មហាសេដ្ឋីឥណ្ឌូណេស៊ី

ទ្រព្យសម្បត្តិមហាសេដ្ឋីកំពូលឥណ្ឌូណេស៊ីទាំង៣ ធ្លាក់ចុះអស់ពាក់កណ្តាល ក្រោយភាគហ៊ុនដាំក្បាលចុះ
ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីឥណ្ឌូណេស៊ី កំពូលៗទាំងបីរូប ធ្លាក់ចុះអស់ពាក់កណ្តាល មកនៅត្រឹម ៤៣,៦ពាន់លានដុល្លារ គិតរហូតមកដល់ពេលនេះ ​ខណៈពេលដែលទីផ្សារហ៊ុនរបស់ប្រទេសនេះ បានធ្លាក់ដាំក្បាលចុះយ៉ាងខ្លាំង ដែលជំរុញដោយសារតែការព្រួយបារម្ភរបស់ភ្នាក់ងារវាយតម្លៃឥណទាន អំពីភាពជាម្ចាស់កម្មសិទ្ធិ និងតម្លាភាពនៃការជួញដូរ។

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញឲ្យដឹងថា លោក Robert Budi Hartono ដែលជាអ្នកមានដាច់គេបំផុតរបស់ប្រទេសឥណ្ឌុណេស៊ី បានឃើញទ្រព្យសម្បត្តិសរុបរបស់ខ្លួន ថយមកនៅត្រឹម ១៥,៧ពាន់លានដុល្លារ ពោលគឺបានធ្លាក់ចុះអស់ ៦៦% កាលពីចុងឆ្នាំមុន។

ធនាគារ Bank Central Asia ដែលស្ថិតនក្រោមការគ្រប់គ្រងរបស់ លោក Robert បានឃើញតម្លៃភាគហ៊ុនរបស់ពួកគេធ្លាក់ចុះ ២៤% ខណៈភាគហ៊ុនក្រុមហ៊ុនផ្សេងទៀត ដូចជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក និងលក់រាយ Blibli និងក្រុមហ៊ុនទូរគមនាគមន៍ Sarana Menara Nusantara ក៏បានធ្លាក់ចុះ ៣១% និង ២៤% រៀងៗគ្នាផងដែរ។

ទន្ទឹមនឹងនេះ លោក Low Tuck Kwong ដែលជាអ្នកមានដាច់គេទី២ របស់ឥណ្ឌូណេស៊ី ក៏បានឃើញទ្រព្យសម្បត្តិសរុបរបស់ខ្លួនធ្លាក់ចុះ ៣៤% មកនៅត្រឹម ១៤,៧ពាន់លានដុល្លារ ផងដែរ។ ការធ្លាក់ចុះនេះ បន្ទាប់ពីភាគហ៊ុនក្រុមហ៊ុនរុករករ៉ែធ្យូងថ្ម Bayan Resource របស់លោក បានធ្លាក់ចុះអស់ ៣៨%។

ដោយឡែក លោក Prajogo Pangestu ដែលជាមហាសេដ្ឋីមានដាច់គេទី៣ និងធ្លាប់ជាប់ឈ្មោះជាអ្នកមានបំផុតនៅក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំមុន ឥឡូវនេះ​បានឃើញទ្រព្យសម្បត្តិរបស់ខ្លួន មានចំនួនប្រមាណ ១៣,២ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះអស់ ៦៧%។ ភាគហ៊ុនក្រុមហ៊ុន Barito Pacific របស់លោក ត្រូវបានគេរាយការណ៍ថាបានថយអស់ ៥៧% ឯណោះ៕​

The post ទ្រព្យសម្បត្តិមហាសេដ្ឋីកំពូលឥណ្ឌូណេស៊ីទាំង៣ ធ្លាក់ចុះអស់ពាក់កណ្តាល ក្រោយភាគហ៊ុនដាំក្បាលចុះ appeared first on .

មហាសេដ្ឋីឥណ្ឌូណេស៊ី Ramlie ចាយលុយជិត ៤ពាន់លានដុល្លារ ទិញអណ្តូងរ៉ែធ្យូងថ្មនៅអូស្រ្តាលី​
ក្រុមហ៊ុន Dhilmar ដែលគាំទ្រដោយមហាសេដ្ឋីលំដាប់កំពូលឥណ្ឌូណេស៊ី​ លោក Alexander Ramlie បានចុះកិច្ចព្រមព្រៀងទិញយកអណ្តូងរ៉ែធ្យូងថ្ម Anglo American របស់ប្រទេសអូស្ត្រាលី ក្នុងតម្លៃរហូតដល់ ៣,៩ពាន់លានដុល្លារអាមេរិក ខណៈដែលតម្រូវការធ្យូងថ្មសម្រាប់ផលិតដែកថែបកើនឡើង។

យោងតាមការចុះផ្សាយពី VN Express បានបង្ហាញថា ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Dhilmar ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសនឹងត្រូវបង់ ២,៣ពាន់លានដុល្លារជាសាច់ប្រាក់ នៅពេលបញ្ចប់ប្រតិបត្តិការនៅត្រីមាសទីមួយនៃឆ្នាំ២០២៧ ជាមួយនឹងការទូទាត់បន្ថែមរហូតដល់ ១,៦ពាន់លានដុល្លារ នៅរយៈពេល ៥ឆ្នាំបន្ទាប់។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនអណ្តូងរ៉ែ Anglo American មានអតិថិជននៅទូទាំងទ្វីបអាស៊ី អឺរ៉ុប និងអាមេរិកខាងត្បូង។ ក្រុមហ៊ុននេះដំណើរការអណ្តូងរ៉ែសរុបចំនួនប្រាំដែលបានផលិតធ្យូងថ្ម ចំនួន ៨,២ លានតោនកាលពីឆ្នាំមុន។ ប្រតិបត្តិការធំបំផុតពីររបស់ខ្លួនគឺ អណ្តូងរ៉ែ Moranbah North និងអណ្តូងរ៉ែ Grosvenor មានទីតាំងនៅរដ្ឋ Queensland ប្រទេសអូស្ត្រាលី។

ជម្រាបជូនថា លោក Ramlie បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ១,៤ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់ក្នុងចំណោមបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី។ លោកបម្រើការជានាយកប្រតិបត្តិរបស់ Dhilmar ដែលធ្លាប់បានទិញអណ្តូងរ៉ែមាស Eleonore នៅប្រទេសកាណាដាពីក្រុមហ៊ុនផលិតមាសរបស់សហរដ្ឋអាមេរិក Newmont ក្នុងតម្លៃ ជិត ៨០០លានដុល្លា កាលពីឆ្នាំមុន ផងដែរ៕​

The post មហាសេដ្ឋីឥណ្ឌូណេស៊ី Ramlie ចាយលុយជិត ៤ពាន់លានដុល្លារ ទិញអណ្តូងរ៉ែធ្យូងថ្មនៅអូស្រ្តាលី​ appeared first on .

មហាសេដ្ឋីអណ្តូងរ៉ែមាសឥណ្ឌូណេស៊ី មើលឃើញទ្រព្យសម្បត្តិខ្លួនហក់ឡើងខ្លាំង
មហាសេដ្ឋីឥណ្ឌូណេស៊ី​ ដែលគ្រប់គ្រងទៅលើអាជីវកម្មរ៉ែមាស បានមើលឃើញទ្រព្យសម្បត្តិរបស់ពួកគេកើនឡើងយ៉ាងខ្លាំង នៅក្នុងឆ្នាំនេះ ដោយសារតែត្រូវបានជំរុញដោយការហក់ឡើងយ៉ាងខ្ពស់នៃតម្លៃមាសសកល។

យោងតាមរបាយការណ៍ដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា លោក Garibaldi Thohir និងលោក Edwin Soeryadjaya បានទាញអត្ថប្រយោជន៍បានយ៉ាងច្រើនពីការកើនឡើងនេះ ដោយក្រុមហ៊ុនរ៉ែមាស Merdeka Gold Resources របស់ពួកគេ បានរៃអង្គាសទឹកប្រាក់ចំនួន ៤,៧ទ្រីលានរូពី (២៤០លានដុល្លារ) តាមរយៈការបោះផ្សាយលក់ IPO កាលពីក្នុងខែកញ្ញា។

ប្រភពដដែលនេះ បានឲ្យដឹងទៀតថា លោក Thohir បច្ចុប្បន្នជាប់ចំណាត់ថ្នាក់លេខ១៩ ក្នុងនាមជាមហាសេដ្ឋីមានដាច់គេនៅក្នុងប្រទេស ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ៣,៤ពាន់លានដុល្លារ ខណៈពេលដែលលោក Edwin ជាប់ចំណាត់ថ្នាក់លេខ៤៥ ជាមួយទ្រព្យសម្បត្តិសរុប ១,៤ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ លោក Peter Sondakh ដែលគ្រប់គ្រងលើក្រុមហ៊ុនផលិតមាសធំជាងជាងគេមួយរបស់ប្រទេស Archi Indonesia ក៏បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួន កើនឡើងប្រហែល ១ពាន់លានដុល្លារបន្ថែមទៀតផងដែរ ដែលធ្វើឲ្យទ្រព្យសរុបកើនឡើងដល់ ៣,១ពាន់លានដុល្លារ។

ជម្រាបជូនថា តម្លៃមាសអន្តរជាតិបានកើនឡើងជាង ៦០% ចាប់តាំងពីដើមឆ្នាំនេះមក ដល់ប្រហែល ៤ ៣៣៧ដុល្លារក្នុងមួយអោន ស្របពេលស្ថាប័ន Goldman Sachs ព្យាករថាតម្លៃមាសអាចនឹងបន្តកើនឡើងដល់ ៤ ៩០០ដុល្លារនៅឆ្នាំក្រោយ៕​

The post មហាសេដ្ឋីអណ្តូងរ៉ែមាសឥណ្ឌូណេស៊ី មើលឃើញទ្រព្យសម្បត្តិខ្លួនហក់ឡើងខ្លាំង appeared first on .

អ្នកមានបំផុតឥណ្ឌូណេស៊ី កើបលុយជាង ២០ពាន់លានដុល្លារ ក្រោយភាគហ៊ុនក្រុមហ៊ុនហក់ឡើងខ្ពស់
លោក Prajogo Pangestu ដែលត្រូវចាត់ទុកជាមហាសេដ្ឋីមានដាច់គរបស់ប្រទេសឥណ្ឌូណេស៊ី កាលពីពេលថ្មីៗនេះ​ ត្រូវបានរាយការណ៍មកថាបានកើបលុយបានរាប់ពាន់លានដុល្លារ ដោយសារតែការកើនឡើងយ៉ាងខ្លាំង នៃភាគហ៊ុនក្រុមហ៊ុនថាមពលរបស់ខ្លួន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីវ័យ ៨១ឆ្នាំរូបនេះ បានកើនឡើងជាង ២០ពាន់លានដុល្លារ គិតចាប់ពីខែមេសាមក ដែលធ្វើឲ្យចំនួនទ្រព្យសម្បត្តិសរុបរបស់លោក ឈានដល់ចំនួនសរុបប្រមាណ ៣៦,២ពាន់លានដុល្លារ។

ជុំវិញកើនឡើងនៃចំនួនទ្រព្យសម្បត្តិរបស់លោក Pangestu ត្រូវបានជំរុញដោយការហក់ឡើងយ៉ាងខ្ពស់នៃភាគហ៊ុនរបស់ PT Barito Renewables Energy ដែលជាក្រុមហ៊ុនថាមពលកំដៅផែនដីធំបំផុតនៅក្នុងប្រទេស។ ក្រុមហ៊ុននេះ បានបង្កើតប្រាក់ចំណូលច្រើនជាងមួយភាគបីនៃទ្រព្យសម្បត្តិសរុបរបស់លោក Pangestu។

ជម្រាបជូនផងដែរថា លោក Pangestu គឺជាកូនប្រុសរបស់ពាណិជ្ជករកៅស៊ូម្នាក់ ដែលបង្កើតក្រុមហ៊ុន Barito Pacific ឡើងក្នុងឆ្នាំ១៩៧៩ ក្នុងនាមជាក្រុមហ៊ុនរកស៊ីលើអាជីវកម្មឈើ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុននេះ បានរីកធំទៅក្លាយជាក្រុមហ៊ុនរកស៊ីលើវិស័យផ្សេងទៀត រួមមានគីមីឥន្ធន: ថាមពល អចលនទ្រព្យ និងឈើ ជាដើម៕​

The post អ្នកមានបំផុតឥណ្ឌូណេស៊ី កើបលុយជាង ២០ពាន់លានដុល្លារ ក្រោយភាគហ៊ុនក្រុមហ៊ុនហក់ឡើងខ្ពស់ appeared first on .

បើសិនបូកសរុបបញ្ចូលគ្នា តើទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌូណេស៊ីមានចំនួនប៉ុន្មាន?
បុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតទាំង ៥០នាក់ នៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅឆ្នាំនេះ ត្រូវបានទស្សនាវដ្តី Forbes ដាក់បញ្ជូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីលុយពាន់លានដុល្លារព្រមគ្នា ជាលើកដំបូង ជាមួយនឹងទ្រព្យសម្បត្តិសរុបរួមបញ្ចូលគ្នាកើនឡើង ៤% ដល់ចំនួន ២៦៣ពាន់លានដុល្លារ។

បញ្ជីដែលចងក្រងដោយ Forbes បានដាក់ឈ្មោះបងប្អូនត្រកូល Hartono គឺលោក R. Budi និង Michael ជាប់នៅក្នុងតំណែងជាអ្នកមានដាច់គេនៅក្នុងប្រទេស ជាមួយទ្រព្យសម្បត្តិសរុប ៥០,៣ពាន់លានដុល្លារ ដែលជាចំនួនកំណត់ត្រាថ្មីមួយសម្រាប់គ្រួសារមហាសេដ្ឋីឥណ្ឌូណេស៊ីនេះ។

ទ្រព្យសម្បត្តិរបស់ត្រកូល Hartono កើនឡើងជិត ៣០% ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ខណ:ប្រភពចម្បងនៃការកើនឡើងប្រាក់ចំណូលនេះ គឺទទួលបានពីភាគហ៊ុនរបស់ពួកគេ នៅក្នុងធនាគារកណ្តាលអាស៊ី រួមជាមួយនឹងការវិនិយោគនៅក្នុងក្រុមហ៊ុនអេឡិចត្រូនិក Polytron ក៏ដូចជាអចលនទ្រព្យនៅក្នុងទីក្រុងហ្សាកាតា ផងដែរ។

ដោយឡែកសម្រាប់ចំណាត់ថ្នាក់ទីពីរ គឺធ្លាក់ទៅលើលោក Prajogo Pangestu ដែលជាស្ថាបនិកក្រុមហ៊ុនគីមីឥន្ធនៈដ៏ធំបំផុតរបស់ឥណ្ឌូនេស៊ី Barito Pacific ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៣២,៥ពាន់លានដុល្លារ។

លោក Pangestu បានចាប់ផ្តើមអាជីពដំបូងរបស់ខ្លួនជាអ្នកបើកបរ មុនពេលចាប់ផ្តើមអាជីវកម្មលក់បង្គា។ ក្រោយមកលោក បានប្តូរទៅរកស៊ីលើឧស្សាហកម្មឈើ ហើយបានចាប់ផ្តើមបើកក្រុមហ៊ុន Barito Pacific និងបានក្លាយជាអ្នកប្រមូលទិញឈើធំបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី។

ទន្ទឹមនឹងនេះ ចំណាត់ថ្នាក់ទីបីក្នុងបញ្ជីអ្នកមានបំផុតរបស់ឥណ្ឌូណេស៊ី គឺបានលើលោក Low Tuck Kwong ដែលត្រូវបានគេស្គាល់ថាជា “ស្តេចធ្យូងថ្ម” និងមានទ្រព្យសម្បត្តិសរុបចំនួន ២៨,៥ពាន់លានដុល្លារ។

លោក Kwong គឺជាស្ថាបនិកក្រុមហ៊ុនរុករករ៉ែធ្យូងថ្ម Bayan Resources ដែលបានប្រកាសប្រាក់ចំណូលចំនួន ៣,៥ពាន់លានដុល្លារកាលពីឆ្នាំមុន។ ដោយកើតនៅក្នុងប្រទេសសិង្ហបុរី លោក Low Tuck Kwong បានធ្វើការនៅក្នុងក្រុមហ៊ុនសំណង់របស់ឪពុកខ្លួនរហូតដល់ឆ្នាំ១៩៧២ អំឡុងពេលដែលលោកផ្លាស់ទៅរស់នៅប្រទេសឥណ្ឌូណេស៊ី ហើយបានបន្តបង្កើតអាជីវកម្មផ្ទាល់ខ្លួន រហូតដល់ជាប់ងារជាមហាសេដ្ឋីលំដាប់កំពូលប្រចាំប្រទេស៕

The post បើសិនបូកសរុបបញ្ចូលគ្នា តើទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌូណេស៊ីមានចំនួនប៉ុន្មាន? appeared first on .

ណែនាំឲ្យស្គាល់មហាសេដ្ឋីឥណ្ឌូណេស៊ី មានទ្រព្យសម្បត្តិច្រើនបំផុតដាច់គេទាំង៦
ម្ចាស់មុខជំនួញបារីធំបំផុត គឺបងប្អូនមហាសេដ្ឋី​ត្រកូល​ Hartono រួមទាំងម្ចាស់អាជីវកម្មរកស៊ីឈើ លោក Prajogo Pangestu និងមហាសេដ្ឋីថាមពល លោក Low Tuck Kwong ស្ថិតក្នុងចំណោមបញ្ជីឈ្មោះមហាសេដ្ឋីកំពូលទាំង៦ របស់ប្រទេសឥណ្ឌូណេស៊ី។

ទ្រព្យសម្បត្តិរបស់លោក Robert Budi Hartono វ័យ ៨២ឆ្នាំ និងលោក Michael Hartono វ័យ ៨៤ឆ្នាំ ចាប់ផ្តើមកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីទទួលបានសិទ្ធិកាន់កាប់ក្រុមហ៊ុនផលិតបារី Djarum Group ពីឪពុករបស់ខ្លួន។

ក្រោយមកបងប្អូនប្រុសទាំងពីរនេះ បានបន្តទិញយកក្រុមហ៊ុនវិនិយោគ Bank Central Asia និងថែមទាំងបន្តពង្រីកអាជីវកម្មរបស់ខ្លួនទៅក្នុងវិស័យ e-commerce ជាមួយនឹងទីផ្សារអនឡាញ Blibli ផងដែរ។ គិតមកដល់ពេលនេះទ្រព្យសម្បត្តិសរុបរបស់អ្នកទាំងពីររួមបញ្ចូលគ្នាមានចំនួនប្រមាណ ៤៨ពាន់លានដុល្លារ។

ជាមួយគ្នានេះ លោក Prajogo Pangestu អាយុវ័យ ៧៩ឆ្នាំ ក៏ជាប់ឈ្មោះក្នុងបញ្ចីមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ឥណ្ឌូណេស៊ីផងដែរ ដោយចាប់ផ្តើមអាជីវកម្មដំបូងជាមួយក្រុមហ៊ុនឈើ Barito Pacific Timber និងក្រោយមកបានប្តូរឈ្មោះទៅជា Barito Pacific Group វិញ ហើយបន្តពង្រីងអាជីវកម្មទៅក្នុងវិស័យផ្សេងៗទៀតរួមមាន គីមីឥន្ធនៈ ថាមពលកកើតឡើងវិញ និងការជីកយករ៉ែធ្យូងថ្ម ជាដើម។ យោងតាមទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិរបស់លោក Prajogo មានចំនួនជិត ៤៤ពាន់លានដុល្លារ។

ដោយឡែកលោក Low Tuck Kwong ស្ថាបនិកក្រុមហ៊ុន Bayan Resources ក៏ត្រូវបានចាត់ទុកថាជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតមួយក្នុងប្រទេសផងដែរ ដោយមុខជំនួញចម្បងរបស់លោក គឺផ្តោតទៅលើវិស័យថាមពល។ ជាមួយនឹងទ្រព្យសម្បត្តិសរុប ២៧,២ពាន់លានដុល្លារ លោក Low ឈរឈ្មោះជាបុគ្គលលេចធ្លោបំផុត ក្នុងឧស្សាហកម្មថាមពលនៅក្នុងប្រទេស។

ទន្ទឹមនឹងនេះ គ្រួសារ Widjaja ដែលកំពុងកាន់កាប់ក្រុមហ៊ុន Sinar Mas ដែលរកស៊ីលើឧស្សាហកម្មជាច្រើនដូចជាក្រដាស អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ សេវាថែទាំសុខភាព កសិពាណិជ្ជកម្ម និងទូរគមនាគមន៍ ក៏ជាប់ក្នុងបញ្ជីនេះផងដែរ។ ហើយទ្រព្យសម្បត្តិសរុបរបស់គ្រួសារនេះ ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ១០,៨ពាន់លានដុល្លារ។

សម្រាប់ឈ្មោះចុងក្រោយ គឺបានទៅលើលោក Anthony Salim ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Salim Group និង Indofood ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ម៉ាកសញ្ញា Indomie ដ៏ល្បីល្បាញ។ ក្រៅពីនោះ ក្រុមហ៊ុន Salim Group ក៏មានការវិនិយោគទៅលើវិស័យចម្រុះផ្សេងទៀត ដូចជា អាហារ ការលក់ទំនិញរាយ ធនាគារ ទូរគមនាគមន៍ និងថាមពលផងដែរ។

មហាសេដ្ឋីរូបនេះ រួមជាមួយនឹងក្រុមគ្រួសាររបស់លោក ត្រូវបានទស្សនាវដ្តី Forbes ប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុបចំនួន ១០,៣ពាន់លានដុល្លារ៕

The post ណែនាំឲ្យស្គាល់មហាសេដ្ឋីឥណ្ឌូណេស៊ី មានទ្រព្យសម្បត្តិច្រើនបំផុតដាច់គេទាំង៦ appeared first on .

មហាសេដ្ឋីឥណ្ឌូណេស៊ី ខាតលុយ ៤ពាន់លានដុល្លារក្នុងមួយថ្ងៃ
មហាសេដ្ឋីឥណ្ឌូណេស៊ី លោក Prajogo Pangestu បានចាប់ផ្ដើមឆ្នាំថ្មី ជាមួយនឹងការខាតបង់លុយ​ដ៏សំបើម ប្រមាណ ៤ពាន់លានដុល្លារកាលពីថ្ងៃទី០៩ ខែមករា ដោយសារតម្លៃហ៊ុនរបស់ក្រុមហ៊ុន Barito Pacific Group ថយចុះប្រហែល ២០%។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់លោក Pangestu គឺមានប្រមាណ ២៥,៣ពាន់លានដុល្លារ ដោយបានរបូតតំណែង​ជាអ្នកមានដាច់គេនៅឥណ្ឌូណេស៊ី ទៅកាន់លោក Low Tuck Kwong ដែលមានទ្រព្យសម្បត្តិជិត ២៨ពាន់លានដុល្លារវិញ។

រំលឹកបន្តិចថា បើទោះជាមហាសេដ្ឋីម្នាក់នេះ របូតលុយអស់ ៤ពាន់លានដុល្លារក្នុងមួយថ្ងៃក៏ពិតមែន ប៉ុន្តែបើធៀបនឹងឆ្នាំទៅ លោកនៅតែមានផលចំណេញខ្ពស់ដដែល ដ្បិតកាលពីឆ្នា២០២៣ តម្លៃហ៊ុនរបស់ក្រុមហ៊ុន Barito Renewables កើនឡើងដល់ ៨៥០% និងធ្វើឲ្យលោកកើនទ្រព្យសម្បត្តិដល់ទៅ ២៦,៥ពាន់លានដុល្លារឯណោះ៕

The post មហាសេដ្ឋីឥណ្ឌូណេស៊ី ខាតលុយ ៤ពាន់លានដុល្លារក្នុងមួយថ្ងៃ appeared first on .

ទម្លាយឈ្មោះមហាសេដ្ឋីមានបំផុតប្រចាំប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍
ស្ដេច​សុល​តង់​នៃ​ប្រទេស​ប៊្រុយណេ​ ​ជា​បុគ្គល​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ប៉ែក​អាស៊ីអាគ្នេយ៍​នេះ​ ហើយធ្លាប់​ល្បីសុសសាយជា​បុគ្គល​មាន​បំផុត​ប្រចាំតំបន់ តែការពិត​មិន​អីចឹងទេ។

បើ​ទោះ​ជា​ទ្រង់​ជាប់​ងារ​ជា​បុគ្គល​មាន​ឥទ្ធិពល​មួយ​រូប​ក្នុង​ចំណោម​មនុស្ស​រាប់​រយ​លាន​នាក់​ក៏​ពិតមែន តែ​បើ​និយាយ​ពី​ទំហំ​ទ្រព្យ​សម្បត្តិ​វិញ គឺ​នៅ​ចាញ់​ស្ដេចត្រាញ់​ឥណ្ឌូណេស៊ី​នៅឡើយ គឺលោក Prajogo Pangestu ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​នៅ​អាស៊ីអាគ្នេយ៍។

ខាងក្រោមនេះ គឺជា​បញ្ជីឈ្មោះ​មហាសេដ្ឋីមាន​បំផុត​ប្រចាំ​ប្រទេស​នៅ​តំបន់អាស៊ីអាគ្នេយ៍ សម្រាប់​ឆ្នាំ ២០២៣ ផ្អែកតាម​ទិន្នន័យផ្ដល់​ឲ្យ​ដោយ​ Forbes៖

1/ មហាសេដ្ឋី Prajogo Pangestu នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៤៦,២ពាន់​លាន​ដុល្លារ

2/ ​ស្ដេច​សុល​តង់ Sultan Hassanal Bolkiah នៃ​ប្រទេស​ប៊្រុយណេ មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៣០ពាន់​លាន​ដុល្លារ

3/ លោក Li Xiting នៃ​ប្រទេស​សិង្ហបុរី មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៤,៦ ពាន់​លាន​ដុល្លារ

4/ បងប្អូន​ត្រកូល Chearavanont នៃ​ប្រទេស​ថៃ មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១២,៦ពាន់​លាន​ដុល្លារ

5/ លោក Tan Sri Robert Kuok នៃ​ប្រទេស​ម៉ាឡេស៊ី មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១០,៣ពាន់​លាន​ដុល្លារ

6/ មហាសេដ្ឋី Manuel Villar នៃ​ប្រទេស​ហ្វីលីពីន មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៩,២ពាន់​លាន​ដុល្លារ

7/ លោក Pham Nhat Vuong នៃ​ប្រទេស​វៀតណាម មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៤,៤ពាន់​លាន​ដុល្លារ

បញ្ជាក់​ដែរ​ថា ដោយសារ​នៅ​ប្រទេស​ ៤ផ្សេង​ទៀត​ដូចជា ប្រទេស​ឡាវ កម្ពុជា មីយ៉ាន់ម៉ា និង​ទីម័រខាងកើត​មិន​មាន​ព័ត៌មាន​បញ្ជាក់​ច្បាស់លាស់​ពី​ទំហំ​ទ្រព្យសម្បត្តិ​របស់​បុគ្គល​មាន​បំផុត​ប្រចាំ​ប្រទេស ទើប​ឧកញ៉ាញូវសន៍​មិន​អាច​រក​ទិន្នន័យ​មក​ចុះផ្សាយ​បាន៕

The post ទម្លាយឈ្មោះមហាសេដ្ឋីមានបំផុតប្រចាំប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ appeared first on .

ស្ដេចត្រាញ់គីមីឥន្ធនៈមួយរូប ក្លាយជាអ្នកមានដាច់គេប្រចាំឥណ្ឌូណេស៊ី
លោក Prajogo Pangestu បច្ចុប្បន្នមានវ័យ ៧៩ឆ្នាំ បានក្លាយជាមហាសេដ្ឋីមានបំផុតប្រចាំប្រទេស​ឥណ្ឌូណេស៊ី ជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ៤០ពាន់លានដុល្លារ កើនឡើងច្រើនជាង ៧ដង បើធៀបនឹងពេលលោកលេចមុខក្នុងបញ្ជីអ្នកមាន Forbes កាលពីដើមឆ្នាំ ដែលកាលនោះមានលុយត្រឹម ៥,៣ពាន់លានដុល្លារប៉ុណ្ណោះ។

យោងតាមការចុះផ្សាយពីទស្សនាវដ្ដី Forbes បានបង្ហាញថា ទ្រព្យសម្បត្តិរបស់លោក Pangestu គឺមានច្រើនជាងដាច់ លោក Low Tuck Kwong ដែលស្ថិតនៅលេខរៀងទី២ នៃបញ្ជីឈ្មោះអ្នកមានបំផុតនៅឥណ្ឌូណេស៊ី ពោលលោក Kwong មានទ្រព្យសម្បត្តិ ២៦,៥ពាន់លានដុល្លារ។

ការកើនឡើងដ៏សំបើមនៃទំហំទ្រព្យសម្បត្តិរបស់លោក Pangestu គឺ ដោយសារតម្លៃភាគហ៊ុន​នៃក្រុមហ៊ុន Barito Renewables Energy ដែលទើបចុះបញ្ជីផ្សារហ៊ុនកាលពីខែមុន មានការកើនឡើងកប់ពពក ពោលកើនរហូតដល់ ៥ដងឯណោះ ដែលធ្វើស្ដេចត្រាញ់​គីមីឥន្ធនៈ​រូបនេះទទួលបានផលចំណេញយ៉ាងច្រើន។

សូមជម្រាបដែរថា មហាសេដ្ឋីមានបំផុតនៅឥណ្ឌូណេស៊ីរូបនេះ គឺមានដើមកំណើតពីកូន​អ្នកជួញដូរកៅស៊ូ ហើយចាប់ផ្ដើមអាជីវកម្មដំបូងក្នុងចុងទសវត្សឆ្នាំ ១៩៧០ ជាអ្នកជួញដូរកៅស៊ូ តាមឪពុកម្ដាយ។

ក្រោយមកក្នុងឆ្នាំ១៩៩៣ លោកបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា Barito Pacific Timber ប៉ុន្តែបានប្ដូរឈ្មោះទៅជា Barito Pacific បន្ទាប់ពីមានការបែងចែករចនាសម្ព័ន្ធក្រុមហ៊ុន។

លុះដល់ឆ្នាំ២០០៧ លោក Pangestu បានកាប់កាន់ចំណែគភាគហ៊ុនគីមីឥន្ធនៈ Chandra Asri រហូតដល់ ៧០% ហើយក្នុងឆ្នាំ២០១១ លោកបានបង្រួមក្រុមហ៊ុននេះ ជាមួយក្រុមហ៊ុន Tri Polyta Indonesia ដើម្បីបង្កើតបានជាក្រុមហ៊ុនផលិតគីមីឥន្ធនៈ ធំបំផុតប្រចាំប្រទេស៕

The post ស្ដេចត្រាញ់គីមីឥន្ធនៈមួយរូប ក្លាយជាអ្នកមានដាច់គេប្រចាំឥណ្ឌូណេស៊ី appeared first on .

មហាសេដ្ឋីឥណ្ឌូណេស៊ី បរិច្ចាគប្រាក់ជាង ៧សែនដុល្លារ ដល់ប្រទេសហ្វីលីពីន
មហាសេដ្ឋីឥណ្ឌូណេស៊ី Dato’ Sri Tahir បានបរិច្ចាគទឹកប្រាក់ច្រើនជាង ៤១លានប៉េសូ ឬប្រហែល ៧៣២ ៥០០ ដុល្លារ ទៅកាន់ប្រទេសហ្វីលីពីន ដែលជាការបង្ហាញពី​ការ​គាំទ្រ​ដល់កម្មវិធីសង្គម​របស់​ប្រធានាធិបតី Ferdinand Marcos Jr.។

យោងតាមការចុះផ្សាយពី TheManilaTimes បានបង្ហាញថា ការប្រកាស​ទឹកប្រាក់ជំនួយនេះ ធ្វើឡើង​អំឡុងពេល​លោក Tahir ជួបប្រជុំជាមួយ​ប្រធានាធិបតីហ្វីលីពីន ខណៈ​អ្នកជំនួញ​ឥណ្ឌូណេស៊ី​ក៏បាន​សន្យាថា នឹងជួយ​គាំទ្រ​ដល់​កម្មវិធី​ផ្សេងទៀត​របស់​លោក Marcos ផងដែរ។

សូមជម្រាបដែរថា អំឡុងកិច្ចប្រជុំនោះ ប្រធានាធិបតី Marcos ក៏បានពិភាក្សាជាមួយលោក Tahir អំពីកម្មវិធីសុខុមាលភាពសង្គមរបស់រដ្ឋាភិបាល សម្រាប់កុមារ មនុស្សចាស់ ក៏ដូចជាគម្រោងលំនៅដ្ឋានរបស់រដ្ឋបាលគាត់ទៀតផង ស្របពេល​មហាសេដ្ឋីឥណ្ឌូណេស៊ី​បង្ហាញ​ពី​ចំណាប់អារម្មណ៍ ចង់សាងសង់មន្ទីរពេទ្យនៅប្រទេសហ្វីលីពីន។

គួររំលឹកបន្ថែមថា លោក Tahir គឺជាមហាសេដ្ឋីអចលនទ្រព្យ និងធនាគារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបានបង្កើតក្រុមហ៊ុន Mayapada Group ហើយ លោកមានអាជីវកម្មនៅក្នុងផ្នែកហិរញ្ញវត្ថុ ការថែទាំសុខភាព សណ្ឋាគារ ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យរ៉ែ៕

The post មហាសេដ្ឋីឥណ្ឌូណេស៊ី បរិច្ចាគប្រាក់ជាង ៧សែនដុល្លារ ដល់ប្រទេសហ្វីលីពីន appeared first on .