ភ្ញៀវបរទេស

ឥណ្ឌូណេស៊ី​ កត់ត្រា​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ខ្ពស់​បំផុតមិនធ្លាប់មាន ​ក្នុង​រយៈពេល​បួន​ឆ្នាំចុងក្រោយ
យោងតាមស្ថិតិផ្លូវការមួយ បានបង្ហាញឲ្យដឹងថា ភ្ញៀវទេសចរបរទេសជាង ៤ លាននាក់ បានមកដល់ប្រទេសឥណ្ឌូណេស៊ី ក្នុងរយ:ពេល ៤ខែដំបូង ឆ្នាំ២០២៤ នេះ ពោលគឺបានកើនឡើង ២៤,៨៥% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

បើ​យោង​តាម លោកស្រី Amalia Adininggar Widyasanti ប្រធាន​ស្តីទី​ទីភ្នាក់ងារ​ស្ថិតិ​កណ្តាល​របស់​ឥណ្ឌូណេស៊ី (BPS) បានឲ្យដឹងទៀតថា នេះជាការមកដល់របស់ភ្ញៀវទេសចរបរទេសក្នុងចំនួនខ្ពស់បំផុត ដែលឥណ្ឌូណេស៊ីបានកត់ត្រា ក្នុងអំឡុងខែមករា ដល់ខែមេសា ចាប់តាំងពីឆ្នាំ២០២០ មក។

គួរឲ្យដឹងថា ក្នុងខែមេសាតែមួយ ជនបរទេសជិត ១,១ លាននាក់ បានមកកាន់ប្រទេសឥណ្ឌូណេស៊ី ហើយក្នុងចំណោមនោះ នាំមុខដោយភ្ញៀវទេសចរម៉ាឡេស៊ី ចំនួន ១៧០ ៦០០ នាក់ និងតាមពីក្រោយដោយអូស្ត្រាលី ចិន និងសិង្ហបុរី។

ទន្ទឹមនឹងនេះ លោកស្រី ​​Amalia បានបញ្ជាក់ថា ដោយសារតែមានការកើនឡើងនៃចំនួនជើងហោះហើរនៅតាមគោលដៅទេសចរណ៍សំខាន់មួយចំនួន ធ្វើឲ្យចំនួននៃការមកដល់របស់ភ្ញៀវទេសចរបរទេសក្នុងប្រទេសរបស់ខ្លួន មានការកើនឡើងខ្លាំងបែបនេះ៕

The post ឥណ្ឌូណេស៊ី​ កត់ត្រា​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ខ្ពស់​បំផុតមិនធ្លាប់មាន ​ក្នុង​រយៈពេល​បួន​ឆ្នាំចុងក្រោយ appeared first on .

កំណើនភ្ញៀវទេសចរណ៍បរទេសនៅវៀតណាម កើនឡើងខ្លាំងក្នុងខែកក្កដានេះ
បន្ទាប់ពីបើកច្រកព្រំដែននៅខែមីនា កាលពីឆ្នាំមុននៃការបិទខ្ទប់ជំងឺកូវីដ ១៩ រួចមក កំណើនភ្ញៀវទេសចរវៀតណាមហាក់មានការកើនឡើងគួរអោយកត់សំគាល់នៅក្នុងខែកក្កដានេះ ដោយវៀតណាមទទួលបានភ្ញៀវទេសចរប្រមាណ ១,០៤លាននាក់ឯណោះ ។ ទិន្នន័យនេះទទួលបានពីបណ្តាញសារព័ត៌មាន VNExpress ។

បើយោងតាមរដ្ឋបាលទេសចរណ៍ជាតិវៀតណាមបានលើកឡើងថា មកទល់នឹងពេលនេះ​មានភ្ញៀវបរទេសចំនួន ៦,៦លាននាក់រួចមកហើយដែលបានមកដល់ប្រទេសខ្លួន ដែលចំនួននេះសមមូលទៅនឹង ៨៣% នៃគោលដៅកំណើនភ្ញៀវទេសចរ ដែលរំពឹងទទួលបាន ៨លាននាក់នៅក្នុងរយៈពេលមួយឆ្នាំពេញនេះ។

ជាមួយគ្នានោះ​ ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរជនជាតិកូរ៉េខាងត្បូងប្រមាណ ១,៩លាននាក់ ឬស្មើរនឹង ២៩%ដោយឈរលើកំពូលតារាង ខណៈចិនបានតាមពីក្រោយនៃស្ថិតិនេះដោយមានចំនួន ៧៣៨,០០០នាក់ ស្របពេលអាមេរិកមានប្រមាណ ៤៤៥,០០០នាក់​ ។

ជម្រាបផងដែរថា បើតាមទិន្នន័យដែលបានមកពី Agoda បានបង្ហាញនូវកំណើនការកក់របស់ភ្ញៀវទេសចរមកពីទ្វីបអឺរ៉ុប ក៏ដូចជាអាមេរិកផងដែរនោះ បានសម្រុកមកកាន់ប្រទេសវៀតណាម ក្រោយពីរដ្ឋាភិបាលវៀតណាមបានពន្យាសុពលភាពទិដ្ឋាការចំនួន ៩០ថ្ងៃបន្ថែមទៀត និងអនុញ្ញាតអោយជនបរទេសអាចចូលបានច្រើនជាងមុន៕

The post កំណើនភ្ញៀវទេសចរណ៍បរទេសនៅវៀតណាម កើនឡើងខ្លាំងក្នុងខែកក្កដានេះ appeared first on .

៥ខែ មកនេះ កម្ពុជារកចំណូលបានជាង ១៦លានដុល្លារ ពីការលក់សំបុត្រភ្ញៀវបរទេស ចូលទស្សនាអង្គរ
រយៈពេល៥ខែ ក្នុងឆ្នាំ២០២៣នេះ កម្ពុជារកចំណូលពីការលក់សំបុត្រឱ្យភ្ញៀវបរទេស ចូលទស្សនាតំបន់កម្សាន្តអង្គរ បានប្រមាណជាង១៦លានដុល្លារ។នេះបើតាមការឱ្យដឹងពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ។

បើតាមគ្រឹះស្ថានអង្គរ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានប្រមាណជាង ៣៤ម៉ឺននាក់ កើនឡើង ៦៥៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ ខណៈចំណូលដែលគ្រឹះស្ថានអង្គររកពីការលក់សំបុត្រ មានចំនួន១៦,០៦៥,៨២៩ដុល្លារ កើនឡើង ៧៦៥ ភាគរយ។

ការប្រមូលចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទបុរាណ ទៅដល់ភ្ញៀវទេសចរបរទេស ទៅតាមរមណីយដ្ឋានផ្សេងៗរួមមាន រមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស ជាដើម។ដោយក្នុងនោះ ចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទកោះកែរ ជិត៩ម៉ឺនដុល្លារ និងការលក់សំបុត្រទូក ប្រមាណជាង ២៦ម៉ឺនដុល្លារ។

ជាមួយគ្នានោះ គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ រយៈពេល ៣ថ្ងៃតម្លៃ ៦២ដុល្លារ ចំណែករយៈពេល ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ។

គួររម្លឹកផងដែរថា រយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ កម្ពុជារកចំណូលបានចំនួន១១,១៣៥,៤៩២ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសរបរទេស សរុប ២៣៦,៣៤១នាក់៕

The post ៥ខែ មកនេះ កម្ពុជារកចំណូលបានជាង ១៦លានដុល្លារ ពីការលក់សំបុត្រភ្ញៀវបរទេស ចូលទស្សនាអង្គរ appeared first on .