មន្ត្រីក្រសួងពាណិជ្ជកម្ម

មន្ត្រីជាន់ខ្ពស់៖ យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម​ឆ្នាំ២០១៩-២០២៣ ឆ្លុះបញ្ចំាងពីតម្រូវការជាក់ស្តែងនៅកម្ពុជា
យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) ឆ្នាំ២០១៩-២០២៣​ បានរៀបចំ និងចែកចេញជា១២ ជំពូក ដែលសុទ្ធសឹងតែជាចំណុចសំខាន់ៗ និងឆ្លុះបញ្ចាំងពីតម្រូវការជាក់ស្ដែងនៅកម្ពុជាក្នុងបរិបទបច្ចុប្បន្ន។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម។

ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ក្នុងគោលបំណងពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម(CTIS)ឆ្នាំ២០១៩-២០២៣កាលថ្មីៗនេះ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មគូសបញ្ជាក់ថាយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មឆ្នំា២០១៩-២០២៣មាន៖ ១)-គោលនយោបាយពាណិជ្ជកម្ម និងកិច្ចចរចាក្នុងតំបន់, ២)- ពាណិជ្ជកម្ម ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច និងគុណភាពនៃកំណើន, ៣)-ជំនាញ ការអប់រំ និងការបណ្តុះបណ្តាលសម្រាប់កំណើន, ៤)-កិច្ចសម្រួលពាណិជ្ជកម្ម, ៥)-ភ័ស្តុភារពាណិជ្ជកម្ម, ៦)-ការប្រកួតប្រជែង បរិយាកាសធុរៈកិច្ច ហិរញ្ញវត្ថុពាណិជ្ជកម្ម និងកម្មសិទិ្ធបញ្ញា, ៧)-ស្តង់ដារ និងរចនាសម្ព័ន្ធគុណភាព, ៨)-ខ្សែសង្វាក់តម្លៃនៃកសិឧស្សាហកម្មសម្រាប់នាំចេញ, ៩)-ឧស្សាហកម្មធន់ស្រាលសម្រាប់ការធ្វើពិពិធកម្មនាំចេញ, ១០)-ពាណិជ្ជកម្មសេវាកម្ម, ១១)-ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិង ១២)-សេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្ម ៤.០»។

ពាក់ព័ន្ធនិងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មឆ្នំា២០១៩-២០២៣ បើតាមលោកជំទាវរដ្ឋលេខាធិការ លើកឡើងថា ប្រវត្តិនៃការបង្កើតយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ផ្ដួចផ្ដើមដំបូងដោយអង្គភាពក្របខណ្ឌសមាហរណកម្មនៅឆ្នាំ២០០១ ក្នុងនាមជាប្រទេសអនុវត្តសាកល្បង ហើយបានធ្វើបច្ចុប្បន្នភាពលើកទី១ នៅឆ្នាំ២០០៧ ដោយផ្ដោតលើពិពិធកម្មការនាំចេញ ជាយន្តការគាំទ្រដល់ការអភិវឌ្ឍពាណិជ្ជកម្មនៅកម្ពុជា ដែលមានសសរស្ដម្ភចំនួនបីនៅក្នុងយន្តការអភិវឌ្ឍន៍ពាណិជ្ជកម្មមួយដែលហៅថា អភិក្រមគ្របដណ្ដប់លើវិស័យពាណិជ្ជកម្ម  ក្នុងមានគោលបំណងបញ្ជ្រាប វិស័យពាណិជ្ជកម្មចូលទៅក្នុងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

ការធ្វើបច្ចុប្បន្នភាពលើកទី២ នៅឆ្នាំ២០១៤ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទី១ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍ដទៃទៀតដែលបានធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រនេះ បានពីរដង ដែលប្រធានបទរបស់ CTIS ឆ្នាំ២០១៤-២០១៨ បានសង្កត់ធ្ងន់លើកាលានុវត្តភាពនិងបញ្ហាប្រឈមរបស់កម្ពុជាក្នុងការពង្រីកនិងធ្វើពិពិធកម្មការនាំចេញ និងសិក្សាលម្អិតលើការធ្វើសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់ និងទីផ្សារដទៃទៀត។ ហើយនៅឆ្នាំ២០១៨ យុទ្ធសាស្ត្រនេះត្រូវបានធ្វើបច្ចុប្បន្នលើកទី៣ដែលយុទ្ធសាស្ត្រ CTIS ឆ្នាំ២០១៩-២០២៣នេះ មានគោលបំណងជំរុញសមាហរណកម្មពាណិជ្ជកម្មកម្ពុជាចូលក្នុងទីផ្សារពិភពលោក ការធ្វើពិពិធកម្មទីផ្សារ និងផលិតផលសម្រាប់នាំចេញ៕

អត្ថបទ៖សារេត

The post មន្ត្រីជាន់ខ្ពស់៖ យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម​ឆ្នាំ២០១៩-២០២៣ ឆ្លុះបញ្ចំាងពីតម្រូវការជាក់ស្តែងនៅកម្ពុជា appeared first on .

លោក ប៉ាន សូរស័ក្តិ បញ្ជាឱ្យមន្ត្រីក្រោមឱវាទត្រូវចេះប្រើប្រាស់មន្រ្តីឱ្យអស់លទ្ធភាព
រដ្ឋមន្ដ្រីពាណិជ្ជកម្ម ណែនាំការងារអាទិភាព ៦ ចំណុច ឱ្យមន្ត្រីក្រោមឱវាទយកទៅបដិបត្តិឱ្យបានខ្ជប់ខ្ជួន ដើម្បីឱ្យការងារមានប្រសិទ្ធិភាពខ្ពស់ និងលទ្ធផលកាន់តែល្អប្រសើ។ លោក ប៉ាន សូរស័ក្តិ បានណែនាំការងារសំខាន់ៗ ដែលជាការងារអាទិភាពទាំងនេះ ក្នុងពេលជួបសំណេះសំណាល ជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តរតនគីរីនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានចង្អុលបង្ហាញការងារសំខាន់ៗ និងជាការងារអាទិភាពដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប. ត្រូវយកចិត្តទុកដាក់ខិតខំបដិបត្តិឱ្យបានខ្ជប់ខ្ជួននូវគោលការណ៍សំខាន់ៗទាំងនោះរួមមាន៖

ទី១- មន្ត្រីទាំងអស់ត្រូវបន្តខិតខំពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ពីមន្រ្តីដែលមានសមត្ថភាព និងជាពិសេសរួមសហការគ្នាចុះត្រួតពិនិត្យទំនិញដែលខូចគុណភាព នៅលើទីផ្សារឱ្យកាន់តែស្វាហាប់ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការពារសុខភាពបងប្អូន កូនចៅរបស់ខ្លួនឯងដែរ។

ទី២- ត្រូវចេះប្រើប្រាស់មន្រ្តីឱ្យអស់លទ្ធភាព និងបណ្តុះបណ្តាលមន្រ្តីដែលមានស្រាប់ទៅតាមជំនាញ។

ទី៣- មន្រ្តីទាំងអស់ត្រូវបន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម ក្នុងការនាំចេញ និងសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ទី៤- បញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណៈរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទី៥- ត្រូវបន្តជំរុញពង្រឹងបន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើពាណិជ្ជកម្មទំនិញនៅតាមព្រំដែន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងជំរុញយន្តការដោះស្រាយបញ្ហាដល់កសិករ  ផលិតករ ដោយផ្តោតលើផលិតផលសក្តានុពលចំនួន ៥មុខ មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ ដោយបង្កើតផ្សារចុងសប្តាហ៍នៅតាមបណ្តាខេត្តទាំង ១៨ ព្រមទាំងឧបត្ថម្ភទុន  ផ្តល់កម្ចី  និងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម។

ទី៦- ពេលចុះអនុវត្តន៍ការងារក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលនេះ   និងដើម្បីរក្សាគម្លាតសង្គម សូម ឯកឧត្តម លោក លោកស្រី មន្រ្តីរាជការយើងទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

បន្ថែមពីលើការងារអាទិភាពដែលបានណែនាំខាងលើ លោករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការនាំចេញ និងបើកច្រកទីផ្សារបន្ថែមទៀត ទាំងទីផ្សារក្នុងស្រុក តំបន់ និងទីផ្សារអន្តរជាតិផ្សេងៗទៀត ក្រោមប្រព័ន្ធអនុគ្រោះពន្ធដែលកម្ពុជាសម្រេចបាន នាពេលថ្មីៗនេះ រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាដើម៕

The post លោក ប៉ាន សូរស័ក្តិ បញ្ជាឱ្យមន្ត្រីក្រោមឱវាទត្រូវចេះប្រើប្រាស់មន្រ្តីឱ្យអស់លទ្ធភាព appeared first on .

មន្ត្រី៖ មិនមានឈ្មោះក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជានោះទេ
មន្រ្តីក្រសួងពាណិជ្ជកម្ម បានអះអាងថា មិនមានឈ្មោះក្រុមហ៊ុន Tesla របស់មហាសេដ្ឋីលោក Elon Musk បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជានោះទេ។ នេះបើតាមមន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ ប្រាប់សារព័ត៌មានខេមបូណូមីស នៅថ្ងៃទី៣មេសានេះ។

ការអះអាង​របស់​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​យ៉ាងដូច្នេះ គឺបន្ទាប់ពីមាន​ការចុះផ្សាយ​​ និងចែកចាយ​ជាបន្តបន្ទាប់​នៅលើ​បណ្ដាញសង្គម​ហ្វេសប៊ុក ដោយថា​ក្រុមហ៊ុន Tesla របស់អាមេរិក​បាន​ចូលមកវិនិយោគ​រកស៊ីនៅកម្ពុជា។

តាមការ​ចែកចាយ​តៗគ្នា​របស់​អ្នកប្រើប្រាស់បណ្ដាញសង្គម ក៏មាន​​ភ្ជាប់​ជាមួយនឹង​រូបភាព​អគារ​តាំងបង្ហាញ​លក់រថយន្ដ​មួយកន្លែង ដែលមាន​ដាក់ឈ្មោះធំៗថា Tesla ដែលធ្វើឲ្យ​ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម​យល់ថា គឺជារបស់​ក្រុមហ៊ុន Tesla អាមេរិក ដែលបានចូលរកស៊ី​នៅក្នុងទីផ្សារកម្ពុជា។

កាលពី​ប្រហែល​១​ខែ​កន្លង​ទៅ​នេះ មានការ​ភ្ញាក់ផ្អើល​​ពី​សាធារណៈជន និងអ្នកសារព័ត៌មាន ដោយសារតែឃើញមាន​អគារ​ក្រុមហ៊ុន​មួយមាន​ទីតាំង​នៅតាមបណ្តោយ​មហាវិថី​សហព័ន្ធ ដោយដាក់ឈ្មោះថា Tesla (ថេសឡា) ដែលដូច​ទៅនឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គីសនី​របស់​អាមេរិក Tesla (ថេសឡា) របស់​លោក​មហាសេដ្ឋី Elon Muskដែរ។

ប៉ុន្តែ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាង ថៃ បានឲ្យដឹងថា មានក្រុមហ៊ុនឈ្មោះ Tesla ដែលបាន​ចុះបញ្ជី​​នៅក្រសួង​ពាណិជ្ជកម្មដែរ ប៉ុន្ដែមិនមែន​ជា​ក្រុមហ៊ុន​សាខា​របស់​ Tesla របស់​លោក​ Elon Musk នោះទេ។

លោក ស៊ាង ថៃ បញ្ជាក់ថា «ខ្ញុំបានឲ្យមន្រ្តីជំនាញ គេសិក្សាស្រាវជ្រាវ ឃើញថា មានក្រុមហ៊ុន ដែលមាន​ចុះឈ្មោះ ដាក់ថា Tesla Industries មួយ និងមួយទៀតគឺ ឈ្មោះ Tesla Engineering and Construction ហើយក្រុមហ៊ុន​ហ្នឹង​មិនមែន​ជាក្រុមហ៊ុន​របស់ លោក​ ELON MUSK ទេ ព្រោះថា​ក្រុមហ៊ុន Tesla ដែលបាន​ចុះបញ្ជីនោះ ទីតាំង​អាស័យដ្ឋាន​របស់គេ ដាក់ថានៅ​មហាវិថីព្រះមុនីវង្ស ចំណែក ក្រុមហ៊ុន Tesla ដែលប្រទះឃើញនោះ គឺនៅផ្លូវសហព័ន្ធរុស្សី ដូចនេះ បើសិន ក្រុមហ៊ុន​ទាំង២នេះ ជាក្រុមហ៊ុន​តែមួយ ត្រូវតែ​មកសុំ​ចុះ​បញ្ជី​ទៀត ព្រោះទីស្នាក់ការ​ខុសគ្នា »។

សូមរម្លឹកថា Tesla គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដ៏​ល្បីល្បាញ​មួយ​នៅ​លើ​ពិភពលោក​ ជារបស់​កំពូល​មហា​សេដ្ឋី Elon Musk ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ផ្លូវការ Tesla មាន​សាខានៅតាមប្រទេសប្រមាណ​ជិត ៤០​ប្រទេស​ ហើយ​ក្នុង​នោះ​សម្រាប់​ប្រទេស​សមាជិក​អាស៊ាន​វិញ គឺ​មាន​តែ​សឹ​ង្ហ​បុរី​តែ​មួយ​គត់​៕

ប្រភព៖ សារព័ត៌មានខេមបូណូមីស

The post មន្ត្រី៖ មិនមានឈ្មោះក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជានោះទេ appeared first on .