មុខរបរថតរូប

មុខរបរជាងថតរូបអាជីព នៅមុខព្រះបរមរាជវំាង បន្តរកប្រាក់ចំណូលបាន ទោះបីការប្រើប្រាស់ស្មាតហ្វូនមានច្រើនដូចសព្វថ្ងៃ
នៅខាងមុខព្រះបរមរាជវំាង មិនថានៅថ្ងៃធម្មតាឬថ្ងៃឈប់សម្រាកពីការងារនោះទេ គេសង្កេតឃើញប្រជាពលរដ្ឋខ្មែរតែងតែទៅកម្សាន្តឬទៅទស្សនាជាប្រចំាក្នុងន័យធ្វើឱ្យអារម្មណ៍ និងជីវិតមានភាពស្រស់ថ្លា។ទន្ទឹមនិងប្រជាពលរដ្ឋទៅទស្សនាជាប្រចំានៅមុខព្រះបរមរាជវំាង សម្រាប់អ្នកដែលប្រកបមុខរបរជាជាងថតរូបអាជីពនៅតែបន្តរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារបានរាល់ថ្ងៃ បើទោះបីប្រជាពលរដ្ឋខ្មែរមានការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនមានច្រើនយ៉ាងណាក្តីនាពេលសព្វថ្ងៃនេះ។

លោក គង់ សុភ័ក្រ អាយុ២៦ឆ្នំាមានស្រុកកំណើតនៅខេត្តកណ្តាល មកជួលផ្ទះស្នាក់នៅក្រុងភ្នំពេញ ធ្វើជាជាងថតរូបអាជីពនៅមុខព្រះបរមរាជវំាងអស់រយៈពេលជាច្រើនឆ្នំាបានឱ្យដឹងថា នៅក្នុងសម័យបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនស៊ឹងតែគ្រប់គ្នា ហើយផ្តល់ភាពងាយស្រួលដល់ពួកគាត់ក្រៅពីធ្វើការទំនាក់ទំនង គាត់អាចថតរូបនៅតាមកន្លែងកម្សាន្តបានដោយពុំចំាបាច់រកជាងថតរូបពួកគាត់។សម្រាប់រូបលោក ក៏ដូចជាជាងថតរូបអាជីពផ្សេងទៀត នៅមុខព្រះបរមរាជវំាងសព្វថ្ងៃនេះ នៅរកប្រាក់ចំណូលបានរាល់ថ្ងៃសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

លោកបញ្ជាក់ថា «សព្វថ្ងៃនេះ ខ្ញុំនៅអាចរកប្រាក់ចំណូលពីការថតរូបនៅមុខព្រះបរមរាជវំាងបានប្រាក់៤ម៉ឺនឬ៥ម៉ឺនរៀល តែនៅថ្លៃខ្លះទៀតអាចរកប្រាក់បានពី១០ម៉ឺនទៅ២០ម៉ឺនរៀលក្នុងមួយថ្ងៃ ខណៈតម្លៃថតរូបឬផ្តិតរូបមួយសន្លឹកថ្លៃពី៥ពាន់ទៅ១ម៉ឺនរៀល ខុសពីពេលមុនថតឬផ្តិតមួយសន្លឹកថ្លៃ២៥០០រៀលទេ ព្រោះទឹកថ្នំានិងក្រដាសផ្តិតរូបវាឡើងថ្លៃ»។

បើតាមលោក គង់ សុភ័ក្រ នៅត្រឹមបរិវេណមុខព្រះបរមរាជវំាង មានជាងថតរូបអាជីពប្រចំាថ្ងៃប្រហែល៥០នាក់ ខណៈមុខរបរមួយនេះ អាចជួយឱ្យលោកអាចរកប្រាក់ចំណូលបានប្រចំាខែ បានជាង៣០០ដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារអស់រយៈពេល៩ឆ្នំាមកហើយ។

ចំណែកជាងថតរូបមួយផ្សេងទៀត មានស្រុកកំណើតនៅខេត្តក្រចេះ សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា នៅរដូវកាលក្នុង ខេត្តមិនសូវមានកម្មវីធី ដែលអាចឱ្យលោកចូលរួមថតរូបបាន លោកឡើងមកចំាថតរូបនៅមុខព្រះបរមរាជវំាងហើយធ្វើដំណើរទៅខេត្តវិញនៅពេលមានកម្មវិធីប្រគល់សញ្ញាបត្រដល់និស្សិតម្តងម្តាល៕
អត្ថបទ៖សារេត

The post មុខរបរជាងថតរូបអាជីព នៅមុខព្រះបរមរាជវំាង បន្តរកប្រាក់ចំណូលបាន ទោះបីការប្រើប្រាស់ស្មាតហ្វូនមានច្រើនដូចសព្វថ្ងៃ appeared first on .