច​សព្វថ្ងៃ​។

8/ Shanghai Pudong International Airport

សាងសង់​លើ​ផ្ទៃដី​ទំហំ ៣៩.៨៨ km² និង​មាន​រយៈ​ចម្ងាយ​ត្រឹម ៣០ km ពី​កណ្ដាល​ទីក្រុង​សៀងហៃ ព្រលានយន្តហោះ​មួយ​នេះ​ជាប់​ឈ្មោះ​ជា​ព្រលាន​ដែល​មាន​ចរាចរណ៍​មមាញឹក​បំផុត​ទី ៥ ប្រចាំ​ទ្វីបអាស៊ី និង​ថែមទាំង​ជាប់​ចំណាត់​ថ្នាក់​លេខ ៣ ​ទូទាំង​ពិភពលោក​ផ្នែក​ដឹកជញ្ជូន​ ដោយ​កាល​ពី​ឆ្នាំ ២០១៦ មាន​ទំនិញ​ប្រមាណ​ជិត ៣,៥ លាន​តោន​ត្រូវ​បាន​ដឹក​ចេញ​ពី​ព្រលានមួយ​នេះ។

7/ George Bush Intercontinental Airport

ទំហំ​ដី​ដែល​សាងសង់​ព្រលានយន្តហោះ​មួយ​នេះ គឺ​ ៤៤.៥១ km² និង​ជា​ព្រលានយន្តហោះ​ដែល​មាន​អ្នកដំណើរ​ច្រើន​បំផុត​ទី ២បន្ទាប់ពី​ព្រលានយន្តហោះ O’Hare International Airport នៅ​រដ្ឋ Chicago។ វា​មាន​ស្ថានីយ​រង់ចាំ​ការ​ធ្វើដំណើរ​ចំនួន ៥ និង​ច្រក​ធ្វើ​ដំណើរ​ចំនួន ១៣០​ ច្រក។

6/​Beijing Daxing International Airport

ព្រលានយន្តហោះ​មួយ​នេះ​ទើប​បើក​ការ​សម្ពោធ​កាលពី​ឆ្នាំ​២០១៩​ប៉ុណ្ណោះ ជាមួយ​រយៈពេល​សាងសង់​ ៥ ឆ្នាំ​ និង​កញ្ចប់​ថវិកា​ប្រមាណ ១១.៤ ពាន់​លាន​ដុល្លារ នៅ​លើ​ផ្ទៃដី ៤៧km² ។ ព្រលានយន្តហោះ​ដែល​មាន​ទីតាំង​នៅ​ព្រំ​ប្រទល់​ទីក្រុង​ប៉េកាំង ទីក្រុង​ឡាងហ្វាង និង​ទីក្រុង​ហឺប៉ី ត្រូវ​បាន​សាងសង់​ដោយ​វិទ្យាស្ថាន​ Beijing Institute of Architectural Design (BIAD) និង​រចនា​ដោយ​អ្នកគូរប្លង់​ជនជាតិ​អង់គ្លេស​ Zha Hadid Architects និង​រៀប​គម្រោង​ដោយ​ក្រុម​ជំនាញ​បារាំង ADPI។

5/Dulles International Airport

ឈ្មោះ​ពេញ​របស់ព្រលានយន្តហោះ​នេះ​គឺ Washington Dulles International Airport ដែល​ត្រូវ​បាន​ដាក់ឈ្មោះ​តាម​ John Foster Dulles ដែល​ជា​រដ្ឋលេខាធិការ​ទី ៥២ ប្រចាំ​សហរដ្ឋ​អាមេរិក។ វា​​ជា​ព្រលាន​ធំ​បំផុត​ក្នុង​ចំណោម​ព្រលានយន្តហោះ​ធំ​ទាំង ៣ ប្រចាំ​រដ្ឋ​ Baltimore-Washington តែ​បើ​គិត​ពី​ចំនួន​អ្នក​ធ្វើដំណើរ​ វា​ចាញ់​គឺ​នៅ​ចាញ់​ប្រលាន​ ២ ផ្សេងទៀត ដោយ​កាល​ពីឆ្នាំ ២០១៦ Ronald Reagan Washington National Airport មាន​ចំនួន​អ្នក​ធ្វើដំណើរ ២៤.៦ លាន​នាក់ ខណៈ Washington International Thurgood Marshall Airport មាន​ ២៥ លាន ស្របពេល​ Dulles International Airport មាន​ត្រឹម ២២ លាន​នាក់។

បញ្ជាក់​ថា​ ផ្ទៃដី​សរុប​នៃ​ព្រលានយន្តហោះ​នេះ​គឺ​មាន ៥២km²  តែ​ត្រូវ​សាងសង់​លើ​ទំហំ​ផ្ទៃដី ៤៨.៥៦km² ប៉ុណ្ណោះ។

4/ Orlando International Airport

គឺ​ជា​ព្រលាន​ដ៏​មមាញឹក​ និង​ធំ​បំផុត​ប្រចាំ​រដ្ឋ Florida ដែល​ជា​ទូទៅ​មាន​ដំណើរ​ប្រមាណ ៨៥០ អ្នក​ប្រចាំ​សប្ដាហ៍​មក​ពី​ជើងហោះហើរ​ ៤៤ ផ្សេងៗគ្នា​ ហើយ​ព្រលាន​មួយ​នេះ​គឺ ត្រូវ​សាងសង់​លើ​ផ្ទៃដី ៥៣.៨៣km²។

3/Dalla/Fort Worth International Airport

ចូល​មក​ដល់ Top 3 ក្នុង​បញ្ជី ព្រលានយន្តហោះ​មួយ​នេះ​ជា​ប្រលាន​ខ្នាត​សកល​លោក​ទី ២ និង​ខ្នាត​អន្តរជាតិ​ទី ៣ របស់​សហរដ្ឋ​អាមេរិក។ ដោយ​សារ​តែ​ទំហំ​ដី​ដល់ទៅ​ជិត ៧ ពាន់​ហិចតា គឺ​វា​ធំ​ជាង​តំបន់​ម៉ាហាថាន់​ទៅទៀត​ ពោល​គឺ​មាន​លេខ​កូដ​ប្រៃ​ស​ណី​យ​ប្រចាំ​តំបន់ មាន​ប៉ុស្តិ៍ប៉ូលីស​ ស្ថានីយ​ពន្លត់​អគ្គិភ័យ និង​កន្លែង​សង្គ្រោះ​បន្ទាន់​ថែម​ទៀត។

2/ Denver International Airport

ប្រលានយន្តហោះ​មួយ​នេះ​គឺ​ជា​ព្រលាន​ធំ​បំផុត​របស់​សហរដ្ឋ​អាមេរិក​ ដោយ​បាន​សង់​លើ​ផ្ទៃដី​ទំហំ ១៣៥.៧១km² ដែល​សឹង​តែ​ស្មើ ២ ដង​នៃ​ប្រលាន​ Dallas/Fort Worth International Airport ទៅ​ហើយ​។ វា​អាច​រក​ចំណូល​បាន​ច្រើន​សន្ធឹក​ គឺ ២៦.៣ ពាន់​លាន​ដុល្លារ ហើយ​លើស​ពី​នេះ វា​ថែម​ទាំង​ជាប់​ឈ្មោះ​ជា​ព្រលានយន្តហោះ​អន្តរជាតិ​ល្អ​បំផុត​ក្នុង​ពិភពលោក​ថែមទៀត។

1/ King Fahd International Airport

ដោយ​សារ​តែ​ទំហំ​ផ្ទៃដី​សរុប​ដល់​ទៅ ៧៧៦km² គឺ​ធំ​ជាង​ប្រទេស​សិង្ហបុរី​ទៅទៀត ដូច្នេះ​វា​គួរតែ​ហៅ​ថា​ជា​រដ្ឋ​មួយ​ទើបសម​ជាង។ វា​មាន​ទីតាំង​នៅ​តំបន់ Dammam ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​។ យ៉ាងណាមិញ​ សម្រាប់​តួ​ព្រលានយន្តហោះ​គឺ​សាងសង់​តែ​លើ​ទំហំ​ដី ៥%​ សរុប​ប៉ុណ្ណោះ ដោយ​គិត​ទៅ​ប្រហែល ៣៦,៧៥ km²​ ហើយ​បើ​រាប់​តែ​ពី​ទំហំ​ព្រលានយន្តហោះ វា​តូច​ជាងគេ​ក្នុង​បញ្ជី​នេះ រីឯ​ចំនួន​អ្នក​ធ្វើដំណើរ​គឺ​កាន់តែ​តិច​ជាង​គេ​ ពោល​ស្ទើរ​តែ​មិន​បាន​ដល់ ១០ លាន​នាក់​ផង​ក្នុង​មួយឆ្នាំៗ៕

ប្រែសម្រួល៖ ប៉ាន់ហ្វួយ
ប្រភព: pickytop

The post ព្រលានយន្តហោះ​ធំ​បំផុត​ទាំង ១០ ក្នុង​លោក មាន​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ appeared first on .