មេរោគកូរ៉ូណា

មន្រ្តីសុខាភិបាល ណែនាំ​ពីវិធី​បង្កា​​រ​​នៃ​ការឆ្លងមេរោគ COVID-19 និង​ជំងឺ​ផ្សេងទៀត
អ្នកនាំពាក្យក្រសួងសុខាភិបាលបានបង្ហាញពីរបៀបនៃការបង្ការចម្លងមេរោគកូរ៉ូណា( COVID19) បានរយៈខ្យល់  និងឆ្លងតាមដំណក់តូចៗ
ដូចជាការកណ្តាស់ ក្អកជាដើម។

នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសុខាភិបាល លោកវេជ្ជណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិ​បាល បានគូសបញ្ជាក់ថា ការឆ្លងមេរោគនេះត្រូវបាន​កំណត់សញ្ញាធំៗពីរ គឺការឆ្លងតាមខ្យល់ និងឆ្លងតាមដំណក់តូចៗ ដូចកាកណ្តាស់ ក្អក។

លោកបានបន្ដថា ជំងឺដែលឆ្លងតាមខ្យល់មានជំងឺ ឬមេរោគរបេង  មេរោគស្អូច កញ្ជ្រឹល អុតស្វាយជាដើម។ មេរោគឆ្លងតាមខ្យល់នេះ​ទោះបីជា​ពាក់​ម៉ាស់យ៉ាងណាក៏​មិនអាច​ការពារបានដែរ គឺវាអាចច្រោះចូលតាមប្រហោង​តាមម៉ាស់​ធំ​ជាង ប៉ុន្តែអាចការ​ពារបានទាល់តែពាក់ម៉ាស់របស់ពេទ្យឡទើបបានទប់ជាប់។

ចំពោះការឆ្លង​តាមដំណក់ទឹកតូចៗវិញ មានន័យថា នៅពេលដំណក់ទឹកតូចៗចេញ​ពីអ្នកជំងឺដល់កន្លែងណា មេរោគដល់ទីនោះ ជាក់ស្តែង រួមមានដូចជាជំងឺខាន់ស្លាក់ ជំងឺផ្តាសាយ និងវីរុស​កូរ៉ូណា(COVID-19) ជាដើម។

លោកបន្ថែមដូច្នេះថា “ពេលដំណក់ទឹកតូចៗដល់ទីណាមេរោគទៅដល់ទីនោះ ដំណក់ទឹកនឹងកើតមកពីការក្អក
កណ្តាស់។ បើតាមការសិក្សា ចំពោះកណ្តាស់
ក្អកនេះអាច​មាន​ចម្ងាយជិត១ម៉ែត្រ ហើយនៅពេលក្អកកន្លែងណា
ទឹកនឹងនៅទីនោះ។   អីចឹ្ចងបាន​គេឱ្យ​ពាក់ម៉ាស់ ដើម្បីចៀសវាងការឆ្លង
ដែលអ្នកជំងឺគួរតែពាក់ម៉ាស់
ដើម្បីទប់ស្កាត់នៅ​ពេល​កណ្តាស់ ហើយឆ្លងទៅគេ។”

សម្រាប់អ្នកមិនមានជំងឺ មិនចាំបាច់ពាក់ម៉ាស់ទេ ប៉ុន្តែឧស្សាហ៍លាង
ដៃ និងសាប៊ូ ព្រោះថាអ្នកជាឧស្សាហ៍ប៉ះពាល់
និងទីកន្លែងផ្សេងៗដែលជាហេតុនាំឱ្យ​មេរោគ​ឆាប់ឆ្លងនៅពេលយកដៃទៅញីប្រមុះ
មាត់ ឬភ្នែក។
ឯកឧត្ដមបានថ្លែងបញ្ជាក់ថា “អ្នកជា ឬមនុស្សដើម្បីទប់ស្កាត់ការឆ្លងជំងឺត្រូវកាត់បន្ថយការយកដៃ ប៉ះពាល់ផ្ទៃមុខ​ជាអតិប្បរមា
កាន់​តែល្អ ហើយយើងបង្ហាញថ្ងៃនេះមិនសម្រាប់ជំងឺកូរ៉ូណាទេ  ជំងឺផ្សេងទៀតក៏ទប់​ស្កាត់ការ​ឆ្លងដែរ។

លោក លី សូវ៉ាន់ បានពន្យល់ថា ដៃប្រៀបដូចជាវត្ថុមួយចំនួនដែល​អាច​ឆ្លងជំងឺ ឬអាចនិយាយថា ដៃបានប៉ះពាល់ទីកន្លែងច្រើន ហើយដែលជាហេតុនាំឱ្យមេរោគ​ឆាប់ឆ្លង។ ដៃយើងជាអ្នកចម្លង ហើយបណ្តាលឱ្យមានអាឡាក់ស៊ីកើតលើផ្ទៃមុខ ព្រោះថាដៃ​មានសារធាតុច្រើន។ ឯកឧត្ដមបានលើកឡើងទៀតថា ក្រសួងសុខា​ភិបាលមិនបានបង្ខំឱ្យ​មាន​ការពាក់​ម៉ាស់នោះទេ ប៉ុន្តែការពាក់ម៉ាស់គឺនៅពេលចាំបាច់ ដូចជានៅតំបន់មួយដែលមាន​មនុស្សច្រើន ឬសួរសុខទុក្ខអ្នកជំងឺ៕

The post មន្រ្តីសុខាភិបាល ណែនាំ​ពីវិធី​បង្កា​​រ​​នៃ​ការឆ្លងមេរោគ COVID-19 និង​ជំងឺ​ផ្សេងទៀត appeared first on .