មេបញ្ជាការ​កងស្វ័យ​ការ​ពារ​​​​ជើងគោកជប៉ុន

សម្ដេច ហ៊ុន សែន អនុញ្ញាតឱ្យមេបញ្ជាការ​កងស្វ័យ​ការ​ពារ​​​​ជើងគោកជប៉ុន ជួបសម្ដែ​ង​ការគួរសម និង​ពិភា​ក្សា​ការងារ
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកនាយឧត្តមសេនីយ៍ យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ (Yoshida Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

តាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្រេចតេជោបានឲ្យដឹងអំពីលទ្ធផលជំនួបថា លោកនាយ​ឧត្តម​​សេនីយ៍ យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ បានលើកឡើងប្រាប់សម្តេចតេជោ ហ៊ុន សែន ថា នឹងជំរុញពង្រីក ពង្រឹងកិច្ចសហ​ប្រតិបត្តិការ​ជាមួយកងទ័ពកម្ពុជា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយស្មើភាព មិនមានអ្នកដើរពីមុខ ឬ​​អ្នកដើរពីក្រោយ គឺដៃគូស្មើភាពគ្នា ដើម្បីបម្រើឱ្យការងារមនុស្សធម៌ផង និងរក្សាសុខសន្តិភាពផង។ ក្នុងន័យនេះ  លោក​នាយ​ឧត្តមសេនីយ៍ បានគោរពស្នើសុំការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ។

លោក យ៉ូស៊ីដា បានសម្ដែងនូវការគោរពជូនសម្ដេចតេជោដែលបានកសាងទ័ព ដឹកនាំទ័ព និងដឹកនាំកិច្ចចរចានាំមកជូន​កម្ពុ​​ជា​ នូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ លោក យ៉ូស៊ីដា បានបន្ថែមថា បើសិនគ្មានសម្ដេចតេជោ​ទេ គឺគ្មានទេសន្តិភាពឡើយ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានថ្លែងអំណរគុណចំពោះការវាយ​តម្លៃ​​រ​បស់លោក យ៉ូស៊ីដា ហើយបានជម្រាបជូនពីដំណើរការស្វែងរកសន្តិភាពរបស់កម្ពុជា ដែលជាប្រទេសបានរងការបែក​បាក់គ្នា​អស់​រយៈពេលជាច្រើនឆ្នាំកន្លងមក។

សម្ដេចតេជោ បានមានប្រសាសន៍ថា នៅពេលនោះ ពិតជាពិបាកណាស់ កម្ពុជាបានរងនូវការបាត់បង់ស្ទើរទាំងអស់។មួយ​ចំណែកទៀត កម្ពុជារងនូវការកាប់សម្លាប់អស់ជាង ៣លាននាក់។ ក្នុងនាមជាយុវជនមួយរូប សម្ដេច គ្មានជម្រើស​ផ្សេងទេ មានតែការកសាងទ័ព តស៊ូ ចចារ និងយកជីវិតទៅប្ដូរ ដើម្បីសន្តិភាព។ មានសន្តិភាព ទើបមានអ្វីៗទាំងអស់ គ្មានសន្តិភាព​ទេ គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ គ្មានទេសិទ្ធិមនុស្ស ព្រោះប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មិនជ្រកក្រោមសង្គ្រាមទេ ជាក់ស្ដែងដូចជា ស្ថានភាពនៅអ៊ុយក្រែន ជាឧទាហរណ៍ស្រាប់ ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានជួយដល់កម្ពុជា ក្នុងដំណើរការចរចា និងប្រតិបត្តិការស្វែងរកសន្តិភាព និងតែងតែជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យកងទ័ពទាំងពីរ សហការគ្នាក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើឱ្យសេចក្ដីសុខសន្តិភាព របស់ប្រជាជនទាំងពីរផង ទាំងក្នុងតំបន់ និងក្នុងពិភពលោកផងដែរ ៕

The post សម្ដេច ហ៊ុន សែន អនុញ្ញាតឱ្យមេបញ្ជាការ​កងស្វ័យ​ការ​ពារ​​​​ជើងគោកជប៉ុន ជួបសម្ដែ​ង​ការគួរសម និង​ពិភា​ក្សា​ការងារ appeared first on .