ព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា

ព្រះរាជក្រឹត្យថ្មី! លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា មិនតម្រូវឱ្យបង់ថវិកាប្រចាំឆ្នាំជូនរាជរដ្ឋាភិបាលទៀតទេ
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានចេញ​ព្រះរាជក្រឹត្យ (ថ្មី) ស្តីពីគោរមងារឧកញ៉ា ដែលមាន១១ជំពូក និង២១មាត្រា។ ព្រះរាជក្រឹត្យថ្មីនេះ ពុំបានចងកាតព្វកិច្ច តម្រូវឱ្យ​លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវ​បង់វិភាគទាន​ប្រចាំឆ្នាំ​ជូនរាជរដ្ឋាភិបាលដូចព្រះរាជក្រឹត្យ​ចាស់​នោះ​ទេ។

តាមព្រះរាជក្រឹត្យ (ចាស់) ស្តីពីគោរមងារឧកញ៉ា លេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ មាត្រា២១ មាន​​វាក្យខណ្ឌមួយ​បាន​ចែងថា៖ “លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា មាន​​កាតព្វកិច្ច​បង់វិភាគទាន​ប្រចាំឆ្នាំ ដើម្បីចូលរួមចំណែកកសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ លើកលែងតែ​គោរមវន្ត​ដែលមានចំណេះជំនាញ​ពិសេស​លើវិស័យណាមួយ ហើយមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នុមាន​សមត្ថកិច្ច​ជាតិឬអន្តរជាតិ។

ដោយឡែក​ព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា (ថ្មី) ពុំបាន​ចងកាតព្វកិច្ច​បង់វិភាគទានប្រចាំឆ្នាំទៀតនោះទេ។ ក្នុងនោះ មាត្រា១៦ បាន​ចែងថា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា មាន​​សិទ្ធិនិងកាតព្វកិច្ច ដូចខាងក្រោម៖

១.ទទួលបាននូវការផ្តល់ងារជាតិកិត្តិយស ការលើកទឹកចិត្ត និងឯកសណ្ឋានផ្លូវការ ឬការចាត់តាំង​ក្នុងមុខងារ​ ដែលមិនត្រូវបានហាមឃាត់​ក្នុងព្រះរាជក្រឹត្យនេះ និងលិខិតបទដ្ឋានគតិយុត្ត​ជាធរមាន
២.អាចលើកសំណូមពរឬសំណើផ្សេងៗ តាមរយៈសមាគមឧកញ៉ាកម្ពុជា មក​រាជរដ្ឋាភិបាល ដើម្បីពិនិត្យនិង​ដោះស្រាយ
៣.ចូលរួមថែរក្សា ការពារ​វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អរបស់ជាតិ
៤.ចូលរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិ​តាមការអំពាវនាវ​ឬសំណូមពរ​របស់រាជរដ្ឋាភិបាល
៥.ចូលរួមលើកកម្ពស់ កិច្ចការសង្គម និងការងារមនុស្សធម៌ផ្សេងៗ
៦.ចូលរួមផ្តល់ព័ត៌មានដល់សមាគមឧកញ៉ាកម្ពុជា ក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះគោរមវន្ត។

សូមជម្រាបថា អនុក្រឹត្យស្ដីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និង​ការបញ្ចប់គោរមងារឧកញ៉ា លេខ ១២៩ អនក្រ.បក ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដែលមាត្រា២៤ បាន​ចែងថា​គោរមវន្ដដែលមានគោរមងារលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវមានភារកិច្ចនៅក្នុង​ការបង់​វិភាគទាន​ជូនរដ្ឋាភិបាលជារៀងរាល់ឆ្នាំ ប្រហែលចាប់ពី ៨ពាន់ដុល្លារ ១ម៉ឺន៥ពាន់ដុល្លារ និង១០ម៉ឺនដុល្លារ ត្រូវបាន​នារាករណ៍​វិញផងដែរ៕

The post ព្រះរាជក្រឹត្យថ្មី! លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា មិនតម្រូវឱ្យបង់ថវិកាប្រចាំឆ្នាំជូនរាជរដ្ឋាភិបាលទៀតទេ appeared first on .

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យស្តីពី «គោរមងារឧកញ៉ា»
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានចេញ​ព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា ដែលមាន១១ជំពូក និង២១មាត្រា។

ព្រះរាជក្រឹត្យនេះកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ា ជាការលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមាន​គុណ​សម្បត្តិ ស្នាដៃ និងគុណបំណាច់ធំធេង​ក្នុងការចូលរួម​អភិវឌ្ឍ និងកសាងជាតិ ព្រមទាំង​ការ​គ្រប់គ្រង និង​ការ​បញ្ចប់គោរមងារ​ឧកញ៉ា ដើម្បីធានាបាន​នូវ​គុណតម្លៃ សេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ ប្រពៃណីល្អ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម។

គោរមងារឧកញ៉ា សំដៅដល់ងារកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទាន​ដោយព្រះរាជក្រឹត្យទៅតាម​លំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ។ គោរមងារឧកញ៉ា នៅ​កម្ពុជា​បច្ចុប្បន្ន​ តាមរយៈព្រះរាជក្រឹត្យថ្មីនេះ មាន៣លំដាប់ថ្នាក់គឺ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា។

គួររំឭកថា កាលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏បានត្រាស់បង្គាប់ចេញព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា តាមរយៈ​ព្រះរាជក្រឹត្យលេខ នស/​រកត/​១០២៣/២២៥០ ផងដែរ។ ទោះយ៉ាងណា ព្រះរាជក្រឹត្យថ្មីនេះ បាននិរាករណ៍​បទដ្ឋានគតិយុត្តមុនៗវិញ៕

The post ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យស្តីពី «គោរមងារឧកញ៉ា» appeared first on .

អ្នកឧកញ៉ា លី ហួរ ចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការត្រួតពិនិត្យនិងវាយតម្លៃ លើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា
អ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និង​អ្នកឧកញ៉ា ហ៊ុន ឡាក់ ​អគ្គលេខាធិការ ​តំណាងឱ្យសមាគម​ឧកញ៉ាកម្ពុជា ​​កាលពី​ព្រឹក​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំ​គណៈកម្មការអន្តរក្រសួង​ពិនិត្យ​និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា ( គ.ព.វ.គ ) ក្រោមការដឹកនាំផ្ទាល់របស់​លោក​ វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី។​​

តាម​ការ​ឱ្យដឹង​ពី​សមាគមឧកញ៉ាកម្ពុជា ​​នេះ​គឺជា​កិច្ចប្រជុំ​​លើក​ដំបូង​នៃ​​គណៈកម្មការអន្តរក្រសួង​ពិនិត្យ​និងវាយតម្លៃ​លើ​សំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា ​​ហើយ​កិច្ចប្រជុំ​នេះ​​​​​​ធ្វើ​ឡើង​ដើម្បី​​ពិនិត្យពិភាក្សាលើ «សេចក្តីព្រាង​អនុក្រឹត្យស្តីពីការត្រួតពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា»។

អង្គប្រជុំ​ខាង​លើ បានធ្វើការពិនិត្យ​ពិភាក្សា និងផ្តល់យោបល់ ដែលជាធាតុចូលដ៏សំខាន់​លើសេចក្តីព្រាងអនុក្រឹត្យ​ស្តីពី​បែបបទ និងនីតិវិធីនៃការស្នើសុំនិងវាយតម្លៃក្នុងការផ្ដល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា ដោយបាន​ពិនិត្យលើគ្រប់ទិដ្ឋភាព​ក្នុងនោះមានទិដ្ឋភាពច្បាប់ និងទិដ្ឋភាពជាក់ស្តែង ព្រមទាំងពិនិត្យលើឯកសារគាំទ្រ​ផ្សេងៗ ជាពិសេស​ឱ្យ​ស្រប​ទៅ​នឹង​ព្រះរាជក្រឹត្យ​ស្តីពីគោរមងារឧកញ៉ា។

សូម​ជម្រាប​ថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ​ព្រះករុណា ព្រះបាទ​ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​ព្រះមហាក្សត្រ​ ទ្រង់​ឡាយព្រះហស្តលេខា​​ «ព្រះរាជក្រឹត្យ​ស្តីពីគោរមងារឧកញ៉ា» ថ្មី ​ខណៈ​ដែល​ព្រះរាជក្រឹត្យស្តីពី​គោរមងារ​ឧកញ៉ា ចុះ​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ​​ត្រូវ​ទុកជា​និរាករណ៍។

ព្រះរាជក្រឹត្យ​ស្តីពី​ឧកញ៉ា​​ថ្មី​នេះ ​​នៅ​ត្រង់ជំពូក​ទី២ បានចែង​អំពី​ស្ថាប័ន​មានសមត្ថកិច្ច ក្នុងនោះ​ មាត្រា៤ បាន​​ចែង​ថា ត្រូវបាន​បង្កើតគណៈកម្មការអន្តរក្រសួងពិនិត្យ​និងវាយតម្លៃ​លើ​សំណើ​សុំ​គោរមងារ​និង​ការ​បញ្ចប់​​គោរមងារឧកញ៉ា មានសមត្ថកិច្ចពិនិត្យ វាយតម្លៃ និង​លើក​យោបល់​ជូន​នាយករដ្ឋមន្ត្រី​លើ​សំណើ​សុំ​ផ្តល់​និង​បញ្ចប់​គោរមងារ​ឧកញ៉ា។

ជាមួយ​គ្នា​នេះ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ​​សម្តេច​ធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ​​​​​​បាន​សេចក្តីសម្រេច​ចំនួន​២ទំព័រ តែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និង​ការបញ្ចប់​គោរមងារឧកញ៉ា ដោយ​លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន និងអនុប្រធានចំនួន ២រូប ព្រម​ទាំង​សមាជិក ៦​រូប​ទៀត ដែលរួមទាំង​អ្នកឧកញ៉ា លី ហួរ និង​អ្នកឧកញ៉ា ហ៊ុន ឡាក់។

គួរ​បញ្ជាក់​ថា ​បើ​តាម​ទីស្តីការគណៈរដ្ឋមន្ត្រី ​​សេចក្តីព្រាងអនុក្រឹត្យ​ខាង​លើ​នេះ គឺ​​នឹង​​កំណត់អំពីបែបបទ និងនីតិវិធីនៃការ​ស្នើសុំ​និងការវាយតម្លៃក្នុងការផ្ដល់គោរមងារឧកញ៉ា ទំហំទឹកប្រាក់នៃអំណោយនិងវិភាគទាន របកគំហើញ បច្ចេកវិទ្យាថ្មីៗ​ឬស្នាដៃពិសេស ព្រមទាំងបែបបទនិងនីតិវិធីនៃការបញ្ចប់ គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្ដីថ្លៃថ្នូរ ទំនៀមទម្លាប់ ប្រពៃណីល្អ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

The post អ្នកឧកញ៉ា លី ហួរ ចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការត្រួតពិនិត្យនិងវាយតម្លៃ លើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា appeared first on .

គោរមងារឧកញ៉ា នឹងត្រូវបានបញ្ចប់ ក្នុងករណី ៥យ៉ាងនេះ
គោរមងារឧកញ៉ា សំដៅដល់ងារកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទាន​ដោយព្រះរាជក្រឹត្យទៅតាម​លំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ។ គោរមងារឧកញ៉ា នៅ​កម្ពុជា​បច្ចុប្បន្ន​ មាន៣លំដាប់ថ្នាក់គឺ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា។ ទោះ​យ៉ាងណា គោរមងារ​ឧកញ៉ា ​​​អាច​នឹង​ត្រូវ​បាន​បញ្ចប់​វិញ ក្នុង​លក្ខខណ្ឌ​៥​យ៉ាង។

យោងតាម​ព្រះរាជក្រឹត្យ​​ស្តីពី​គោរមងារឧកញ៉ា ចុះ​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ​​​​ជំពូក​ទី៩ មាត្រា​២៣ ​​បាន​ចែង​ថា គោរមងារ​ឧកញ៉ា​អាច​​ត្រូវ​បាន​បញ្ចប់ ក្នុង​ករណី​ណា​មួយ​ដូច​ខាង​ក្រោម៖

១. គោរមវន្ត​សុំលាលែង​ពី​គោរមងារ​ឧកញ៉ា​ដោយ​ស្ម័គ្រចិត្ត
២. គោរមវន្ត​មិន​បំពេញ​កាតព្វកិច្ច​បង់​វិភាគ​ទាន​ប្រចាំឆ្នាំ រយៈពេល​៣​ឆ្នាំ​ជាប់គ្នា ដោយ​គ្មានមូលហេតុ
៣. គោរមវន្ត​​ត្រូវ​ផ្តន្ទាទោស​ពី​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈិម​ណាមួយ
៤. ត្រូវ​បាន​រក​ឃើញ​ថា​គោរមវន្ត​បាន​ប្រព្រឹត្ត​ល្មើស​នឹង​​​រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​​របស់​ព្រះរាជាណាចក្រកម្ពុជា មិន​ប្រកាន់​ខ្ជាប់​នូវ​សីលធម៌​ល្អ ប្រកប​មុខរបរ​ខុសច្បាប់ និង​ធ្វើ​សកម្មភាព​ណា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​និង​សេចក្តីថ្លែថ្នូរ​របស់​គោរមងារ​ឧកញ៉ា។
៥. ត្រូវ​បាន​រក​ឃើញ​ថា​សំណុំ​ឯកសារ​ស្នើសុំ​គោរមងារ​ឧកញ៉ា​របស់​គោរមវន្ត​មាន​ការ​ក្លែង​បន្លំ។

សូម​ជម្រាប​ថា ព្រះរាជក្រឹត្យ​ស្តីពី​គោរមងារ​ឧកញ៉ា ​បាន​បង្កើតគណៈកម្មការអន្តរក្រសួងពិនិត្យ​និងវាយតម្លៃ​លើ​សំណើ​សុំ​គោរមងារ​និង​ការ​បញ្ចប់​​គោរមងារឧកញ៉ា ដែល​សរសេរ​ជា​អក្សរកាត់ថា គ.ព.វ.គ. មានសមត្ថកិច្ចពិនិត្យ វាយតម្លៃ និង​លើក​យោបល់​ជូន​នាយករដ្ឋមន្ត្រី​លើ​សំណើ​សុំ​ផ្តល់ ​និង​បញ្ចប់​គោរមងារ​ឧកញ៉ា។ ដូច្នេះ​ការ​បញ្ចប់​គោរមងារ​ឧកញ៉ា ​ក៏​នឹង​ត្រូវ​ឆ្លង​កាត់​គណៈកម្មការ​នេះ​ផងដែរ។

ជាមួយ​គ្នា​នេះ​ រាជរដ្ឋាភិបាល ទើប​ចេញ​សេចក្តីសម្រេចចំនួន ២ទំព័រចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រេចតែងតាំងលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​នៃទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន​គណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យ និងវាយតម្លៃលើសំណើ​សុំ​គោរមងារ​និងការបញ្ចប់គោរមងារឧកញ៉ា និងអនុប្រធានចំនួន ២រូប គឺលោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អនុប្រធាន, លោក ឈួន ឆាម រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាអនុប្រធានប្រចាំការ ហើយ​ក្នុង​នោះមាន អ្នកឧកញ៉ា លី ហួរ ស្ថិតក្នុងគណៈកម្មការអន្តរក្រសួងនេះផងដែរ៕

The post គោរមងារឧកញ៉ា នឹងត្រូវបានបញ្ចប់ ក្នុងករណី ៥យ៉ាងនេះ appeared first on .

មកដឹងអត្ថន័យនៃនិមិត្តសញ្ញា «សមាគមឧកញ៉ាកម្ពុជា» ដែលបានទទួលស្គាល់ក្នុងព្រះរាជក្រឹត្យថ្មី
អត្ថន័យនៃនិមិត្តសញ្ញាសមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការ ​តាមរយៈព្រះរាជក្រឹត្យលេខ នស/​រកត/​១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា។

ដូចដែលមានចែងក្នុងមាត្រា២០ នៃជំពូកទី៧ និង​មានភ្ជាប់ក្នុងឧបសម្ព័ន្ធទី១៦ នៃព្រះរាជក្រឹត្យនេះ រូប​សញ្ញា​នៃ​សមាគម​ឧកញ៉ា​កម្ពុជា មានលក្ខណៈ​សម្គាល់ និង​អត្ថន័យ​ដូច​ខាង​ក្រោម៖

១. រូបក្បាលហង្ស​ពណ៌មាស​រាង​ក្បាលស្រៈ (ឧ) ពេញតួ៖ តំណាង​ឱ្យ​សភាវៈ​ល្អ​ថ្លៃថ្លា ភាព​អង់អាច​មោះមុត និង​មេត្តាធម៌។
២. ក្បាច់​ភ្ញីទេស​ពណ៌​មាស​ពត់​ពេន​ជា​រាង​ស្រៈ (ឧ)ពេញតួ៖ តំណាង​ឱ្យ​វប្បធម៌ខ្មែរ និង​ភាព​ខ្ពង់ខ្ពស់ អង់អាច។
៣. ក្បាច់​ភ្ញីទេស​ពណ៌​មាស​ដែល​មាន​រូបរាង​ដូច​ស្លឹក​ពោធិ៍​ព័ទ្ធ​ពី​ក្រៅ​ជុំវិញ​ស្រៈ (ឧ)​ពេញតួ៖ តំណាង​ឱ្យ​ការ​ប្រាស្រ័យ​ទាក់ទង និង​កិច្ចសហការ​ក្នុង​គ្រួសារ​ឧកញ៉ា​កម្ពុជា ជួយ​ដល់​ប្រជាជន​ក្រីក្រ និង​លើក​កម្ពស់​ឧត្តម​ភាព​នៃ​គោរមងារ​ឧកញ៉ា​នៅ​កម្ពុជា។
៤. ក្បាច់ត្របកឈូក​ធំពណ៌មាស​ដែល​នៅ​ចំ​កណ្តាល​ពី​ខាង​ក្រោម​នៃ​ស្រៈ (ឧ)​ពេញតួ និង​ក្បាច់​ត្របក​ឈូក​តូចៗ​ពណ៌​មាស​ជា​ច្រើន​ព័ទ្ធ​ជុំវិញ​តាម​រាង​ស្លឹកពោធិ៍៖ តំណាង​ឱ្យ​ភាព​រុងរឿង និង​ភាព​សុខដុមរមនា​នៃ​គ្រួសារ​ឧកញ៉ាកម្ពុជា។
៥. ខ្សែបូរពណ៌មាស​ទ្រពីក្រោម​រូប​ស្លឹក​ពោធិ៍​មាន​ចារឹក​អក្ស​ខ្មែរ​ពណ៌មាស សមាគមឧកញ៉ាកម្ពុជា៖ តំណាង​ឱ្យ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​យ៉ាង​ទូលំទូលាយ​ពី​សមាគម​ឧកញ៉ាកម្ពុជា​ ក្នុង​កម្រិត​ជាតិ និង​អន្តរជាតិ។
៦. ក្បាច់ភ្ញីទេសពណ៌មាស​ទ្រពីក្រោមខ្សែបូរ៖ តំណាង​ឱ្យ​សំឡេងរួម សកម្មភាព​សប្បុរសធម៌ រួម​នឹង​ការ​ជួយ​លើក​តម្កើង​គុណតម្លៃ​ដ៏​ឧត្តុង្គ​ឧត្តម​នៃ​គោរមងារ​ឧកញ៉ា​នៅ​កម្ពុជា។

សូមបញ្ជាក់ថា រូបសញ្ញា «សមាគម​ឧកញ៉ា​កម្ពុជា» ខាងលើ​នេះ​ នឹងត្រូវប្រើប្រាស់​សម្រាប់ជាកន្លាស់អាវ ក៏ដូចជា​សញ្ញាសម្គាល់លើ កអាវនៅលើឯកសណ្ឋានផ្លូវការ​ នៃគោរមងារ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ផងដែរ។ សមាគម​ឧកញ៉ា​កម្ពុជា ​គឺជា​ស្ថាប័ន​ស្របច្បាប់​តែ​មួយ​គត់ ដែល​តំណាង​ឱ្យ​គោរមវន្ត​មាន​គោរមងារ​​ឧកញ៉ា និង​មាន​សិទ្ធិ​ពេញ​លេញ​លើ​ការ​ធ្វើ​បច្ចុប្បន្ន​កម្ម​លើ​បញ្ជី​ឈ្មោះ ក៏​ដូចជា​ការ​រៀបចំ​ចាត់ចែង​ឯកសណ្ឋាន​ផ្លូវការ សម្រាប់​គោរមវន្ត​ទាំង​អស់ នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា៕

The post មកដឹងអត្ថន័យនៃនិមិត្តសញ្ញា «សមាគមឧកញ៉ាកម្ពុជា» ដែលបានទទួលស្គាល់ក្នុងព្រះរាជក្រឹត្យថ្មី appeared first on .

តំណាងសមាគមឧកញ៉ាកម្ពុជា២រូប ស្ថិតក្នុងគណៈកម្មការពិនិត្យលើសំណើសុំគោរមងារឧកញ៉ា
តំណាងសមាគមឧកញ៉ាកម្ពុជា ២រូប នឹងក្លាយជាសមាជិក នៃ​គណៈកម្មការអន្តរក្រសួងពិនិត្យ​និងវាយតម្លៃ​លើ​សំណើ​សុំ​គោរមងារ​និង​ការ​បញ្ចប់​​គោរមងារឧកញ៉ា។ នេះ​បើ​​តាម​ព្រះរាជក្រឹត្យ​​ស្តីពី​គោរមងារឧកញ៉ា ចុះ​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

ព្រះរាជក្រឹត្យ​ស្តីពី​ឧកញ៉ា​​ថ្មី​នេះ ​​នៅ​ត្រង់ជំពូក​ទី២ បានចែង​អំពី​ស្ថាប័ន​មានសមត្ថកិច្ច ក្នុងនោះ​ មាត្រា៤ បាន​​ចែង​ថា ត្រូវបាន​បង្កើតគណៈកម្មការអន្តរក្រសួងពិនិត្យ​និងវាយតម្លៃ​លើ​សំណើ​សុំ​គោរមងារ​និង​ការ​បញ្ចប់​​គោរមងារឧកញ៉ា ដែល​សរសេរ​ជា​អក្សរកាត់ថា គ.ព.វ.គ. មានសមត្ថកិច្ចពិនិត្យ វាយតម្លៃ និង​លើក​យោបល់​ជូន​នាយករដ្ឋមន្ត្រី​លើ​សំណើ​សុំ​ផ្តល់​និង​បញ្ចប់​គោរមងារ​ឧកញ៉ា។

​គ.ព.វ.គ. មានសមាសភាព​ដូចជា៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន, រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ១រូប ជាអនុប្រធាន, រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ១រូប ជាអនុប្រធាន​ប្រចាំការ និង​មាន​សមាជិក​ដូចជា រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១រូប, រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ១រូប, រដ្ឋលេខាធិការ​ក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ ១រូប, រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និងសាសនា​ ១រូប, តំណាង​សមាគមឧកញ៉ាកម្ពុជា ២រូប ព្រម​ទាំង​មាន​ អគ្គនាយកនៃអគ្គនាយកដ្ឋាន​ឥស្សរិយយស​និង​គោរមងារ ជា​លេខាធិការ។

ចំពោះ​សមាសភាព គណៈកម្មការអន្តរក្រសួងពិនិត្យ​និងវាយតម្លៃ​លើ​សំណើ​សុំ​គោរមងារ​និង​ការ​បញ្ចប់​​គោរមងារឧកញ៉ា ត្រូវ​តែងតាំង​ដោយ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល។ គណៈកម្មការនេះ មាន​អគ្គនាយកដ្ឋាន​ឥស្សរិយយស​និង​គោរមងារ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ជាលេខាធិការដ្ឋាន ក្នុង​ការ​អនុវត្ត​សមត្ថកិច្ច​របស់​ខ្លួន។

គោរមងារឧកញ៉ា សំដៅដល់ងារកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទាន​ដោយព្រះរាជក្រឹត្យទៅតាម​លំដាប់​ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ។ គោរមងារឧកញ៉ា​នៅកម្ពុជា មាន ៣លំដាប់ថ្នាក់គឺ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា៕​

The post តំណាងសមាគមឧកញ៉ាកម្ពុជា២រូប ស្ថិតក្នុងគណៈកម្មការពិនិត្យលើសំណើសុំគោរមងារឧកញ៉ា appeared first on .

បុគ្គលតែម្នាក់គត់ មានសិទ្ធិលើកសំណើសុំគោរមងារឧកញ៉ា ពីព្រះមហាក្សត្រ
កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ​ព្រះករុណាព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​បាន​ឡាយព្រះហស្តលេខា​​ចេញ​ «ព្រះរាជក្រឹត្យ​ស្តីពីគោរមងារឧកញ៉ា» ថ្មី ​ខណៈ​ដែល​ព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា ចុះ​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ​​ត្រូវ​ទុកជា​និរាករណ៍។

​​​​តាមរយៈ​ព្រះរាជក្រឹត្យ​ថ្មី​នេះ ត្រង់​មាត្រា៦ បាន​​បញ្ជាក់​ថា​ ​​នាយករដ្ឋមន្ត្រី​តែ​ម្នាក់គត់ ​​មានសិទ្ធិ​លើក​សំណើ​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ក្នុង​ការ​ស្នើសុំ​គោរមងារ​ឧកញ៉ា​និង​ការ​បញ្ចប់​គោរមងារ​ឧកញ៉ា។ ទោះ​យ៉ាងណា មុន​នឹង​នាយករដ្ឋមន្ត្រី​លើក​សំណើ​ទូល​ថ្វាយ​ព្រះមហាក្សត្រ គឺ​មាន​គណៈកម្មការ​អន្តរក្រសួង​ពិនិត្យ​និង​វាយ​តម្លៃ​លើ​សំណើ​សុំ​គោរមងារ​និង​ការ​បញ្ចប់​គោរមងារ​ឧកញ៉ា ដែល​សរសេរ​​ជា​អក្សរ​កាត់​ថា «គ.ព.វ.គ.» មានសមត្ថកិច្ច​ពិនិត្យ វាយតម្លៃ និង​លើក​យោបល់​ជូន​នាយករដ្ឋមន្ត្រី​​ជា​មុន​សិន។

ដោយឡែក​ សម្រាប់​អង្គព្រះមហាក្សត្រ​វិញ គឺ​ទ្រង់​មាន​ព្រះរាជសិទ្ធិ​ប្រោស​ព្រះរាជទាន​គោរមងារ​ឧកញ៉ា​ដល់​រូបវន្ត​បុគ្គល​​ណា ​ដែល​មាន​គុណសម្បត្តិ គុណបំណាច់ និង​មាន​ស្នាដៃ​ដ៏​ធំធេង​ក្នុង​បុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។

គោរមងារឧកញ៉ា សំដៅដល់ងារកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យទៅតាមលំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ។ គោរមងារឧកញ៉ា មាន៣លំដាប់ថ្នាក់គឺ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា៕

The post បុគ្គលតែម្នាក់គត់ មានសិទ្ធិលើកសំណើសុំគោរមងារឧកញ៉ា ពីព្រះមហាក្សត្រ appeared first on .

មិនធ្លាប់មាន! ខែសីហាឆ្នាំ២០២៣ ផ្តល់គោរមងារ«ឧកញ៉ា អ្នកឧកញ៉ា» ជូនដល់សប្បុរសជនច្រើនសន្ធឹកសន្ធាប់
គោរមងារ«ឧកញ៉ា និងអ្នកឧកញ៉ា» ត្រូវបានព្រះមហាក្សត្រ ផ្តល់ជូនដល់អ្នកជំនួញ សប្បុរសជនដើម្បីលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រពលរដ្ឋខ្មែរដែលមានគុណបំណាច់ផ្ទាល់ខ្លួនចូលរួមអភិវឌ្ឍនិងកសាងជាតិ តាមសំណើររបស់នាយករដ្ឋមន្រ្តី។

គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៣នេះ អង្គព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា និងអ្នកឧកញ៉ា ប្រមាណ​ជាង​ ១,៣០០នាក់ហើយ។ ជាការកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ គោរមងារឧកញ៉ាអ្នកឧកញ៉ា ក៏ត្រូវបានផ្តល់ជូនអ្នកជំនួញ សប្បុរសជនជាច្រើនជាបន្តបន្ទាប់មានទាំងវ័យក្មេង វ័យកណ្តាល និងវ័យចំណាស់ទៅតាមកម្រិតលុយដែលបានផ្តល់វិភាគទានជូនរដ្ឋាភិបាលដើម្បីចូលរួមអភិវឌ្ឍជាតិ។

សម្រាប់ខែសីហានេះវិញ ដែលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះឈាននឹងចូលខែថ្មីទៅហើយ ប៉ុន្តែព្រះរាជក្រឹត្យផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ាធ្លាក់មកជាបន្តបន្ទាប់ដែលជាចំនួនដល់ច្រើនមិនធ្លាប់មាន។

បើតាមព្រះរាជក្រឹត្យដែលគេហទំព័រសារព័ត៌មានឧកញ៉ាញូស៍ ទទួលបានមានសប្បុរសជន និងអ្នកជំនួញដែលផ្តល់វិភាគទានថវិកា ទ្រព្យធនធានចូលរដ្ឋហើយត្រូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្នើសុំព្រះមហាក្សត្រផ្តល់គោរមងារ «ឧកញ៉ា និងអ្នកឧកញ៉ា» មានប្រមាណ ៤០រូបទៅហើយ។

ក្នុងនោះជាការកត់សម្គាល់បន្ថែមទៀតនោះ ឃើញថាមានសប្បុរសជន និងអ្នកជំនួញទទួលបានគោរមងារអ្នកឧកញ៉ាភាគច្រើន ខណៈមានចំនួនច្រើនជាអ្នកជំនួញចាស់ៗឈរជើងរាប់សិបឆ្នាំមកហើយក្នុងពិភពជំនួញប្រទេសកម្ពុជា។

ជុំវិញរឿងនេះ អ្នកជំនាញយល់ឃើញ​ថា ការកើនឡើងចំនួនឧកញ៉ា និង​អ្នកឧកញ៉ា​នា​ពេល​បច្ចុប្បន្ន​​នេះ​ អាចជារឿងល្អផង និងអាច​មិនល្អផង។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ​ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភា​កម្ពុជា បាន​លើកឡើង​ថា «ចំណុចល្អ យើងដឹងហើយថា អ្នកឧកញ៉ា ឧកញ៉ា ដែលទទួលបានងារ គឺទី១ ពួកគាត់​បាន​រួម​ចំណែក​ជួយ​ស្ថាបនា​ជាតិ​​តាម​រយៈ​ការ​បរិច្ចាគ​​​ថវិកា​ផ្ទាល់​ខ្លួន។ ទី២ បង្ហាញ​ថា​អ្នកមាន​នៅ​ស្រុកខ្មែរ​យើង ​មាន​ចំនួន​ច្រើន ព្រោះ​លុយ​ដែល​បាន​បរិច្ចាគ​សម្រាប់ងារ​ជា​ឧកញ៉ា ឬ​អ្នកឧកញ៉ា មិនមែន​តិច​នោះ​ទេ។ ចំណុច​មួយ​ទៀត អ្នកខ្លះ​មាន​ដែរ ប៉ុន្តែ​ពួកគេ​​មិន​យក​ងារ​​​​នេះ​ទេ ដែល​នេះ​បង្ហាញ​ថា អ្នកមាន​ដែល​ព្រម​បរិច្ចាគ​ មានន័យ​ថា ពួកគាត់​មាន​សទ្ធា ចង់​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​ជាតិ»។

លោកបណ្ឌិតបន្ត​ថា ដូច្នេះ​ផ្នែកវិជ្ជមាន យើង​អាច​ទាញ​បាន​ច្រើន ព្រោះ​ជា​ធម្មតា កាល​ណា​បាន​ងារ​ជា​ឧកញ៉ា​ហើយ ក្រៅ​តែ​ពី​ការ​បរិច្ចាគ​​​ថវិកា​ ដើម្បី​បាន​ងារ​ហើយ ក៏​នៅ​មាន​ការ​ឧបត្ថម្ភ​ជា​បន្ត​បន្ទាប់​ទៀត នៅ​ពេល​ដែល​មានការ​អំពាវនាវ​ពី​រាជរដ្ឋាភិបាល។ នេះ​មានន័យ​ថា អ្នកឧកញ៉ា ឧកញ៉ា សុទ្ធ​តែ​ជា​អ្នក​ព្រម​បរិច្ចាគ​ ព្រម​លះបង់​​នូវ​ធនធាន និង​ប្រាក់​ចំណេញ​ផ្ទាល់​ខ្លួន ជួយ​ដល់​សង្គម​ជាតិ។

ផ្ទុយ​ទៅ​វិញ លោក​បណ្ឌិត​​យល់​ថា ចំណុច​អាច​ជា​រឿង​មិន​ល្អគឺ ធម្មតា​កាល​ណា​ចំនួន​កាន់តែ​ច្រើន ទាមទារ​ឱ្យ​មាន​ការ​គ្រប់គ្រង​មួយ​​ច្បាស់លាស់។ បើ​គ្រប់គ្រង​មិន​ច្បាស់លាស់​ទេ អាច​មាន​បុគ្គល​ខ្លះ​យក​ងារ​ឧកញ៉ា​ទៅ​ប្រើប្រាស់​ផ្តេសផ្តាស ​អាច​ខូច​​​កេរ្តិ៍​ឈ្មោះ​ដល់​ឧកញ៉ា​ដទៃ​ទៀត ហើយ​វា​ជះ​ឥទ្ធិពល​ទៀត កាលណា​ពួកគាត់​យក​ងារ​ឧកញ៉ា​ទៅ​ប្រើ​នៅ​កន្លែង​ណា ​​ដែល​ធ្វើ​អ្វី​មួយ​មិន​ល្អ។ ឧទាហរណ៍ ទាក់ទង​ការ​រំលោភ​ដី​ធ្លី ព្រៃឈើ ឬ​ការ​ប្រព្រឹត្ត​រឿង​ផ្ទាល់ខ្លួន​ដូចជា រឿង​ស្រី ឬ​រឿង​ហិង្សា​ក្នុង​គ្រួសារ ក៏​ជះ​ឥទ្ធិពល​មក​ដល់​ក្រុម​ឧកញ៉ា​ទាំង​អស់​ដែរ។ បើ​គ្មាន​ច្បាប់​គ្រប់គ្រង​ឧកញ៉ា​ទេ ឧកញ៉ា​មួយ​ចំនួន​តូច អាច​នឹង​នាំ​ឱ្យ​ខូច​ឈ្មោះ​​ដល់​​ឧកញ៉ា​​ល្អៗ​ជា​ច្រើន​ទៀត។ ឧកញ៉ា​នៅ​ស្រុកខ្មែរ​បច្ចុប្បន្ន​មានចំនួនច្រើន​ ប៉ុន្តែ​បើ​មាន​ឧកញ៉ា​ពីរបី​នាក់​ធ្វើ​ឱ្យ​ខូចឈ្មោះ​​ឧកញ៉ា​ទាំង​អស់ វា​ជា​រឿង​​​ដែល​យើង​មិន​គួរ​ឱ្យ​កើត​មាន​ទេ។

សូមជម្រាបជូនថា ព្រះរាជក្រឹត្យស្ដីពី​គោរមងារឧកញ៉ា ដែលមាន១០ជំពូក ២៥មាត្រា និងមានចំនួន១២ទំព័រ ដែលមានកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា ព្រមទាំងកំណត់អំពីឯកសណ្ឋាន សញ្ញាស័ក្តិ សញ្ញាសម្គាល់ និងបន្តោងខ្សែក ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរទំនៀមទម្លាប់ប្រពៃណីល្អ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ត្រូវបានព្រះមហាក្សត្រ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣៕

The post មិនធ្លាប់មាន! ខែសីហាឆ្នាំ២០២៣ ផ្តល់គោរមងារ«ឧកញ៉ា អ្នកឧកញ៉ា» ជូនដល់សប្បុរសជនច្រើនសន្ធឹកសន្ធាប់ appeared first on .

ព្រះរាជក្រឹត្យគ្រប់គ្រង ផ្តល់ និងបញ្ចប់គោរមងារឧកញ៉ា ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ឡាយព្រះហត្ថលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ មានចំនួន១២ទំព័រ ព្រមទាំងមានចំនួន ១០ជំពូក និង២៥មាត្រា។

ព្រះរាជក្រឹត្យគ្រប់គ្រងឧកញ៉ា លេខ នស/រកត/០៨២៣/១៧៣២ ចុះថ្ងៃទី៤ សីហានេះ ក៏ត្រូវបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្រ្តីប្រចាំការ កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។

ព្រះរាជក្រឹត្យនេះមានកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ាជាការលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រពលរដ្ឋខ្មែរដែលមានគុណបំណាច់ផ្ទាល់ខ្លួនចូលរួមអភិវឌ្ឍនិងកសាងជាតិព្រមទាំងការគ្រប់គ្រងនិងការបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរទំនៀមទម្លាប់ប្រពៃណីល្អ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ព្រះរាជក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះរូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលទទួលបានគោរមងារឧកញ៉ានៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងព្រះរាជក្រឹត្យដដែលនេះ ក៏បានបញ្ជាក់អំពីស្ថាប័នមានសត្ថកិច្ចក្នុងការពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ាដែលជាសមត្ថកិច្ចរបស់គណៈកម្មការអន្តរក្រសួងមកពីទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា។

ជាមួយគ្នានោះ នៅក្នុងព្រះរាជក្រឹត្យចំនួន ១០ជំពូក ២៥មាត្រានោះ ក៏មានកំណត់អំពីឯកសណ្ឋាន សញ្ញាស័ក្តិ សញ្ញាសម្គាល់ និងបន្តោងខ្សែកផ្លូវការប្រើប្រាស់ក្នុងពេលចូលរួមពិធីបុណ្យជាតិ បុណ្យប្រពៃណីជាតិ និងពិធីផ្លូវការផ្សេងៗរបស់គោរមងារលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា។

នៅក្នុងព្រះរាជក្រឹត្យខាងលើបានកំណត់អំពីសិទ្ធិកាតព្វកិច្ចរបស់លោកអ្នកឧញ៉ា អ្នកឧកញ៉ា ឧកញ៉ា ដូចជាការចូលរួមថែរក្សាការពារវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អរបស់ជាតិ, បង់វិភាគទានប្រចាំឆ្នាំ ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ លើកលែងតែគោរមវន្តដែលមានចំណេះជំនាញពិសេសលើវិស័យណាមួយដែលទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចជាតិឬអន្តរជាតិ, ចូលរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិតាមការអំពាវនាវឬសំណូមពររបស់រាជរដ្ឋាភិបាល,ចូលរួមលើកកម្ពស់ការគោរពសិទ្ធិមនុស្សនិងការងារមនុស្សធម៌ក្នុងសង្គមជាត។

ដោយឡែកចំពោះចំនួនថវិកាត្រូវបង់វិភាគទានប្រចាំឆ្នាំដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ដែលត្រូវបានកំណត់ដោយអនុក្រឹត្យ

ព្រះរាជក្រឹត្យនេះមិនប៉ះពាល់ដល់គោរមងារឧកញ៉ាដែលត្រូវបានផ្តល់មុនពេលព្រះរាជក្រឹត្យនេះចូលជាធរមានឡើយ ប៉ុន្តែគោរមវន្តទាំងអស់ត្រូវអនុវត្តសិទ្ធិនិងកាតព្វកិច្ចដែលមានកំណត់ក្នុងព្រះរាជក្រឹត្យនេះ។ មន្រ្តីរាជការសាធារណៈដែលកំពុងបំពេញការងារក្នុងក្របខណ្ឌក្រសួងស្ថាប័នរបស់រដ្ឋ កងយោធពលខេមរភូមិន្ទ និងមន្រ្តីនគរបាលជាតិ ដែលទទួលបានគោរមងារឧកញ៉ាមុនព្រះរាជក្រឹត្យនេះចូលជាធរមានត្រូវធ្វើការស្នើសុំលាឈប់ប្រើប្រាស់គោរមងារឧកញ៉ាបន្ទាប់ពីព្រះរាជក្រឹត្យនេះចូលជាធរមាន៕

The post ព្រះរាជក្រឹត្យគ្រប់គ្រង ផ្តល់ និងបញ្ចប់គោរមងារឧកញ៉ា ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ appeared first on .