មហាសេដ្ឋីសិង្ហបុរី

មហាសេដ្ឋីបន្ទះឈីប Jason Chang កើនទ្រព្យសម្បត្តិទ្វេដង ឡើងតំណែងអ្នកមានដាច់គេនៅសិង្ហបុរី
លោក Jason Chang ប្រធានក្រុមហ៊ុន ASE Technology Holding ដែលមានមូលដ្ឋាននៅតៃវ៉ាន់ បានក្លាយជាអ្នកមានបំផុតនៅក្នុងប្រទេសសិង្ហបុរី សម្រាប់បញ្ជីឈ្មោះមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្តី Forbes ឆ្នាំ២០២៦ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ១៤,២ពាន់លានដុល្លារ ពោលគឺបានកើនឡើងទ្វេដងធៀបទៅនឹងឆ្នាំមុន។

លោក Chang កើតនៅខែឧសភា ឆ្នាំ១៩៤៤ នៅទីក្រុងសៀងហៃ ប្រទេសចិន ប៉ុន្តែនៅពេលដែលគ្រួសាររបស់លោកបានផ្លាស់ទៅរស់នៅតៃវ៉ាន់ លោកបានធំធាត់នៅទីនោះ ហើយបានសិក្សាផ្នែកវិស្វកម្មអេឡិចត្រូនិចនៅសាកលវិទ្យាល័យជាតិតៃវ៉ាន់ មុនពេលទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកវិស្វកម្មឧស្សាហកម្មពីវិទ្យាស្ថានបច្ចេកវិទ្យាអ៊ីលីណយ សហរដ្ឋអាមេរិក។

នៅឆ្នាំ១៩៨៤ លោក Chang បានបញ្ចុះបញ្ចូលម្តាយរបស់លោកដែលជាអ្នកជំនួញអចលនទ្រព្យ ឲ្យវិនិយោគលើឧស្សាហកម្មបន្ទះឈីប Semiconductor ដែលនាំឲ្យមានការបង្កើតក្រុមហ៊ុន Advanced Semiconductor Engineering ជាមួយប្អូនប្រុសរបស់លោក គឺលោក Richard Chang។

ក្រោយមកក្រុមហ៊ុន ASE Technology Holding ត្រូវបានចុះបញ្ជីនៅក្នុងទីផ្សារហ៊ុនរបស់តៃវ៉ាន់ និងនៅទីផ្សារហ៊ុនរបស់ទីក្រុងញ៉ូយ៉ក។ ទ្រព្យសម្បត្តិរបស់ Chang ភាគហ៊ុនទទួលបានពីការកាន់កាប់ភាគហ៊ុនប្រហែល ២២% នៅក្នុងក្រុមហ៊ុនបន្ទះឈីបនេះ។

ជម្រាបជូនថា លោក Chang បានរៀបការហើយ និងមានកូនចំនួនបីនាក់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ព័ត៌មានផ្ទាល់ខ្លួនរបស់លោកហាក់មិនត្រូវបានគេបង្ហាញជាសាធារណៈនោះឡើយ ដោយត្រឹមដឹងថាលោកមានសញ្ជាតិសិង្ហបុរី ប៉ុន្តែលំនៅដ្ឋានចម្បងរបស់លោកស្ថិតនៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់៕​

The post មហាសេដ្ឋីបន្ទះឈីប Jason Chang កើនទ្រព្យសម្បត្តិទ្វេដង ឡើងតំណែងអ្នកមានដាច់គេនៅសិង្ហបុរី appeared first on .

វែកមុខឲ្យស្គាល់កំពូលអ្នកមានដាច់គេរបស់ប្រទេសសិង្ហបុរី នៅក្នុងឆ្នាំ២០២៦
យោងតាមបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកប្រចាំឆ្នាំរបស់ទស្សនាវដ្តី Forbes សម្រាប់ឆ្នាំ២០២៦ លោក Jason Chang ដែលរកស៊ីផ្នែកអេឡិចត្រូនិច រួមជាមួយអ្នកជំនួញ Li Xiting និង Philip Ng បានឈរនៅលំដាប់កំពូលក្នុងចំណោមបុគ្គលដែលមានជាងគេបំផុតរបស់សិង្ហបុរី។

លោក Chang ប្រធានក្រុមហ៊ុន ASE Technology Holding ដែលមានមូលដ្ឋាននៅតៃវ៉ាន់ បានឈរនៅលំដាប់កំពូល ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ១៤,២ ពាន់លានដុល្លារ ពោលគឺបានកើនឡើងទ្វេដងបើធៀបទៅនឹងឆ្នាំមុន។

ទន្ទឹមនឹងនេះ​ លោក Li ដែលជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Shenzhen Mindray Bio-Medical Electronics ជាប់លំដាប់ទីពីរជាមួយទ្រព្យសម្បត្តិសរុប ១១,២ ពាន់លានដុល្លារ ធ្លាក់ចុះ ១២% ពីឆ្នាំមុន។

ចំណែកឯចំណាត់ថ្នាក់លេខបី បានលើមហាសេដ្ឋីអចលនទ្រព្យ លោក Philip Ng ដែលជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Far East Organization ជាមួយទ្រព្យសម្បត្តិសរុប ៧,២ ពាន់លានដុល្លារ ធ្លាក់ចុះ ៣%។

ជម្រាបជូនថា នៅឆ្នាំនេះមានមហាសេដ្ឋីសិង្ហបុរីចំនួន ៣៣ នាក់នៅក្នុងបញ្ជី កើនឡើងពី ៤៩ នាក់ក្នុងឆ្នាំ២០២៥។ សរុបមក មហាសេដ្ឋីសិង្ហបុរីមានទ្រព្យសម្បត្តិសុទ្ធសរុបចំនួន ១៥៥,៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៦ ដែលជាការកើនឡើង ៧% ពីឆ្នាំមុន៕​

The post វែកមុខឲ្យស្គាល់កំពូលអ្នកមានដាច់គេរបស់ប្រទេសសិង្ហបុរី នៅក្នុងឆ្នាំ២០២៦ appeared first on .

អតីតមហាសេដ្ឋីប្រេងសិង្ហបុរី OK Lim ត្រូវបានតុលាការសម្រេចកាត់បន្ថយទោស ៤ឆ្នាំ ពីបទក្លែងបន្លំ
តុលាការសិង្ហបុរី កាលពីថ្ងៃពុធ បានសម្រេចកាត់បន្ថយទោសជាប់ពន្ធនាគាររបស់ស្ថាបនិកក្រុមហ៊ុនប្រេងខ្នាតយក្ស Hin Leong លោក Lim Oon Kuin ឬត្រូវបានស្គាល់ថា OK Lim មកនៅត្រឹម ១៣ឆ្នាំកន្លះ បន្ទាប់ពី​តុលាការ​ជាន់​ខ្ពស់​អនុញ្ញាត​ឲ្យ​លោក​ប្តឹង​ឧទ្ធរណ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ចៅក្រមលោក Hoo Sheau Peng បាននិយាយថា ការកាត់ទោសដំបូងដែលមានរយៈពេល ១៧ឆ្នាំកន្លះ គឺមានសភាពធ្ងន់ធ្ងរ សូម្បីតែបន្ទាប់ពីមានការលើកលែងទោសមួយចំនួនហើយក៏ដោយ។

លោក Lim ដែល​គេ​ស្គាល់​ច្បាស់​ថា O.K. Lim ត្រូវ​បាន​កាត់​ទោស​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ លើ​បទ​ចោទ​ប្រកាន់ពីរ​ករណី​នៃ​ការ​ក្លែង​បន្លំ និង​មួយ​ករណី​នៃ​ការ​គាំទ្រ​ការ​ក្លែង​បន្លំ ​ជា​អ្វី​ដែល​រដ្ឋអាជ្ញា​បាន​ពិពណ៌នា​ថា​ជាករណី​មួយ​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៃ​ការ​ក្លែង​បន្លំ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ដែល​ធ្លាប់​ត្រូវ​បាន​កាត់​ទោស​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

លោក​ Lim ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​បោកប្រាស់ធនាគារ HSBC ឲ្យ​ចំណាយ​ទឹកប្រាក់ចំនួន ១១១,៦​លាន​ដុល្លារ​ ទៅ​ឲ្យក្រុមហ៊ុន Hin Leong ដោយ​ផ្អែក​លើ​កិច្ចសន្យា​លក់​ប្រេង​ក្លែងក្លាយ​ចំនួនពីរ។ លោកក៏ត្រូវបានគេរកឃើញថាបានណែនាំអតីតបុគ្គលិកម្នាក់ឲ្យក្លែងបន្លំឯកសារដែលភ្ជាប់ទៅនឹងការបោកប្រាស់មួយចំនួនទៀតផងដែរ៕​

The post អតីតមហាសេដ្ឋីប្រេងសិង្ហបុរី OK Lim ត្រូវបានតុលាការសម្រេចកាត់បន្ថយទោស ៤ឆ្នាំ ពីបទក្លែងបន្លំ appeared first on .

បង់ក្លាដែល បង្កកទ្រព្យសម្បត្តិរបស់មហាសេដ្ឋីសិង្ហបុរីម្នាក់ ជុំវិញការលាងលុយកខ្វក់
អាជ្ញាធររបស់ប្រទេសបង់ក្លាដែស បានបង្កកគណនីធនាគារ និងរឹបអូសដីធ្លីដែលកម្មសិទ្ធិរបស់មហាសេដ្ឋី Muhammed Aziz Khan ដែលមានសញ្ជាតិសិង្ហបុរី ចំពេលកំពុងមានការស៊ើបអង្កេតលើបទចោទប្រកាន់លាងលុយកខ្វក់ និងអំពើឆបោកផ្នែកហិរញ្ញវត្ថុ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TOC។

ប្រព័ន្ធផ្សព្វផ្សាយបង់ក្លាដែសបាននិយាយថា វិធានការទាំងនេះ គឺផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ទូលំទូលាយដែលផ្តោតលើលំហូរហិរញ្ញវត្ថុខុសច្បាប់ដែលត្រូវបានចោទប្រកាន់។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Khan បានចេញមុខបដិសេធជុំវិញការចោទប្រកាន់ទាំងនេះ ដោយបញ្ជាក់ថាមិនមានការចោទប្រកាន់ណាមួយត្រូវបានធ្វើឡើងប្រឆាំងទៅនឹងរូបលោក ឬក្រុមហ៊ុនរបស់ខ្លួននោះឡើយ។

មិនតែប៉ុណ្ណោះ លោក Khan បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន The Straits Times ថា លោកត្រូវបានទាក់ទងដោយគណៈកម្មការប្រឆាំងអំពើពុករលួយ (ACC) គណៈកម្មការមូលបត្រ និងផ្សារហ៊ុនបង់ក្លាដែស (BSEC) អ្នកចុះបញ្ជីក្រុមហ៊ុនរួមគ្នា (RJSC) និងអាជ្ញាធរពន្ធលើប្រាក់ចំណូល ដើម្បីបញ្ជាក់ពីការចោទប្រកាន់ទាំងនេះ។

មហាសេដ្ឋីសិង្ហបុរីរូបនេះ បានបន្ថែមទៀតថា ៖“យើងកំពុងសហការយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេតណាមួយរបស់រដ្ឋាភិបាល។ យើងប្រាកដថាការពិតនឹងត្រូវបានបង្ហាញបន្ទាប់ពីការស៊ើបអង្កេត។គិតត្រឹមពេលនេះ មិនមានសំណុំរឿងប្រឆាំងនឹងខ្ញុំ ឬក្រុមហ៊ុនរបស់ខ្ញុំ នៅក្នុងប្រទេសបង់ក្លាដែសនោះទេ”។

យ៉ាងណាមិញ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញឲ្យដឹងថា តុលាការបង់ក្លាដែសបានបញ្ជាឱ្យបង្កក និងរឹបអូសសាច់ប្រាក់ រួមទាំងទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់លោក Khan និងសមាជិកគ្រួសាររបស់លោក ចាប់តាំងពីឆ្នាំ២០២៥។ ក្នុងនោះរួមមានភាគហ៊ុនដែលមានតម្លៃ ៤,១លានអឺរ៉ូ នៅក្នុងប្រទេសលុចសំបួរ រួមទាំងសាច់ប្រាក់ និងដីធ្លីមួយចំនួនធំទៀត នៅក្នុងប្រទេសបង់ក្លាដែស៕​

The post បង់ក្លាដែល បង្កកទ្រព្យសម្បត្តិរបស់មហាសេដ្ឋីសិង្ហបុរីម្នាក់ ជុំវិញការលាងលុយកខ្វក់ appeared first on .

លោក Peter Lim ចាប់ផ្តើមរកស៊ីពីបាតដៃទទេ រហូតក្លាយជាមហាសេដ្ឋីលុយពាន់លានដុល្លាររបស់សិង្ហបុរី
លោក Peter Lim ជាជនជាតិសិង្ហបុរី ដែលកើតចេញពីការរកស៊ីទាំងបាតដៃទទេ រហូតឡើងកូដក្លាយជាមហាសេដ្ឋីលំដាប់កំពូលមួយរូបរបស់ប្រទេស ខណៈលោកក៏ជាម្ចាស់នៃក្លិបបាល់ទាត់យក្សអេស្ប៉ាញ Valencia CF ផងដែរ។

លោក Lim ត្រូវបានគេកោតសរសើរថាមនុស្សពូកែដាក់ខ្លួនបំផុត បើទោះបីជាលោកមានទ្រព្យសម្បត្តិខ្ទង់ពាន់លានដុល្លារក៏ដោយ។ លោកជាមហាសេដ្ឋីកើតឡើងពីការរកស៊ីពីបាតដៃទទេ រហូតក្លាយជាអ្នកវិនិយោគដ៏ឆ្នើមម្នាក់ នៅក្នុងឧស្សាហកម្មជាច្រើន រាប់ចាប់ពីហិរញ្ញវត្ថុ រហូតដល់កីឡា។ គិតត្រឹមឆ្នាំ២០២៥ នេះ លោក Peter Lim មានទ្រព្យសម្បត្តិសរុបប្រមាណជិត ២ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

លោក Lim ធំធាត់នៅក្នុងអាផាតមិនមួយដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាល ស្ថិតនៅក្នុងតំបន់លំនៅដ្ឋានសាធារណៈ Bukit Ho Swee ជាមួយបងប្អូនប្រាំមួយនាក់។ ឪពុករបស់លោក ជាអ្នកលក់ត្រី និងម្តាយរបស់លោកជាស្ត្រីមេផ្ទះ។

លោក Lim បានចូលរៀននៅវិទ្យាស្ថាន Raffles សម្រាប់កម្រិតមធ្យមសិក្ មុនពេលបន្តការសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ Western Australia។ ដើម្បីគាំទ្រការសិក្សា លោក Lim បានធ្វើការងារក្រៅម៉ោងជាច្រើន រួមទាំងជាអ្នកបើកតាក់ស៊ី ចុងភៅ និងអ្នករត់តុ ផងដែរ។

បន្ទាប់ពីនោះ ដោយមានសញ្ញាបត្រ និងក្រមសីលធម៌ការងារដ៏រឹងមាំ លោក Lim បានត្រឡប់មកប្រទេសសិង្ហបុរីវិញ ជាកន្លែងដែលលោកបានចាប់ផ្តើមអាជីពរបស់ខ្លួនជាអ្នកជួញដូរភាគហ៊ុន។

នៅក្នុងអំឡុងទសវត្សឆ្នាំ១៩៨០ និងឆ្នាំ១៩៩០ លោក Lim ទទួលបានកេរ្តិ៍ឈ្មោះជាអ្នកជួញដូរភាគហ៊ុនកំពូលម្នាក់របស់ប្រទេសសិង្ហបុរី ដែលមានជំនាញក្នុងការបម្រើអតិថិជនដែលមានទ្រព្យសម្បត្តិសុទ្ធខ្ពស់។ ភាពជោគជ័យរបស់លោកនៅក្នុងឧស្សាហកម្មនេះបានធ្វើឲ្យលោកទទួលបានរហស្សនាមថា “Remisier King” ស្របទៅតាមសមត្ថភាពក្នុងការគ្រប់គ្រងប្រតិបត្តិការភាគហ៊ុនប្រកបដោយប្រសិទ្ធភាព និងប្រាក់ចំណេញខ្ពស់។

ភាពជោគជ័យទាំងនេះហើយ ជំរុញឲ្យលោក Lim ក្លាយជាមហាសេដ្ឋី។ នៅដើមទសវត្សឆ្នាំ២០០០ លោកបានវិនិយោគ ១០លានដុល្លារនៅក្នុងក្រុមហ៊ុន Wilmar International ដែលជាក្រុមហ៊ុនប្រេងដូង។ ភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុននោះបានកើនឡើងយ៉ាងខ្លាំង ដោយបង្កើតប្រាក់ចំណេញជាង ១,៥ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនេះបានពង្រឹងឋានៈរបស់លោក Lim ឲ្យក្លាយជាបុគ្គលម្នាក់ក្នុងចំណោមអ្នកមានបំផុតរបស់ប្រទេសសិង្ហបុរី។

ជម្រាបជូនថា បន្ទាប់ពីភាពជោគជ័យនេះ លោក Lim បានធ្វើពិពិធកម្មការវិនិយោគរបស់លោកទៅលើការថែទាំសុខភាព អចលនទ្រព្យ កីឡា និងការអប់រំ ដើម្បីបង្កើនទ្រព្យសម្បត្តិរបស់លោកបន្ថែមទៀត។ លោកបានទិញយកក្រុមហ៊ុន Thomson Medical Group ដែលជាមន្ទីរពេទ្យឯកទេសសម្ភព និងកុមារ ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ក្នុងតម្លៃប្រមាណជិត ៤០០លានដុល្លារ នៅក្នុងឆ្នាំ២០១១៕​

The post លោក Peter Lim ចាប់ផ្តើមរកស៊ីពីបាតដៃទទេ រហូតក្លាយជាមហាសេដ្ឋីលុយពាន់លានដុល្លាររបស់សិង្ហបុរី appeared first on .

មហាសេដ្ឋីក្រុមហ៊ុនថ្នាំលាប Nippon Paint ទទួលមរណភាព ក្នុងវ័យ ៩៨ឆ្នាំ
អ្នកមានដាច់គេរបស់សិង្ហបុរី និងជាមហាសេដ្ឋីក្រុមហ៊ុនថ្នាំលាបដ៏ល្បីឈ្មោះ Nippon Paint លោក Goh Cheng Liang បានទទួលមរណភាពហើយ នៅក្នុងវ័យ ៩៨ឆ្នាំ កាលពីថ្ងៃអង្គារ ទី១១ ខែសីហា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន Nippon Paint បានបញ្ជាក់ថា ៖”​ ស្ថាបនិកនៃ Wuthelam Group និងជាសប្បុរសជនជាទីគោរព លោក Goh បានទទួលមរណភាពហើយ ដោយមានការជួបជុំជាមួយក្រុមគ្រួសាររបស់គាត់”។

កើតនៅក្នុងឆ្នាំ១៩២៧ លោក Goh បានធំធាត់ឡើងជាមួយឪពុកម្តាយ និងបងប្អូនបួននាក់របស់លោក នៅហាងមួយស្ថិតលើផ្លូវ River Valley ក្នុងប្រទេសសិង្ហបុរី ហើយបានកសាងអាជីពរបស់ខ្លួន នៅក្នុងឧស្សាហកម្មថ្នាំលាប និងអភិវឌ្ឍន៍អចលនទ្រព្យ។

លោក Goh បានបង្កើតក្រុមហ៊ុនថ្នាំលាបមួយឈ្មោះថា Pigeon Brand ក្នុងឆ្នាំ១៩៤៩ ហើយក្រោយមកបានបង្កើតភាពជាដៃគូជាមួយ Nippon Paint ដែលជាក្រុមហ៊ុនផលិតថ្នាំលាបធំជាងគេទីបួនរបស់ពិភពលោក។ នៅឆ្នាំ១៩៦២ ក្រុមហ៊ុនរបស់លោក បានក្លាយជាអ្នកចែកចាយដ៏ធំបំផុតរបស់ក្រុមហ៊ុនថ្នាំលាបជប៉ុន នៅសិង្ហបុរី។

ជម្រាបជូនផងដែរថា​ បច្ចុប្បន្ន លោក Goh កាន់កាប់ជិត ៦០% នៃ Nippon Paint Holdings តាមរយៈក្រុមហ៊ុន Wuthelam Group របស់ខ្លួន។ ហើយតាមការចុះផ្សាយពី Forbes លោក Goh មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣ពាន់លានដុល្លារ៕​

The post មហាសេដ្ឋីក្រុមហ៊ុនថ្នាំលាប Nippon Paint ទទួលមរណភាព ក្នុងវ័យ ៩៨ឆ្នាំ appeared first on .

មហាសេដ្ឋីកំពូលៗសិង្ហបុរី ៥រូប ក្តោបក្តាប់ទ្រព្យសម្បត្តិរួមគ្នាសរុបជិត ៥០ពាន់លានដុល្លារ
យោងតាមទស្សនាវដ្តី Forbes បានធ្វើការចាត់ថ្នាក់បញ្ជីឈ្មោះមហាសេដ្ឋីកំពូលៗរបស់ពិភពលោក សម្រាប់ឆ្នាំ២០២៥ នេះ ដោយក្នុងនោះមហាសេដ្ឋីមានបំផុតទាំង៥ របស់ប្រទេសសិង្ហបុរី ក៏ស្ថិតនៅក្នុងបញ្ជីនោះផងដែរ ជាមួយទ្រព្យសម្បត្តិរួមគ្នាសរុប ៤៩,១ពាន់លានដុល្លារ។

១. លោក Goh Cheng Liang

លោក Goh Cheng Liang បច្ចុប្បន្នវ័យ ៩៧ឆ្នាំ កាន់កាប់ភាគហ៊ុនធំជាងគេបំផុត នៅក្នុងក្រុមហ៊ុន Nippon Paint Holdings ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ថ្នាំលាប និងគ្រឿងតុបតែងផ្ទះ ឈានមុខគេមួយរបស់ពិភពលោក។ បច្ចុប្បន្នលោក Goh មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣ពាន់លានដុល្លារ។

២.លោក Li Xiting

លោក Li Xiting បច្ចុប្បន្នមានវ័យ ៧៤ឆ្នាំ មានដើមកំណើតមកពីប្រទេសចិន គឺជាស្ថាបនិកក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងវេជ្ជសាស្រ្ត Shenzhen Mindray Bio-Medical Electronics។ លោក Li ត្រូវបានចាត់ទុកថាជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតទីពីរ នៅក្នុងប្រទេសសិង្ហបុរី ជាមួយនឹងចំនួនសរុបប្រមាណ ១២,៨ពាន់លានដុល្លារ។

២. លោក Forrest Li

លោក Forrest Li គឺជាសហស្ថាបនិកក្រុមហ៊ុន Sea Limited ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ និងជាក្រុមហ៊ុនមេនៃវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Shopee ផងដែរ។ បច្ចុប្បន្នលោក Li ជាប់ឈ្មោះជាមហាសេដ្ឋីមានបំផុតលំដាប់ទី៣ របស់សិង្ហបុរី ជាមួយទ្រព្យសម្បត្តិសរុប ៨,៥ពាន់លានដុល្លារ។

៤. លោក Philip Ng Chee Siong

លោក Philip ជាម្ចាស់ក្រុមហ៊ុន Far East Organization ដែលកាន់កាប់ដីឯកជន និងជាអ្នកអភិវឌ្ឍអចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសសិង្ហបុរី។ បច្ចុប្បន្ន លោក Philip មានតួនាទីជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Far East ហើយបើតាមការប៉ាន់ស្មានពី Forbes បានបង្ហាញឲ្យដឹងថា លោកមានទ្រព្យសម្បត្តិសរុបប្រមាណ ៧,៤ពាន់លានដុល្លារ។

៥. លោក Robert Ng Chee Siong

លោក Robert Ng Chee Siong គឺជាបងប្រុសបង្កើតរបស់លោក Philip Ng Chee Siong បច្ចុប្បន្ន លោកគឺជាប្រធានក្រុមហ៊ុន Sino Group ដែលជាក្រុមហ៊ុនផ្តោតលើការវិនិយោគ និងអភិវឌ្ឍអលចនទ្រព្យ ផងដែរ។ ទ្រព្យសម្បត្តិសរុបរបស់លោក Robert មានចំនួនប្រមាណ ៧,៣ពាន់លានដុល្លារ៕

The post មហាសេដ្ឋីកំពូលៗសិង្ហបុរី ៥រូប ក្តោបក្តាប់ទ្រព្យសម្បត្តិរួមគ្នាសរុបជិត ៥០ពាន់លានដុល្លារ appeared first on .

មហាសេដ្ឋីនៅអាស៊ីអាគ្នេយ៍ម្នាក់ ប្រកាសដាក់លក់ក្លិបបាល់ទាត់អេស្ប៉ាញក្នុងតម្លៃជាង ៤០០លានដុល្លារ
មហាសេដ្ឋីសិង្ហបុរី លោក Peter Lim កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការដាក់លក់ក្លិបបាល់ទាត់ Valencia CF នៃក្របខ័ណ្ឌកំពូលរបស់ប្រទេសអេស្ប៉ាញ La Liga បន្ទាប់ពីជួបវិបត្តិហិរញ្ញវត្ថុ។ នេះពើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

បើយោងតាមការចុះផ្សាយដាច់ដោយឡែកមួយពី COPE បានបង្ហាញឲ្យដឹងទៀតថា បច្ចុប្បន្ននេះ លោក Lim កំពុងកំណត់តម្លៃទៅលើក្លិប Valencia នៅក្នុងចំនួនទឹកប្រាក់ ៤០០លានអឺរ៉ូ ឬស្មើទៅនឹងប្រមាណជាង ៤១៥លានដុល្លារអាមេរិក។

យ៉ាងណាមិញ មហាសេដ្ឋីជនជាតិកាតា និងជាប្រធានក្លិបបាល់ទាត់បារាំង PSG លោក Nasser Al Khelaifi ត្រូវបានគេនិយាយថា ស្ថិតនៅក្នុងចំណោមអ្នកវិនិយោគធំៗផ្សេងទៀតដែលបង្ហាញចំណាប់អារម្មណ៍លើកិច្ចព្រមព្រៀងទិញយកក្លិបអេស្ប៉ាញនេះផងដែរ។ ប៉ុន្តែទោះ​បី​ជា​យ៉ាង​ណាក៏ដោយ លោក Al Khelaifi ហាក់នៅ​មិន​ទាន់ទទួលបានការ​ផ្តល់​ជូន​សំណើជា​ផ្លូវ​ការ​ណាមួយ នៅ​ឡើយ​ទេ។

គួរឲ្យដឹងផងដែរថា នៅខែតុលា ឆ្នាំ២០២៤ ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ បានរាយការណ៍ថា លោក Lim កំពុងពិចារណាដាក់លក់ក្លិប Valencia ជាលើកដំបូង។ នៅពេលនោះ ស្ថានភាពហិរញ្ញវត្ថុរបស់ក្លិបហាក់ស្ថិតក្នុងហានិភ័យ ដោយសារតែបំណុលកើនឡើងដល់ទៅជាង ៣៤០លានអឺរ៉ូ និងគម្រោងនៅមិនទាន់ត្រូវបានបញ្ចប់សម្រាប់ការសាងសង់កីឡដ្ឋានថ្មីរបស់ពួកគេនៅឡើយ។

ជាងនេះទៅទៀត ក្រោមការគ្រប់គ្រងរបស់លោក Lim អស់រយៈពេល ១០ឆ្នាំកន្លងមក ក្លិប Valencia បានធ្លាក់ចុះភាពជាក្រុមខ្លាំងរបស់ខ្លួននៅ La Liga មកជាក្រុមឈរពាក់កណ្តាលតារាងវិញ បន្ទាប់ពីក្លិបបានបង្ខំចិត្តលក់កីឡាករសំខាន់ៗជាច្រើន ដើម្បីជួយដោះស្រាយបំណុល និងរក្សាស្ថានភាពហិរញ្ញវត្ថុរបស់ក្លិប ផងដែរ។

ជម្រាបជូនផងដែរថា លោក Lim បច្ចុប្បន្នវ័យ ៧១ឆ្នាំ គឺជាអ្នកវិនិយោគឯកជនមួយរូបដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១,៦ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២៥ នេះ ខណ:បុរសសញ្ជាតិសិង្ហបុរីរូបនេះ ក៏ជាម្ចាស់ភាគហ៊ុនធំរបស់ក្លិបបាល់ទាត់អង់គ្លេស Salford City ផងដែរ៕

The post មហាសេដ្ឋីនៅអាស៊ីអាគ្នេយ៍ម្នាក់ ប្រកាសដាក់លក់ក្លិបបាល់ទាត់អេស្ប៉ាញក្នុងតម្លៃជាង ៤០០លានដុល្លារ appeared first on .

មកស្គាល់លោក Kishin RK មហាសេដ្ឋីវ័យក្មេងជាងគេរបស់ប្រទេសសិង្ហបុរី
លោក Kishin RK ដែលបច្ចុប្បន្នគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យដ៏ជំបំផុតរួមជាមួយឪពុករបស់ខ្លួន ត្រូវបានចាត់ទុកថាជាមហាសេដ្ឋីវ័យក្មេងបំផុតរបស់ប្រទេសសិង្ហបុរីដែលមានទ្រព្យសម្បត្តិសរុបដល់ទៅ ១,៦ពាន់លានដុល្លារអាមេរិក នៅក្នុងវ័យត្រឹម ៤១ឆ្នាំ។

ថ្វីត្បិតតែជាកូនប្រុសតែម្នាក់គត់របស់មហាសេដ្ឋីអចលនទ្រព្យសិង្ហបុរី លោក Raj Kumar ក៏ដោយ ប៉ុន្តែ Kishin មិនបានពឹងផ្នែកទៅលើមុខជំនួញទាំងស្រុងរបស់គ្រួសារគេនោះឡើយ ពោលគឺបានទៅបង្កើតអាជីវកម្មថ្មីបន្ថែមទៀត ដែលទទួលបានភាគជោគជ័យយ៉ាងខ្លាំង។

ចំពោះផ្នែកសិក្សា លោក Kishin បានចូលរៀននៅសាលាអង់គ្លេស-ចិនឥស្សរជន (បច្ចុប្បន្នប្តូរទៅជាសាលាឯករាជ្យ) កំឡុងពេលរូបគេនៅក្មេង ហើយត្រូវបានណែនាំឲ្យចូលប្រឡូកក្នុងពិភពអចលនទ្រព្យ នៅអាយុ ១២ឆ្នាំ នៅពេលដែលឪពុករបស់គេ បានជួយទិញផ្ទះអាផាតមិនដំបូងរបស់ខ្លួន។ ស្របពេលជាមួយគ្នានោះ Kishin ក៏បានចាប់ផ្តើមចូលរួមជាមួយឪពុករបស់ខ្លួន នៅក្នុងកិច្ចប្រជុំអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុនផងដែរ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានTatler Asia ។

ក្រោយទទួលបានបទពិសោធជាច្រើន លោក Kishin បានសម្រេច​ចូល​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​របស់ឪពុកខ្លួនជាលើកដំបូង ​ក្នុង​ឆ្នាំ ២០០៣ បន្ទាប់​ពី​ទទួល​បាន​សញ្ញាបត្រ​ផ្នែកមុខ​ជំនួញ។ បីឆ្នាំក្រោយមក រូបគេបានសម្រេចចិត្តលក់អាផាតមិនទំហំ ៥ពាន់ម៉ែត្រការ៉េ ដែលជាអំណោយពីឪពុកម្តាយរបស់ខ្លួន ដើម្បីប្រើប្រាស់មូលនិធិនេះទៅបើកដំណើរការក្រុមហ៊ុន RB Capital ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន RB Capital គឺផ្តោតសំខាន់លើការអភិវឌ្ឍន៍អចលនទ្រព្យ ដោយទទួលយកគម្រោងនៅទូទាំងផ្នែកជាច្រើន រួមទាំងកន្លែងលក់រាយ អគារការិយាល័យ និងសណ្ឋាគារ ជាដើម។

ទន្ទឹមនឹងនេះ បើតាមទស្សនាវដ្ដី Forbes បានរាយការណ៍ថា លោក Kishin ក៏បានពង្រីកខ្លួនទៅកាន់វិស័យផ្សេងទៀត ដោយបានបង្កើតក្រុមហ៊ុនចែកចាយអាហារតាមអ៊ីនធឺណិត TiffinLabs ក្នុងឆ្នាំ២០១៩ មុនពេលជំងឺរាតត្បាតកូវីដ-១៩ រំខានដល់សេដ្ឋកិច្ចពិភពលោក។ ហើយចាប់តាំងពីពេលនោះមក ក្រុមហ៊ុននេះ បានពង្រីកអាជីវកម្មរបស់ខ្លួននៅទូទាំងប្រទេសសិង្ហបុរី និងទៅកាន់ប្រទេសថៃ និងម៉ាឡេស៊ី បន្ថែមទៀត។

ជម្រាបជូនផងដែរថា ទាំងក្រុមហ៊ុន RB Capital របស់លោក Kishin និង Royal Holdings របស់លោក Raj Kumar ឥឡូវនេះគ្រប់គ្រងផលប័ត្រអចលនទ្រព្យដែលមានតម្លៃប៉ាន់ស្មានសរុបប្រមាណ ១០ពាន់លានដុល្លារ នៅក្នុងប្រទេសសិង្ហបុរី ដែលក្នុងនោះរួមមានអគារការិយាល័យ ផ្សារទំនើប និងសណ្ឋាគារជាច្រើន ​ផងដែរ៕

The post មកស្គាល់លោក Kishin RK មហាសេដ្ឋីវ័យក្មេងជាងគេរបស់ប្រទេសសិង្ហបុរី appeared first on .