ភេរវករបច្ចេកវិទ្យា

ក្រសួងមហាផ្ទៃ ជំរុញឱ្យស្ថាប័នជំនាញគួរសិក្សារៀបចំយន្តការគ្រឹះចំនួន៥ ដើម្បីការពារភេរវករបច្ចេកវិទ្យា
នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានលើកឡើងថា បច្ចុប្បន្នការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល មានសន្ទុះយ៉ាងលឿនក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមគ្នានេះ នាយកដ្ឋានព័ត៌មានវិទ្យា ជំរុញស្ថាប័នជំនាញគួរសិក្សារៀបចំយន្តការគ្រឹះចំនួន៥ ដើម្បីសំដៅធានាបាននូវសុខមាលភាពសង្គម និងការពារពីការវាយប្រហារពីភេរវករបច្ចេកវិទ្យានានា។

A man types on a computer keyboard in Warsaw in this February 28, 2013 illustration file picture. One of the largest ever cyber attacks is slowing global internet services after an organisation blocking “spam” content became a target, with some experts saying the disruption could get worse.        To match INTERNET-ATTACK/      REUTERS/Kacper Pempel/Files (POLAND – Tags: BUSINESS SCIENCE TECHNOLOGY)

នាយកដ្ឋានព័ត៌មានវិទ្យា នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានលើកឡើងថា ស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងពលរដ្ឋ កំពុងទាញយកនូវប្រយោជន៍បច្ចេកវិទ្យាឌីជីថល សម្រាប់ជម្រុញ សន្ទុះសេដ្ឋកិច្ច ពាណិជ្ជកម្ម ស្តង់ដាររស់នៅ ការកំសាន្ត និងទំនាក់ទំនង។ ទោះជាយ៉ាងណា ភាពអវិជ្ជមាននៃបច្ចេកវិទ្យាឌីជីថល ក៏កំពុងកើតមានឡើងនៅពេលដំណាលគ្នា ពោលគឺជនខិលខូច ឧក្រិដ្ឋជន ឬភេរវករបច្ចេកវិទ្យា បានស្វែងរកចន្លោះខ្វះខាត ឬប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយក្នុងការប្រព្រឹត្តបទល្មើស ឬភេរវកម្មជាដើម។

នាយកដ្ឋានព័ត៌មានវិទ្យា បានបន្តថា ក្នុងបច្ចេកវិទ្យាឌីជីថល ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ (Critical Infrastructure) គឺជាគោលដៅយ៉ាងសំខាន់ ដែលត្រូវគាំពារក្នុងកម្រិតយន្តការថ្នាក់ជាតិ ដើម្បីធានាបាននូវសន្តិសុខសាធារណៈ ដែលរាប់បញ្ចូលទាំងលើផ្នែកហិរញ្ញវត្ថុ សុខមាលភាព សុវត្ថិភាព និងអាយុជីវិតផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ (Critical Infrastructure) ទាំង១៤ រួមមាន៖១.កសិកម្ម និងចំណីអាហារ ២.ថាមពល ៣.ទឹកស្អាត ៤.សុខាភិបាល ៥.ឧស្សាហកម្មគីមី និងសម្ភារៈដែលបង្កនូវគ្រោះថ្នាក់ ៦.ឧស្សាហកម្មការពារជាតិ ៧. គ្រឿងបរិក្ខាររបស់រដ្ឋាភិបាល ៨. សម្ភារៈ និងកាកសំណល់ ៩.ទូរគមនាគមន៍ ១០. ធនាគារ និងហិរញ្ញវត្ថុ ១១- សេវាសង្គ្រោះបន្ទាន់ ១២. ប្រព័ន្ធព័ត៌មានវិទ្យា ១៣.ការដឹកជញ្ជូន ១៤.ទំនប់ទឹក ឬទំនប់វារីអគ្គីសនីជាដើម។

យ៉ាងណាមិញ ដើម្បីធានាបាននូវសុខមាលភាពសង្គម និងការពារពីការវាយប្រហារ ឬជ្រៀតចូលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ពីសំណាក់ជនខិលខូច ឧក្រិដ្ឋជន ឬភេរវករបច្ចេកវិទ្យា និងប្រើប្រាស់ប្រព័ន្ធទាំងនេះបង្កនូវផលប៉ះពាល់ ឬមហន្តរាយដល់សន្តិសុខសាធារណៈ នាយកដ្ឋានព័ត៌មានវិទ្យា ក៏បានជំរុញឱ្យស្ថាប័នជំនាញ គួរសិក្សារៀបចំនូវយន្តការគ្រឹះចំនួន ០៥ រួមមាន៖១- កសាង និងធ្វើបច្ចុប្បន្នភាពច្បាប់បទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងសន្តិសុខសាយប័រ (Cybersecurity Law) ២- កសាង និងធ្វើបច្ចុប្បន្នភាពច្បាប់បទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Cybercrime Law) ៣- អង្គភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ត្រូវបង្កើតនូវយន្តការអភិបាលកិច្ចបច្ចេកវិទ្យា (Operation & Information Security Governance)៤- កសាងនូវយន្តការត្រួតពិនិត្យ តាមដាន វាយតម្លៃ និងកែលម្អ លើការអនុវត្តស្តីពីច្បាប់បទដ្ឋានគតិយុត្ត ពីសំណាក់បណ្តាអង្គភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ (Monitoring, Evaluating, and Improving) និង៥- កសាងនូវយន្តការផ្សព្វផ្សាយអប់រំ ជំរុញការចូលរួម និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ។ (Collaboration & Awareness)៕ អត្ថបទ៖ ពិសី

The post ក្រសួងមហាផ្ទៃ ជំរុញឱ្យស្ថាប័នជំនាញគួរសិក្សារៀបចំយន្តការគ្រឹះចំនួន៥ ដើម្បីការពារភេរវករបច្ចេកវិទ្យា appeared first on .