ព្រែកជីកស៊ុយអេ

ចិនកំពុងបង្កើតសមិទ្ធផលថ្មី ជីកព្រែកតម្លៃជាង ១០ពាន់លានដុល្លារ ប្រជែងប្រឡាយ Suez របស់អេហ្ស៊ីប
ដោយផ្អែកតាមកិច្ចខិតខំប្រឹងប្រែងជំរុញហេដ្ឋារចនាសម្ព័ន្ធ ប្រទេសចិនកំពុងតែបង្ហាញនូវគម្រោងព្រែកជីកថ្មីមួយទៀត ដើម្បីប្រកួតប្រជែងជាមួយប្រឡាយព្រែកជីក Suez របស់អេហ្ស៊ីប។ គម្រោងដ៏មានសារៈសំខាន់សម្រាប់វិស័យដឹកជញ្ជូននេះ មានឈ្មោះថា Pinglu លាតសន្ធឹងប្រវែង ១៣៤គីឡូម៉ែត្រ ពីអាងស្តុកទឹក Xijin ជិតរដ្ឋធានី Nanning របស់ទីក្រុង Guangxi ទៅកាន់កំពង់ផែ Qinzhou ភាគខាងត្បូងប្រទេស។

សារព័ត៌មាន Express បានចុះផ្សាយថា ភក់ និងថ្ម ដែលកប់ក្នុងបាតទន្លេ នឹងត្រូវបានគេស្តារយកចេញដល់ទៅចំនួន ៣៤០លានម៉ែត្រគូប ខណៈការចំណាយលើការជីកប្រឡាយ Pinglu ព្រមទាំងការចំណាយលើការពង្រីក ឬសាងសង់ផ្លូវហាយវេ និងផ្លូវដែកសម្រាប់ដឹកជញ្ជូនទំនិញមកកាន់កប៉ាល់ ឲ្យកាន់តែងាយស្រួលជាងមុននោះ នឹងត្រូវចំណាយទំហំទុនវិនិយោគអស់ខ្ទង់ចំនួន ៧២,៧ពាន់លានយ័ន (ជាង ១០ពាន់លានដុល្លារ) ផងដែរ។

គួរឲ្យដឹងថា ប្រឡាយ Pinglu ត្រូវបានចាប់ផ្តើមគម្រោងតាំងតែពីឆ្នាំ២០១៩ មកម្លេះ ហើយប្រសិនបើដំណើរការរលូនទៅតាមផែនការ វាអាចនឹងត្រូវបានបញ្ចប់គម្រោងជាស្ថាពរនាឆ្នាំ២០២៦ ខាងមុខ ។ ម្យ៉ាងវិញទៀត ផ្លូវទឹកថ្មីរបស់ចិន Pinglu ត្រូវបានគេរំពឹងទៀតថា នឹងកាត់បន្ថយចម្ងាយដឹកជញ្ជូនពីប្រព័ន្ធទន្លេ ទៅកាន់សមុទ្របានរហូតដល់ទៅ ៥៦០គីឡូម៉ែត្រឯណោះ បើធៀបនឹងការធ្វើដំណើរឆ្លងកាត់តាមខេត្ត Guangzhou ។

សូមជម្រាបជូនថា នៅប្រទេសចិន គម្រោងសាងសង់ និងហេដ្ឋារចនាសម្ព័ន្ធធំៗដូច្នេះ សឹងតែមិនមែនជារឿងចម្លែកទៅហើយ ដោយថាប្រទេសជាមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទីពីររបស់ពិភពលោកមួយនេះ តែងតែបន្តស្វែងរកមធ្យោបាយ ជំរុញសកម្មភាពសេដ្ឋកិច្ច និងធ្វើឲ្យផលិតផលក្នុងស្រុកសរុបកើនឡើងជាលំដាប់៕

The post ចិនកំពុងបង្កើតសមិទ្ធផលថ្មី ជីកព្រែកតម្លៃជាង ១០ពាន់លានដុល្លារ ប្រជែងប្រឡាយ Suez របស់អេហ្ស៊ីប appeared first on .

រដ្ឋាភិបាលប្រកាសឲ្យចាប់ផ្តើមគម្រោងព្រែកជីកទៅសមុទ្រ
ក្នុងកិច្ចប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នាវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលយកគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ដែលគណៈកម្មការអន្តរក្រសួងបានស្នើឡើងមកនិងប្រសិទ្ធនាមផ្លូវនាវាចរណ៍នេះថា «ព្រែកជីកហ្វូណនតេជោ»។

ដើម្បីអនុវត្តគម្រោងនេះសម្ដេចតេជោ ហ៊ុន សែន បានប្រគល់ភារកិច្ចឲ្យលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សហការជាមួយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អនុវត្តនីតិវិធីជូនដំណឹងអំពីគម្រោងជីកស្តារព្រែក ចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក រួចចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ទៅគណៈកម្មាធិការចម្រុះនៃគណៈកម្មការទន្លេមេគង្គ ស្របតាមមាត្រា៥ នៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ស្តីពីការប្រើប្រាស់ទឹកដោយសមហេតុផល និង សមធម៌នៅក្នុងដែនដីរៀងៗខ្លួន។

ជាមួយគ្នានេះ សម្តេចតេជោប្រគល់ភារកិច្ចជូនលោក ស៊ុន ចាន់ថុល និងលោក លឹម គានហោ ដឹកនាំគណៈប្រតិភូធ្វើការឧទ្ទេសនាមបំភ្លឺជុំវិញគម្រោងស្តារព្រែកជីកហ្វូណនតេជោ ក្នុងករណីមានប្រទេសជាសមាជិកគណៈកម្មាធិការចម្រុះនៃគណៈកម្មការទន្លេមេគង្គស្នើសុំឱ្យមានការពន្យល់បន្ថែមលើការងារនេះ។

បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំការរៀបចំគម្រោងវិនិយោគផ្លូវនាវាចរណ៍ ទន្លេបាសាក់នេះ ឱ្យបានច្បាស់លាស់ និងស៊ីជម្រៅលើគ្រប់ទិដ្ឋភាព រួចធ្វើរបាយការណ៍ លម្អិតគោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំគោលការណ៍ក្នុងកិច្ចសហការ អាជីវកម្មជាមួយដៃគូអភិវឌ្ឍន៍៕

The post រដ្ឋាភិបាលប្រកាសឲ្យចាប់ផ្តើមគម្រោងព្រែកជីកទៅសមុទ្រ appeared first on .

ព្រែកជីក Suez ប្រកាសកើបប្រាក់ចំណូលបាន ៨ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២២
ព្រែកជីក Suez ដែលជាផ្លូវទឹកដ៏សំខាន់ ក្នុងការដឹកជញ្ជូនទំនិញរបស់ពិភពលោក បានប្រកាសអំពីការកើនឡើងប្រាក់ចំណូលប្រចាំឆ្នាំខ្ពស់បំផុតដល់ចំនួន ៨ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២២ កន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Newsroomodisha។

បើតាមការឱ្យដឹងពីអាជ្ញាធរព្រែកជីក Suez របស់ប្រទេសអេហ្ស៊ីប បានបង្ហាញថា ប្រាក់ចំណូលដែលទទួលបានពីឆ្នាំមុន បានកើនឡើង ២៥% ធៀបទៅនឹងឆ្នាំ ២០២១ ដែលអាចរកបានត្រឹម ៦,៣ ពាន់លានដុល្លារប៉ុណ្ណោះ បន្ទាប់ពីមានការដំឡើងថ្លៃសេវាដឹកជញ្ជូន​តាមផ្លូវទឹកដ៏ធំនេះ ជាបន្តបន្ទាប់។

អាជ្ញាធរព្រែកជីក Suez បាននិយាយទៀតថា ជាមធ្យមមានកប៉ាល់ចំនួន ៦៨ គ្រឿងបានឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះប្រចាំថ្ងៃ កាលពីឆ្នាំមុន ជាមួយនឹងការដឹកទំនិញចំនួន ៤១ ពាន់លានតោន។ ហើយជាលទ្ធផល នៅក្នុងឆ្នាំ ២០២២ ទាំងមូល មានកប៉ាល់សរុបរហូតដល់ ២៣ ៨៥១ បានឆ្លងកាត់ផ្លូវទឹកនេះ ។

ជម្រាបជូនផងដែរថា ដោយជាផ្លូវទឹកតែមួយគត់ ដែលបានតភ្ជាប់សមុទ្រមេឌីទែរ៉ាណេ ជាមួយសមុទ្រក្រហម ព្រែកជីក Suez ដែលបានបើកដំណើរការឱ្យប្រើប្រាស់ដំបូង នៅក្នុងឆ្នាំ ១៨៦៩ បានចូលរួមជាផ្នែកដ៏សំខាន់បំផុត ដោយក្នុងនោះមានប្រហែល ១២% នៃពាណិជ្ជកម្មសរុបរបស់ពិភពលោក បានឆ្លងកាត់ផ្លូវទឹកដ៏ធំមួយនេះ៕

The post ព្រែកជីក Suez ប្រកាសកើបប្រាក់ចំណូលបាន ៨ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២២ appeared first on .

រដ្ឋាភិបាលអេហ្ស៊ីប ទាញចំណូលបំបែកកំណត់ត្រាបានជាង ៥០០ លានដុល្លារ ពីព្រែកជីកស៊ុយអេ
ប្រធានអាជ្ញាធររបស់ព្រែកជីកស៊ុយអេ លោក Osama Rabie បានធ្វើការប្រកាសកាលពីថ្ងៃអង្គារថា ភាពមមាញឹករបស់នាវាដឹកទំនិញធំៗ នៅលើផ្លូវទឹកដ៏សំខាន់មួយនេះ ក្នុងអំឡុងខែមករាឆ្នាំ ២០២២ បានបង្កើតកំណត់ត្រាប្រាក់ចំណូល ដែលមិនធ្លាប់មានពីមុនមក ។

ជាក់ស្តែង លោក Rabie បានពន្យល់ថា តួរលេខដែលសម្រេចបាន គឺទាក់ទងជាមួយនឹងចំនួនកប៉ាល់ ទម្ងន់សុទ្ធ និងចំណូលដែលសម្រេចបានក្នុងចំនួនខ្ពស់បំផុត បើធៀបនឹងប្រតិបត្តិការ ដែលសម្រេចបាន នៅក្នុងខែមករាដូចគ្នា កាលពីឆ្នាំមុន ។

មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីដដែលនេះ បានបង្ហាញទៀតថាព្រែកជីកស៊ុយអេ ទទួលបានកប៉ាល់ឆ្លងកាត់ ចំនួន ១៧៧៤ ក្នុងទិសដៅទាំងពីរ នៅខែមករាឆ្នាំ ២០២២ បើធៀបនឹងកប៉ាល់ដែលបានឆ្លងកាត់ត្រឹមតែ ១៥៩៤ គ្រឿងប៉ុណ្ណោះ នៅខែមករាដូចគ្នា ក្នុងឆ្នាំ ២០២១ ស្របពេលមានទម្ងន់សរុបចំនួន ១០៦,១ លានតោន បើធៀបនឹងទម្ងន់ ១០៤,២ លានតោន នៅក្នុងឆ្នាំ ២០២១ ។

លើសពីនេះ លោក Osama Rabie បានពន្យល់បន្ថែមទៀតថា ភាពទៀងទាត់នៃនាវាចរណ៍ នៅក្នុងព្រែកជីក ដែលតភ្ចាប់រវាងទ្វីបសំខាន់ៗលើពិភពលោកមួយនេះ គឺបានជះឥទ្ធពលយ៉ាងខ្លាំង ចំពោះការបង្កើនប្រាក់ចំណូលសរុប ដែលសម្រេចបាន ខណ:អាជ្ញាធររបស់ព្រែកជីកស៊ុយអេ បានចុះបញ្ជីប្រាក់ចំណូលបំបែកកំណត់ត្រា រហូតដល់ ៥៤៤,៧ លានដុល្លារ ដោយមិនរាប់បញ្ចូលសេវានាវាចរណ៍ ខណ:បើធៀបនឹងចំណូល ៤៩៥,៧ លានដុល្លាលរ អំឡុងខែមករាដូចគ្នា កាលពីឆ្នាំមុន ។

គួរបញ្ជាក់ផងដែរថា ព្រែកស៊ុយអេ គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុត រវាងទ្វីបអឺរ៉ុប និងអាស៊ី ខណ:វាក៏ជាប្រភពចំណូលដ៏សំខាន់បំផុតមួយ របស់រដ្ឋាភិបាលអេហ្ស៊ីបផងដែរ ៕

ប្រភព: Gyptindependent

The post រដ្ឋាភិបាលអេហ្ស៊ីប ទាញចំណូលបំបែកកំណត់ត្រាបានជាង ៥០០ លានដុល្លារ ពីព្រែកជីកស៊ុយអេ appeared first on .

អាជ្ញាធរព្រែកជីកស៊ុយអេ បញ្ជាក់ថាគម្រោងពង្រីកផ្នែកខ្លះ នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៣
ប្រធាននៃអាជ្ញាធរព្រែកជីកស៊ុយអេ (SCA) បាននិយាយកាលពីថ្ងៃអាទិត្យថា គម្រោងពង្រីកផ្នែកខ្លះនៃព្រែកជីកកាត់ទ្វីបមួយនេះ ត្រូវបានរំពឹងថានឹងត្រូវបញ្ចប់ជាស្ថាពរ នៅក្នុងខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ បន្ទាប់ពីដំណើរការងារអស់រយ:ពេល ២ ឆ្នាំ ។

ជាក់ស្តែង SCA បានធ្វើការប្រកាសទៀតថា ខ្លួនបាននឹងកំពុងពន្លឿនផែនការពង្រីក ផ្នែកទី ២ នៃព្រែកជីក និងថែមទាំងពង្រីកបណ្តាញដែលមានស្រាប់បន្ថែមទៀត បន្ទាប់ពីកប៉ាល់ដឹកទំនិញខ្នាតយក្ស Ever Given បានបើកគឿងជាប់គាំង និងបិទផ្លូវទឹកដ៏សំខាន់មួយនេះ អស់រយ:ពេលប្រាំមួយថ្ងៃ កាលពីឆ្នាំមុន ។ ​

មិនតែប៉ុណ្ណោះ ប្រធាន SCA លោក Osama Rabie បាននិយាយ នៅអំឡុងការប្រជុំមួយនៅក្នុងទីក្រុងឌូបៃថា ៖ ” គម្រោងដ៏ធំមួយនេះ នឹងត្រូវបញ្ចប់ក្នុងរយ:ពេល ២៤ ខែ។ យើងបានចាប់ផ្តើមធ្វើការងារនេះ នៅក្នុងខែកក្កដា ឆ្នាំ ២០២១ ហើយយើងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ ២០២៣ “។

លើសពីនេះ លោក Rabie បានសង្កត់ធ្ងន់ទៀតថា បន្ទាប់ពីការពង្រីកកន្លងទី ២ នេះហើយ ព្រែកជីកស៊ុយអេ នឹងបង្កើនសមត្ថភាព ដោយអាចអនុញ្ញាតឱ្យកប៉ាល់ធំៗចំនួនប្រាំមួយបើកចៀសគ្នាបាន ។

គួរឱ្យដឹងផងដែរថា ភាគខាងត្បូង មានចម្ងាយ ៣០ គីឡូម៉ែត្រពីច្រកចូលព្រែកជីក ដែលជាកន្លែងកប៉ាល់ Ever Given ធ្លាប់ជាប់គាំង នឹងត្រូវធ្វើការពង្រីកបន្ថែម ៤០ ម៉ែត្រ និងជីកជម្រៅដល់ ៧២ ហ្វីត ពីជម្រៅបច្ចុប្បន្ន ៦៦ ហ្វីត ។ យ៉ាងណា នេះបើតាមផែនការ ដែលអាជ្ញាធរព្រែកជីកស៊ុយអេ បានប្រកាសពីមុន៕

ប្រភព: Reurters

The post អាជ្ញាធរព្រែកជីកស៊ុយអេ បញ្ជាក់ថាគម្រោងពង្រីកផ្នែកខ្លះ នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៣ appeared first on .

អេហ្ស៊ីបកើបបានលុយជាង ៤ ពាន់លានដុល្លារ ពីព្រែកជីកស៊ុយអេ ក្នុងរយ:ពេល ៨ ខែដំបូង
អាជ្ញាធរព្រែកជីកស៊ុយអេរបស់ប្រទេសអេហ្ស៊ីប ឬហៅកាត់ (SCA) បានបង្ហាញនៅសប្តាហ៍នេះថា ប្រាក់ចំណូលដែលបានមកពីព្រែកជីកដ៏ធំមួយនេះ បានកើនឡើងដល់ ១១,៦% ក្នុងតម្លៃ ៤,០៩ ពាន់លានដុល្លារអាមេរិក សម្រាប់រយ:ពេល ៨ ខែដំបូងនៃឆ្នាំ ២០២១ ។

ជាក់ស្តែង SCA បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាចំនួន ១៣ ៣១៧ គ្រឿង បានឆ្លងកាត់ព្រែកជីកនេះ ចាប់តាំងពីខែមករា ដល់ខែសីហា ឆ្នាំ ២០២១ បើប្រៀបធៀបជាមួយរយ:ពេលដូចគ្នាកាលពីឆ្នាំមុន មាននាវាឆ្លងកាត់ត្រឹមតែ ១២ ៤៨២ គ្រឿងប៉ុណ្ណោះ ពោលគឺកើនឡើងប្រមាណ ៦,៧% ។

យ៉ាងណាការកើនឡើងនៃប្រាក់ចំណូលនេះ គឺបានកើតឡើងនៅពេលដែល SCA បាននិងកំពុងអនុវត្តផែនការរបស់ខ្លួនក្នុងការពង្រីក ក៏ដូចជាជីកជម្រៅផ្នែកខាងត្បូងនៃព្រែកជីកបន្ថែមទៀត ។

គួរបញ្ជាក់ផងដែរថាព្រែកជីកស៊ុយអេនេះ គឺជាខ្សែជីវិតដ៏សំខាន់ សម្រាប់ពាណិជ្ជកម្មផ្លូវសមុទ្រនៅលើពិភពលោក ចាប់តាំងពីវាអនុញ្ញាតឲ្យកប៉ាល់ ធ្វើដំណើរឆ្លងកាត់បានរវាងទ្វីបអឺរ៉ុប និងទ្វីបអាស៊ីខាងត្បូង ដោយមិនចាំបាច់ត្រូវធ្វើដំណើរជុំវិញទ្វីបអាហ្រ្វិក ខណ:វាបានកាត់បន្ថយចម្ងាយធ្វើដំណើរលើផ្ទៃសមុទ្រប្រហែល ៧ ០០០ គីឡូម៉ែត្រ៕

ប្រភព: News.cn

The post អេហ្ស៊ីបកើបបានលុយជាង ៤ ពាន់លានដុល្លារ ពីព្រែកជីកស៊ុយអេ ក្នុងរយ:ពេល ៨  ខែដំបូង appeared first on .