មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ

សម្តេចតេជោ ហ៊ុន សែន៖ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ មានសមត្ថភាពផលិតអុកស៊ីសែនដោយខ្លួនឯង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ មានសមត្ថភាពអាចផលិតអុកស៊ីសែនបានដោយខ្លួនឯង និងផលិតបានក្នុងចំនួនច្រើនថែមទៀត។ ការថ្លែងបែបនេះរបស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ មានប្រសាសន៍បន្តថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ គឺជាមន្ទីរពេទ្យដ៏ធំមួយនៅ ក្នុងតំបន់ ដែលអាចនិយាយថា ធំជាងមន្ទីរពេទ្យមួយចំនួននៅរាជធានីភ្នំពេញទៅទៀត ដែលងាច ដាក់ គ្រែអ្នកជំងឺបានជាង ៤០០គ្រែ និងមានសម្ព័ន្ធភាពជាច្រើនជាមួយមន្ទីរពេទ្យធំៗ និងឯកទេសជាច្រើន។

លើសពីនោះ សម្តេចតេជោ បានបញ្ជាក់ថា មន្ទីរពេទ្យនេះមាន សមត្ថភាពផលិតអុកស៊ីសែនបាន ដោយខ្លួនឯងក្នុង ចំនួនច្រើន ដើម្បីផ្តល់ជូនដល់អ្នកជំងឺ និងបែកចែងទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យនានាផងដែរ។
ជាមួយគ្នានោះ ប្រមុខរដ្ឋាភិបាល បានគូសបញ្ជាក់ទៀតថា មន្ទីរពេទ្យធំ សម្ភារៈបរិក្ខាទំនើបហើយ តែអ្វីដែលសំខាន់នោះ គឺនិរន្តរភាពរបស់មន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យទាំងអស់ត្រូវចំណេះជំនាញ ច្បាស់លាស់ និងមានក្រមសីលធម៌ខ្ពស់សម្រាប់អ្នកជំងឺ។

ទន្ទឹមនឹងនោះ សម្តេចតេជោ បានណែនាំ និងជំរុញដល់គ្រូពេទ្យបន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងសមត្ថភាព ជាពិសេសពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាទំនើបៗសម្រួលដល់ការព្យាបាល អ្នកជំងឺ។

សូមជម្រាបថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីនេះ មានតម្លៃប្រមាណ១.៤លានដុល្លារ មានអគារធំៗ ចំនួន ២ ដែលបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតនៅ ភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានទំហំប៉ុនគ្នា កម្ពស់ ៤ ជាន់ ស្មើ ១៥,១០ ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជាន់ទី ១ ជាន់ទី ២ ជាន់ទី ៣។

មន្ទីរពេទ្យបង្អែកថ្មីនេះ ត្រូវបានសាងសង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកចាស់ និងមានការបំពាក់នូវសម្ភារៈ បរិក្ខារពេទ្យទំនើបៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ ដោយដឹកនាំការសាងសង់ដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ៕

The post សម្តេចតេជោ ហ៊ុន សែន៖ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ មានសមត្ថភាពផលិតអុកស៊ីសែនដោយខ្លួនឯង appeared first on .

សម្តេចតេជោ ជំរុញឱ្យក្រុមគ្រូពេទ្យ ត្រូវបន្តហ្វឹកហាត់ជាប់ជានិច្ច ចំពោះការប្រើប្រាស់ឧបករណ៍ទំនើបៗ
មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ ដោយសម្ដេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នេះ។ទន្ទឹមគ្នានេះ សម្តេចតេជោ ក៏បានជំរុញឱ្យក្រុមគ្រូពេទ្យ ត្រូវបន្តហ្វឹកហាត់ជាប់ជានិច្ច ចំពោះការប្រើប្រាស់ឧបករណ៍ទំនើបៗ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានចាត់ទុកថា សមិទ្ធិផលថ្មីធំស្កឹមស្កៃ លើវិស័យសុខាភិបាលនេះ ជួយកាត់បន្ថយថវិកា និងពេលវេលា ក្នុងការធ្វើដំណើរ និងពិនិត្យព្យាបាល ក្រោមការគិតគូរបំផុតពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។មិនតែប៉ុណ្ណោះ សម្តេចបន្តថា មន្ទីរពេទ្យនេះ ក៏នឹងជួយបម្រើសេវាសុខាភិបាលដែលមានបច្ចេកវិទ្យាទំនើបជូនពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាសម្រាប់ខេត្តដែលនៅក្បែរនេះផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ បានបន្តថា ការកសាងមន្ទីរពេទ្យនេះជារឿងលំបាកទៅហើយ ប៉ុន្តែការធានាឱ្យបាននូវនិរន្តរភាព គឺកាន់តែលំបាកទៅទៀត ដូចនេះក្រុមគ្រូពេទ្យ ត្រូវបន្តហ្វឹកហាត់ជាប់ជានិច្ច ចំពោះការប្រើប្រាស់ឧបករណ៍ទំនើបៗ ដើម្បីបម្រើប្រជាពលរដ្ឋដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ក្រៅពីត្រូវបន្តហ្វឹកហាត់ជាប់ជានិច្ច ចំពោះការប្រើប្រាស់ឧបករណ៍ទំនើបៗហើយនោះ សម្តេចតេជោ ក៏ផ្ដាំឱ្យថែរក្សានូវគុណភាព អនាម័យក្នុងមន្ទីរពេទ្យបង្អែកស្រុកឱ្យបានជាប់លាប់ ខណៈសម្តេចអះអាងថា ការថែរក្សាមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ឱ្យបានល្អ និងបន្តអភិវឌ្ឍធនធានមនុស្សផងដែរ ពិសេសជំរុញដល់អភិវឌ្ឍន៍មន្ទីរពេទ្យឱ្យទាន់សម័យផងដែរ។

សូមបញ្ជាក់ដែរថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មី ដែលនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ មានអគារធំៗចំនួន ២ ដែលបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០កន្លងទៅនេះ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានទំហំប៉ុនគ្នា កម្ពស់ ៤ ជាន់ ស្មើ ១៥,១០ ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជាន់ទី ១ ជាន់ទី ២ ជាន់ទី ៣។

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីនេះ ត្រូវបានសាងសង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកចាស់ និងមានការបំពាក់នូវសម្ភារបរិក្ខារពេទ្យទំនើបៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រានី ហ៊ុនសែន ហើយដឹកនាំការសាងសង់ដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

មន្ទីរពេទ្យនេះសាងសង់ឡើង ដោយបំពាក់ដោយបរិក្ខារទំនើបៗ ដូចជាម៉ាស៊ីន CT Scan ម៉ាស៊ីន X-Ray ឌីជីថល ម៉ាស៊ីនអេកូសាស្ត្រជាដើម៕ អត្ថបទ៖ សែម ពិសី

The post សម្តេចតេជោ ជំរុញឱ្យក្រុមគ្រូពេទ្យ ត្រូវបន្តហ្វឹកហាត់ជាប់ជានិច្ច ចំពោះការប្រើប្រាស់ឧបករណ៍ទំនើបៗ appeared first on .