មន្ទីពេទ្យគន្ទបុប្ផា

ក្រុមគ្រួសារសាស្ត្រាចារ្យ ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ និងប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ នាំយកអំណោយជូនកងទ័ពជួរមុខតំបន់មុំបី និងកងពលធំអន្តរគមន៍លេខ៣
ក្រុមគ្រួសារលោកសាស្ត្រាចារ្យ ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧(គន្ធបុប្ផា សៀមរាប) និងក្រុមគ្រួសារសាស្ត្រាចារ្យ ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ព្រមទាំងក្រុមការងារ និងញាតិមិត្តទាំងអស់ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនកងទ័ព និងកងកម្លាំងប្រដាប់អាវុធជួរមុខនៅមុំបី ដោយបានពាំនាំនូវសម្ភារៈបរិក្ខា និងថ្នាំពេទ្យមួយចំនួនជូនបងប្អូនកងទ័ព និងកងកម្លាំងប្រដាប់អាវុធជួរមុខនៅកងពលធំអន្តរគមន៏លេខ៣។

នៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានថ្លែងអំណរគុណ និងដឹងគុណជាអនេក ជូនចំពោះបងប្អូនកងទ័ព និងកងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន និងមានស្មារតីមោះមុត ក្នុងបេសកកម្មការពារព្រំដែន ដែលជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី និងមាតុភូមិ។

លោកសាស្ត្រាចារ្យ ចាត់ទុកគំរូវីរភាពដ៏មហិមា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននេះ គឺជាកត្តាចាំបាច់បំផុតក្នុងការធានានូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន ហើយនេះ ជាគំរូដ៏ឧត្ដុង្គឧត្ដមសម្រាប់ប្រជាជនខ្មែរគ្រប់រូប ព្រមទាំងកូនចៅជំនាន់ក្រោយៗត្រូវរៀនសូត្រ និងយកតម្រាប់តាម។

តំណាងឱ្យក្រុមគ្រូពេទ្យ និងបង​ប្អូនញាតិមិត្ដទាំងអស់ លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា បានគោរពថ្លែងអំណរគុណ និងដឹងគុណជាអនេក សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី សូមតាមជួយបីបាច់ថែរក្សា និងអភិបាលប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ គោរពជូនចំពោះបងប្អូនកងទ័ព និងកងកម្លាំងប្រដាប់អាវុធជួរមុខដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន និងមានស្មារតីមោះមុត ក្នុងបេសកកម្មការពារព្រំដែន ព្រមទាំង កងកម្លាំង និងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានយកអស់ពីកម្លាំងកាយចិត្ត រៀបចំ និងសម្របសម្រួលផ្តល់ឱកាសឱ្យយើងខ្ញុំទាំងអស់គ្នាបានជួបសួរសុខទុក្ខ និងជូននូវសម្ភារៈបរិក្ខា បរិភោគមួយចំនួន សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបជូនថា មន្ទីរពេទ្យគន្ធបុប្ផា ទើបតែបញ្ចប់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីបំផុសចលនាកៀរគរការបរិច្ចាគថវិកាក្នុងស្មារតី “ខ្មែរជួយខ្មែរ” ទោះតិចក្ដី ឬច្រើនក្ដី ពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការផ្ដល់ក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា។

មន្ទីរពេទ្យគន្ធបុប្ផា ដ៏ធំមួយនេះ នៅក្នុង១ឆ្នាំៗ ត្រូវចំណាយថវិកាប្រមាណ៤៣លានដុល្លារអាម៉េរិក ក្នុងបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះ។ ទោះបីជាយុទ្ធនាការនេះបានបញ្ចប់ទៅហើយក៏ដោយ ក៏មន្ទីពេទ្យនៅតែអំពាវនាវ និងរងចាំទទួលថវិកាពីសប្បុរសជន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អ្នកមានទ្រព្យធនជានិច្ច និងគ្រប់ពេលវេលា ដើម្បីធានានូវនិរន្តរភាពក្នុងការជួយសង្គ្រោះជីវិតទារក​និងកុមារកម្ពុជា៕

The post ក្រុមគ្រួសារសាស្ត្រាចារ្យ ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ និងប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ នាំយកអំណោយជូនកងទ័ពជួរមុខតំបន់មុំបី និងកងពលធំអន្តរគមន៍លេខ៣ appeared first on .

គិតត្រឹមព្រឹកថ្ងៃទី២០នេះ សប្បុរសជនបានបរិច្ចាគថវិកាជិត៣លានដុល្លារ ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដល់មូលនិធិគន្ធបុប្ផាកម្ពុជា
គិតត្រឹមព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ សប្បុរសជនបានចូលរួមបរិច្ចាគថវិកាប្រមាណ ២ លាន ៧៦ម៉ឺនដុល្លារហើយ នៅក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា។ នេះបើយោងតាមលោក ឃាន តួក អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអ៊ិនធឺណិតក្រសួងព័ត៌មាន។

លោក ឃាន តួក បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ, មានសប្បុរសជនសរុបចំនួនប្រមាណ ១៦ម៉ឺន ៧ពាន់នាក់ បានចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ ដោយទទួលបានថិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនប្រមាណ ២ លាន ៧៦ម៉ឺនដុល្លារ។

ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា រូបនេះបានបន្ដថា ក្រៅពីចូលរួមបរិច្ចាគ, សប្បុរសជនមួយចំនួនក៏បានចូលរួមផ្សព្វផ្សាយបន្ត ទាំងក្នុងលក្ខណៈជាបុគ្គលផ្ទាល់ និងតំណាងអង្គភាពនីមួយៗ។ ការផ្សព្វផ្សាយពីយុទ្ធនាការនេះ ក៏មានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គភាពសារព័ត៌មានានា, ក្រុមហ៊ុន-សហគ្រាស, ធនាគារដៃគូរបស់មូលនិធិ, បុគ្គលមានប្រជាប្រិយ និងតារាសម្ដែងផងដែរ។

ស្របពេលជាមួយគ្នានេះ, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, និងក្រុមហ៊ុន-សហគ្រាសសំខាន់ៗ ក៏បាន និងកំពុងបំផុសចលនាកៀរគរការបរិច្ចាគដើម្បីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ ដែលផ្ដួចផ្ដើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ផងដែរ។

សូមជម្រាបជូនថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ មានគោលបំណង២ សំខាន់ៗ គឺ ១. ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា និង ២. ដើម្បីរំលឹក និងបំផុសចលនាកៀរគរការបរិច្ចាគ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ក្នុងន័យរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប។ យុទ្ធនាការនេះ មានរយៈពេលពេញ ១ខែ គឺពីថ្ងៃទី១ ដល់ថ្ងៃទី៣០ មិថុនា ដែលមានន័យថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ នៅមានរយៈពេល ១០ថ្ងៃទៀត មុននឹងដល់ថ្ងៃបិទបញ្ចប់៕

The post គិតត្រឹមព្រឹកថ្ងៃទី២០នេះ សប្បុរសជនបានបរិច្ចាគថវិកាជិត៣លានដុល្លារ ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដល់មូលនិធិគន្ធបុប្ផាកម្ពុជា appeared first on .

ឧកញ៉ា កែវ មុំ បរិច្ចាគថវិកាចំនួន៥លានរៀល ជូនមន្ទីពេទ្យគន្ធបុប្ផា
ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូលអិលធីឌី បានបរិច្ចាគថវិកាចំនួន៥លានរៀល ជូនដល់មន្ទីពេទ្យគន្ធបុប្ផា តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ »។

លោកជំទាវ ឧកញ៉ា កែវ មុំ លើកឡើងនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ រៀបរាប់ទាំងអារម្មណ៍រំភើប បន្ទាប់ពីលោកជំទាវឧកញ៉ា ទទួលបានការប្រគល់សញ្ញាបត្រផ្ទាល់ពីលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី។

ឧកញ៉ា កែវ មុំ បានលើកឡើងថា «នាងខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ក្រោយពីបញ្ចប់ការសិក្សាហើយទទួលបានសញ្ញាបត្រដោយផ្ទាល់ដៃពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ពី សកលវិទ្យាល័យបញ្ញាសាស្ត្រ ។ លោកជំទាវបណ្ឌិតពិតជាស្ត្រីទី ១ ដែលធ្វើការយ៉ាងអស្ចារ្យផ្ដល់នូវ ទឹកចិត្តដ៏ថ្លៃថ្លា បេះដូង មេត្តា ករុណា សម្រាប់បម្រើប្រជាជន ទាំងយប់ ទាំងថ្ងៃ ចំណាយទាំង ពេលវេលា ថវិកា កម្លាំងកាយ កម្លាំងចិត្ត ដោយមិនខ្លាចនឿយហត់ឡើយ»។

ឧកញ៉ា កែវ មុំ បានបន្ដថា «ជាក់ស្ដែងលោកជំទាវបណ្ឌិតមិនត្រឹមតែចំណាយពេលវេលាដ៏មានតម្លៃក្នុងការប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីឡើយ លោកជំទាវថែមទាំងបានបរិច្ចាគឧបត្ថម្ភដល់និស្សិតជ័យលាភីចំនួន ១០០៣ អង្គ/នាក់ ក្នុងម្នាក់ៗ ទទួលបាន ៥ ម៉ឺនរៀល ក្នុងនោះក៏មានចំណែកនាងខ្ញុំម្នាក់ដែរ ពិតជារំភើបចិត្តឥតឧបមា»។

ជាមួយនឹងទឹកចិត្ដដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, ឧកញ៉ា កែវ មុំ ដើម្បីឆ្លើយតបទៅនឹងសេចក្តីរំភើបរីករាយឥតឧបមា នៃទឹកចិត្តដ៏មហស្ចារ្យនេះ បានសម្រេចធ្វើការបរិច្ចាគប្រាក់ចំនួន ៥លានរៀល ជូនដល់មន្ទីពេទ្យគន្ធបុប្ផាកម្ពុជា។

ជាមួយគ្នានោះ ឧកញ៉ា កែវ មុំ ក៏បានលើកហត្ថប្រណម បួងសួងដល់គុណព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តសិទ្ធលើលោកទាំងអស់ តាមថែរក្សាលោកជំទាវបណ្ឌិត និងសម្ដេចធិបតី ព្រមទាំងក្រុមគ្រួសារ និងសហការីទាំងអស់ជួបតែពុទ្ធពរទាំង ៤ ប្រការគឺ: អាយុ វណ្ណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

The post ឧកញ៉ា កែវ មុំ បរិច្ចាគថវិកាចំនួន៥លានរៀល ជូនមន្ទីពេទ្យគន្ធបុប្ផា appeared first on .