មហាសេដ្ឋីស្វីស

អាមេរិក​ប្ដឹង​មហាសេដ្ឋី​ស្វីស ​ក្រោយ​បរិច្ចាគ​ប្រាក់​រាប់​លាន​ក្នុង​ជួរ​រដ្ឋាភិបាល
រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មហាសេដ្ឋី​ស្វីស Hansjorg Wyss បាន​ក្លាយជា​បុគ្គល​សំខាន់​មួយ​រូប​ ជា​ពិសេស​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​តែ​ម្ដង ដោយសារ​លោក​ជា​សប្បុរសជន​ចិត្ត​ទូលាយ បរិច្ចាគ​លុយ​ម្ដង​រាប់​លាន​ដុល្លារ។

យ៉ាងណា​ការ​ធ្វើ​សប្បុរសធម៌​របស់​មហាសេដ្ឋី​ខាងលើ បាន​ក្លាយជា​ការ​នាំ​ទុក្ខទោស​ដាក់​ខ្លួន​ទៅ​វិញ ពោល​រដ្ឋាភិបាល​អាមេរិក​បាន​ចោទ​ប្រកាន់​បុរស​រូប​នេះ​ថា បាន​ល្មើស​ច្បាប់​សហរដ្ឋអាមេរិក ដោយ​បរិច្ចាគ​ប្រាក់​ទៅ​លើ​វិស័យ​នយោបាយ ទាំង​លោក​ជា​ជនបរទេស​សោះ។

យោង​តាម​ច្បាប់​សហរដ្ឋអាមេរិក​បាន​ចែង​ថា រាល់​ជន​បរទេស​ទាំងឡាយ​ដែល​មិន​ទាន់​មាន​សញ្ជាតិ​អាមេរិក គឺ​មិនអាច​ធ្វើការ​បរិច្ចាគ​ទៅ​កាន់​បេក្ខភាព​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ដោយ​ផ្ទាល់​បាន​ឡើយ ប៉ុន្តែ​អាច​មាន​សិទ្ធិ​ចូលរួម​សម្រាប់​ក្រុម​តស៊ូ​មតិ​ក្នុង​គោល​នយោបាយ​សាធារណៈ។

ស្របពេល​អាមេរិក​យល់ឃើញ​ថា ការ​បរិច្ចាគ​ប្រាក់​ទាំង​លានៗ​របស់​មហាសេដ្ឋី​ខាងលើ​ចាត់​ទុក​ជា​ទង្វើ​លាង​លុយ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​របស់​លោក Wyss បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ការ​បរិច្ចាគ​របស់​លោក​អាច​ប្រព្រឹត្ត​ទៅ​បាន ដោយ​សារ​លោក​ជឿ​លើ​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន មិនមែន​ជា​ការ​បង្ហាញ​ការ​គាំទ្រ​ដល់​បេក្ខភាព​រូបណា​ម្នាក់​ឡើយ។​

បញ្ជាក់​ដែរ​ថា ថ្វី​បើ​មាន​ឈ្មោះ​ជា​អ្នក​បរិច្ចាគ​ធំ​បំផុត​មួយ​នៅ​អាមេរិក​ក៏​ពិត​មែន ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ​មហាសេដ្ឋី​មាន​ប្រាក់​ ៥,១ ពាន់​លាន​ដុល្លារ​នៅ​មិនទាន់​ទទួល​បាន​សញ្ជាតិ​អាមេរិកកាំង​នៅ​ឡើយ បើ​ទោះជា​បាន​មក​រស់​នៅ​ប្រទេស​លោក​ខាងលិច​អស់​រយៈពេល​ជាយូរ​ហើយ​ក្ដី៕

ប្រភព: Dailymail

The post អាមេរិក​ប្ដឹង​មហាសេដ្ឋី​ស្វីស ​ក្រោយ​បរិច្ចាគ​ប្រាក់​រាប់​លាន​ក្នុង​ជួរ​រដ្ឋាភិបាល appeared first on .

មហាសេដ្ឋី​រុស្ស៊ី​បង្ហើប​ចង់​លក់​ក្លឹប Chelsea ទៅ​ឲ្យ​មហាសេដ្ឋី​ស្វីស​
កាលពី​ពេលកន្លងទៅ Roman Abramovich គឺ​បាន​ប្រកាស​ផ្ដល់​សិទ្ធិ​គ្រប់គ្រង​ និង​មើល​ការខុសត្រូវ​ដោយ​ផ្ទាល់​ចំពោះ​ក្រុម​បាល់ទាត់ Chelsea ទៅ​កាន់​មូលនិធិ​នៃ​ក្រុម បន្ទាប់​ពី​មាន​ដំណឹង​ថា រដ្ឋាភិបាល​អង់គ្លេស​មាន​បំណង​ចង់​ដកហូត​សិទ្ធិ​កាន់កាប់​ទ្រព្យសម្បត្តិ​របស់​លោក។

ជាមួយ​គ្នានោះ ក៏​ស្រាប់​តែ​លឺ​ល្ហៀងៗ​មក​ថា ម្ចាស់​ក្លឹប​តោខៀវ​ក៏​ធ្លាប់​បាន​ដាក់​សំណើ​លក់ក្លឹប​មួយ​នេះ​ទៅ​ឲ្យ​មហាសេដ្ឋី​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Hansjorg Wyss គឺ​ជា​មហាសេដ្ឋី​ជនជាតិ​ស្វីស។

បើ​យោង​តាម​ការ​ទម្លាយ​ឲ្យ​ដឹង​ពី​លោក Wyss ទៅកាន់​សារព័ត៌មាន Blick បាន​ឲ្យ​ដឹងថា៖ “Abramovich គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ជាមួយ​នឹង​ប្រធានាធិបតី Putin ហើយ​បច្ចុប្បន្ន​គាត់​កំពុង​ស្ថិត​នៅក្នុង​វិបត្តិ​ដ៏​តឹងតែង​មួយ​”។

“Abramovich កំពុង​ចង់​លក់​នូវ​រាល់​ភូមិគ្រឹះ​របស់​លោក​ទាំងអស់​នៅ​អង់គ្លេស និង​ចង់​វៃចេញ Chelsea ឲ្យ​បាន​លឿន​បំផុត។ ខ្ញុំ​និង​មនុស្ស ៣ នាក់​ផ្សេងទៀត​បាន​ទទួល​សំណើ​ពី​ការ​ចង់​លក់​ក្លឹប​បាល់ទាត់​មួយ​នេះ​ពី Abramovich កាលពី​ថ្ងៃអង្គារ”។

“​ខ្ញុំ​ត្រូវការ​ពេល ៤-៥​ថ្ងៃ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ ដ្បិត​​ Abramovich គឺ​បាន​ដាក់​តម្លៃ​ខ្ពស់​ពេក ស្របពេល Chelsea គឺ​ជំពាក់​គាត់​ ២ ពាន់​លាន​ផោន ហើយ​ពេលនេះ​ក្លឹប​គ្មាន​លុយ​ឡើយ ដូច្នេះ​បើ​សិន​ជា​ទិញ Chelsea នោះ ក៏​ត្រូវ​សងបំណុល​ទៅ​គាត់​ដូចគ្នា”។

បញ្ជាក់​ដែរ​ថា មហាសេដ្ឋី​ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៥ ពាន់​លាន​ដុល្លារ ក៏​បាន​បង្ហើប​ដែរ​ថា លោក​នឹង​មិន​ទិញ Chelsea ដោយ​ផ្ទាល់​ឡើយ ដ្បិត​ការ​ចំណាយ​ច្រើន ហើយ​បើ​សិនជា​មាន​វិនិយោគិន ៦-៧ នាក់​ចូលហ៊ុន នោះ​លទ្ធភាព​នៃ​ការ​ក្លាយ​ជា​​ម្ចាស់ក្លឹប​ថ្មី​នឹង​អាច​កើត​មាន​បាន៕

ប្រភព: GOAL

The post មហាសេដ្ឋី​រុស្ស៊ី​បង្ហើប​ចង់​លក់​ក្លឹប Chelsea ទៅ​ឲ្យ​មហាសេដ្ឋី​ស្វីស​ appeared first on .