មហាសេដ្ឋីកាណាដា

ចាប់ខ្លួនមហាសេដ្ឋីវ័យ ៩១ឆ្នាំ ករណីរំលោភបំពានផ្លូវភេទរាប់ភ្លេចតាំងពីទសវត្សឆ្នាំ១៩៨០ ដល់ឆ្នាំ២០២៣
មហាសេដ្ឋីកាណាដា Frank Stronach ដែលមានវ័យ ៩១ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៧ ខែមិថុនា បន្ទាប់ពីរងការចោទប្រកាន់ទាក់ទងនឹងករណីរំលោភបំពានផ្លូវភេទជាច្រើនករណី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Mirror។

ក្រុមប៉ូលិសនៅក្នុងតំបន់ Peel នៃទីក្រុង Ontario បានប្រកាសបើកការស៊ើបអង្កេតពិសេស និងបានចាប់ខ្លួនមហាសេដ្ឋីវ័យ ៩១ឆ្នាំរូបនេះ ដោយចោទប្រកាន់ថា រូបលោកពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទច្រើនករណី ចន្លោះពីទសវត្សឆ្នាំ១៩៨០ រហូតដល់ឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងការចោទប្រកាន់នេះផងដែរ លោក Stronach បានច្រានចោលទាំងស្រុង និងបានអះអាងថា លោកហ៊ានប្រឈមមុខជាមួយផ្លូវច្បាប់ ដ្បិតរូបលោកមិនបានធ្វើខុស ដូចជាការចោទប្រកាន់នោះឡើយ។

គួររំលឹកបន្តិចថា លោក Stronach គឺជាម្ចាស់កសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វធំបំផុតមួយលើលោក ហើយរូបលោកក៏ជាធុរកិច្ចជនកំពូលមួយរូប ប្រចាំប្រទេសកាណាដាផងដែរ៕

The post ចាប់ខ្លួនមហាសេដ្ឋីវ័យ ៩១ឆ្នាំ ករណីរំលោភបំពានផ្លូវភេទរាប់ភ្លេចតាំងពីទសវត្សឆ្នាំ១៩៨០ ដល់ឆ្នាំ២០២៣ appeared first on .

មហាសេដ្ឋីកាណាដា ត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទជាច្រើនករណី
កាលពីថ្ងៃទី៣០ ខែឧសភា មហាសេដ្ឋីកាណាដា Robert Miller ត្រូវបានក្រុមប៉ូលិសបើកការស៊ើបអង្កេត ទាក់ទងនឹងរូបលោក ហើយក៏ត្រូវបានចោទប្រកាន់ជាមួយនឹងករណីរំលោភផ្លូវភេទរាប់សិបករណីឯណោះ។

យោងតាមការចុះផ្សាយពីគេហទំព័រ CTVNews បានបង្ហាញថា មហាសេដ្ឋីវ័យ ៨០ឆ្នាំរូបនេះ កំពុងទទួលរងការចោទប្រកាន់ប្រមាណ ២១ករណី ទាក់ទងនឹងករណីរំលោភផ្លូវភេទ ចន្លោះពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០០៦។

ក្នុងចំណោមការចោទប្រកាន់ទាំង ២១ករណីនោះ ក៏រួមមានដូចជាការរំលោភផ្លូវភេទ ការកេងប្រវ័ញ្ចផ្លូវភេទ និងការជ្រៀតជ្រែកផ្លូវភេទ ក៏ដូចជាបទល្មើសមួយចំនួនទាក់ទងនឹងពេស្យាចារ ហើយថែមទាំងមានជនរងគ្រោះ ជាអនីតិជនថែមទៀត។

សូមជម្រាបដែរថា មហាសេដ្ឋីមានលុយជិត ២ពាន់លានដុល្លាររូបនេះ ក៏បានច្រនាចោលការចោទប្រកាន់ទាំងនោះ និងបានលាលែងតំណែងជា CEO នៃក្រុមហ៊ុន Future Electronic ដែលជាក្រុមហ៊ុនចែកចាយគ្រឿងអេឡិចត្រូនិកធំបំផុតលើលោកទី៣ ផងដែរ ក្រោយព័ត៌មានមួយនេះបានផ្សព្វផ្សាយជាសាធារណៈ៕

The post មហាសេដ្ឋីកាណាដា ត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទជាច្រើនករណី appeared first on .

ទោះ​បរាជ័យ​ក្នុង​ការ​សិក្សា តែ​បុគ្គល ៥ រូប​នេះ​ជោគជ័យ​លើ​វិថី​ជីវិត​ក្លាយជា​មហាសេដ្ឋី​
“​ចំណេះ​វិជ្ជា​ជា​ស្ពាន​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ” នេះ​គឺ​ជា​ពាក្យស្លោក​ដែល​យើង​គ្រប់គ្នា​តែងតែ​ធ្លាប់​បាន​លឺ​នៅ​អំឡុងពេល​វ័យ​សិក្សា ហើយ​វា​គឺ​ជា​ការពិត​ដែល​មិន​អាច​ប្រកែក​បាន​ឡើយ។

យ៉ាងណា មិនមែន​សុទ្ធ​តែ​គ្រប់​បុគ្គល​ជោគជ័យ​គឺ​សុទ្ធតែ​បាន​បញ្ចប់​ថ្នាក់​សិក្សា​ខ្ពង់ខ្ពស់​នោះ​ឡើយ ជាក់ស្ដែង​ក៏​មាន​បុគ្គល​មួយ​ចំនួន​បាន​បោះបង់​ការ​សិក្សា ងាក​មក​ស្រវា​តាម​ចាប់​ក្ដី​ស្រមៃ​តាំងពី​វ័យក្មេង ឬ​ក៏​កត្តា​ជីវភាព​គ្រួសារ​បង្ខំ​ឲ្យ​ពួកគេ​បោះបង់​ការ​សិក្សា ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព រហូត​ក្លាយជា​មហាសេដ្ឋី​សព្វថ្ងៃ​ផង​ដែរ។

តួយ៉ាង បើ​យោង​តាម​ការ​ចុះផ្សាយ​ពី SCMP បាន​ឲ្យ​ដឹង​ថា មាន​បុគ្គល ៥ រូប​ដែល​បាន​បោះបង់​ការ​សិក្សា​តាំងពី​ក្មេងៗ ដោយសារ​កត្តា​ជីវភាព​គ្រួសារ និង​ត្រូវងាក​មក​រក​ចំណូល ក៏​ដូចជា​តាម​ចាប់ក្ដី​ស្រមៃ​របស់​ពួកគេ​រហូត​ទទួល​បាន​ភាព​ជោគជ័យ​ក្លាយជា​មហាសេដ្ឋី​សព្វថ្ងៃ។​

ខាងក្រោម​គឺ​ជា​បញ្ជី​ឈ្មោះ​របស់​បុគ្គល​ ៥ រូប​ដែល​ក្រុមហ៊ុន​សារព័ត៌មាន​កាន់កាប់​ដោយ Alibaba បាន​ចុះផ្សាយ​៖

1/ Li Ka-Shing

មហាសេដ្ឋី​មាន​បំផុត​នៅ​ហុងកុង​រូបនេះ​បាន​រត់ភៀសខ្លួន​ពី​ប្រទេស​ចិន​នៅ​ពេល​លោក​មាន​វ័យ​ត្រឹម​តែ ១២ ឆ្នាំ ហើយ​រំលង​បាន ២ ឆ្នាំ ឪពុក​របស់​លោក​បាន​ចែកឋាន ដែល​បណ្ដាល​ឲ្យ​បុរស​រូបនេះ​ត្រូវ​បោះបង់​ការ​សិក្សា​ទាំង​មិន​បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ។

នៅ​វ័យ ១៦ ឆ្នាំ​ស្ដេចត្រាញ់​ហុងកុង​គ្រាន់តែ​ជា​បុគ្គលិក​ធ្វើការ​នៅ​រោងចក្រ​ប្លាស្ទិក​មួយ​កន្លែង តែ​បច្ចុប្បន្ន Li Ka-Shing បាន​ក្លាយជា​មហាសេដ្ឋី​មាន​បំផុត​ទី ៣៤ នៅ​លើ​ពិភពលោក និង​មាន​បំផុត​នៅ​ហុងកុង ជាមួយ​ទ្រព្យសម្បត្តិ​ប្រមាណ ៣៧,៨ពាន់​លាន​ដុល្លារ។

2/ Roman Abramovich

មហាសេដ្ឋី​រុស្ស៊ី​ដែល​កំពុង​ស្ថិតនៅក្នុង​ស្ថានការណ៍​ដ៏​យ៉ាប់យ៉ឺន ពោល​គឺ​ទទួល​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​បណ្ដា​ប្រទេស​ជាច្រើន ជាពិសេស​គឺ​អង់គ្លេស បន្ទាប់​ពី​រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​អ៊ុយក្រែន​កន្លង​ទៅ។

ប្រវត្តិ​របស់​អ្នកមាន​ម្នាក់​នេះ​គឺ កំព្រា​ម្ដាយឪពុក​តាំងពី​អាយុ ៣ ឆ្នាំ និង​បាន​ឈប់រៀន​ត្រឹម​ថ្នាក់​មហាវិទ្យាល័យ ដោយ​បាន​ចូល​បម្រើ​កងទ័ព​រុស្ស៊ី ហើយ​វា​គឺ​ជា​ឱកាស​មាស​មួយ​របស់ Abramovich ក្នុងការ​កសាង​ទ្រព្យសម្បត្តិ​របស់​លោក​ពី​ពេលនោះ​មក។

អំឡុងពេល​នៅ​បម្រើការ​ក្នុង​ជួរ​កងទ័ព​ Abramovich បាន​លួច​ប្រេង​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​កណ្ដាល ហើយ​ក៏​ចាប់ផ្ដើម​បោះ​ជំហាន​លើ​វិស័យ​អាជីវកម្ម​ផ្សេងៗ រហូត​ដល់​មាន​មុខមាត់​នៅ​លើ​វិស័យ​នយោបាយ​ថែម​ទៀត។

​បច្ចុប្បន្ន Roman Abramovich គឺ​ជា​មហាសេដ្ឋី​លេខរៀង​ទី ២២៤ ទូទាំង​ពិភពលោក​ ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ៩,២ពាន់​លាន​ដុល្លារ។

3/ Jan Koum

​ស្ថាបនិក​ WhatsApp ម្នាក់​នេះ​មាន​ដើមកំណើត​ជា​ជនជាតិ​អ៊ុយក្រែន និង​កើតនៅ​ក្នុង​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ដែល​មាន​ឪពុក​ជា​កម្មករ​សំណង់ ម្ដាយ​ជា​ស្ត្រី​មេផ្ទះ។ នៅពេល​លោក​មាន​វ័យ​ត្រឹម ១៦ ឆ្នាំ គ្រួសារ​របស់​លោក​បាន​ភៀសខ្លួន​មក​ទីក្រុង California និង​ធ្វើការ​ជូត​ឥដ្ឋ​ដើម្បី​ចិញ្ចឹម​ជីវិត។

អាច​និយាយ​បាន​ថា​ ជាដុង​ពី​កំណើត Koum បាន​រៀនសូត្រ​ដោយ​ខ្លួនឯង​អំពី​ការ​ប្រើប្រាស់​កុំព្យូទ័រ​បាន​យ៉ាង​ស្ទាត់​ជំនាញ និង​ទទួល​បាន​ការងារ​មួយ​នៅ​ក្រុមហ៊ុន​ Yahoo ទាំង​មិន​បាន​​បញ្ចប់​ថ្នាក់​សិក្សា​មហាវិទ្យាល័យ។

​បច្ចុប្បន្ន បុរស​ម្នាក់​នេះ​គឺ​ជា​មហាសេដ្ឋី​មាន​បំផុត​ទី ១២១ លើ​ពិភពលោក​ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ១៤,៣ពាន់​លាន​ដុល្លារ ក្រោយ​លក់​ WhatsApp ទៅ​ឲ្យ​ Facebook ក្នុង​ឆ្នាំ ២០១៤ ក្នុង​តម្លៃ ២២ ពាន់​លាន​ដុល្លារ។

4/ ​Oprah Winfrey

ជា​ស្ត្រី​តែ​ម្នាក់​គត់​នៅ​ក្នុង​បញ្ជី​មួយ​នេះ និង​ជា​ពិធីការនី​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​នៅ​លើ​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អាមេរិក។ នៅ​វ័យ​ត្រឹម ១៤ ឆ្នាំ Winfrey បាន​លួច​រត់​ទៅ​រស់នៅ​ជាមួយ​ឪពុក និង​ទទួល​បាន​អាហារូបករណ៍​នៅ​សាកលវិទ្យាល័យ Tennessee State University ប៉ុន្តែ​បាន​បោះបង់​ការ​សិក្សា​នៅ​វ័យ ១៩ ឆ្នាំ ដើម្បី​ធ្វើការ​នៅ​លើ​បណ្ដាញ​ផ្សព្វផ្សាយ។

ចាប់តាំង​ពី​ពេលនោះ​មក Oprah Winfrey តែងតែ​លេច​មុខ​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ធំៗ ដោយសារ​ទេពកោសល្យ​ក្នុង​ការ​និយាយ​របស់​លោកស្រី ហើយ​បច្ចុប្បន្ន​លោកស្រី​គឺ​ជា​មហាសេដ្ឋី​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​ជាមួយ​ទំហំ​ទ្រព្យ​សម្បត្តិ ២,៥ពាន់​លាន​ដុល្លារ។

5/ Guy Laliberte

លោក Laliberte បាន​ចាកចេញ​ពី​ស្រុកកំណើត​ Canada នៅ​វ័យ​ត្រឹម ១៤ ឆ្នាំ តាម​ចាប់​ក្ដីស្រមៃ​ដ៏​អស្ចារ្យ​របស់​លោក​នៅ​ឆ្នាំ ១៩៧៨ ហើយ​នៅ​វ័យ ១៩ ឆ្នាំ​ បុរស​ម្នាក់​នេះ​បាន​សម្រេច​បោះបង់​ការ​សិក្សា។

ដោយសារ​ចិត្ត​ស្រឡាញ់​ការ​សម្ដែង បុរស​ម្នាក់​នេះ​បាន​ចំណាយ​ពេល​ដេក​លើ​បង់​តាម​ទី​សាធារណៈ​នៅ​ប្រទេស​ផ្សេងៗ ជាមួយ​ក្រុមសម្ដែង​សៀក​តាម​ផ្លូវ រហូត​ដល់​ឆ្នាំ ១៩៨៤ លោក​បាន​បង្កើត​ក្រុមសៀក​Cirque du Soleil ដែល​ជា​សព្វថ្ងៃ​ជា​ក្រុមសៀក​រហ័សកម្ម​ធំ​បំផុត​លើ​លោក។

ជិត​ ១០ ឆ្នាំ​ក្រោយ​បង្កើត​ក្រុម​សៀក​ដ៏​ល្បី ពោល​នៅ​ឆ្នាំ ១៩៩៣ Cirque du Soleil អាច​រក​ចំណូល​បាន​យ៉ាង​ស្រួល​ពោល ៣០លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ ហើយ​វា​បាន​ធ្វើ​ឲ្យ Laliberte ទទួល​បាន​ងារ​ជា​មហាសេដ្ឋី​ក្នុង​ទំហំ​ទ្រព្យ​សម្បត្តិ​ជាង ១ពាន់​លាន​ដុល្លារ​ផង​ដែរ។

ដោយឡែក ក្រៅពី​បុគ្គល​ទាំង ៥ រូប​ខាងលើ ក៏​នៅ​មាន​មហាសេដ្ឋី​ឯទៀត​ដែល​មិន​បាន​បញ្ចប់​ថ្នាក់​សិក្សា​មហាវិទ្យាល័យ ដូចជា Mark Zuckerberg និង Bill Gates ជាដើម គ្រាន់តែ​ថា​អ្នក​ទាំង ៥ ដែល​បាន​រៀបរាប់​ខាងលើ គឺ​មាន​ជីវភាព​លំបាក​តាំងពី​ក្មេង​ជាង​បុគ្គល​ផ្សេងៗ​ប៉ុណ្ណោះ។

បញ្ជាក់​ដែរ​ថា អត្ថបទ​មួយ​នេះ​មិន​មែន​លើក​ទឹកចិត្ត​ឲ្យ​មនុស្ស​ឯទៀត​បោះបង់​ការ​សិក្សា​ឡើយ គ្រាន់តែ​ថា ខ្សែ​ជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ​គឺ​មាន​ភាព​ខុសគ្នា​ អ្នកខ្លះ​ជោគជ័យ​លើ​ការ​សិក្សា​ អ្នក​ខ្លះ​ជោគជ័យ​លើ​ការ​ធ្វើ​អាជីវកម្ម​ ដូច្នេះ​ដរាបណា​បើ​អ្នក​នៅ​តែ​មាន​ការ​តស៊ូ និង​ក្ដី​ស្រមៃ បូកផ្សំ​ជាមួយ​នឹង​ឱកាស​ផង នោះ​ភាព​ជោគជ័យ​ច្បាស់​ជា​រត់​មក​រក​អ្នក​ដោយ​ឯកឯង​ជា​មិនខាន៕

ប្រភព: SCMP

The post ទោះ​បរាជ័យ​ក្នុង​ការ​សិក្សា តែ​បុគ្គល ៥ រូប​នេះ​ជោគជ័យ​លើ​វិថី​ជីវិត​ក្លាយជា​មហាសេដ្ឋី​ appeared first on .

ប្រធាន​ក្រុមហ៊ុន​​​រថយន្តទំនើប​ Aston Martin នឹង​ដោះស្រាយបំណុល​ក្រុមហ៊ុន រហូត​ប្រកាស​ហ៊ាន​ដក​​ចាយ​លុយហៅប៉ៅ​ផ្ទាល់ខ្លួន
ប្រធាន​ក្រុមហ៊ុន Aston Martin Lagonda Global Holdings Plc លោក Lawrence Stroll បាន​និយាយ​ថា លោក​នឹង​ព្យាយាម​ពង្រឹង​តុល្យភាព​នៃ​តារាង​ចំណូល​ចំណាយ​នៃ​រោងចក្រ​ផលិត​រថយន្ត​ទំនើប​ Aston Martin ​​ឲ្យ​បាន​ល្អ​ប្រសើរ ដោយ​ចាប់ផ្ដើម​ពី​ការ​សងបំណុល​ទៅ​កាន់​ម្ចាស់បំណុល​មាន​ការប្រាក់​ខ្ពស់​ជាមុន​សិន។

កាលពី​ថ្ងៃព្រហស្បតិ៍​កន្លង​ទៅ លោក Stroll ដែល​ធ្លាប់​ជួយ​ដោះស្រាយ​វិបត្តិ​ក្រុមហ៊ុន​ដែល​ធ្លាប់​ជួប​បញ្ហា​កាលពី​ឆ្នាំ ២០២០ នៅ​ពេល​​ជាប់គាំង​ក្នុងការ​រក​ចំណូល មាន​បំណង​ចង់​ចរចា​ដល់ម្ចាស់​​បំណុល​ដែល​មាន​ការប្រាក់​ខ្ពស់​កប់​ពពក។

“ខ្ញុំ​នឹង​ធ្វើ​ការ​ចរចា​ជាមួយ​ម្ចាស់​បំណុល​ម្ដងទៀត ដោយ​សុំ​បន្ធូរបន្ថយ​ការប្រាក់​ឲ្យ​មាន​ភាព​ល្អ​ជាងមុន ហើយ​ក៏​ប្រហែល​ជា​ដកប្រាក់​ផ្ទាល់ខ្លួន​មួយ​ចំនួន​សង​ទៅ​ពួកគេ​ខ្លះ​ដែរ។ ​ក្រុមហ៊ុន​នឹង​មាន​លំហូរ​សាច់ប្រាក់​វិជ្ជមាន​នៅ​ឆ្នាំ ២០២៣”។ នេះ​បើ​តាម​សម្ដី​ដែល Stroll ប្រាប់​ទៅ​កាន់​បណ្ដាញ​សារព័ត៌មាន។

គិត​ត្រឹម​ចុងត្រីមាស​ទី ៣ ឆ្នាំ​២០២១ Aston Martin មាន​បំណុល​ប្រមាណ ៨០៩ លាន​ផោន ឬ​ ១,១ ពាន់​លាន​ដុល្លារ ខណៈ​អត្រាការប្រាក់​គឺ​រំពឹង​ថា នឹង​មាន​រហូត​ដល់ ១៦៥ លាន​ផោន ឬ ២២៣ លាន​ដុល្លារ​នៅ​ចុង​ឆ្នាំ ២០២១ ស្របពេល​ប្រធាន​ក្រុមហ៊ុន​ខាងលើ​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​ជិត ៣ ពាន់​លាន​ដុល្លារ៕

ប្រភព: bnnbloomberg

The post ប្រធាន​ក្រុមហ៊ុន​​​រថយន្តទំនើប​ Aston Martin នឹង​ដោះស្រាយបំណុល​ក្រុមហ៊ុន រហូត​ប្រកាស​ហ៊ាន​ដក​​ចាយ​លុយហៅប៉ៅ​ផ្ទាល់ខ្លួន appeared first on .