ភស្ដុភារកម្ម

គម្រោងផ្លូវនាវាចរណ៍និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នឹងកែប្រែមុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងផ្តល់ផលចំណេញខ្ពស់ដល់សេដ្ឋកិច្ចជាតិ
គម្រោងផ្លូវនាវាចរណ៍និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់បង្ហាញថាគ្មានបញ្ហាចោទឡើយ ទាំងបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់ ខណៈដែលគម្រោងនេះត្រូវបានព្យាករណ៍ថា នឹងក្លាយជាកម្លាំងចលករ កែប្រែមុខមាត់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា លើឆាកអន្តរជាតិ និងផ្តល់ផលចំណេញខ្ពស់ដល់សេដ្ឋកិច្ចជាតិ។នេះបើយោងតាមក្រសួងសាធារណការនិងដឹកជញ្ជូនឱ្យដឹងនៅថ្ងៃទី៣មីនានេះ។

ក្រសួងលើកឡើងថា មកដល់ពេលនេះការសិក្សាសមិទ្ធិលទ្ធភាពនៃ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ស្ទើរតែរួចរាល់ និងគ្រប់ជ្រុងជ្រោយទាំងស្រុង ទៅតាមបទដ្ឋានបច្ចេកទេស និងអនុសញ្ញាអន្តរជាតិ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក។ នៅក្នងការសិក្សានេះ គ្រប់ភាគីពាក់ព័ន្ធបានធ្វើការជាក់ស្តែងនៅនឹងទីតាំងមូលដ្ឋាន ដោយបានសហការគ្នាពិនិត្យពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗ រួមទាំងបានពិនិត្យយ៉ាងល្អិតល្អន់ ចំពោះលទ្ធផលនៃការវិភាគ និងការវាយតម្លៃផលប៉ះពាល់នានា លើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោង។ ជាមួយគ្នានេះ លទ្ធផលនៃការសិក្សាផ្នែកជលសាស្រ្ត ក៏ដូចជាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបញ្ចប់សព្វគ្រប់ និងលើកយកមកបង្ហាញជូនអង្គប្រជុំនាឱកាសនេះ។

ក្រសួងគូសបញ្ជាក់ថា«គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មនេះ មានប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់ពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត បើតាមលទ្ធផលសិក្សាសមិទ្ធិលទ្ធភាពទាំងដំណាក់កាលទី១ និងទី២ បានបង្ហាញឱ្យឃើញថា មិនមានចោទជាបញ្ហាឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់។  គម្រោងត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញសម្រាប់សេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកហិរញ្ញវត្ថុ និង អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច ឃើញថាមានកម្រិតខ្ពស់ជាងគម្រោងអភិវឌ្ឍន៍ការដឹកជញ្ជូនផ្សេងៗ តាមរយៈផ្លូវគោក និងផ្លូវដែក»។

សូមជម្រាបជូនថា គម្រោងប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានសិក្សាឡើងក្នុងគោលបំណងដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ឱ្យមានសន្ទុះកើនឡើង មានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត។ ទន្ទឹមគ្នានេះដែរ គម្រោងនេះត្រូវបានរំពឹងទុកថា នឹងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន។

លើសពីនេះទៅទៀត ប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងជួយកាត់បន្ថយសម្ពាធជាអតិបរមានៃការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំងផ្តល់ភាពងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស ជួយពង្រឹង និងពង្រីកការតភ្ជាប់ជាមួយតំបន់ និងអន្តរជាតិតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ឱ្យកាន់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពជាងមុន៕ អត្ថបទ៖សារេត

The post គម្រោងផ្លូវនាវាចរណ៍និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នឹងកែប្រែមុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងផ្តល់ផលចំណេញខ្ពស់ដល់សេដ្ឋកិច្ចជាតិ appeared first on .

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ចាប់ដៃសមាគមភស្ដុភារកម្មកម្ពុជា ពង្រីកធនធានមនុស្សលើវិស័យភស្តុភារកម្ម និង ដឹកជញ្ជូន
វិស័យភស្តុភារកម្ម (Logistics) និងដឹកជញ្ជូន គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចយ៉ាងលឿនជាងគេមួយក្នុងចំណោមវិស័យដទៃៗទៀត។ ដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យ ភស្តុភារកម្ម (Logistics) និងដឹកជញ្ជូន តាមគ្រប់មធ្យោបាយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងសមាគមភស្ដុភារកម្មកម្ពុជាបានជួបពិភាក្សានឹងកំពុងបន្តសហការគ្នាដើម្បីអភិវឌ្ឍន៍វិស័យភស្តុភារកម្ម (Logistics) និងដឹកជញ្ជូនកម្ពុជា ខណៈដែលវិស័យមួយនេះបាននិងបន្តទទួលរងនូវ ផលប៉ះពាល់ជាបន្តបន្ទាប់គួរឲ្យព្រួយបារម្មណ៍បំផុតពីវិបត្តិកូវីដ-១៩។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១១ ខែសីហាម្សិលមិញ ក្រោមវត្តមានលោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណៈការនឹងដឹកជញ្ជូន  និងលោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាភិបាលនិងលេខាធិការរដ្ឋានសមាគម និង វិទ្យាស្ថានជាច្រើនរូបទៀតផងដែរ។

ការជួបពិភាក្សានេះធ្វើឡើង ក្នុងន័យរួមគ្នាក្នុងការបង្កើនក៏ដូចជាពង្រីកធនធានមនុស្សដែលកំពុងតែមានការខ្វះខាតច្រើនលើវិស័យភស្តុភារកម្ម និង ដឹកជញ្ជូនគ្រប់មធ្យោបាយ និងដើម្បីស្វែងរកកិច្ចសហប្រតិបត្ដិការរវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសមាគមភស្តុភារកម្មកម្ពុជា ជំរុញការអប់រំបណ្ដុះបណ្ដាល និង ធ្វើការផ្សព្វផ្សាយនិងបង្កើនការយល់ដឹងអំពីវិស័យភស្ដុភារកម្ម ឱកាសការងារ សក្ដានុពល និងសារៈសំខាន់របស់វិស័យនេះ។

សូមបញ្ជាក់ថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសមាគមភស្តុភារកម្មកម្ពុជា គ្រោងនឹងបន្ដកិច្ចសហប្រតិបត្ដិការ និងពិនិត្យលទ្ធភាពចុះអនុស្សារណៈ នៃការយោគយល់ជាមួយគ្នា៕

The post វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ចាប់ដៃសមាគមភស្ដុភារកម្មកម្ពុជា ពង្រីកធនធានមនុស្សលើវិស័យភស្តុភារកម្ម និង ដឹកជញ្ជូន appeared first on .