មហាសេដ្ឋីអារ៉ាប៊ីសាអូឌីត

នាវាតម្លៃ ៤០០លានដុល្លារ របស់មហាសេដ្ឋីអារ៉ាប៊ីសាអូឌីតម្នាក់ ខូចខាតស្ទើរទាំងស្រុង ក្នុង​ហេតុការណ៍​អគ្គីភ័យមួយ
កាលពីព្រឹកថ្ងៃទី២ ខែកក្កដាកន្លងទៅ មាន​ហេតុការណ៍​អគ្គីភ័យមួយ បានឆាប់ឆេះយ៉ាង​សន្ធោ​ស​ន្ធៅនៅឯកន្លែងផលិតនាវាកម្សាន្ត Lurssen ដ៏ល្បីល្បាញរបស់ប្រទេសអាល្លឺម៉ង់ ក្នុងទីក្រុង Schacht-Audorf ដោយបានបំផ្លិចបំផ្លាញទីតាំងផលិត រួមជាមួយនាវាដ៏ប្រណីតមួយដែលត្រូវបានគេរាយការណ៍ថាមានតម្លៃរហូតដល់ទៅ ៤០០លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន DMarge។

នាវាដ៏ទំនើប និងប្រណីតបំផុតមានតម្លៃជិតកន្លះពាន់លានដុល្លារ ដែលត្រូវបាន​ឆាបឆេះ​ខ្ទេច​ខ្ទីស្ទើតែទាំង​ស្រុង នៅក្នុងហេតុការណ៍​អគ្គីភ័យនោះ ត្រូវបានគេរាយការណ៍មកថាជារបស់មហាសេដ្ឋីប្រទេសអារ៉ាប៊ីសាអូឌីតម្នាក់ ដែលមិនត្រូវបានគេបញ្ចេញឈ្មោះឲ្យដឹងនៅឡើយទេ។

គួរឲ្យដឹងផងដែរថា គ្រោះអគ្គីភ័យនេះបានផ្ទុះឡើងនៅវេលាម៉ោងប្រហែល ៩ និង ២០នាទីព្រឹក (ម៉ោងក្នុងស្រុក) បន្ទាប់ពីកម្មករបានឃើញមានផ្សែងហុយ និងក្រោយមកកើតជា​អណ្តាត​ភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងសាលចតទុកនាវា។

ឧបទ្ទវហេតុនេះបានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន Lurssen និងសុវត្ថិភាពរបស់កម្មករ ខណ:មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ នៅ​មិន​ទាន់​ដឹង​ច្បាស់នៅឡើយ ដោយនឹងរង់ចាំការ​ស៊ើបអង្កេត​បន្ត។

ជម្រាបជូនផងដែរថា Lurssen ជាក្រុមហ៊ុនដ៏ល្បីឈ្មោះ និងចំណាស់បំផុតមួយ នៅក្នុងការសាងសង់ប្រភេទនាវាកម្សាន្តដ៏ប្រណីត ជូនដល់មហាសេដ្ឋីលំដាប់កំពូលៗជាច្រើន ដោយក្រុមហ៊ុននេះបានបើកដំណើរការចាប់តាំងពីឆ្នាំ១៨៧៥ មកម្លេះ៕

The post នាវាតម្លៃ ៤០០លានដុល្លារ របស់មហាសេដ្ឋីអារ៉ាប៊ីសាអូឌីតម្នាក់ ខូចខាតស្ទើរទាំងស្រុង ក្នុង​ហេតុការណ៍​អគ្គីភ័យមួយ appeared first on .