ម៉ាកាវ

មហាសេដ្ឋីអចលនទ្រព្យម៉ាកាវម្នាក់ បង្ខំចិត្តលក់ផ្ទះ ៥ខ្នង នៅសិង្ហបុរី ក្នុងតម្លៃខាតដើម
​មហាសេដ្ឋីអចលនទ្រព្យម៉ាកាវ លោក Loi Keong Kuong និងគ្រួសារ បានសម្រេចដាក់លក់ផ្ទះចំនួន ៥ខ្នង នៅក្នុងតំបន់ Chinatown ប្រទេសសិង្ហបុរី ដោយខាតចន្លោះពី ៥% ទៅ ២០% ពីតម្លៃដើមដែលពួកគេបានទិញ កាលពីមួយទសវត្សមុន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន The Buiness Times បានរាយការណ៍ថា តម្លៃសរុបនៃផ្ទះដែលលោក Loi លក់ចេញនោះ ទទួលបានក្នុងចំនួនប្រហែល ៥០,៧លានដុល្លារសិង្ហបុរី (៣៩,៤លានដុល្លារ) ខណ:ផ្ទះទាំងនោះត្រូវបានទិញមកក្នុងតម្លៃសរុប ៥៨,៦លានដុល្លារសិង្ហបុរី។

យ៉ាងណាមិញ​ ជុំវិញការលក់នៅក្នុងតម្លៃនេះ មានន័យថាលោក Loi បានទទួលរងនូវការខាតបង់សរុប ១៣% ខណ:វានៅអាចមានការខាតបង់បន្ថែមទៀត ដែលបណ្តាលមកពីការជាប់ពន្ធប្រថាប់ត្រា និងការចំណាយលើការប្រាក់កម្ចីទិញផ្ទះ ផងដែរ។

ជម្រាបជូនផងដែរថា បើតាមក្រុមអ្នកស្រាវជ្រាវបានរាយការណ៍ថា ជុំវិញការប្រកាសលក់ផ្ទះទាំងខាតដើមបែបនេះ អាចប្រហែលជាគ្រួសាររបស់លោក Loi កំពុងព្យាយាមផ្លាស់ប្តូរទីតាំងផលប័ត្រអចលនទ្រព្យរបស់ខ្លួន ដោយងាកទៅផ្តោតលើការវិនិយោគនៅក្នុងទីក្រុងម៉ាកាវ និងទីផ្សារផ្សេង ជំនួសវិញ៕​

The post មហាសេដ្ឋីអចលនទ្រព្យម៉ាកាវម្នាក់ បង្ខំចិត្តលក់ផ្ទះ ៥ខ្នង នៅសិង្ហបុរី ក្នុងតម្លៃខាតដើម appeared first on .

មិនមែនចិន និងអាមេរិក តែប្រទេសតូច ២នេះ មានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុងឆ្នាំ២០២៣
យោងតាមការរបាយការណ៍ចេញផ្សាយដោយគេហទំព័រ Statista បានបង្ហាញថា ប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតលើពិភពលោក មិនមែនជាមហាអំណាចសេដ្ឋកិច្ចយក្សដូចជាអាមេរិក និងចិនឡើយ តែជាប្រទេស Guyana នៅទ្វីបអាមេរិកខាងត្បូង និងតំបន់សេដ្ឋកិច្ចពិសេសចិន ទីក្រុងម៉ាកាវ ទៅវិញទេ។

គិតត្រឹមការព្យាករណ៍ត្រឹមចុងឆ្នាំ២០២៣ សេដ្ឋកិច្ចនៃប្រទេស Guyana មានកំណើនរហូតដល់ ៣៨,៤% ស្របពេលទីក្រុងម៉ាកាវ មានកំណើនសេដ្ឋកិច្ចខ្ពស់ដាច់គេ រហូតដល់ ៧៤,៤%ឯណោះ។

កំណើនសេដ្ឋកិច្ចនៃប្រទេស Guyana គឺរុញច្រានដោយធនធានប្រេងដ៏សំបូរបែបនៅទីនោះ និងត្រូវបានគេប៉ាន់ស្មានថា ទិន្នផលប្រេងសរុបនៃប្រទេសតូចមួយនេះ គឺមានរហូតដល់ ១០ពាន់លានបារ៉ែលឯណោះ។

ចំណែកឯកត្តាដែលជំរុញកំណើនសេដ្ឋកិច្ចនៃតំបន់សេដ្ឋកិច្ចពិសេសរបស់ចិន ទីក្រុងម៉ាកាវវិញ គឺបានមកពីវិស័យទេសចរណ៍ វិស័យអលនទ្រព្យ និងកាស៊ីណូពាសពេញទីក្រុង សាកសមជាមួយរហស្សនាមជា ទីក្រុង Las Vegas នៅតំបន់អាស៊ី ស្របពេលរដ្ឋាភិបាលម៉ាកាវ ក៏ព្យាយាមរក្សាទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសធំៗ និងអូសទាញការវិនិយោគបាន​រាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕

The post មិនមែនចិន និងអាមេរិក តែប្រទេសតូច ២នេះ មានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុងឆ្នាំ២០២៣ appeared first on .

ដឹងមូលហេតុច្បាស់ ដែលម៉ាកាវ ត្រៀមហាមឃាត់ជើងហោះហើរបរទេស រយ:ពេល ២ សប្តាហ៍
ម៉ាកាវ បានប្រកាសដាក់បម្រាមរយ:ពេលពីរសប្តាហ៍ លើជើងហោះហើរដែលដឹកភ្ញៀវពីគ្រប់ប្រទេសទាំងអស់ លើកលែងតែចិន បន្ទាប់ពីរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន ៣ ករណី ដែលទាក់ទងជាមួយនឹងអ្នកដំណើរមកពីចក្រភពអង់គ្លេស និងហ្វីលីពីន។

ជាក់ស្តែងចំណាត់ការនេះ បានធ្វើឡើង នៅថ្ងៃតែមួយ នៅពេលដែលហុងកុង បានហាមឃាត់ជើងហោះហើរពីប្រទេសចំនួន ៨ និងបង្កើនវិធានការរក្សាគម្លាតសង្គម ដែលធ្វើឱ្យទីក្រុងដីកោះធំៗរបស់ចិនទាំង ២ នេះ ត្រូវបានកាត់ផ្តាច់ពីពិភពលោកទាំងមូល ។

យ៉ាងណាទាំងចិនដីគោក ហុងកុង និងម៉ាកាវ បានរក្សាវិធានការដ៏តឹងរ៉ឹងបំផុតមួយចំនួន ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ដូចជាការបិទព្រំដែន ការធ្វើចត្តាឡីស័កជាច្រើនសប្តាហ៍ ការបិទខ្ទប់តំបន់មានហានិភ័យ និងការធ្វើតេស្តរកមេរោគលក្ខណ:ទ្រង់ទ្រាយធំផងដែរ ។

មិនតែប៉ុណ្ណោះ ការិយាល័យសុខាភិបាលម៉ាកាវ បានប្រកាសកាលពីថ្ងៃពុធទី ៥ មករាថា ខ្លួននឹងហាមឃាត់ យន្តហោះស៊ីវិល មិនឱ្យដឹកអ្នកដំណើរមកពីកន្លែងនានា ដែលនៅខាងក្រៅប្រទេសចិន មកកាន់ទីក្រុងម៉ាកាវនោះឡើយ សម្រាប់រយ:ពេលពីរសប្តាហ៍ ដោយគិតចាប់ពីពាក់កណ្តាលអាធ្រាត្រថ្ងៃអាទិត្យទៅ ។

លើសពីនេះ ម៉ាកាវក៏នឹងហាមឃាត់មិនឱ្យអ្នកដែលមិនមានអាសយដ្ឋានច្បាស់លាស់ ចូលក្នុងទីក្រុងផងដែរ ខណ:អ្នកដែលត្រលប់មកពីខាងក្រៅប្រទេសចិន ត្រូវធ្វើចត្តាឡីស័កយ៉ាងហោចណាស់ ២១ ថ្ងៃ ដែលស្រដៀងទៅនឹងវិធានការរបស់ហុងកុងដែរ ។

គួរឲ្យដឹងថារដ្ឋដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមព័រទុយហ្គាល់ ហើយបានប្រែក្លាយជាមជ្ឃមណ្ឌលកាស៊ីណូដ៏ធំ របស់ចិនមួយនេះ បានរកឃើញករណីឆ្លងត្រឹមតែ ៧៩ ករណីប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលអ្នកជំងឺ ដែលគ្មានរោគសញ្ញា ហើយនៅមិនទាន់មានអ្នកស្លាប់នៅឡើយនោះទេ ៕

ប្រភព: CNA

The post ដឹងមូលហេតុច្បាស់ ដែលម៉ាកាវ ត្រៀមហាមឃាត់ជើងហោះហើរបរទេស រយ:ពេល ២ សប្តាហ៍ appeared first on .