មហាសេដ្ឋី

David Beckham ក្លាយជាអត្តពលិកអង់គ្លេសដំបូងគេ ឡើងងារជាមហាសេដ្ឋី មានទ្រព្យលើស ១ពាន់លានដុល្លារ
យោងតាមបញ្ជីអ្នកមានបំផុតឆ្នាំ២០២៦ របស់កាសែត The Sunday Times បានបង្ហាញថា David Beckham បានក្លាយជាអត្តពលិកអង់គ្លេសដំបូងគេដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនលើសពី ១ពាន់លានផោន។ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងភរិយារបស់លោក គឺលោកស្រី Victoria ឥឡូវនេះ កំពុងស្ថិតក្នុងចំណោមអ្នកមានបំផុតរបស់ចក្រភពអង់គ្លេស។

នៅក្នុងវ័យ ៥១ឆ្នាំ អតីតខ្សែបម្រើឆ្នើមរបស់ក្រុមបាល់ទាត់ Manchester United, Real Madrid និង Paris Saint-Germain រូបនេះ ត្រូវបានចុះបញ្ជីជាមួយនឹងទ្រព្យសម្បត្តិសរុបជាង ១,១៥ពាន់លានផោន ឬស្មើប្រហែល ១,៣៦ពាន់លានអឺរ៉ូ។

យ៉ាងណាមិញ នៅក្នុងវិស័យកីឡា Beckham ជាប់ចំណាត់ថ្នាក់លេខ២ ក្នងចំណោមអត្តពលិកអង់គ្លេសមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត ដោយតាមពីក្រោយអតីតប្រធានកម្មវិធីប្រណាំងរថយន្ត Formula 1 លោក Bernie Ecclestone ដែលមានទ្រព្យសម្បត្តិប្រមាណជាង ២ពាន់លានផោន។

គួរជម្រាបជូនផងដែរថា ចាប់តាំងពីប្រកាសចូលនិវត្តន៍ពីកីឡាករបាល់ទាត់ក្នុងឆ្នាំ២០១៣ មក Beckham បានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនជាច្រើន ដោយរាប់តាំងពីភាពជាដៃគូសកល និងអាជីវកម្មច្នៃម៉ូដ ក៏ដូចជាសហម្ចាស់ក្លិបបាល់ទាត់ Inter Miami របស់អាមេរិកផងដែរ៕​

The post David Beckham ក្លាយជាអត្តពលិកអង់គ្លេសដំបូងគេ ឡើងងារជាមហាសេដ្ឋី មានទ្រព្យលើស ១ពាន់លានដុល្លារ appeared first on .

Bill Gates នឹងគ្រងតំណែងជាអ្នកដាច់គេទី២ លើលោក បើសិនលោកមិនបរិច្ឆាគលុយជាង ៣៥០ពាន់លានដុល្លារទេនោះ
សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates នឹងមានទ្រព្យសម្បត្តិប្រហែល ៤៦៤ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់ជាអ្នកមានបំផុតទីពីររបស់ពិភពលោក ប្រសិនបើមិនបានបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួនភាគច្រើនទេនោះ។

នៅបញ្ជីឈ្មោះ “True Net Worth” ដែលចេញផ្សាយដោយសារព័ត៌មាន Forbes បានធ្វើការគណនាឡើងវិញនូវទ្រព្យសម្បត្តិរបស់មហាសេដ្ឋី ដោយបូករួមជាមួយនឹងទ្រព្យសម្បត្តិដែលបានបរិច្ចាគហើយ។

គួរឲ្យដឹងថាភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft ចំនួន ៧៣១ លានហ៊ុនដែលលោក Bill Gates បានបរិច្ចាគ​​ គិតនៅក្នុងពេលបច្ចុប្បន្ននេះ អាចនឹងមានតម្លៃប្រហែល ២៨៧ពាន់លានដុល្លារ រួមជាមួយនឹងសាច់ប្រាក់ផ្សេងទៀត អាចមានចំនួនសរុបប្រហែល ៣៥៦ពាន់លានដុល្លារ។

ចាប់តាំងពីបង្កើតមូលនិធិ Gates Foundation ក្នុងឆ្នាំ២០០០ មក លោករួមជាមួយអតីតភរិយា លោកស្រី Melinda French Gates បានបរិច្ចាគប្រហែលទឹកប្រាក់ប្រហែល ៦០ពាន់លានដុល្លារ។ លោក Bill Gates ក៏បានផ្តល់ជំនួយចំនួន ១២,៥ពាន់លានដុល្លារដល់គំនិតផ្តួចផ្តើមផ្តល់អំណាចដល់ស្ត្រីដែលបង្កើតឡើងដោយ លោកស្រី Melinda ផងដែរ។

ជម្រាបជូនផងដែរថា គិតនៅត្រឹមថ្ងៃទី២២ ខែមេសា លោក Bill Gates ត្រូវបាន Forbes រាយការណ៍មានទ្រព្យសម្បត្តិសរុប ១០៣,៩ពាន់លានដុល្លារ៕​

The post Bill Gates នឹងគ្រងតំណែងជាអ្នកដាច់គេទី២ លើលោក បើសិនលោកមិនបរិច្ឆាគលុយជាង ៣៥០ពាន់លានដុល្លារទេនោះ appeared first on .

ចំនួនមហាសេដ្ឋីរបស់សិង្ហបុរី កើនឡើងទ្វេដងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ
ចំនួនមហាសេដ្ឋីរបស់ប្រទេសសិង្ហបុរី បានកើនឡើងជាងទ្វេដងក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ដោយរំពឹងថានឹងមានការកើនឡើងបន្ថែមទៀត ក្នុងចំណោមអ្នកមានទ្រព្យសម្បត្តិច្រើនលើសលប់ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

យោងតាមរបាយការណ៍ទ្រព្យសម្បត្តិចុងក្រោយបង្អស់ ដែលធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សាយោបល់ Knight Frank បានឲ្យដឹងថា សិង្ហបុរី មានមហាសេដ្ឋីចំនួន ៦៣ នាក់ ពោលគឺកើនឡើងពី ២៨ នាក់ក្នុងឆ្នាំ២០២១។

របាយការណ៍ដដែលនេះ បានកត់សម្គាល់ទៀតថា ការកើនឡើងនៃចំនួនប្រជាជនដែលមានទ្រព្យសម្បត្តិច្រើនរបស់សិង្ហបុរី កើតឡើងចំពេលកំពុងមានការកើនឡើងនៃទ្រព្យសម្បត្តិកាន់តែទូលំទូលាយ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

តំបន់អាស៊ីប៉ាស៊ីហ្វិក បច្ចុប្បន្នមានចំនួនមហាសេដ្ឋីច្រើនជាងគេ ក្នុងចំណោមមហាសេដ្ឋីសរុបនៅលើពិភពលោក ដែលមានចំណែក ៣៥,៩% ឬ ១ ១១៦ នាក់។ មិនតែប៉ុណ្ណោះ ចំនួនមហាសេដ្ឋីរបស់សិង្ហបុរី ត្រូវបានគេរំពឹងផងដែរថា នឹងបន្តកើនឡើង ៣៥% ដល់ចំនួន ៨៥ នាក់នៅឆ្នាំ២០៣១ ខាងមុខ។

ជម្រាបជូនថា អាស៊ីអាគ្នេយ៍កំពុងលេចចេញជាប្រភពទ្រព្យសម្បត្តិថ្មីដែលមានការរីកចម្រើនលឿនបំផុត សម្រាប់ចំនួនមហាសេដ្ឋីថ្មីៗ ក្នុងនោះប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថានឹងមានមហាសេដ្ឋីចំនួន ២៦ នាក់ នៅឆ្នាំ២០៣១ បើប្រៀបធៀបទៅនឹងចំនួន ១៦ នាក់ឥឡូវនេះ។ ហើយឥណ្ឌូណេស៊ី ត្រូវបានព្យាករថានឹងកើនឡើងពី ៣៣ ទៅ ៤៩ នាក់ និងម៉ាឡេស៊ីពី ១៣ ទៅ ១៨ នាក់៕

The post ចំនួនមហាសេដ្ឋីរបស់សិង្ហបុរី កើនឡើងទ្វេដងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ appeared first on .

អតីតមេធំ Huawei ឡើងកូដជាមហាសេដ្ឋី ក្រោយភាគហ៊ុនក្រុមហ៊ុនថ្មីកើនឡើងខ្លាំង
លោក Xu Yington ដែលជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei បានក្លាយជាមហាសេដ្ឋី បន្ទាប់ពីក្រុមហ៊ុនថ្មីរបស់ខ្លួន Sigenergy Technology បានកើនឡើងភាគហ៊ុនយ៉ាងខ្លាំង ដោយសារតែតម្រូវការផលិតផលស្តុកទុកថាមពល។

យោងតាមទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Sigenergy បានកើនឡើងទ្វេដង ជំរុញឲ្យលោក Xu ដែលជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន ឥឡូវនេះ​ កើនឡើងទ្រព្យសម្បត្តិសរុបប្រមាណ ២ពាន់លានដុល្លារ។

ដោយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២២ Sigenergy ដែលជាក្រុមហ៊ុនផលិតឧបករណ៍ផ្ទុកទុកថាមពល បានទទួលផលចំណេញយ៉ាងខ្លាំង នៅក្នុងរយៈពេលចុងក្រោយនេះ ខណៈពេលដែលសង្គ្រាមអ៊ីរ៉ង់ បានបង្កើនការផ្តោតអារម្មណ៍ជាសកលលើការផ្គត់ផ្គង់ថាមពលដែលមានស្ថេរភាព និងប្រភពជំនួស ចំពេលមានវិបត្តិថាមពលសកល។

ក្រុមហ៊ុន Sigenergy ត្រូវបានគេស្គាល់ច្បាស់បំផុតសម្រាប់ប្រព័ន្ធ SigenStor របស់ខ្លួន ដែលរួមបញ្ចូលសមាសធាតុដូចជាកញ្ចប់ថ្ម និងឧបករណ៍បំលែងថាមពលព្រះអាទិត្យ ដើម្បីរក្សាទុកថាមពលដែលបង្កើតចេញពីប្រភពកកើតឡើងវិញ និងបញ្ចេញវានៅពេលដែលត្រូវការ៕​

The post អតីតមេធំ Huawei ឡើងកូដជាមហាសេដ្ឋី ក្រោយភាគហ៊ុនក្រុមហ៊ុនថ្មីកើនឡើងខ្លាំង appeared first on .

ស្ថាបនិកក្រុមហ៊ុនបន្ទះឈីបកូនកាត់ចិន-អាមេរិក លោក Zhao Jianhui ឡើងងារជាមហាសេដ្ឋី
លោក Zhao Jianhui ស្ថាបនិក និងជាប្រធានក្រុមហ៊ុនបន្ទះឈីបថាមពល Epiworld International បានក្លាយជាមហាសេដ្ឋី បន្ទាប់ពីភាគហ៊ុនក្រុមហ៊ុនរបស់លោក បានកើនឡើងដល់ ៣៥% នៅក្នុងការជួញដូរដំបូង នៅក្នុងទីផ្សារហ៊ុនហុងកុង។

យោងតាមទស្សាវដ្តី Forbes បានបង្ហាញឲ្យដឹងថា ការចុះបញ្ជីរបស់ Epiworld នៅក្នុងទីផ្សារហ៊ុនហុងកុងមានតម្លៃប្រមាណ ៥,៦ពាន់លានដុល្លារ។ តាមរយៈការកាន់កាប់ភាគហ៊ុន ២៧% របស់លោក Zhao នៅក្នុងក្រុមហ៊ុននេះ បានធ្វើឲ្យចំនួនទ្រព្យសម្បត្តិសរុបរបស់លោក កើនឡើងដល់ប្រមាណ ១,៥ពាន់លានដុល្លារ។

គួរឲ្យដឹងថា លោក Zhao គឺជាអ្នកស្រាវជ្រាវជើងចាស់ម្នាក់ នៅក្នុងបច្ចេកវិទ្យាស៊ីលីកុនកាប៊ិដ (SiC) ដែលជាសម្ភារៈដ៏សំខាន់ប្រើប្រាស់នៅក្នុងឧបករណ៍អេឡិចត្រូនិកថាមពលដែលមានប្រសិទ្ធភាពខ្ពស់។

ជម្រាបជូនថា ក្រុមហ៊ុន Epiworld ដែលមានមូលដ្ឋាននៅទីក្រុង Xiamen ប្រទេសចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដើម្បីផលិតបន្ទះសៀគ្វី epitaxial សម្រាប់បន្ទះឈីប SiC ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងយានយន្តអគ្គិសនី ហើយកំពុងត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ AI ដោយសារតែសមត្ថភាពរបស់វាក្នុងការដោះស្រាយបន្ទុកថាមពលខ្ពស់ប្រកបដោយប្រសិទ្ធភាព៕​

The post ស្ថាបនិកក្រុមហ៊ុនបន្ទះឈីបកូនកាត់ចិន-អាមេរិក លោក Zhao Jianhui ឡើងងារជាមហាសេដ្ឋី appeared first on .

មហាសេដ្ឋីបាល់ទាត់ Ronaldo និងគូដណ្តឹងធ្វើឲ្យផ្អើលពេញបណ្តាញសង្គម ក្រោយបង្ហោះរូបមួយសន្លឹកមានតម្លៃជាង ២០លានដុល្លារ
កំពូលតារាបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo និងគូដណ្តឹង អ្នកនាង Georgina Rodriguez ថ្មីៗនេះបានបង្ហាញទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់ពួកគេ នៅក្នុងរូបថតត្រឹមតែមួយសន្លឹកប៉ុណ្ណោះ ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈត្រូវបានគេប៉ាន់ស្មានថាមានតម្លៃរហូតដល់ជាង ២០លានដុល្លារ។

រូបថតមួយសន្លឹក ដែលត្រូវបានបង្ហោះនៅលើ Instagram Story របស់អ្នកនាង Rodriguez កាលពីពេលថ្មីៗនេះកន្លងទៅនេះ ត្រូវបានថតនៅក្នុងរថយន្តប្រណីតលំដាប់កំពូលBugatti Centodieci ដ៏កម្រមួយគ្រឿង ដែលមានតម្លៃប្រហែល ១៣,៦លានដុល្លារ។

នៅក្នុងមួយសន្លឹកនោះក៏បានបង្ហាញផងដែរ ដោយ Ronaldo ពាក់នាឡិកា Patek Philippe មានតម្លៃប្រហែល ៧៩៨ ០០០ដុល្លារ ខណៈពេលដែល Rodriguez ពាក់នាឡិកាម៉ាកដូចគ្នា មានតម្លៃប្រមាណ ៤៤៥ ០០០ដុល្លារ រួមជាមួយនឹងចិញ្ចៀនដាំពេជ្ររាងពងក្រពើ តម្លៃ ៦លានដុល្លារផងដែរ។ ហើយយ៉ាងណាមិញចំពោះតម្លៃសរុបនៃរបស់របរនៅក្នុងរូបថតមួយសន្លឹកដែលកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនេះ ត្រូវបានប៉ាន់ប្រមាណថាមានតម្លៃជាង ២០លានដុល្លារឯណោះ។

គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍នៅក្នុងខែតុលា ឆ្នាំ២០២៥ ពី Forbes បានបង្ហាញថា Ronaldo គឺជាកីឡាករបាល់ទាត់ដែលមានជាងគេបំផុតរបស់ពិភពលោក ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១,៤ពាន់លានដុល្លារ។ ផ្នែកដ៏សំខាន់មួយនៃទ្រព្យសម្បត្តិដ៏ច្រើននេះ គឺបានមកពីកិច្ចសន្យារបស់ Ronaldo ជាមួយក្លឹប Al Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាកន្លែងរូបគេអាចរកចំណូលបានជាង ២០០លានដុល្លារជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០២៣ មក៕​

The post មហាសេដ្ឋីបាល់ទាត់ Ronaldo និងគូដណ្តឹងធ្វើឲ្យផ្អើលពេញបណ្តាញសង្គម ក្រោយបង្ហោះរូបមួយសន្លឹកមានតម្លៃជាង ២០លានដុល្លារ appeared first on .

ទ្រព្យសម្បត្តិមហាសេដ្ឋីបច្ចេកវិទ្យា AI ទូទាំងពិភពលោក កើនឡើងដល់ជិត ៣ទ្រីលានដុល្លារ
នៅក្នុងឆ្នាំ២០២៦ នេះ ពិភពលោកនឹងមានមហាសេដ្ឋីបច្ចេកវិទ្យា AI សរុបចំនួន ៨៦ នាក់ ដែលមានទ្រព្យសម្បត្តិរួមបញ្ចូលគ្នាប្រមាណ ២,៧ទ្រីលានដុល្លារ ដែលក្នុងនោះមាន ៤៥ នាក់ ទើបតែចូលរួមក្នុងបញ្ជីថ្មីៗ។

យោងតាមទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា ទីផ្សារ AI បច្ចុប្បន្នកំពុងតែមានភាពរីកចម្រើនយ៉ាងខ្លាំង និងកំពុងបង្កើតប្រាក់ចំណេញបានយ៉ាងច្រើនសម្រាប់ស្ថាបនិក អ្នកដឹកនាំ និងវិនិយោគិនដែលនៅពីក្រោយក្រុមហ៊ុនបញ្ញាសិប្បនិម្មិតធំៗ។

ក្នុងចំណោមមហាសេដ្ឋី AI ថ្មីៗចុងក្រោយបំផុត លោក Edwin Chen ស្ថាបនិកក្រុមហ៊ុន Surge AI គឺជាអ្នកដែលមានជាងគេបំផុត ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ១៨ ពាន់លានដុល្លារ។ បន្ទាប់មកគឺលោក Liu Debing ដែលជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុន AI របស់ចិន Z.ai មានទ្រព្យសម្បត្តិសរុបប្រមាណ ៩,១ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ ទស្សនាវដ្តី Forbes ប៉ាន់ប្រមាណថានៅឆ្នាំនេះមានមហាសេដ្ឋីបច្ចេកវិទ្យាសរុបចំនួន ៤៦៨ នាក់ (រួមបញ្ចូលទាំងមហាសេដ្ឋី AI)។ ក្រុមមហាសេដ្ឋីទាំងនេះ បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រហែល ៤,៨ទ្រីលានដុល្លារ ដែលជាការកើនឡើង ១,១ទ្រីលានដុល្លារ បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ជម្រាបជូនថា ការកើនឡើងភាគច្រើននេះបានមកពី លោក Elon Musk ខណៈពេលដែលបុរសមានបំផុតរបស់ពិភពលោករូបនេះ បានបន្ថែមលលុយជិត ៥០០ពាន់លានដុល្លារបន្ថែមទៀត ទៅកាន់ក្នុងទ្រព្យសម្បត្តិសរុបប្រមាណជាង ៨៣០ពាន់លានដុល្លាររបស់ខ្លួន។ ទ្រព្យសម្បត្តិរបស់ លោក Musk ភាគច្រើន បានកើនឡើងដោយសារការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនអវកាស SpaceX និងបញ្ញាសិប្បនិម្មិត xAI៕​

The post ទ្រព្យសម្បត្តិមហាសេដ្ឋីបច្ចេកវិទ្យា AI ទូទាំងពិភពលោក កើនឡើងដល់ជិត ៣ទ្រីលានដុល្លារ appeared first on .

មហាសេដ្ឋី Bill Gates ទទួលស្គាល់ថាលោកធ្លាប់មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយស្ត្រីរុស្ស៊ីពីរនាក់
មហាសេដ្ឋីលំដាប់កំពូលរបស់អាមេរិក លោក Bill Gates កាលពីពេលថ្មីៗនេះ បានទទួលស្គាល់ថាលោកធ្លាក់មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយស្ត្រីជនជាតិរុស្ស៊ីដល់ទៅពីរនាក់ ខណៈពេលដែលនៅតែជាស្វាមីរបស់លោកស្រី Melinda Gates។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ បាននិយាយនៅក្នុងកិច្ចប្រជុំបុគ្គលិកមូលធិនិធិ Gates Foundation កាលពីថ្ងៃទី២៤ ខែកុម្ភៈថា ៖” ខ្ញុំធ្លាប់មានទំនាក់ទំនងសេ្នហាលួចលាក់ ម្តងជាមួយអ្នកលេងសន្លឹកបៀជនជាតិរុស្ស៊ីម្នាក់ដែលខ្ញុំបានជួបនៅក្នុងការប្រកួតមួយ និងម្តងទៀតជាមួយអ្នករូបវិទ្យានុយក្លេអ៊ែរជនជាតិរុស្ស៊ីម្នាក់ដែលខ្ញុំបានជួបតាមរយៈអាជីវកម្ម”។

យ៉ាងណាមិញជុំវិញការសារភាពនេះ គឺត្រូវបានកើតឡើងបន្ទាប់ពីលោក Bill Gates ត្រូវបានគេចោទប្រកាន់ថាមានការជាប់ពាក់ព័ន្ធទៅនឹងមហាសេដ្ឋី​ Jeffrey Epstein ដែលជាជនរំលោភបំពានផ្លូវភេទលើកុមារ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Bill Gates បានទទូចថាលោកមិនមានជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពខុសច្បាប់របស់ Epstein នោះឡើយ ពោលគឺគ្រាន់តែជាអ្នករាប់អានស្គាល់គ្នាធម្មតាប៉ុណ្ណោះ។ ហើយក្នុងអំឡុងកិច្ចប្រជុំនោះ លោកក៏ទទួលស្គាល់ថាផងដែរថា ការរក្សាទំនាក់ទំនងជាមួយ Epstein គឺជាកំហុសដ៏ធំបំផុតមួយ៕​

The post មហាសេដ្ឋី Bill Gates ទទួលស្គាល់ថាលោកធ្លាប់មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយស្ត្រីរុស្ស៊ីពីរនាក់ appeared first on .

មហាសេដ្ឋីអចលនទ្រព្យកំពូលហ្វីលីពីន បាត់លុយជាង ១ពាន់លានដុល្លារ ក្នុងពេលត្រឹមមួយថ្ងៃ
ទ្រព្យសម្បត្តិរបស់លោក Manuel Villar ធ្លាក់ចុះអស់ជាង ១ពាន់លានដុល្លារ ក្នុងពេលត្រឹមតែមួយថ្ងៃ បន្ទាប់ពីនិយតករហ្វីលីពីន បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងក្រុមហ៊ុន Villar Land ដែលជាក្រុមហ៊ុនអលចនទ្រព្យដ៏ល្បីល្បាញក្នុងប្រទេស រួមទាំងនាយកប្រតិបត្តិ និងទាំងខ្លួនលោកផ្ទាល់ ដោយចោទប្រកាន់ពីការរៀបចំទីផ្សារ ការជួញដូរផ្ទៃក្នុង និងការបង្ហាញព័ត៌មានបំភាន់។

ជុំវិញចោទប្រកាន់នោះ បានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Villar Land ធ្លាក់ចុះដល់ទៅ ២៥% នៅថ្ងៃចន្ទ បន្ទាប់ពីការជួញដូរបានបន្តឡើងវិញ ក្រោយផ្អាករយៈពេលមួយម៉ោង ដោយផ្សារហ៊ុនហ្វីលីពីន។ យោងតាម ​​Forbes ភាគហ៊ុនរបស់ក្រុមហ៊ុនផ្សេងទៀតដែលមានទំនាក់ទំនងជាមួយ Villar ក៏បានធ្លាក់ចុះផងដែរ។

មិនតែប៉ុណ្ណោះ គណៈកម្មការមូលបត្រ និងទីផ្សារភាគហ៊ុនហ្វីលីពីន (SEC) បានបន្ថែមទៀតថា អង្គភាពដែលមានទំនាក់ទំនងជាមួយលោក Manuel Villar រួមទាំងក្រុមហ៊ុន Infra Holdings ដែលជាកម្មសិទ្ធិរបស់ប្អូនប្រុសរបស់លោក Villar ក៏ត្រូវបានចោទប្រកាន់ពីការរៀបចំការជួញដូរក្លែងក្លាយ ដើម្បីផ្តល់ភាគហ៊ុនដល់ក្រុមហ៊ុន Villar Land ផងដែរ។

យ៉ាងណាមិញ SEC បានដាក់សំណើរបស់ខ្លួនទៅកាន់ក្រសួងយុត្តិធម៌កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយក្រសួង បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងពិនិត្យមើលពាក្យបណ្តឹងនេះ។

ជម្រាបជូនថា លោក Villar ធ្លាប់ត្រូវបានចាត់ថ្នាក់ជាបុគ្គលមានបំផុតនៅក្នុងប្រទេសហ្វីលីពីននៅក្នុងបញ្ជីមហាសេដ្ឋីពិភពលោកឆ្នាំ២០២៥ របស់ទស្សនាវដ្តី Forbes ដែលចេញផ្សាយកាលពីខែមេសាឆ្នាំមុន ជាមួយនឹងទ្រព្យសម្បត្តិសរុប ១៧,២ពាន់លានដុល្លារ តែឥឡូវមហាសេដ្ឋីរូបនេះស្ថិតនៅលំដាប់ទីបួន ជាមួយនឹងទ្រព្យសម្បត្តិ ៣,៤ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៦៕​

The post មហាសេដ្ឋីអចលនទ្រព្យកំពូលហ្វីលីពីន បាត់លុយជាង ១ពាន់លានដុល្លារ ក្នុងពេលត្រឹមមួយថ្ងៃ appeared first on .

ពិធីជប់លៀងអាហារពេលល្ងាចតម្លៃទ្រីលានដុល្លារ ប្រមូលផ្តុំដោយមហាសេដ្ឋីបន្ទះឈីបកំពូលៗ តៃវ៉ាន់ជាច្រើន
ថ្មីៗនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia លោក Jensen Huang បានរៀបចំកម្មវិធីទទួលទានអាហារពេលល្ងាចដ៏ធំមួយ ដែលចូលរួមដោយភ្ញៀវកិត្តិយលសុទ្ធសឹងតែជាមួយមហាសេដ្ឋីបន្ទះឈីប Semiconductor របស់តៃវ៉ាន់ជាច្រើន ដូចជាប្រធានក្រុមហ៊ុន TSMC, Foxconn និង Quanta Computer ជាដើម។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Taiwan News បានរាយការណ៍ឲ្យដឹងថា ពិធីជប់លៀងអាហារពេលល្ងាចនេះ ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី៣១ ខែមករា ដោយសារដែលត្រូវបានគេឲ្យឈ្មោះថា “អាហារពេលល្ងាចតម្លៃទ្រីលានដុល្លារ” ដោយផ្នែកទៅលើតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនបន្ទះឈីបដែលចូលរួម។

ទន្ទឹមនឹងនេះ យោងតាម ​​SemiVision ដែលជាក្រុមហ៊ុនវិភាគឧស្សាហកម្មបន្ទះឈីប Semiconductor បានបង្ហាញឲ្យដឹងទៀតថា អាហារពេលល្ងាចមួយនេះត្រូវបានធ្វើឡើងនៅភោជនីយដ្ឋានតៃវ៉ាន់ Brick Kiln Old-Style ដែលបង្កើតឡើងតាំងតែពីទសវត្សឆ្នាំ១៩៥០ មកម្លេះ។ ភោជនីយដ្ឋាននេះដែរ​ គឺជាកន្លែងដែលលោក Jensen Huang ចូលចិត្តបំផុត មុនពេលលោកធ្វើអន្តោប្រវេសន៍ទៅរស់សហរដ្ឋអាមេរិក តាំងពីកុមារភាព។

យ៉ាងណាមិញ បើទោះបីជាម៉ឺនុយម្ហូបអាហារនៅទីនេះមានតម្លៃសមរម្យក៏ដោយ ប៉ុន្តែត្រូវបានចូលរួមដោយភ្ញៀវពិសេសៗ។ ថ្នាក់ដឹកនាំអាជីវកម្មដែលត្រូវបានអញ្ជើញឱ្យទទួលទានអាហារជាមួយលោក Jensen រួមមានលោក CC Wei ប្រធានក្រុមហ៊ុន TSMC Group, លោក Young Liu ប្រធានក្រុមហ៊ុន Foxconn Technology, លោក Barry Lam ប្រធានក្រុមហ៊ុន Quanta Computer រួមជាមួយនាយកប្រតិបត្តិជាន់ខ្ពស់មកពីក្រុមហ៊ុន Acer, Asustek, MediaTek, Wistron, Inventec និងក្រុមហ៊ុនធំៗផ្សេងទៀត។

ជម្រាបជូនថា បើតាមវេទិកាបច្ចេកវិទ្យា Wccftech បានកត់សម្គាល់ថា ភ្ញៀវទាំងនោះគឺជាអ្នកដឹកនាំក្នុងការផលិតគ្រឿងបន្លាស់សំខាន់បំផុតនៅក្នុងការប្រណាំងប្រជែងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI)។ ហើយពួកគេទាំងអស់គឺជាផ្នែកមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Nvidia ផងដែរ៕​

The post ពិធីជប់លៀងអាហារពេលល្ងាចតម្លៃទ្រីលានដុល្លារ ប្រមូលផ្តុំដោយមហាសេដ្ឋីបន្ទះឈីបកំពូលៗ តៃវ៉ាន់ជាច្រើន appeared first on .