ព្រះនាងឌុយបៃ

ព្រះនាងទីក្រុងឌុយបៃ ប្រកាសចេញទឹកអប់ម៉ាក ‘លែងលះ’ ក្រោយចែកផ្លូវជាមួយព្រះស្វាមី
ព្រះនាង Sheikha Mahra Bint Mohammed bin Rashid Al Maktoum ដែលជាបុត្រីរបស់ស្តេចនៃទីក្រុងឌុយបៃ គឺព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum បានបញ្ចេញទឹកអប់ថ្មីមួយដែលមានឈ្មោះថា ‘Divorce’ ឬមានន័យថា ‘លែងលះ’ បន្ទាប់ពីព្រះនាងបានប្រកាសចែកផ្លូវគ្នាជាមួយព្រះស្វាមីកាលពីពេលថ្មីៗកន្លងទៅ។

យោងតាមសារព័ត៌មាន Daily Mail បានបង្ហាញឲ្យដឹងថា ទឹកអប់ថ្មីឈ្មោះ ‘Divorce’ នេះ ត្រូវបានប្រកាសចេញជាផ្លូវការ នៅក្នុងឃ្លីបវីដេអូផ្សព្វផ្សាយខ្លីមួយដែលស្ថិតនៅក្រោមម៉ាកយីហោ Mahra M1។

ទន្ទឹមនឹងនេះ ព្រះនាង Sheikha Mahra ក៏បានធ្វើការចែករំលែកវីដេអូ​ផ្សព្វផ្សាយ​ទឹកអប់ថ្មីនេះ នៅលើគណនី Instagram ដែលមានអ្នកចុះតាមដានជិត ១ លាននាក់របស់ទ្រង់ ផងដែរ។

ក្រោយការប្រកាសចេញទឹកអប់ដែលភ្ជាប់ទៅនឹងឈ្នោះ ‘លែងលះ’ នេះ អ្នកគាំទ្របានភ្ជាប់ទៅនឹងរឿងរ៉ាវពីក្រោយបែកបាក់របស់ព្រះនាង Sheikha Mahra និងព្រះស្វាមី Sheikh Mana bin Mohammed bin Rashid bin Mana Al Maktoum ដែលបានប្រកាសលែងលះកាលពីខែកក្កដា ពោលគឺត្រឹមតែពីរខែប៉ុណ្ណោះ បន្ទាប់ពីគូស្នេហ៍ទាំងពីរបានស្វាគមន៍បុត្រដំបូង។

ជម្រាបជូនថា ព្រះនាង Sheikha Mahra ​ព្រះជន្ម​ ៣០ព្រះ​វស្សា​ គឺជាបុត្រម្នាក់ក្នុងចំណោមបុត្រទាំង ២៦ របស់ព្រះ​អង្គម្ចាស់​ Sheikh Mohammed bin Rashid Al Maktoum ដែលមានតួនាទីជាអនុប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីរបស់ទីក្រុងឌុយបៃ។

ដោយឡែកសម្រាប់ព្រះអង្គម្ចាស់ Sheikh Mana bin Mohammed bin Rashid bin Mana Al Maktoum ព្រះជន្ម​ ២៦ព្រះ​វស្សា គឺជាសហគ្រិនដ៏លេចធ្លោបំផុតម្នាក់ដែលបានកាន់កាប់ក្រុមហ៊ុន និងការបណ្តាក់ទុនជាច្រើន នៅក្នុងទីក្រុងឌុយបៃ៕

The post ព្រះនាងទីក្រុងឌុយបៃ ប្រកាសចេញទឹកអប់ម៉ាក ‘លែងលះ’ ក្រោយចែកផ្លូវជាមួយព្រះស្វាមី appeared first on .

ព្រះនាងទីក្រុងឌុយបៃ ប្រកាសលែងលះព្រះស្វាមីដែលជាម្ចាស់សហគ្រិនមានជំនួញជាច្រើនក្នុងដៃ
ព្រះនាង Sheikha Mahra bint Mohammed bin Rashid Al Maktoum ដែលជាបុត្រីរបស់មេដឹកនាំទីក្រុងឌុយបៃ ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum បានប្រកាសលែងលះព្រះស្វាមីរបស់ទ្រង់ Sheikh Mana bin Mohammed ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនួញដ៏ធំបំផុតម្នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានបរទេសធំៗជាច្រើន។

តាមការបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម Instagram ព្រះនាង Sheikha Mahra បានបញ្ជាក់យ៉ាងច្បាស់ថាព្រះនាងកំពុងលែងលះជាមួយព្រះស្វាមីរបស់ទ្រង់ ដោយសារតែទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរឈានដល់ភាពរកាំរកូស។

ទន្ទឹមនឹងនេះ យោងតាមសារព័ត៌មាន The Independent បានបង្ហាញឲ្យដឹងទៀតថា ការប្រកាសជាសាធារណៈនៅលើ Instagram នេះ ត្រូវបានបានធ្វើឡើងបន្ទាប់ពីភាគីទាំងពីរបានចុច Unfollow នៅលើគណនីគ្នាទៅវិញទៅមក និងថែមទាំងបានលុបរូបថតអាពាហ៍ពិពាហ៍ចេញពីគណនីផ្ទាល់ខ្លួន ផងដែរ។

គួរឲ្យដឹងថាគូស្នេហ៍​ដែល​បាន​រៀបចំ​ពិធី​មង្គលការ​យ៉ាង​អធិកអធម ​កាលក្នុង​ខែ​មិថុនា ឆ្នាំ​២០២៣ បាន​ស្វាគមន៍​បុត្រដំបូង​ ដែលជាបុត្រីម្នាក់ នៅ​ក្នុង​ខែ​ឧសភា។

ព្រះនាង​ Sheikha Mahra bint Mohammed bin Rashid Al Maktoum បច្ចុប្បន្នព្រះជន្ម ៣០វស្សា ស្ថិតក្នុងចំណោមបុត្រទាំង ២៦ អង្គរបស់ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum ដែលកាន់​តំណែង​ជា​អនុប្រធានាធិបតី និង​ជា​នាយក​រដ្ឋមន្ត្រី​ទីក្រុងឌុយបៃ។

ចំណែកឯ លោក Sheikh Mana bin Mohammed ដែលបច្ចុប្បន្នមានវ័យ ២៦ឆ្នាំ គឺជាសហគ្រិនដ៏ល្បីល្បាញបំផុតម្នាក់នៅក្នុងប្រទេស ដោយបានដឹកនាំក្រុមហ៊ុន និងការបណ្តាក់ទុនពាណិជ្ជកម្មជាច្រើនរួមមាន AlBarada Trading, Dubai Tech, GCI Real Estate Development Company និង MM Group of Companies ខណ:ទ្រព្យសម្បត្តិសរុបរបស់លោក មានចំនួនប្រមាណ ៤០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី Harper’s Bazaar Arabia ៕

The post ព្រះនាងទីក្រុងឌុយបៃ ប្រកាសលែងលះព្រះស្វាមីដែលជាម្ចាស់សហគ្រិនមានជំនួញជាច្រើនក្នុងដៃ appeared first on .