មហាសេដ្ឋីចិន

ស្ថាបនិកក្រុមហ៊ុនផលិតបន្ទះឈីបមនុស្សយន្តចិន ឡើងងារជាមហាសេដ្ឋី ក្រោយភាគហ៊ុនកើន ១៤៤%
ភាគហ៊ុនរបស់ក្រុមហ៊ុន Gpixel Changchun Microelectronics បានកើនឡើង ១៤៤% បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងថ្មីៗនេះនៅទីផ្សារហ៊ុនរបស់ទីក្រុងហុងកុង ដែលធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់ស្ថាបនិកក្រុមហ៊ុន លោក Wang Xinyang កើនឡើងដល់ប្រហែល ១,៣ពាន់លានដុល្លារ។

យោងតាមសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា លោក Wang គឺជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន ដែលមានចំណែកដល់ទៅ ២៣%។ ក្នុងនោះដែលភរិយារបស់លោក គឺលោកស្រី Zhang Yanxia ដែលជាប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Gpixel ក៏មានចំណែកភាគហ៊ុនចំនួន ១,៦% ផងដែរ។

គួរឲ្យដឹងថា Gpixel បានរៃអង្គាសទឹកប្រាក់បានចំនួន ២,៦ពាន់លានុដល្លារហុងកុង នៅក្នុងការចុះបញ្ជីដំបូងរបស់ខ្លួននៅទីផ្សារហ៊ុនហុងកុង កាលពីថ្ងៃទី១៧ ខែមេសាកន្លងទៅ ដោយបានទាក់ទាញវិនិយោគិនសំខាន់ៗ រួមមាន Hillhouse Investment, Boyu Capital, Source Code Capital និង Value Partners។

ជម្រាបជូនថា ក្រុមហ៊ុន Gpixel ផលិតឧបករណ៍ចាប់សញ្ញារូបភាព CMOS បន្ទះឈីប Semiconductor ដែលបំប្លែងពន្លឺទៅជាសញ្ញាអគ្គិសនីដើម្បីបង្កើតជារូបភាព។ សមាសធាតុទាំងនេះត្រូវបានប្រើប្រាស់នៅក្នុងឧបករណ៍ចាប់ពីស្មាតហ្វូន កាមេរ៉ា រហូតដល់ប្រព័ន្ធកាំរស្មីអ៊ិច និងមនុស្សយន្តឧស្សាហកម្ម៕​

The post ស្ថាបនិកក្រុមហ៊ុនផលិតបន្ទះឈីបមនុស្សយន្តចិន ឡើងងារជាមហាសេដ្ឋី ក្រោយភាគហ៊ុនកើន ១៤៤% appeared first on .

ស្ថាបនិក TikTok បន្តគ្រងតំណែងជាអ្នកមានដាច់គេរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៦
ថ្មីៗនេះ ទស្សនាវដ្តី Forbes ទើបតែបង្ហាញពីបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេទាំង៥ របស់ប្រទេសចិន នៅក្នុងឆ្នាំ២០២៦ នេះ ដោយទ្រព្យសម្បត្តិសរុបរបស់ពួកគេ បានកើនឡើងដល់ ២៦០ពាន់លានដុល្លារ ដែលជំរុញដោយការកើនឡើងនៃទីផ្សារភាគហ៊ុន និងការរីកចម្រើននៃបច្ចេកវិទ្យា AI របស់ប្រទេស។

ក្នុងចំណោមនោះ ស្ថាបនិកក្រុមហ៊ុន ByteDance ដែលជាអ្នកបង្កើតកម្មវិធី TikTok លោក Zhang Yiming បន្តគ្រងតំណែងជាអ្នកមានដាច់គេរបស់ប្រទេសចិន ជាមួយទ្រព្យសម្បត្តិសរុបជាង ៦៩ពាន់លានដុល្លារ ពោលគឺបានកើនឡើង ៥,៨% ធៀបទៅនឹងឆ្នាំមុន។

ដោយឡែកសម្រាប់ចំណាត់ថ្នាក់ទីពីរបន្តធ្លាក់ទៅលើលោក Zhong Shanshan ដែលត្រូវបានស្គាល់ថាជាស្តេចទឹកសុទ្ធ និងជាស្ថាបនិកក្រុមហ៊ុន Nongfu Spring ដែលមានទ្រព្យសម្បត្តិសរុប ៦៨,១ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ លោក Ma Huateng ប្រធានក្រុមហ៊ុនខ្នាតយក្ស Tencent ជាប់តំណែងលេខ៣ ជាមួយទ្រព្យសម្បត្តិសរុប ៥៣,៨ពាន់លានដុល្លារ ធ្លាក់ចុះ ៤,៣% ធៀបទៅនឹងឆ្នាំមុន។ ស្របពេលចំណាត់ថ្នាក់លេខ៤ ធ្លាក់លើលោក William Ding ស្ថាបនិកក្រុមហ៊ុនផលិតហ្គេម NetEase មានទ្រព្យសម្បត្តិសរុប ៣៧,៩ពាន់លានដុល្លារ។

ចំណាត់ថ្នាក់ចុងក្រោយ គឺបានលើលោក Colin Huang ស្ថាបនិកក្រុមហ៊ុន PDD Holdings ជាមួយទ្រព្យសម្បត្តិសរុប ៣៥,៨ពាន់លានដុល្លារ ធ្លាក់ចុះ ១៥% ធៀបទៅនឹងឆ្នាំមុន៕​

The post ស្ថាបនិក TikTok បន្តគ្រងតំណែងជាអ្នកមានដាច់គេរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៦ appeared first on .

ទ្រព្យសម្បត្តិមហាសេដ្ឋីចិន Zhang Bo កើនជិត ៥០ពាន់លានដុល្លារ ក្រោយតម្លៃអាលុយមីញ៉ូមហក់ឡើង
ការកើនឡើងនៃតម្លៃអាលុយមីញ៉ូម បានធ្វើឲ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរកស៊ីលើអាជីវកម្មលោហៈធាតុដ៏ធំបំផុតរបស់ប្រទេសចិន Zhang Bo កើនឡើងដល់ ៤៨ពាន់លានដុល្លារ ចំពេលពេលកំពុងមានកង្វះខាតនៃសម្ភារៈឧស្សាហកម្មសំខាន់ៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

លោក Zhang ជាម្ចាស់ក្រុមហ៊ុន China Hongqiao Group ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតអាលុយមីញ៉ូមធំជាងគេបំផុតរបស់ពិភពលោក។ China Hongqiao ក៏ជាអ្នកផ្គត់ផ្គង់ដ៏ធំសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន រួមទាំង Huawei Technologies, Xiaomi និង BYD ផងដែរ។

យ៉ាងណាមិញ លោក Zhang ហាក់ទទួលបានផលចំណេញយ៉ាងច្រើន ដោយសារតែតម្លៃអាលុយមីញ៉ូម បានកើនឡើងជាង ២៥% ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដែលជំរុញដោយតម្រូវការពីវិស័យដូចជាយានយន្តថាមពលថ្មី បន្ទះសូឡា និងទួរប៊ីនខ្យល់។

មិនតែប៉ុណ្ណោះ​ ការប៉ះទង្គិចភូមិសាស្ត្រនយោបាយ រួមទាំងសង្គ្រាមនៅអ៊ីរ៉ង់ ក៏បានបន្ថែមភាពប្រែប្រួលនៃតម្លៃនេះផងដែរ។ យោងតាមទីផ្សារហ៊ុន London Metal Exchange បានបង្ហាញឲ្យដឹងថាអាលុយមីញ៉ូម បានកើនឡើង ដល់ជិត ៣ ៣៤០ដុល្លារក្នុងមួយតោន ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងខែមេសា ឆ្នាំ២០២២ មក។ នេះបើយោងតាមវេទិកាព័ត៌មានរ៉ែ Mining៕​

The post ទ្រព្យសម្បត្តិមហាសេដ្ឋីចិន Zhang Bo កើនជិត ៥០ពាន់លានដុល្លារ ក្រោយតម្លៃអាលុយមីញ៉ូមហក់ឡើង appeared first on .

មហាសេដ្ឋីចិន គ្រោងចាយលុយ ១,៥ពាន់លានដុល្លារ ទិញយកក្រុមហ៊ុនប្រព័ន្ធធារាសាស្រ្ត Netafim នៅអ៊ីស្រាអែល
មហាសេដ្ឋីចិន លោក Haoyu Wang កំពុងចរចាទិញយកក្រុមហ៊ុនប្រព័ន្ធធារាស្រ្តអ៊ីស្រាអែល Netafim ពីក្រុមហ៊ុន Orbia របស់ប្រទេសម៉ិកស៊ិក នៅក្នុងតម្លៃប្រមាណ ១,៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Jerusalem Post។

ជុំវិញការចរចានេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Orbia នៅក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានចរចាជាមួយភាគីផ្សេងៗជាច្រើន ដើម្បីលក់ភាគហ៊ុនភាគច្រើនរបស់ខ្លួន នៅក្នុង Netafim ក្នុងគោលបំណងកាត់បន្ថយបំណុល។

គួរឲ្យដឹងផងដែរថា កន្លងមកមូលធិនិភាគហ៊ុនឯកជនអ៊ីស្រាអែល Fortissimo ធ្លាប់បានដាក់សំណើទិញយកដែរប៉ុន្តែត្រូវបានបរាជ័យវិញ ស្របពេលក្រុមហ៊ុន Orbia ឥឡូវនេះ កំពុងពិនិត្យមើលទៅលើការលក់ភាគហ៊ុនរបស់ខ្លួន ទៅឲ្យមហាសេដ្ឋីចិន លោក Wang ជំនួសវិញ ។

បច្ចុប្បន្នលោក Wang កំពុងរស់នៅរដ្ឋ Maryland សហរដ្ឋអាមេរិក លោកបានបម្រើការជាប្រធានក្រុមហ៊ុន Dayu Conserving Water Group ដែលជាក្រុមហ៊ុនបង្កើតឡើងដោយឪពុករបស់លោកផ្ទាល់ និងមានជំនាញដូច Netafim ដែរ ក្នុងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តខ្នាតតូច។

តាមដែលដឹង លោក Wang បានទៅទស្សនាប្រទេសអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជាផ្នែកមួយនៃការចរចារបស់លោកក្នុងការទិញយកក្រុមហ៊ុន Netafim មកគ្រប់គ្រង។

ជម្រាបជូនថាក្រុមហ៊ុន Orbia មានភាគហ៊ុនសរុប ៨០% នៅក្នុងក្រុមហ៊ុន Netafim ដែលខ្លួនចង់លក់ ខណៈ ២០% ផ្សេងទៀត កាន់កាប់ដោយ Kibbutz Hatzerim ដែលជាស្ថាបនិករបស់ Netafim ផ្ទាល់៕​

The post មហាសេដ្ឋីចិន គ្រោងចាយលុយ ១,៥ពាន់លានដុល្លារ ទិញយកក្រុមហ៊ុនប្រព័ន្ធធារាសាស្រ្ត Netafim នៅអ៊ីស្រាអែល appeared first on .

មេធំក្រុមហ៊ុន AI ចិនទើបបង្កើតថ្មីម្នាក់ ឡើងងារជាមហាសេដ្ឋីក្នុងវ័យត្រឹម ៣៦ឆ្នាំ
លោក Yan Junjie ស្ថាបនិក ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន MiniMax Group ដែលជាអ្នកអភិវឌ្ឍគំរូភាសា AI របស់ប្រទេសចិន បានក្លាយជាមហាសេដ្ឋី បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាលើកដំបូង នៅក្នុងទីផ្សារហ៊ុនហុងកុង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានរាយការណ៍ឲ្យថា បច្ចុប្បន្នបុរសវ័យ ៣៦ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ ៣,២ពាន់លានដុល្លារ បន្ទាប់ពីការបោះផ្សាយលក់ IPO របស់ក្រុមហ៊ុន MiniMax កាលពីសប្តាហ៍មុន។

ក្រុមហ៊ុន AI ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃនេះ បានរៃសង្គាសប្រាក់បានចំនួន ៤,៨ពាន់លានដុល្លារហុងកុង (៦១៨លានដុល្លារ) ក្នុងការការផ្តល់ជូននេះ។ ហើយមិនតែប៉ុណ្ណោះ​ MiniMax ក៏មានគម្រោងបញ្ជូនប្រាក់ចំណូលភាគច្រើនដែលបានពីការលក់ IPO នេះ ទៅអភិវឌ្ឍគំរូភាសា AI របស់ខ្លួនបន្ថែមទៀតផងដែរ។

ជម្រាបជូនថា MiniMax កំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័ស ដោយប្រាក់ចំណូលក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៥ បានកើនឡើងជិតបីដងដល់ ៥៣,៤លានដុល្លារ។ ក្នុងពេលជាមួយគ្នានេះ ការខាតបង់បានកើនឡើងជិត ៧០% ពីមួយឆ្នាំទៅមួយឆ្នាំដល់ ៥១២លានដុល្លារ ដែលឆ្លុះបញ្ចាំងពីការចំណាយយ៉ាងច្រើនលើការស្រាវជ្រាវ៕​

The post មេធំក្រុមហ៊ុន AI ចិនទើបបង្កើតថ្មីម្នាក់ ឡើងងារជាមហាសេដ្ឋីក្នុងវ័យត្រឹម ៣៦ឆ្នាំ appeared first on .

ចំនួនមហាសេដ្ឋីរបស់ប្រទេសចិន បន្តកើនឡើង ៧០ នាក់បន្ថែមទៀត នៅឆ្នាំនេះ
យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា ប្រទេសចិន បានមើលឃើញចំនួមហាសេដ្ឋីរបស់ខ្លួនបន្តកើនឡើង ៧០ នាក់បន្ថែមទៀត នៅឆ្នាំនេះ ដែលនាំឲ្យចំនួនមហាសេដ្ឋីសរុបនៅក្នុងប្រទេសកើនឡើងដល់ ៤៧០ នាក់ ដែលភាគច្រើនត្រូវបានជំរុញដោយវិស័យបច្ចេកវិទ្យា។

បើតាមរបាយការណ៍ពី Billionaire Ambitions Report 2025 បានបង្ហាញឲ្យដឹងដោយធនាគារ USB របស់ប្រទេស្វីស ដែលបានប្រើប្រាស់ទិន្នន័យនៅក្នុងរយៈពេល ១២ខែចុងក្រោយ បង្ហាញឲ្យដឹងថា ចំនួនទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីចិន បានកើនឡើង ២២% ដល់ចំនួនសរុប ១,៧៧ទ្រីលានដុល្លារ។

នៅក្នុងនាមជាប្រទេសដែលមានចំនួនមហាសេដ្ឋីច្រើនជាងគេទីពីរនៅលើពីពិភពលោកដោយតាមតែពីក្រោយសហរដ្ឋអាមេរិក ចិន បានមើលឃើញមហាសេដ្ឋីភាគច្រើនរបស់ខ្លួនបង្កើតទ្រព្យសម្បត្តិបានយ៉ាងពីវិស័យបច្ចេកវិទ្យា។

ដោយឡែកចំនួនមហាសេដ្ឋីនៅហុងកុង បានកើនឡើង ២ នាក់បន្ថែមទៀត ធ្វើឲ្យចំនួនសរុបកើនឡើងដល់ ៧៦ នាក់ ខណៈពេលដែលកោះតៃវ៉ាន់ បានកើនឡើង ៤ នាក់ ធ្វើឲ្យចំនួនសរុបហក់ឡើងដល់ ៥១ នាក់។

នៅទូទាំងពិភពលោក ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីដែលចាប់ផ្តើមរកស៊ីពីបាតដៃទទេ បានកើនឡើងដល់កំណត់ត្រាថ្មីចំនួន ១៥,៨ទ្រីលានដុល្លារ នៅឆ្នាំ២០២៥ នេះ ដោយកើនឡើង ១៣% ធៀបទៅនឹងឆ្នាំមុន ដែលជាការកើនឡើងលឿនបំផុតគិតចាប់តាំងពីឆ្នាំ២០២១ មក។

ជម្រាបជូនថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអាមេរិកវិញ បានឈានដល់ ៦,៩ទ្រីលានដុល្លារ ពោលគឺបានកើនឡើង ១៨%។ ប្រទេសនេះបានបន្ថែមមហាសេដ្ឋីថ្មីៗចំនួន ៨៩ នាក់ ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ៩២៤ នាក់ ដែលស្ទើរតែមួយភាគបីនៃចំនួនមហាសេដ្ឋីសរុបទូទាំងពិភពលោក៕​

The post ចំនួនមហាសេដ្ឋីរបស់ប្រទេសចិន បន្តកើនឡើង ៧០ នាក់បន្ថែមទៀត នៅឆ្នាំនេះ appeared first on .

ទ្រព្យសម្បត្តិមហាសេដ្ឋីកំពូលទាំង៥ របស់ចិន ហក់ឡើងដល់ជាង ៣០០ពាន់លានដុល្លារ
យោងតាមបញ្ជីឈ្មោះអ្នកមានបំផុតទាំង១០ របស់ Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីកំពូលៗទាំង៥ រូបរបស់ប្រទេសចិន បានកើនឡើង ៣៨% ធៀបទៅនឹងឆ្នាំមុន ដល់ចំនួនជាង ៣១០ពាន់លានដុល្លារ។

១. Zong Shanshan

ទ្រព្យសម្បត្តិរបស់លោក Zong ត្រូវបានគេមើលឃើញថាមានកើនឡើងច្រើនជាងគេ ដែលភាគច្រើនទទួលបានពីក្រុមហ៊ុនផលិតទឹកសុទ្ធ Nongfu Spring ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦។

ទ្រព្យសម្បត្តិរបស់លោក បានកើនឡើងពីចំនួន ៥០,៨ពាន់លានដុល្លារ ដល់ ៧៧,១ពាន់លានដុល្លារ ដោយរក្សានូវចំណាត់ថ្នាក់កំពូលរបស់ខ្លួន សម្រាប់ឆ្នាំទី៥ ជាប់ៗគ្នាៗ។

២. Zhang Yiming

ទ្រព្យសម្បត្តិសរុបរបស់លោក Zhang Yiming បានកើនឡើងជិត ៥២% ដល់ចំនួនសរុបប្រមាណ ៦៩,៣ពាន់លានដុល្លារ ធៀបទៅនឹងឆ្នាំមុន។

លោក Zhang បានបង្កើតក្រុមហ៊ុន ByteDanceដែលជាក្រុមហ៊ុនមេរបស់ TikTok ក្នុងឆ្នាំ២០១២ ហើយក្រោយមកលោកបានលាលែងពីតំណែងជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុននៅចន្លោះឆ្នាំ២០២០ និង ២០២១ ប៉ុន្តែលោកនៅតែជាម្ចាស់ភាគហ៊ុនធំ នៅក្នុងក្រុមហ៊ុនដដែល។

៣. Ma Huateng

លោក Ma ឬត្រូវបានគេស្គាល់ថា Pony Ma ជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Tencent Holding ដែលបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩៨។ ទ្រព្យសម្បត្តិសរុបរបស់លោក បានកើកនឡើងជាងមួយភាគបី ដល់ចំនួនសរុប ៦២,៨ពាន់លានដុល្លារ ធៀបទៅនឹងឆ្នាំមុន។

៤. Robin Zeng

លោក Zeng ជាស្ថាបនិកក្រុមហ៊ុនផលិតអាគុយ Contemporary Amperex Techonogy ដែលជាក្រុមហ៊ុនដ៏លេចធ្លោបំផុតមួយនៅលើពិភពលោក សម្រាប់ការផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុនរថយន្តកំពូលដូចជា Tesla , BMW និង Geely ជាដើម។ ទ្រព្យសម្បត្តិរបស់លោក Zeng បានកើនឡើង ៤៤% ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដលល់ចំនួនសរុប ៥៣,៤ពាន់លានដុល្លារ។

៥. William Ding

លោក Ding ជាស្ថាបនិកក្រុមហ៊ុនហ្គេមអនឡាញ NetEase ជាមួយនឹងទ្រព្យសម្បត្តិសរុបបានកើនឡើងដល់ ៤៧,៥ពាន់លានដុល្លារ ដោយជំនួសតំណែងរបស់លោក Colin Huang ដែលជាស្ថាបនិកក្រុមហ៊ុន PDD Holdings៕

The post ទ្រព្យសម្បត្តិមហាសេដ្ឋីកំពូលទាំង៥ របស់ចិន ហក់ឡើងដល់ជាង ៣០០ពាន់លានដុល្លារ appeared first on .

ប្រទេសចិន មើលឃើញចំនួនមហាសេដ្ឋីខ្លួនកើនឡើងដល់ ៣២១ នាក់ កាលពីឆ្នាំមុន
យោងតាមរបាយការណ៍ថ្មីមួយ បានបង្ហាញឲ្យដឹងថា ប្រទេសចិន បានមើលឃើញចំនួនមហាសេដ្ឋីរបស់ខ្លួនកើនឡើង ៥,៦% ដល់ចំនួនសរុប ៣២១ នាក់ កាលពីឆ្នាំមុន បន្ទាប់ពីមានការធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

បើតាមក្រុមហ៊ុនវិភាគទិន្នន័យ Altrata ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានបង្ហាញឲ្យដឹងទៀតថា ចំនួននេះ បានធ្វើឲ្យចិនក្លាយជាប្រទេសធំជាងគេទីពីរ ដែលមានមហាសេដ្ឋីច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានចំនួនសរុប ១ ១៣៥ នាក់ គិតត្រឹមឆ្នាំមុន។

ប្រភពដដែលបានឲ្យដឹងទៀតថា មហាសេដ្ឋីចិនសរុបមានទ្រព្យសម្បត្តិប្រហែល ១,២៩ទ្រីលានដុល្លារ ខណៈមហាសេដ្ឋីអាមេរិកសរុបរួមបញ្ចូលគ្នាមានទ្រព្យសម្បត្តិ ៥,៧៤ទ្រីលានដុល្លារ។

ទន្ទឹមនឹងនេះ អាល្លឺម៉ង់ជាប់ចំណាត់ថ្នាក់លេខបីដោយមានមហាសេដ្ឋី ១៨៤នាក់ បន្ទាប់មកគឺចក្រភពអង់គ្លេស និងរុស្ស៊ី ដែលទាំងមានចំនួនមហាសេដ្ឋី ១២៨នាក់ ដូចគ្នា។

ជម្រាបជូនផងដែរថា ចំនួនមហាសេដ្ឋីនៅលើសកលលោក បានកើនឡើង ៥,៦% ក្នុងឆ្នាំ២០២៤ ដើម្បីឈានដល់ចំនួនកំណត់ត្រាថ្មីមួយ ក្នុងចំនួន ៣ ៥០៨ នាក់ ជាមួយទ្រព្យសរុបកើនឡើង ១០,៣% ដល់ចំនួន ១៣,៤ទ្រីលានដុល្លារ៕​

The post ប្រទេសចិន មើលឃើញចំនួនមហាសេដ្ឋីខ្លួនកើនឡើងដល់ ៣២១ នាក់ កាលពីឆ្នាំមុន appeared first on .

ទីបំផុត ស្តេចទឹកសុទ្ធ Zhong Shanshan ឡើងតំណែងជាអ្នកមានដាច់គេរបស់ចិន ជាថ្មី
យោងតាមវិទ្យាស្ថានស្រាវជ្រាវ Hurun បានរាយការណ៍ថា លោក Zhong Shanshan មហាសេដ្ឋីទឹកសុទ្ធ ទទួលបានតំណែងជាអ្នកមានបំផុតរបស់ប្រទេសចិនត្រលប់មកវិញហើយនៅឆ្នាំនេះ ជាមួយនឹងទ្រព្យសម្បត្តិសរុប ៧៤,៣ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

លោក Zhong ដែលកាន់កាប់លើក្រុមហ៊ុនផលិតទឹកសុទ្ធធំជាងគេរបស់ប្រទេស គឺ Nongfu Spring បានឈរនៅកំពូលតារាងជាអ្នកមានបំផុតក្នុងបញ្ជី Hurun China ជាលើកទីបួន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។

យ៉ាងណាមិញ លោក Zhang Yiming ដែលជាអ្នកមាបំផុតរបស់ចិន កាលពីឆ្នាំមុន បានធ្លាក់ចុះមកកាន់ចំណាត់ថ្នាក់ទីពីរវិញ​ ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ៦៥,៩ពាន់លានដុល្លារ។ ស្ថាបនិកក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok រូបនេះ បានឃើញទ្រព្យសរុបរបស់ខ្លួនកើនឡើង ៣៤% នៅឆ្នាំនេះ ដោយតាមពីក្រោយលោក Zhong ដែលកើនឡើងរហូតដល់ ៥៦% ។

ទន្ទឹមនឹងនេះ លោក Pony Ma ដែលជាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Tencent Holdings គឺឈរនៅចំណាត់ថ្នាក់លេខបី ជាមួយនឹងទ្រព្យសម្បត្តិ ៦៥,២ពាន់លានដុល្លារ ខណៈពេលដែលស្ថាបនិក្រុមហ៊ុនអាគុយ CATL លោក Robin Zeng ឈរនៅចំណាត់ថ្នាក់លេខ៤ ជាមួយទ្រព្យ ៤៦,៣ពាន់លានដុល្លារ។

ជម្រាបជូនថា សម្រាប់ចំណាត់ថ្នាក់លេខ៥ បានទៅលើលោក Lei Jun ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Xiaomi ដោយទ្រព្យសម្បត្តិរបស់លោក បានកើនឡើងដល់ ២៧,៥ពាន់លានដុល្លារ ឬ ១៥១% ធៀបទៅនឹងឆ្នាំមុន ដែលជាការកើនឡើងយ៉ាងខ្លាំងបំផុត ក្នុងចំណោមមហាសេដ្ឋីផ្សេងទៀត៕​

The post ទីបំផុត ស្តេចទឹកសុទ្ធ Zhong Shanshan ឡើងតំណែងជាអ្នកមានដាច់គេរបស់ចិន ជាថ្មី appeared first on .

ស្តេចទឹកសុទ្ធ Zhong Shanshan ដណ្តើមតំណែងជាអ្នកមានដាច់គេរបស់ចិន សារជាថ្មី
លោក Zhong Shanshan ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនភេសជ្ជ:ខ្នាតយក្ស Nongfu Spring បានទទួលតំណែងជាបុគ្គលមានជាងគេបំផុតរបស់ប្រទេសចិនសារជាថ្មី​ បន្ទាប់ពីវ៉ាដាច់ស្ថាបនិកក្រុមហ៊ុន ByteDance លោក Zhang Yiming។

យោងតាមទស្សនាវដ្តីអាមេរិក Forbes បានរាយការណ៍ឲ្យដឹងថា បច្ចុប្បន្ន លោក Zhong មានទ្រព្យសម្បត្តិសរុបប្រមាណ ៦៥,៩ពាន់លានដុល្លារ ដោយចំណូលជាចម្បងរបស់លោក គឺទទួលបានពីក្រុមហ៊ុន Nongfu Spring នេះតែម្តង។

យ៉ាងណាមិញ ជុំវិញការកើនឡើងទ្រព្យសម្បត្តិរបស់លោក Zhong រហូតធ្វើឲ្យគាត់ហក់មកកាន់តំណែងកំពូលជាអ្នកមានដាច់គេនៅចិនវិញនេះ​ គឺដោយសារតែភាគហ៊ុនរបស់ក្រុមហ៊ុន Nongfu Spring ដែលចុះបញ្ជីនៅទីផ្សារហ៊ុនហុងកុង បានហក់ឡើងដល់ ៣៥% ។

ជម្រាបជូនផងដែរថា នៅក្នុងរបាយការណ៍កាលពីនៅកក្កដា បានព្យាករណ៍ថា ការលក់របស់ Nongfu Spring បានកើនឡើង ១៣,៦% ដល់ ៤៨,៧ពាន់លានយ៉ន់ (៦,៨ពាន់លានដុល្លារ) នៅក្នុងឆ្នាំ២០២៥ នេះ ដែលជំរុញជាចម្បងដោយការដំណើរការខ្លាំង នៅក្នុងអាជីវកម្មតែរបស់ខ្លួន ផងដែរ៕​

The post ស្តេចទឹកសុទ្ធ Zhong Shanshan ដណ្តើមតំណែងជាអ្នកមានដាច់គេរបស់ចិន សារជាថ្មី appeared first on .