ព្រះបាទ នរោត្តម សីហមុនី

ព្រះមហាក្សត្រកម្ពុជា យាងឡើងថ្លែងព្រះរាជសុន្ទរកថា ​ក្នុង​មហាសន្និបាត​លើក​ទី ៤១​ របស់​អង្គការ​យូណេស្កូ នៅទីក្រុងប៉ារីស
ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ​ នរោត្តម សីហមុនី យាង​ចូលរួម​ក្នុង​មហាសន្និបាត​លើក​ទី ៤១​របស់​អង្គការ​យូណេស្កូ នៅទីក្រុង​ប៉ារីស កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ម្សិលមិញ តាមការអញ្ជើញ​របស់​លោកស្រី អូដ្រេយ អាហ្សូឡេយ អគ្គនាយិការ​នៃអង្គការ​យូណេស្កូ។

នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​៧៥ឆ្នាំ​នៃការបង្កើត​អង្គការ​យូណេស្កូ ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថនរោត្តម សីហមុនី ជាមួយនឹងវត្តមាន​របស់​ប្រមុខរដ្ឋ និងរដ្ឋាភិបាលពីប្រទេសចំនួន ២០ ព្រះអង្គបានយាងឡើងថ្លែងព្រះរាជសុន្ទរកថា ដែលនៅក្នុងនោះ ​ព្រះអង្គ​បានសង្កត់ធ្ងន់​លើ​សកម្មភាព របស់​អង្គការ​យូណេស្កូ​នៅប្រទេស​កម្ពុជា។

អង្គការ ​យូណេស្កូ ​ដែលជា​ស្ថាប័ន​មួយ​របស់​អង្គការ​សហប្រជាជាតិ ទទួលបន្ទុកទៅលើការអប់រំ វិទ្យាសាស្រ្ត និង​វប្បធម៌ ត្រូវ​បាន​បង្កើតឡើង​នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា ឆ្នាំ ១៩៤៥ ខណៈដែល កម្ពុជា​បាន​ចូលជាសមាជិក​របស់​យូណេស្កូ នៅ​ថ្ងៃទី ៣​កក្កដា ឆ្នាំ ១៩៥១។

នៅចំពោះមុខ​គណៈប្រតិភូ បរទេស ដែលមាន​តាំង​ពី​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល រួមទាំង​មន្រ្តីរដ្ឋាភិបាល មក​ពីប្រទេស​ជាង​៦០ ក្នុងពិភពលោក ព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា  បាន​រំលឹក​ផងដែរ​អំពី​អនុស្សាវរីយ៍ ក្នុងពេល​ព្រះអង្គ​ធ្លាប់ ធ្វើ​ជា​ឯកអគ្គរាជទូត តំណាង​ព្រះរាជាណាចក្រកម្ពុជា នៅអង្គការ​យូណេស្កូ ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៣។

The post ព្រះមហាក្សត្រកម្ពុជា យាងឡើងថ្លែងព្រះរាជសុន្ទរកថា ​ក្នុង​មហាសន្និបាត​លើក​ទី ៤១​ របស់​អង្គការ​យូណេស្កូ នៅទីក្រុងប៉ារីស appeared first on .

មកដឹងប្រវត្តិការសិក្សារបស់ព្រះបាទ នរោត្តម សីហមុនី មុនព្រះអង្គឡើងសោយរាជ្យ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានព្រះរាជសម្ភព (ប្រសូត) នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នារាជធានីភ្នំពេញ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ព្រះបាទ នរោត្តម សីហមុនី ឡើងសោយរាជ្យ កាលពីថ្ងៃឆ្នាំ២០០៤។ រូបពី AFP

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវជ្រើសតាំងឲ្យឡើងសោយរាជ្យ ជាព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។ ព្រះបរមនាម ក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺ «អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភក្តិ និងភក្ដីភាព។ មហាក្សត្រ ដែលព្រះពុទ្ធ និងព្រះឥន្ទ្រ លោកឧបត្ថម្ភ ។ អ្នករួបរួម ខេមរជនទាំងអស់។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ»។

គេហទំព័រឧកញ៉ាញូស៍ សូមបើកកកាយព្រះរាជជីវប្រវត្តិសង្ខេបការសិក្សាសង្ខេបរបស់ព្រះអង្គ ដើម្បីជម្រាបជូនប្រិយមិត្តបានដឹងក្នុងព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៦៨ព្រះវស្សា យាងចូល ៦៩ព្រះវស្សា នៅថ្ងៃសុក្រទី១៤ ខែឧសភា ឆ្នាំ២០២១នេះ។

នៅឆ្នាំ១៩៥៩ ដល់១៩៦២ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានចូលសិក្សានៅសាលាបឋមសិក្សានរោត្ដម, វិទ្យាល័យដេកាតនៅរាជធានីភ្នំពេញ។ បន្ទាប់មកព្រះអង្គត្រូវបានព្រះបិតាបញ្ជូនទៅទីក្រុងប្រ៉ាក (Prague) ប្រទេសឆេកូស្លូវ៉ាគី នៅពីឆ្នាំ១៩៦២។ នៅទីនោះព្រះអង្គបានចូលរៀននៅសាលាបឋមសិក្សា, វិទ្យាល័យ និងសាលាតូរ្យតន្ត្រី ដែលទ្រង់បានសិក្សាផ្នែកតន្ត្រី និងរបាំបុរាណរហូតដល់ឆ្នាំ១៩៧៥។

ព្រះ​អង្គ​ស្ទាត់​ជំនាញ​ខាង​ភាសា​សាស្ត្រ​ ដោយ​ទ្រង់​ចេះ​ភាសា​បារាំង និង​ឆែក​យ៉ាង​ស្ទាត់​ជំនាញ។ ក្រៅ​ពី​នេះ​ ទ្រង់​ក៏​អាច​ប្រាស្រ័យ​ភាសា​អង់គ្លេស និង​រុស្សី​បាន​យ៉ាង​ប្រសើរ​ផង​ដែរ។ នៅ​ក្នុង​ឆ្នាំ​១៩៧៥ ព្រះ​អង្គ​បាន​ចាក​ចេញ​ពី​ប្រាហ្ក ដើម្បី​ទៅ​សិក្សា​ផ្នែក​ខ្សែ​ភាពយន្ត នៅ​ប្រទេស​កូរ៉េ​ខាង​ជើង ហើយ​បន្ទាប់​មក​ទ្រង់​បាន​ត្រឡប់​ចូល​មាតុភូមិ​វិញ​នៅ​ឆ្នាំ​១៩៧៧។

នៅ​ឆ្នាំ​១៩៨១ ព្រះ​អង្គ​បាន​ផ្លាស់​ទៅ​ប្រទេស​បារាំង ដើម្បី​បង្រៀន​របាំ​បាឡេហើយ​បន្ទាប់​មក​ព្រះអង្គ​ធ្វើ​ជា​ប្រធាន​សមាគម​របាំ​ខ្មែរ។ ព្រះ​អង្គ​ទ្រង់​គង់​នៅ​ប្រទេស​បារាំង​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ។

មុន​ពេល​ដែល​ទ្រង់​ក្លាយ​ជា​ព្រះ​មហាក្សត្រ ព្រះ​អង្គ​មាន​គោរម្យងារ​ជា “ស្ដេច​ក្រុម​ឃុន” ដែល​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ ទ្រង់​ព្រះរាជ​ទាន នា​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​១៩៩៤ បន្ទាប់​មក​ត្រូវ​បាន​តំឡើង​ជា “​សម្ដេច​ព្រះ​បរមនាថ​” នា​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០០៤៕

The post មកដឹងប្រវត្តិការសិក្សារបស់ព្រះបាទ នរោត្តម សីហមុនី មុនព្រះអង្គឡើងសោយរាជ្យ appeared first on .