មូលធនទីផ្សារ

តម្លៃមូលធនទីផ្សាររបស់ Alphabet ខាតបង់អស់ជិត ៥០០ពាន់លានដុល្លារ ក្នុងពេលត្រឹមតែមួយថ្ងៃ
Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានជួបប្រទះនូវការធ្លាក់ចុះដ៏ធំបំផុតមិនធ្លាប់មាន គិតចាប់តាំងពីបានបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូងមក បន្ទាប់ពីការចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ត្រីមាសទីបីឆ្នាំនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNBC បានបង្ហាញថា នៅពេលបិទទីផ្សារជួញដូរថ្ងៃទី២៩ ខែតុលា ភាគហ៊ុនរបស់ Alphabet បានធ្លាក់ចុះអស់ ១៣% ដែលបណ្តាលឱ្យទំហំទីផ្សាររបស់ខ្លួនធ្លាក់ចុះចំនួន ៤៨២ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ មកនៅត្រឹម ៣,៤៦ទ្រីលានដុល្លារ។ នេះគឺជាការជួញដូរក្នុងកម្រិតទាបបំផុត ចាប់តាំងពីក្រុមហ៊ុនបានចេញលក់ភាគហ៊ុនជាសាធារណៈក្នុងឆ្នាំ២០០៤ មក។

យ៉ាងណាមិញ​ ភាគហ៊ុនរបស់ Alphabet បានធ្លាក់ចុះយ៉ាងគំហុកបន្ទាប់ពីមានការចេញផ្សាយរបាយការណ៍ប្រាក់ចំណូលត្រីមាសទីបីរបស់ខ្លួន កាលពីថ្ងៃទី២៨ ខែតុលា។ របាយការណ៍នេះបានបង្ហាញពីលំហូរសាច់ប្រាក់អវិជ្ជមានចំនួន ៩,០៧ពាន់លានដុល្លារ ដែលផ្ទុយទៅនឹងការព្យាកររបស់អ្នកវិភាគ។ ក្រុមហ៊ុនមេរបស់ Google មួយនេះ ក៏បានរក្សាការព្យាករអំពីការចំណាយដើមទុនពេញមួយឆ្នាំរបស់ខ្លួននៅកម្រិត ១៩៥-២០៥ពាន់លានដុល្លារផងដែរ។

គួរជម្រាបជូនផងដែរថា របាយការណ៍នេះ ក៏ត្រូវបានចេញផ្សាយចំពេលដែលវិនិយោគិនកាន់តែមានការសង្ស័យអំពីប្រសិទ្ធភាពនៃការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យាទៅលើវិស័យបញ្ញាសិប្បនិម្មិត (AI) ផងដែរ៕​

The post តម្លៃមូលធនទីផ្សាររបស់ Alphabet ខាតបង់អស់ជិត ៥០០ពាន់លានដុល្លារ ក្នុងពេលត្រឹមតែមួយថ្ងៃ appeared first on .

ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្សមួយផ្សេងទៀតរបស់អាមេរិក ឈានដល់តម្លៃមូលធនទីផ្សារ ១ទ្រីលានដុល្លារ
ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់កំពូល AMD បានក្លាយជាក្រុមហ៊ុនរបស់អាមេរិកមួយផ្សេងទៀតដែលបានឈានដល់តម្លៃមូលធនទីផ្សារ ១ទ្រីលានដុល្លារ ខណៈពេលដែលវិនិយោគិនជឿជាក់ទៅលើតួនាទីរបស់ក្រុមហ៊ុននេះ នៅក្នុងពេលដែលវិស័យបច្ចេកវិទ្យា AI កំពុងកើនឡើងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទវគ្គជួញដូរកាលពីថ្ងៃទី២១ ខែកញ្ញា ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក AMD បានកើនឡើង ១០% រហូតដល់ ៦១៥,៥ដុល្លារ/ហ៊ុន។ ជាលទ្ធផល តម្លៃទីផ្សារសរុបរបស់ក្រុមហ៊ុនបានកើនឡើងលើសពី ១ទ្រីលានដុល្លារជាលើកដំបូង។

AMD គឺជាក្រុមហ៊ុនផលិតបន្ទះឈីបទី៤ នៅអាមេរិកដែលសម្រេចបានសមិទ្ធផលនេះ បន្ទាប់ពី Nvidia, Broadcom និង Micron។ Nvidia ធ្លាប់សម្រេចបានសមិទ្ធផលនេះជាលើកដំបូង ក្នុងឆ្នាំ២០២៣ ហើយបច្ចុប្បន្នជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតក្នុងលោកដែលមានតម្លៃមូនធនទីផ្សារជាង ៥ទ្រីលានដុល្លារ។ AMD ត្រូវបានគេចាត់ទុកជាគូប្រជែងប្រកៀកប្រកិតបំផុតរបស់ Nvidia នៅក្នុងវិស័យបន្ទះឈីបអាមេរិក។

គួរជម្រាបជូនថា AMD កំពុងពន្លឿននៃការចេញផ្សាយផលិតផល AI ដោយផ្លាស់ប្តូរពីការលក់ត្រឹមតែបន្ទះឈីបទោល ទៅជាការផ្តល់ជូនប្រព័ន្ធពេញលេញ ដើម្បីប្រកួតប្រជែងជាមួយ Nvidia។ ការកើនឡើងនៃតម្រូវការ CPU ក៏កំពុងជួយឲ្យ AMD ដណ្តើមបានទីផ្សារពី Intel ផងដែរ៕​

The post ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្សមួយផ្សេងទៀតរបស់អាមេរិក ឈានដល់តម្លៃមូលធនទីផ្សារ ១ទ្រីលានដុល្លារ appeared first on .

Amazon កើនតម្លៃមូលធនទីផ្សារដល់ជាង ៣ទ្រីលានដុល្លារជាលើកដំបូង
តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Amazon បានកើនឡើងដល់ជាង ៣ទ្រីលានដុល្លារជាលើកដំបូងកាលពីថ្ងៃចន្ទ ដែលត្រូវបានជំរុញដោយការកើនឡើងយ៉ាងខ្លាំងនៃភាគហ៊ុន បន្ទាប់ពីទទួលបានប្រាក់ចំណេញដ៏រឹងមាំ និងសញ្ញាបង្ហាញថាការរីកចម្រើននៃបច្ចេកវិទ្យា AI កំពុងជំរុញតម្រូវការថ្មីសម្រាប់សេវាកម្ម Cloud-computing របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ភាគហ៊ុនរបស់ Amazon បានកើនឡើង ៥% ដល់ជាង ២៨៥ដុល្លារ/ហ៊ុន ដែលជាកម្រិតខ្ពស់បំផុតមួយមិនធ្លាប់មាន។ គិតរហូតមកដល់ពេលនេះ នៅឆ្នាំនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនខ្នាតយក្សនេះ កើនឡើងជាង ២៣% រួចមកហើយ។

គួរឲ្យដឹងផងដែរថា Amazon បានចូលរួមជាមួយក្រុមក្រុមហ៊ុនកំពូលៗផ្សេងទៀតដែលបានឈានដល់មូលធនទីផ្សារចំនួន ៣ទ្រីលានដុល្លារ។ ក្នុងនោះ Apple, Microsoft, Alphabet និង Nvidia សុទ្ធសឹងតែធ្លាប់បានឆ្លងកាត់កម្រិតនេះពីមុនមក ដោយ Nvidia បច្ចុប្បន្នជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតរបស់ពិភពលោកដែលមានមូលធនទីផ្សារជិត ៥ទ្រីលានដុល្លារ។

ជម្រាបជូនថា ជុំវិញការកើនឡើងនេះ បានកើតឡើងបន្ទាប់ពីរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុនកាលពីសប្តាហ៍មុន នៅពេលដែលភាគហ៊ុនបានកត់ត្រាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃចាប់តាំងពីខែមេសា ឆ្នាំ២០១២ បន្ទាប់ពី Amazon បានរាយការណ៍ពីកំណើននៃតម្រូវការសេវាកម្ម Cloud-computing របស់ខ្លួន ខ្លាំងបំផុតក្នុងរយៈពេលជាងបួនឆ្នាំចុងក្រោយ៕​

The post Amazon កើនតម្លៃមូលធនទីផ្សារដល់ជាង ៣ទ្រីលានដុល្លារជាលើកដំបូង appeared first on .