ព្រំដែនប្រទេសចិន

យោធាមីយ៉ាន់ម៉ាប្រកាសថា ខ្លួនបាត់បង់ទីក្រុងដ៏សំខាន់មួយ ក្បែរព្រំដែនប្រទេសចិន
យោធាមីយ៉ាន់ម៉ា បានបាត់បង់ការគ្រប់គ្រងនៅទីក្រុងភាគខាងជើងមួយ ក្បែរព្រំដែនប្រទេសចិន បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាច្រើនថ្ងៃ ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួនបី។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មាន The Times of India ។

អនុរដ្ឋមន្ត្រីក្រសួងព័ត៌មានមីយ៉ាន់ម៉ា លោក Zaw Min Tun បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធថា៖ រដ្ឋាភិបាល អង្គការរដ្ឋបាល និងអង្គការសន្តិសុខលែងមានវត្តមានឈរជើងនៅក្នុងទីក្រុង Chinshwehaw ដែលមានព្រំប្រទល់ជាប់ខេត្ត Yunnan របស់ប្រទេសចិនទៀតហើយ។

ជាមួយគ្នានោះ បើតាមកងទ័ពរំដោះជាតិ Ta’ang (TNLA) កងទ័ព Arakan (AA) និងកងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) បាននិយាយថា៖ ពួកគេបានរឹបអូសទីតាំងយោធាជាច្រើន ក៏ដូចជាគ្រប់គ្រងលើទីប្រជុំជន Hpaung Seng, Hsenwi, Kyukok និងផ្លូវសំខាន់ៗដែលតភ្ជាប់មីយ៉ាន់ម៉ាជាមួយប្រទេសចិនផងដែរ។

សូមជម្រាបថា ការប្រយុទ្ធគ្នានេះ បានកើតឡើងចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមកម្លេះ នៅទូទាំងរដ្ឋ Shan ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ខណៈតំបន់នេះ ជាតំបន់តភ្ជាប់ផ្លូវដែកតម្លៃរាប់ពាន់លានដុល្លារ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់ និងផ្លូវរបស់ទីក្រុងប៉េកាំង៕

The post យោធាមីយ៉ាន់ម៉ាប្រកាសថា ខ្លួនបាត់បង់ទីក្រុងដ៏សំខាន់មួយ ក្បែរព្រំដែនប្រទេសចិន appeared first on .