មេធាវី

គ្មានអ្នកប្រជែង! លោក លី ច័ន្ទតុលា កំពុងក្លាយជាបេក្ខភាពប្រធានគណៈមេធាវីអាណត្តិទី១៤ តែម្នាក់ឯងគត់
លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីបច្ចុប្បន្ន កំពុងក្លាយជា បេក្ខភាពប្រធានគណៈមេធាវី អាណត្តិទី១៤ (២០២២ ២០២៤) តែម្នាក់ឯងគត់ ដោយសារគ្មានមេធាវីណាដាក់ពាក្យប្រជែងជាមួយលោក។

នៅលើទំព័រហ្វេសប៊ុក លោក លី ច័ន្ទតុលា បានលើកឡើងថា «ថ្ងៃនេះជាថ្ងៃទីមួយនៃការឃោសនារកការគាំទ្រសម្រាប់តំណែងប្រធានគណៈមេធាវីអាណត្តិទី១៤ ។ ឆ្លងកាត់ការប្រកាសឲ្យដាក់ពាក្យ និងការពន្យារពេលទទួលពាក្យ គឺមានតែខ្ញុំ១នាក់គត់ដែលជាបេក្ខជន»។

លោកបានបន្ថែមថា «ក្នុងរយៈពេលជិត២ឆ្នាំដែលខ្ញុំដឹកនាំគណៈមេធាវី និងវិជ្ជាជីវៈមេធាវីយើង ពាក្យ “យើងរួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី” ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព និងទទួលបានលទ្ធផលគួរជាទីមោទនៈ ហើយក៏ទទួលបានការសាទរ និងគាំទ្រយ៉ាងខ្លាំងពីបងប្អូនសហភាតាមេធាវីទាំងអស់»។

លោកថ្លែងថា៖ «ការដែលបងប្អូនសហភាតាមិនដាក់បេក្ខភាព ដើម្បីប្រកួតប្រជែងជាមួយខ្ញុំ គឺបង្ហាញពីការបន្តគាំទ្រចំពោះខ្ញុំ ការដឹកនាំរបស់ខ្ញុំ និងគាំទ្រឲ្យខ្ញុំបន្តដឹកនាំគណៈមេធាវី ១អាណត្តិទៀត។ ការណ៍នេះ នឹងផ្តល់កម្លាំងចិត្តនិងជំរុញឲ្យខ្ញុំខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីគណៈមេធាវីយើង វិជ្ជាជីវៈមេធាវីយើង ដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវីយើង»។

យ៉ាងណា លោកលី ច័ន្ទតុលា ក៏បានអំពាវនាវដល់មេធាវីទាំងអស់ចូលរួមមហាសន្និបាតគណៈមេធាវី នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតគាំទ្ររូបលោកជាប្រធានគណៈមេធាវីសម្រាប់អាណត្តិទី១៤នេះឲ្យបានទាំងអស់គ្នា។

ទោះបីជាបែបនេះក្តី លោក លី ច័ន្ទតុលា បានបង្ហាញការប្តេជ្ញាបន្តដឹកនាំគណៈមេធាវី និងវិជ្ជាជីវៈមេធាវី ទៅរកឧត្តមភាពនិងកិត្យានុភាព ដើម្បីជាឧត្តមប្រយោជន៍របស់សហភាតាមេធាវីទាំងអស់ និងសង្គមជាតិកម្ពុជា៕

The post គ្មានអ្នកប្រជែង! លោក លី ច័ន្ទតុលា កំពុងក្លាយជាបេក្ខភាពប្រធានគណៈមេធាវីអាណត្តិទី១៤ តែម្នាក់ឯងគត់ appeared first on .

ក្រសួងមហាផ្ទៃកំពុងរៀបចំមេធាវីឲ្យរដ្ឋបាលខេត្ត សម្រាប់ជួយពលរដ្ឋដែលអត់មានទឹកប្រាក់ជួលមេធាវី
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តកំពត នៅថ្ងៃទី១៣ ខែតុលា ម្សិលមិញ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃកំពុងរៀបចំមេធាវីឲ្យរដ្ឋបាលខេត្ត  សម្រាប់ប្រជាពលរដ្ឋអ្នកអត់មានធនធានថវិកាជួលមេធាវី​ ប៉ុន្តែមិនទាន់បានដំណើរការនៅឡើយទេ។

សម្តេចក្រឡាហោម បន្ត​ថា នេះគឺជាមុខងាររបស់យើង ដើម្បីប្រមូលព័ត៌មានមតិយោបល់របស់ប្រជាពលរដ្ឋឲ្យបានច្រើន។ លោកថា​ យើងត្រូវបំផុសគាត់ឲ្យមានមតិ ព្រោះបើគាត់មិនហ៊ានបញ្ចេញមតិទេ រឿងវាចេះតែគរ ហើយមិនដឹងពេលណាដោះស្រាយបាន។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម បានស្នើឲ្យអភិបាលខេត្តទូទាំងប្រទេសពិនិត្យមើល និងដកស្រង់បទពិសោធន៍របស់លោក    ម៉ៅ ធនិន ដែលផ្តួចផ្តើមធ្វើសមាជដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋខាងក្រៅតុលាការ ដោយទទួលបានផ្លែផ្កែ និងជោគជ័យនៅក្នុងការដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់នាពេលកន្លងមក។

បន្ថែមលើនេះសម្តេចរដ្ឋមន្រ្តីមហាផ្ទៃ ក៏បានរំលឹកអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលថា ការឆ្លុះកញ្ចក់មានន័យថា យើងស្តាប់មតិរបស់ប្រជាពលរដ្ឋ និងមន្រ្តីនៅជុំវិញខ្លួននឹងហើយជាកញ្ចក់ ដើម្បីយកមកងួតទឹកដុសក្អែរខ្លួនឯង៕

The post ក្រសួងមហាផ្ទៃកំពុងរៀបចំមេធាវីឲ្យរដ្ឋបាលខេត្ត  សម្រាប់ជួយពលរដ្ឋដែលអត់មានទឹកប្រាក់ជួលមេធាវី appeared first on .

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឲ្យលោកមេធាវី កង ឬទ្ធិគីរី កែតម្រូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញជាបន្ទាន់
លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២៤ ខែឧសភា នេះ បានចេញមកប្រតិកម្មទៅលោកមេធាវី កង ឬទ្ធិគីរី ដែលផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកពីករណីលោកទិញសៀវភៅ ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌពីក្រសួងយុត្តិធម៌ក្នុងតម្លៃ​ ១០០ដុល្លារ ក្នុង​ ១ក្បាល។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក គឹម សន្តិភាព មានប្រសាសន៍ថា៖ ការផ្សព្វផ្សាយរបស់លោកមេធាវីលើករណីទិញសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌពីក្រសួងយុត្តិធម៌ក្នុងតម្លៃ​ ១០០ដុល្លារក្នុង​ ១ក្បាលនោះ គឺជាការផ្សព្វផ្សាយបំភ្លៃមួលបង្កាច់មកលើក្រសួងយុត្តិធម៌ទាំងស្រុង ព្រោះក្រសួងយុត្តិធម៌ពុំដែលមានយន្តការណាមួយបោះពុម្ភសៀវភៅនេះដើម្បីលក់នោះទេ ។

លោកថា រឿងលោកទិញសៀវភៅពីបុគ្គលណាមួយនោះជារឿងរបស់លោក និងបុគ្គលនោះ មិនពាក់ព័ន្ធនឹងក្រសួងឡើយ។ ក្រសួងយុត្តិធម៌សូមបញ្ជាក់ជូនសាធារណជនជ្រាបថា៖ សៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌បានបោះពុម្ភផ្សាយតែម្តងគត់នាពេលកន្លងទៅ​ ក្នុងអំឡុងឆ្នាំ២០១៣  ដោយប្រើប្រាស់ថវិកាជំនួយរបស់ភាគីបារាំង និងថវិការបស់ជាតិ ហើយបានចែកផ្សាយទូទាំងប្រទេសដោយឥតគិតថ្លៃដល់អ្នកពាក់ព័ន្ធទាំងអស់ជាអាទិ៍ មន្ត្រីអនុវត្តច្បាប់ និងគ្រូបង្រៀនផងដែរ រួចរាល់អស់ហើយ ដោយពុំមានការចែកផ្សាយសៀវភៅនេះបន្តទៀតទេ ។

លោកបានបញ្ជាក់ថា ជំនួសអោយការចែកផ្សាយសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនេះ ក្រសួងយុត្តិធម៌ បានផ្សព្វផ្សាយក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនេះនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ដែលអាចអនុញ្ញាតអោយបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ទាញយកឯកសារផ្លូវការនេះមកប្រើប្រាស់ដោយគ្មានការគិតថ្លៃនោះឡើយ ។

ក្រសួងយុត្តិធម៌ សូមសម្តែងការសោកស្តាយចំពោះការផ្សព្វផ្សាយដោយគ្មានការទទួលខុសត្រូវក្នុងនាមលោកជាអ្នកដែលមានវិជ្ជាជីវៈច្បាប់មួយរូបដែរនោះ និងសូមលោកមេធាវី កង ឬទ្ធិគីរី កែតម្រូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញជាបន្ទាន់៕

The post អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឲ្យលោកមេធាវី កង ឬទ្ធិគីរី កែតម្រូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញជាបន្ទាន់ appeared first on .

លោក កើត រិទ្ធ ពីសាស្រ្តាចារ្យក្លាយជារដ្ឋមន្រ្តីវ័យក្មេងពេញដោយសមត្ថភាពផ្នែកច្បាប់
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វ័យក្មេង ដែលតែងតាំងកាលពីថ្ងៃទី៣០ ខែមីនា ២០២០កន្លងទៅ។ លោកត្រូវបានប្រជាជនចាត់ថា ជារដ្ឋមន្រ្តីវ័យក្មេងដែលពោរពេញទៅដោយសមត្ថភាពផ្នែកច្បាប់។

រូបភាពអិនធើណេត

គេហទំព័រឧកញ៉ាញូស៍សូមណែនាំលោកអ្នកមកស្គាល់ដំណើរជីវិត និងការសិក្សាមុនក្លាយជារដ្ឋមន្រ្តីវ័យក្មេងល្បីឈ្មោះមួយរូបនៅកម្ពុជា៖

លោក កើត រិទ្ធ កើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៧៩ ​ស្ថិតនៅភូមិព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់​ចាម។ លោកជានិស្សិតដែលតស៊ូ​ព្យាយាម​សិក្សា បើទោះបីជាជីវភាពគ្រួសារ​មិនធូរធាក្តី ក៏លោកនៅតែខិតខំជួយរបរគ្រួសារផង និង​ខំរៀនផង រហូតទទួលបានអាហាររូបករណ៍សិក្សា​ផ្នែក​ច្បាប់​នៅប្រទេសបារាំងនៅឆ្នាំ​១៩៩៩។

ក្នុងឆ្នាំ ២០០០ លោកទទួលបានបរិញ្ញាបត្រ​នីតិឯក​ជន​ពីសាកលវិទ្យាល័យ លីយ៉ុង២ ​ប្រទេសបារាំង។ ឆ្នាំ ២០០១ ទទួល​បានសញ្ញាបត្រ Maîtrise ផ្នែកច្បាប់ពី​សាកលវិទ្យាល័យលីយ៉ុង២ ជាមួយនឹងនិទ្ទេសល្អ​ណាស់។ ឆ្នាំ២០០២ ទទួលបានបរិញ្ញាបត្រ​ជាន់ខ្ពស់ផ្នែកច្បាប់ព្រហ្មទណ្ឌ និងវិទ្យាសាស្រ្ត​នៃបទឧក្រិដ្ឋ នៅសាកលវិទ្យាល័យ លីយ៉ុង៣ ​ប្រទេសបារាំង។

រូបភាពអិនធើណេត

នៅឆ្នាំបន្ទាប់លោកបានសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ។ លោក កើត រិទ្ធិ ធ្វើជាសាស្រ្តាចារ្យផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យា​សាស្រ្តសេដ្ឋកិច្ច ទាំងថ្នាក់ភាសាបារាំង និងភាសាខ្មែរ ចាប់តាំងពីឆ្នាំ ២០០២ រហូតដល់ឆ្នាំ ២០១៦ ដើម្បីចែករំលែកចំណេះដឹងដល់និស្សិតខ្មែរ និងមន្រ្តីរាជការ។

លោក កើត រឹទ្ធ ជាស្ថាបនិកក្នុងការបង្កើតនូវក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌមួយរូបក្នុងចំណោម​ថ្នាក់ដឹកនាំផ្សេងទៀតផងដែរនៃក្រសួងយុត្តិធម៌។ ជាមួយគ្នានោះលោក កើត រិទ្ធ ក៏ជាបុគ្គលដែលបានចុះផ្សព្វផ្សាយច្បាប់ទាក់ទងនឹងក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធី​ព្រហ្មទណ្ឌទៅដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីអនុវត្តន៍ច្បាប់ តាមបណ្តាខេត្តផងដែរ។

ក្នុងអាជីពផ្នែកច្បាប់ លោកជាសហនិពន្ធសៀវភៅ សេចក្តីផ្តើមនៃ​ច្បាប់កម្ពុជា បោះពុម្ពផ្សាយក្នុងឆ្នាំ ២០០៣ និង ២០០៥  ដែលជាសហនិពន្ធសៀវភៅ កំណត់​ពន្យល់លើសេចក្តីព្រាងក្រមព្រហ្មទណ្ឌទាក់ទងលើវិភាគទានលើការសិក្សាច្បាប់ព្រហ្មទណ្ឌ កម្ពុជា បោះពុម្ពឆ្នាំ ២០០៥។ និពន្ធអត្ថបទស្តីពីធាតុផ្សំនៃបទល្មើសរំលោភ និងការវិវត្តរបស់វា​នៅក្នុងច្បាប់ព្រហ្មទណ្ឌកម្ពុជា បោះពុម្ពឆ្នាំ ២០០៦ ក្នុងព្រឹត្តិបត្រនៃសាកលវិទ្យាល័យ​ភូមិន្ទនីតិ​សាស្ត្រ និងវិទ្យសាស្ត្រសេដ្ឋកិច្ច និងក៏ជាសហនិពន្ធសៀវភៅ នីតិកម្ពុជា បោះពុម្ពផ្សាយក្នុងឆ្នាំ ២០១៦។

រូបភាពទីស្តីការគណៈរដ្ឋមន្រ្តី

ភាពជោគជ័យក្នុងការសិក្សា និងអាជីពបណ្តាឲ្យកាន់នួទានីសំខាន់ៗរួមមាន៖ ឆ្នាំ២០០៣-២០០៥ មន្រ្តីរាជការស៊ីវិលក្រសួងអប់រំយុវជន និងកីឡា, ឆ្នាំ២០០៥-២០១២ មន្រ្តីរាជការស៊ីវិលក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ, ឆ្នាំ២០០៧-២០១៣ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឆ្នាំ២០០៨ ដល់បច្ចុបន្ន ជាសមាជិកគណៈ​កម្មការមូលបត្រកម្ពុជា, ឆ្នាំ២០១២ ដល់បច្ចុប្បន្ន ជាសមាជិក ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច​ជាតិ, ឆ្នាំ២០១៤ ដល់បច្ចុប្បន្ន ជាសមាជិកគណៈកម្មាធិការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិ​ធម៌, ឆ្នាំ២០១៣ ដល់ ២០១៨ ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឆ្នាំ២០១៨ ដល់ ២០២០ ជារដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងនៅថ្ងៃទី ៣០ ខែមីនា ២០២០ ជារដ្ឋមន្រ្តីក្រសួង​យុត្តិធម៌៕

The post លោក កើត រិទ្ធ ពីសាស្រ្តាចារ្យក្លាយជារដ្ឋមន្រ្តីវ័យក្មេងពេញដោយសមត្ថភាពផ្នែកច្បាប់ appeared first on .