មហាសេដ្ឋីឥណ្ឌាប្រកាសក្ស័យធន

សេដ្ឋី​អ្នកជំនួញ​ស្រា​ឥណ្ឌា​ ​ធ្លាប់​កាន់​ប្រាក់​ពាន់​លាន​ ឥឡូវធ្លាក់ខ្លួន​ប្រកាស​ក្ស័យធន​
កាលពី​ចុងខែ​កក្កដា មហាសេដ្ឋី​ឥណ្ឌា​ម្នាក់ដែល​គេ​ស្គាល់​​ជា​អ្នក​ជំនួញ​យក្ស​ផ្នែក​ជួញដូរ​ស្រា លោក Vijay Mallya ត្រូវ​បាន​តុលាការ​អង់គ្លេស​ប្រកាស​ក្ស័យធន​ជា​ផ្លូវការ​ ហើយ​ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ធនាគារ​ឥណ្ឌា ១៧ កន្លែង​កំពុង​ព្យាយាម​តាម​កាន់កាប់​ទ្រព្យសម្បត្តិ​ Vijay ដែល​នៅ​ក្រៅប្រទេស​ជាច្រើន។

មាន​សេចក្ដី​រាយការណ៍​ដែរ​ថា Vijay នឹង​ត្រូវ​ជម្លៀស​ខ្លួន​ពី​អង់គ្លេស​មក​ប្រទេស​កំណើត​វិញ​នា​រយៈពេល​ដ៏​ខ្លី​ខាងមុខ។ អាជីវកម្ម​របស់​បុរស​ជនជាតិ​ឥណ្ឌា​រូប​នេះ​ មាន​ការ​ដាំ​ក្បាល​ចុះ​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខណៈ​ដែល​លោក​ធ្លាប់​មាន​ងារ​ជា​ ស្ដេច​នៃ​ភាព​រីករាយ ព្រោះ​តែ​ទម្លាប់​ចាយវាយ​មិន​សំចៃ​ដៃ​របស់​លោក។

អតីត​ម្ចាស់​ក្រុមហ៊ុន​អាកាសចរណ៍ Kingfisher ធ្លាប់​មាន​ជីវិត​ដ៏​អស្ចារ្យ​ជាមួយ​ឡាន​ទំនើបៗ​ជាច្រើន ភូមិគ្រឹះ​ធំ​ស្កឹមស្កៃ​ នាវា និង​យន្តហោះ​ឯកជន តែ​ពេលនេះ​លោក​ត្រឹមតែ​ជា​ជន​រត់​ភៀស​ខ្លួន​ប៉ុណ្ណោះ។

រំលឹក​ដែរ​ថា មុន​ចាប់​ផ្ដើម​អាជីវកម្ម​ក្រុមហ៊ុន​អាកាសចរណ៍ Kingfisher លោក Vijay គឺ​ជា​បុគ្គល​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ឥណ្ឌា​ស្រាប់​ហើយ ដោយ​លោក​បាន​ស្នង​តំណែង​ពី​ឪពុក​ជា​ប្រធាន​ក្រុមហ៊ុន​ផលិត​ស្រាបៀ​ធំ​បំផុត​នៅ​ប្រទេស​ឥណ្ឌា។

តែ​គ្រប់​យ៉ាង​បាន​ផ្លាស់ប្ដូរ ពេល​លោក​ងាក​មក​ចាប់​អារម្មណ៍​វិស័យ​ហោះហើរ ពោល​បន្ទាប់​ពី​សម្ពោធ​ជើងហោះហើរ​ Kingfisher ក្នុង​ឆ្នាំ ២០០៥ លុះ​ដល់​ឆ្នាំ ២០១១ ​ក្រុមហ៊ុន​ចាប់ផ្ដើម​មាន​ភាព​រញ៉េរញ៉ៃ​ដូចជា​ បញ្ហា​ហិរញ្ញវត្ថុ​ដ៏​លើសលុប។

ឆ្នាំ ២០១២ ​ក្រុមហ៊ុន​​នេះ​ប្រកាស​បាត់បង់​ប្រាក់ចំណូល​ជិត ១ ពាន់​លាន​ដុល្លារ រហូត​ដល់​ថ្នាក់​ខ្ចី​លុយ​ធនាគារ​ក្នុង​ប្រទេស​ឥណ្ឌា​ជាច្រើន​កន្លែង​ផ្គត់ផ្គង់​ការ​ចំណាយ។ ឆ្នាំ ២០១៦ ធនាគារ​ឥណ្ឌា ១៧ ដឹកនាំ​ដោយ​ធនាគារ​កណ្ដាល​ប្រទេស​ឥណ្ឌា​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ជាន់ខ្ពស់​ក្នុង​ប្រទេស​ស្នើ​សុំ​មិន​ឲ្យ​ Vijay ចាកចេញ​ពី​ឥណ្ឌា​បាន តែ​ពេលនោះ​ Vijay បាន​ឆ្លងដែន​មក​ចក្រភព​អង់គ្លេស​រួចស្រេច​ហើយ។

ឆ្នាំ ២០១៧ លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទីក្រុង​ឡុងដុង​ ដោយ​បាន​ចោទ​ប្រកាន់​អំពី​បំណុល​ប្រមាណ ១,៣ ពាន់​លាន​ដុល្លារ ដែល​ភាគច្រើន​ពាក់ព័ន្ធ​ទៅ​ Kingfisher។

ឆ្នាំ ២០១៨ តុលាការ​អង់គ្លេស​សម្រេច​ដីកា​ជម្លៀស Vijay ទៅ​ប្រទេស​ឥណ្ឌា​វិញ តែ​គាត់​បាន​ប្ដឹង​បក រហូត​ដល់​ខែ​កក្កដា ២០២១ ពាក្យបណ្ដឹង​របស់​លោក​បាន​បដិសេធ និង​ប្រកាស​ក្ស័យធន​ជា​ផ្លូវការ៕

ប្រភព: celebritynetworth

The post សេដ្ឋី​អ្នកជំនួញ​ស្រា​ឥណ្ឌា​ ​ធ្លាប់​កាន់​ប្រាក់​ពាន់​លាន​ ឥឡូវធ្លាក់ខ្លួន​ប្រកាស​ក្ស័យធន​ appeared first on .