ភីថា លីមចារើនរ៉ាត់

គណបក្សឆ្ពោះទៅមុខ បង្ហាញមុខមេដឹកនាំថ្មី ក្រោយលោក ភីថា ដើរចេញពីតំណែង
គណបក្សឆ្ពោះទៅមុខ ដែលជាបក្សប្រឆាំងដ៏ធំបំផុតនៅក្នុងប្រទេសថៃ បានប្រកាសតែងតាំងមេដឹកនាំថ្មីរបស់ខ្លួន កាលពីថ្ងៃសៅរ៍ បន្ទាប់ពីលោក ភីថា លីមចារើនរ៉ាត់ លាលែងចេញពីតំណែងជាប្រធានបក្ស។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងថា លោក Chaithawat Tulaton ដែលជាអតីតនិពន្ធនាយកទស្សនារដ្តីនយោបាយ និងជាអគ្កលេខាធិការបក្ស នឹងត្រូវឡើងកាន់តំណែងជាប្រធានបក្សឆ្ពោះទៅមុខ ជំនួសលោក ភីថា ។

មេដឹកនាំគណបក្សទើបជាប់ឆ្នោតថ្មី វ័យ ៤៥ ឆ្នាំរូបនេះ ធ្លាប់បានសិក្សាផ្នែកវិស្វកម្មបរិស្ថាននៅសកលវិទ្យាល័យ Chulalongkorn ហើយបានចូលរួមក្នុងចលនានយោបាយរបស់ប្រទេសថៃ អស់រយៈពេលជាង ៥ ឆ្នាំ មុនពេលលោក បានក្លាយជាផ្នែកមួយ ក្នុងចំណោមស្ថាបនិកស្នូលនៃគណបក្សឆ្ពោះទៅមុខ ។

ក្រោយឡើងកាន់តំណែងនេះ លោក Chiathawat បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មានថា ៖ ” នេះនឹងក្លាយជាការរៀបចំឡើងវិញជាបណ្តោះអាសន្ន។​ សម្រាប់ហេតុផលផ្លូវច្បាប់ លោក ភីថា មិនអាចបំពេញកាតព្វកិច្ចជាមេដឹកនាំបក្សប្រឆាំងបាននោះឡើយ។ តែគាត់នឹងបន្តធ្វើជាទីប្រឹក្សាបក្ស និងគ្រប់គ្រងសកម្មភាព នៅខាងក្រៅសភា ” ។

ជម្រាបជូនផងដែរថា លោក ភីថា បានបរាជ័យ ក្នុងការទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ពីការបោះឆ្នោតសភា ពីរលើកជាប់គ្នា ដែលនេះមិនអាចធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីថ្មីបាននោះឡើយ។ ​ហើយកាលពីដើមខែនេះ លោក បានសម្រេចលាលែងចេញពីតំណែងជាប្រធានបក្ស ចំពេលមានបញ្ហាប្រឈមផ្នែកច្បាប់ និងនីតិបញ្ញត្តិជាច្រើន ៕

The post គណបក្សឆ្ពោះទៅមុខ បង្ហាញមុខមេដឹកនាំថ្មី ក្រោយលោក ភីថា ដើរចេញពីតំណែង appeared first on .

លោក ភីថា លីមចារើនរ៉ាត់ ប្រកាសលាលែងពីប្រធានគណបក្សឆ្ពោះទៅមុខ
នាថ្ងៃទី១៥ ខែកញ្ញានេះ សារព័ត៌មាន CNA បានរាយការណ៍ថា លោក ភីថា លីមចារើនរ៉ាត់ បានប្រកាសលាលែងពីតំណែង ជាប្រធានគណបក្សឆ្ពោះទៅមុខ (MFP) បន្ទាប់ពីបរាជ័យក្នុងការក្លាយជានាយករដ្ឋមន្ត្រី​នៃប្រទេសថៃ បើទោះជាទទួលបានសម្លេងគាំទ្រច្រើនដាច់គេ អំឡុងការបោះឆ្នោតសកល​កាលពីខែឧសភា។

“ខ្ញុំបានលាលែងពីតំណែងជាប្រធានបក្ស MFP ដើម្បីបើកផ្លូវឲ្យសមាជិកបក្ស ដែលមានសម្លេង​នៅក្នុងសភា អាចក្លាយជាមេដឹកនាំគណបក្សប្រឆាំងវិញ។ ដោយសារការព្យួរតំណែងសមាជិកសភារបស់ខ្ញុំ ខ្ញុំមិនអាចក្លាយជាមេដឹកនាំគណបក្សប្រឆាំង ក្នុងពេលឆាប់ៗនោះឡើយ”។ នេះបើតាមការបង្ហោះសារលើបណ្ដាញសង្គម Facebook របស់លោក ភីថា។

គួររំលឹកដែរថា ក្រោមច្បាប់បច្ចុប្បន្នរបស់ថៃ មេដឹកនាំគណបក្សប្រឆាំង ត្រូវតែជាសមាជិកនៃ​រដ្ឋសភា។

ជម្រាបបន្ថែមថា លោក ភីថា ត្រូវបានសម្រេចព្យួរតំណែងជាសមាជិកសភាកាលពីខែកក្កដា បន្ទាប់ពីមានការប្ដឹងថា លោកមានចំណែកភាគហ៊ុននៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលល្មើសពីច្បាប់រដ្ឋធម្មនុញ្ញ ហាមមិនឲ្យសមាជិកសភា ក្ដោបក្ដាប់ភាគហ៊ុននៃប្រព័ន្ធផ្សព្វផ្សាយទាំងអស់៕

The post លោក ភីថា លីមចារើនរ៉ាត់ ប្រកាសលាលែងពីប្រធានគណបក្សឆ្ពោះទៅមុខ appeared first on .

លោក ភីថា ដែលបរាជ័យក្នុងការដណ្តើមជានាយករដ្ឋមន្ត្រីថៃ ប្រកាសដឹកនាំគណបក្សប្រឆាំងរដ្ឋាភិបាលប្រកបដោយទំនួលខុសត្រូវ
បើទោះជាគណបក្សដ៏ធំបំផុតមួយនៅក្នុងសភាតំណាងរាស្រ្តថៃក៏ដោយ តែគណបក្សឆ្ពោះទៅមុខ បានប្រកាសថានឹងធ្វើការក្នុងនាមជាបក្សប្រឆាំងរដ្ឋាភិបាល បន្ទាប់ពីសភាបានអនុម័តឱ្យបេក្ខភាពរបស់គណបក្សភឿថៃ លោក Srettha Thavisin ធ្វើជានាយករដ្ឋមន្ត្រីថ្មី។

លោក ភីថា លីមចារើនរ៉ាត់ ប្រធានគណបក្សឆ្ពោះទៅមុខ ដែលបរាជ័យក្នុងការឡើងតំណែងនាយករដ្ឋមន្រ្តីថៃទី៣០នោះ ក៏បាននិយាយថា គណបក្សរបស់លោក នឹងបំពេញតួនាទីក្នុងនាមជាបក្សប្រឆាំង ប៉ុន្តែប្រកបដោយទំនួលខុសត្រូវ ហើយនឹងមិនចេះតែប្រឆាំងទៅនឹងអ្វីគ្រប់យ៉ាងដែលពាក់ព័ន្ធជាមួយរដ្ឋាបាលថ្មី ឬមានគំនិតចង់ផ្តួលរំលំនោះឡើយ។

នៅក្នុងបណ្តាញហ្វេសប៊ុករបស់លោកកាលពីម្សិលមិញលោក ភីថា បានប្តេជ្ញាចិត្តថា នឹងបន្តដឹកនាំបក្សឆ្ពោះទៅមុខ ដើម្បីជាក្តីសង្ឃឹម និងការបំផុសគំនិតរបស់ប្រជាជន។

ជុំវិញការឡើងកាន់តំណែងនេះ អគ្គលេខាធិការបក្សឆ្ពោះទៅមុខ លោក Chaithawat Tulaton បានប្រាប់អ្នកសារព័ត៌មានថា ការចាប់ដៃគ្នារវាងគណបក្សភឿថៃ និងគណបក្សដែលមានទំនាក់ទំនងជាមួយរបបយោធា ក្នុងចំណោមគណបក្សដទៃទៀត ដើម្បីបង្កើតក្រុមចម្រុះនោះ គឺមិនមែនចង់បញ្ចប់ការបែកបាក់ផ្ទៃក្នុងនយោបាយនោះឡើយ តែជាការឃុបឃិតគ្នា ដើម្បីពង្រីកប្រព័ន្ធនយោបាយរបស់របបយោធា។

លោក Chaithawat បានលើកឡើងថា គណបក្សរបស់លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការពិនិត្យមើលការអនុវត្តរបស់រដ្ឋាភិបាល ដើម្បីជាប្រយោជន៍ប្រជាជន ហើយនឹងសម្របសម្រួលជាមួយអ្នកនៅក្រៅសភា ដើម្បីឱ្យមានការផ្លាស់ប្តូរ នៅក្នុងសង្គមថៃ។

លោក Srettha ដែលជាអតីតសេដ្ឋីអចលនទ្រព្យដ៏ធំប្រចាំប្រទេសនោះ ត្រូវបានព្រះមហាក្សត្រថៃ ត្រាស់បង្គាប់ឱ្យក្លាយជានាយករដ្ឋមន្ត្រីថៃជាផ្លូវការ បន្ទាប់ពីទទួលបានសំឡេងគាំទ្រ ៤៨២ សំឡេង នៅក្នុងកិច្ចប្រជុំសភា កាលពីថ្ងៃទី២២ ខែសីហាកន្លងទៅថ្មីៗនេះ៕

The post លោក ភីថា ដែលបរាជ័យក្នុងការដណ្តើមជានាយករដ្ឋមន្ត្រីថៃ ប្រកាសដឹកនាំគណបក្សប្រឆាំងរដ្ឋាភិបាលប្រកបដោយទំនួលខុសត្រូវ appeared first on .

នាយករដ្ឋមន្ត្រីចាំផ្ទះ ប្រាយុទ្ធ ជំទាស់សំណើត្រូវរង់ចាំ ១០ខែ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី
នាយករដ្ឋមន្ត្រីចាំផ្ទះ ប្រាយុទ្ធ ចាន់អូចា បានបដិសេធជាមួយនឹងសំណើ​ពី​សម្ព័ន្ធមិត្ត​របស់​គណបក្ស​ឆ្ពោះទៅមុខ (MFP) ដែល​ទាមទារ​ឲ្យ​មានការ​រង់ចាំ ​រហូតដល់​អាណត្តិ​របស់​សមាជិក​សភា​បច្ចុប្បន្ន​ត្រូវបញ្ចប់ក្នុង​រយៈពេល ១០ខែខាងមុខ ទើបគិតគូរ​រឿងបង្កើតរដ្ឋាភិបាលថ្មី។

យោងតាមការចុះផ្សាយពី​កាសែត Bangkokpost បានបង្ហាញថា គណបក្ស Thai Sang Thai និងគណបក្ស Fair បាន​ដាក់សំណើ​តំណាងឲ្យគណបក្សចម្រុះទាំង ៨ ទៅកាន់រដ្ឋាភិបាលថា ត្រូវ​រង់ចាំ​រហូតដល់​អាណត្តិ​សមាជិកសភា ដែលធ្លាប់តែងតាំងដោយ​យោធា​បញ្ចប់​នៅក្នុង​ខែឧសភា​ឆ្នាំក្រោយសិន សឹម​គិតគូរ​រឿង​បង្កើតរដ្ឋាភិបាល​ថ្មី ពោល​បើសិនជា​អាណត្តិសមាជិសភា​បញ្ចប់ នោះ​នាយករដ្ឋមន្ត្រី​ថៃ នឹងត្រូវ​ជ្រើសតាំងដោយ​ប្រធានសភា​តែម្នាក់គត់។

ទាក់ទង​នឹងសំណើ​មួយនេះ នាយករដ្ឋមន្ត្រីចាំផ្ទះបាន​ប្រកែក និងមិនគាំទ្រឡើយ ដោយលោក​បាន​អះអាងថា ការធ្វើបែបនេះគឺមិនមែនជារឿងត្រឹមត្រូវឡើយ។

សូមជម្រាបបន្ថែមថា កាលពីថ្ងៃទី ១៣ ខែកក្កដាកន្លងទៅ លោក ភីថា លីមចារើនរ៉ាត់ មិនទទួល​បាន​ជោគជ័យក្នុងការ​ក្លាយជា​នាយករដ្ឋមន្ត្រីថៃឡើយ បើទោះជា​លោកជាបេក្ខភាពតែមួយរូប​គត់​ក្ដី ខណៈ​ការបោះឆ្នោតម្ដងទៀត​នឹងធ្វើឡើងនាពេលដ៏ខ្លីខាងមុខ៕

The post នាយករដ្ឋមន្ត្រីចាំផ្ទះ ប្រាយុទ្ធ ជំទាស់សំណើត្រូវរង់ចាំ ១០ខែ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី appeared first on .

ក្រោយភីថាបរាជ័យ គណបក្សកូនស្រីថាក់ស៊ីន ទទួលបានឱកាសបង្កើតរដ្ឋាភិបាលថ្មី
កាលពីថ្ងៃពុធកន្លងទៅ មេបក្សឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារើនរ៉ាត់ បានបាត់បង់​ឱកាស​ក្នុងការក្លាយជា​នាយករដ្ឋមន្ត្រីថៃ បន្ទាប់ពី​ទទួលបានការជំទាស់ពី​សមាជិក​រដ្ឋសភា និងព្រឹទ្ធសភា សម្រាប់ការឈរឈ្មោះលើកទី ២ ជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី។

យោងតាមការចុះផ្សាយពីកាសែត Bangkokpost បានបង្ហាញថា គណបក្សភឿថៃ បានក្លាយជា​បេក្ខភាព​ជួរមុខ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ក្រោយ​មាន​ការ​បរាជ័យ​របស់​មេបក្សចម្រុះ ភីថា បើទោះបីជា​កន្លងមក លោកជាបេក្ខភាពតែមួយរូបក្ដី ក្នុងការ​បោះឆ្នោត​សម្រេច​ដោយ​សម័យ​ប្រជុំសភាថៃក្ដី។

បច្ចុប្បន្ន ក្រុមអ្នកសង្កេតនយោបាយកំពុង​ឃ្លាំមើលពី​សកម្មភាពបន្ទាប់​របស់​គណបក្ស​ដឹកនាំ​ដោយ​កូនស្រីពៅ​របស់​អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា គឺអ្នកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា ថាតើអ្នកស្រី នឹងបន្តដំណើររួមគ្នាជាមួយគណបក្សឆ្ពោះទៅមុខ ដែលធ្លាប់ចុះ Mou ជាមួយគ្នា ឬក៏ងាកទៅបង្កើតគណបក្សចម្រុះថ្មី។

សូមជម្រាបដែរថា ប្រធានសភា Wan Muhamad Noor Matha បានប្រកាសពីកាលបរិច្ឆេទនៃការ​បោះឆ្នោតថ្មី ដែលនឹងធ្វើឡើងនាថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ ហើយគណបក្សភឿថៃ មានសិទ្ធក្នុងការ​ដាក់​បេក្ខភាព​ពីគណបក្សរបស់ខ្លួន បន្ទាប់ពីលោក ភីថា អស់ឱកាស​ក្នុងការ​ឈរឈ្មោះ៕

The post ក្រោយភីថាបរាជ័យ គណបក្សកូនស្រីថាក់ស៊ីន ទទួលបានឱកាសបង្កើតរដ្ឋាភិបាលថ្មី appeared first on .

អ្នកនយោបាយវ័យក្មេងកំពុងលេចធ្លោ Pita អស់ឱកាសបានតំណែងនាយករដ្ឋមន្រ្តីថៃ
រដ្ឋសភាថៃសម្រេចបោះឆ្នោតប្រឆាំងលោក Pita Limjaroenrat មិនឲ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីថៃសម្រាប់ការបោះឆ្នោតជុំបន្ទាប់នោះទេ។ នេះបើតាមប្រធានរដ្ឋសភាថៃ លោក Wan Muhamad Noor Matha នៅថ្ងៃពុធ ទី១៩ ខែកក្កដានេះ។

ប្រធានរដ្ឋសភាថៃ បានលើកឡើងថា លោក Pita​ Limjaroenrat មិនអាចត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីជាលើកទី២ នៅក្នុងសម័យប្រជុំរួមនេះនោះឡើយ។

សូមជម្រាបជូនថា តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធនេះក៏បានសម្រេចចិត្តព្យួរតំណែងសមាជិកសភារបស់មេដឹកនាំគណបក្សឆ្ពោះទៅមុខ Move Forward លោក Pita ជាបណ្តោះអាសន្ន តាមការអំពាវនាវរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ។

គណៈកម្មការរៀបចំការបោះឆ្នោតថៃ បានផ្តល់សំណើរឲ្យតុលាការធម្មនុញ្ញថៃ ធ្វើការព្យួរតំណែងសមាជិកសភារបស់លោក Pita ជាបណ្តោះអាសន្នជុំវិញការចោទប្រកាន់ថា រូបលោក Pita បានរំលោភលើច្បាប់បោះឆ្នោត ពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលលែងដំណើរការជាយូរមកហើយ។

យ៉ាងណានៅទំបំផុត លោក Pita និយាយថានឹងផ្ដល់សិទ្ធិឱ្យគណបក្សភឿថៃ បង្កើតក្រុមចម្រុះថ្មី និងជ្រើសរើស បេក្ខជននាយករដ្ឋមន្ត្រីថៃ ក្រោយប្រកាសទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃ ហើយលោក Pita ក៍បានដើរចេញពីសភាថៃផងដែរ៕

The post អ្នកនយោបាយវ័យក្មេងកំពុងលេចធ្លោ Pita អស់ឱកាសបានតំណែងនាយករដ្ឋមន្រ្តីថៃ appeared first on .

សភាថៃ ច្រានចោលការតែងតាំងលោក ភីថា ជានាយករដ្ឋមន្ត្រីថ្មី ក្នុងការបោះឆ្នោតជុំទីពីរ
ប្រធានសភាថៃ លោក Wan Muhamad Noor Matha បាននិយាយថា សភា និងព្រឹទ្ធសភា បានធ្វើការបដិសេធការតែងតាំងប្រធានគណបក្សឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ ជានាយករដ្ឋមន្ត្រីបន្ទាប់ នៅក្នុងការបោះឆ្នោតជុំទីពីរ ថ្ងៃពុធនេះ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

លោក Wan បានធ្វើសេចក្តីប្រកាសនេះ បន្ទាប់ពីសមាជិកសភាចំនួន ៧១៥ នាក់ បានចូលរួមក្នុងកិច្ចប្រជុំនេះ ហើយក្នុងចំណោមនោះ សមាជិកសភាចំនួន ៣៩៥ នាក់ បានបោះឆ្នោតប្រឆាំងទៅនឹងការតែងតាំងរបស់លោក ភីថា ។

គួរឱ្យដឹងថា នៅថ្ងៃពុធនេះដែរ តុលាការធម្មនុញ្ញថៃ បានសម្រេចចិត្តព្យួរតំណែងជាសមាជិកសភា របស់មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា ជាបណ្តោះអាសន្ន តបទៅតាមការស្នើសុំរបស់គណ:កម្មាធិការរៀបចំការបោះឆ្នោតនៃប្រទេសថៃ ជុំវិញរឿងកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនឯកជនមួយ ។

ជម្រាបជូនថា លោក ភីថា ធ្លាប់បានធ្វើការបញ្ជាក់យ៉ាងច្បាស់រួចហើយផងដែរ ថានឹងប្រគល់សិទ្ធិទៅឱ្យគណបក្សភឿថៃ ដើម្បីដាក់បេក្ខភាពថ្មីរបស់ពួកគេវិញម្តង នៅក្នុងការបោះឆ្នោតជុំទីបី ខាងមុខ នៅពេលដែលរូបលោក បានបរាជ័យសារជាថ្មីម្តងទៀត ក្នុងការបោះឆ្នោតជុំទីពីរ នៅថ្ងៃពុធនេះ ៕

The post សភាថៃ ច្រានចោលការតែងតាំងលោក ភីថា ជានាយករដ្ឋមន្ត្រីថ្មី ក្នុងការបោះឆ្នោតជុំទីពីរ appeared first on .

គណបក្សភឿថៃ ត្រៀមបេក្ខភាពថ្មីរួចស្រេចហើយ បើលោក ភីថា បរាជ័យម្តងទៀត
គណបក្សភឿថៃ នឹងតែងតាំងលោក Srettha Thavisin ជាបេក្ខភាពនាយរដ្ឋមន្ត្រីថ្មី នៅក្នុងការបោះឆ្នោតសភា សម្រាប់ជុំទី៣ ប្រសិនបើមេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ បរាជ័យជាថ្មីម្តងទៀត សម្រាប់ការបោះឆ្នោតជុំទី២ នៅថ្ងៃពុធនេះនោះ។ នេះបើតាមការបញ្ជាក់ពីលោកស្រី Paetongtarn Shinawatra ។

តែទោះជាយ៉ាងនេះក្តី លោកស្រី Paetongtarn បានបញ្ជាក់ថា បក្សរបស់ខ្លួននឹងនៅតែបន្តគាំទ្រលោក ភីថា នៅក្នុងការបោះឆ្នោតជុំទីពីរ ខណ:រូបលោក ត្រូវការសំឡេងគាំទ្រយ៉ាងហោចណាស់ ៦៣ សំឡេងពីសមាជិកព្រឹទ្ធសភា ឬសមាជិកសភា ដែលស្ថិតនៅក្រៅក្រុមចម្រុះទាំង ៨ បក្សរបស់លោក ។

ប៉ុន្តែ ប្រសិនបើលោក ភីថា នៅតែបរាជ័យជាថ្មីម្តងទៀត លោកស្រី Paetongtarn បានលើកឡើងថា នឹងគាំទ្រឱ្យលោក Srettha ដែលជាមហាសេដ្ឋីអចលនទ្រព្យនោះ ជាបេក្ខភាពថ្មី ព្រោះថាលោកជាមនុស្សដ៏ស័ក្តិសមបំផុត ក្នុងចំណោមបេក្ខភាពទាំងបីរបស់បក្សភឿថៃ ដោយសារតែលោកមានបទ​ពិសោធ​ជោគជាំខាងផ្នែកសេដ្ឋកិច្ច។

គួរឱ្យដឹងថា លោកស្រី Paetongtarn ដែលជាបេក្ខភាពមួយ ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំងបីរបស់គណបក្សភឿថៃនោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកស្រីមិនបានពិចារណាឈរឈ្មោះជាបេក្ខភាពនោះឡើយ បើសិនគណបក្សរបស់លោកស្រីនាំមុខក្នុងការបង្កើតរដ្ឋាភិបាលថ្មីនោះ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក ភីថា បានបរាជ័យក្នុងការទទួលបានសំឡេងគាំទ្រពីសភាគ្រប់គ្រាន់ សម្រាប់តំណែងនាយករដ្ឋមន្ត្រីថ្មីបន្ទាប់ ដោយសារតែជំហរគណបក្សរបស់គាត់ លើការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។ ប៉ុន្តែយ៉ាងណា លោកភីថា បានប្តេជ្ញាថានឹងបន្តការតស៊ូសម្រាប់តំណែងនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតជុំទីពីរ នៅថ្ងៃពុធនេះ ហើយប្រសិនបើលោកបន្តបរាជ័យ នោះលោកនឹងអនុញ្ញាតឱ្យសម្ព័ន្ធគណបក្សភឿថៃ ដាក់បេក្ខភាពវិញម្តង ៕

The post គណបក្សភឿថៃ ត្រៀមបេក្ខភាពថ្មីរួចស្រេចហើយ បើលោក ភីថា បរាជ័យម្តងទៀត appeared first on .

តុលាការធម្មនុញ្ញថៃ ប្រកាសព្យួរឈ្មោះលោក ភីថា ពីសមាជិកសភា មុនការបោះឆ្នោតជុំទីពីរ
តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធ ទី ១៩ ខែកក្កដានេះ បានប្រកាសព្យួរតំណែងពីសមាជិកសភារបស់មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ ជាបណ្តោះអាសន្ន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាមិនមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ ដើម្បីប្រជែងការបោះឆ្នោត ដោយសារតែការកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនឯកជន។ នេះបើតាមចេញផ្សាយដោយសារព័ត៌មាន The Nation ។

ការព្យួរឈ្មោះជាបណ្តោះអាសន្ននេះ ត្រូវបានកើតឡើង នៅពេលដែលសភា និងព្រឹទ្ធសភា គ្រោងនឹងធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ជុំទីពីរ នៅថ្ងៃពុធនេះ។ ខណ:ពេលដែលក្រុមចម្រុះ មានគណបក្សចំនួន ៨ ចូលរួមនោះ នៅតែបានបង្ហាញពីជំហររបស់ខ្លួន ក្នុងការដាក់ឈ្មោះលោក ភីថា ជាបេក្ខភាពតែមួយគត់ បើទោះបីជាគាត់មិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ កាលពីការបោះឆ្នោតជុំទី១ ក្តី។

គួរឱ្យដឹងថា ការ​ព្យួរ​ឈ្មោះនេះផងដែរថា នឹងរារាំងលោក ភីថា ពីការចូលសភា ក្នុងនាមជាសមាជិក ប៉ុន្តែលោក នៅតែអាចត្រូវគេតែងតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី និងចូលរួមសម័យប្រជុំបោះឆ្នោត លើបេក្ខភាពរបស់លោកបានដដែល ។

ជម្រាបជូនផងដែរថា កាលពីថ្ងៃពុធសប្តាហ៍មុន គណ:កម្មាធិការរៀបចំការបោះឆ្នោតថៃ បានធ្វើការបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីស្នើសុំឱ្យតុលាការធម្មនុញ្ញថៃ លុបចោលឋាន:សមាជិកសភារបស់លោក ភីថា ក្រោមការសង្ស័យថា លោកបានកាន់កាប់ភាគហ៊ុនចំនួន ៤២ ០០០ ហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc នៅពេលដែលលោកបានដាក់ពាក្យធ្វើជាបេក្ខជន សម្រាប់ការបោះឆ្នោតជាសកល កាលពីថ្ងៃទី ១៤ ខែឧសភា កន្លងទៅ ៕

The post តុលាការធម្មនុញ្ញថៃ ប្រកាសព្យួរឈ្មោះលោក ភីថា ពីសមាជិកសភា មុនការបោះឆ្នោតជុំទីពីរ appeared first on .

មេបក្សឆ្ពោះទៅមុខ នៅតែបង្ហាញក្ដីសង្ឃឹមក្លាយជានាយករដ្ឋមន្ត្រី បើទោះបរាជ័យម្ដងហើយ
កាលពីសប្ដាហ៍មុន មេគណបក្សឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារើនរ៉ាត់ បានបរាជ័យក្នុង​ការ​ក្លាយជា​នាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីមិនទទួលបាន​សម្លេងគាំទ្រគ្រប់គ្រាន់ ពីសមាជិករដ្ឋសភា និងព្រឹទ្ធសភា។

យ៉ាងណា ការបោះឆ្នោតសម្រេចម្ដងទៀត ត្រូវបានលើកមកធ្វើនាថ្ងៃទី ១៩ ខែកក្កដានេះវិញ ដោយ​គណបក្សចម្រុះបាន​រក្សាជំហ គាំទ្រលោកភីថា ក្នុងការឈរឈ្មោះជា​បេក្ខភាព​នាយករដ្ឋមន្ត្រីថៃ ខណៈបេក្ខភាពរូបនេះនៅតែបង្ហាញក្ដីសង្ឃឹម​ក្នុងការ​ក្លាយជា​ថ្នាក់ដឹកនាំ​របស់​ប្រទេសថៃ។ នេះបើតាម​ការចុះផ្សាយពីសារព័ត៌មាន CNA។

“បន្ទាប់ពីថ្ងៃទី ១៣ ខែកក្កដា ពួកយើងនៅតែបន្តជជែកគ្នា ប៉ុន្តែមានសមាជិកសភាច្រើនរូប មិនបាន​មកបោះឆ្នោតនាថ្ងៃនោះ។ ពួកយើងមានឱកាសនិយាយគ្នាពីគំនិតរៀងៗខ្លួន តែគួរឲ្យ​ស្ដាយ សមាជិកសភាខ្លះជាប់ភារកិច្ចនៅក្រៅប្រទេស។ យ៉ាងណា លទ្ធភាពនៃការបោះឆ្នោត​របស់ពួកគេ សម្រាប់ខ្ញុំនៅតែមាន ដូច្នេះខ្ញុំនៅតែមានសង្ឃឹម”។ នេះបើតាមសម្ដីរបស់​លោកភីថា បាននិយាយកាលពីថ្ងៃច័ន្ទ។

គួររំលឹកដែរថា កាលពីសម័យប្រជុំរដ្ឋសភា និងព្រឹទ្ធសភាកាលពីសប្ដាហ៍មុន លោក ភីថា មិនទទួល​បាន​សម្លេងគាំទ្រគ្រប់គ្រាន់ឡើយ បើទោះជាលោកជាបេក្ខភាពតែមួយរូបក្ដី ស្របពេល​មាន​ការសន្និដ្ឋាន​ថា ការបោះឆ្នោតលើកទី ២នេះ ក៏នឹងមិនទទួលបានលទ្ធផលល្អជាងសារមុន​ដែរ។

ជម្រាបបន្ថែមថា មេបក្សចម្រុះរូបនេះ ធ្លាប់ប្រកាសថា បើសិនជាលោកបរាជ័យក្នុងការ​ក្លាយជា​នាយករដ្ឋមន្ត្រីថៃ នោះលោកនឹងគាំទ្រដល់​បក្សសម្ព័ន្ធភឿថៃ ក្នុងការឈរឈ្មោះជា​បេក្ខភាពនាយករដ្ឋមន្ត្រីថ្មីបន្ទាប់៕

The post មេបក្សឆ្ពោះទៅមុខ នៅតែបង្ហាញក្ដីសង្ឃឹមក្លាយជានាយករដ្ឋមន្ត្រី បើទោះបរាជ័យម្ដងហើយ appeared first on .