ម៉ុងហ្គោលី

រដ្ឋាភិបាលម៉ុងហ្គោលី កំពុងពិភាក្សាជាមួយក្រុមហ៊ុនមហាសេដ្ឋី Elon Musk ក្នុងការបាញ់បង្ហោះផ្កាយរណបដំបូងបង្អស់
រដ្ឋាភិបាលប្រទេសម៉ុងហ្គោលី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភ:កន្លងទៅថា ខ្លួនកំពុងពិភាក្សាជាមួយក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ក្នុងការបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍ជាតិដំបូងបង្អស់របស់ប្រទេសខ្លួន ដែលជាការផ្លាស់ប្តូរចុងក្រោយមួយ ក្នុងការធ្វើឲ្យមានភាពប្រសើរឡើងនូវការតភ្ជាប់ និងអភិវឌ្ឍសេដ្ឋកិច្ចអវកាសក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក Uchral Nyam-Osor រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍប្រព័ន្ធឌីជីថល និងទំនាក់ទំនងរបស់ប្រទេសម៉ុងហ្គោលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ការបាញ់បង្ហោះផ្កាយរណបផ្ទាល់ខ្លួនរបស់យើង គឺជាពេលវេលាដ៏សំខាន់មួយ សម្រាប់ដំណើររបស់ម៉ុងហ្គោលី ដើម្បីឆ្ពោះទៅរកការក្លាយជាប្រទេសដែលអាចទៅបានកាន់ឆ្ងាយជាងមុន” ។

លោក Nyam-Osor បានបន្ថែមថា៖ “វាបង្ហាញពីការប្តេជ្ញាចិត្តរបស់ម៉ុងហ្គោលី ក្នុងការជំរុញឧស្សាហកម្មអវកាសក្នុងស្រុកដែលកំពុងរីកចម្រើន និងការស្វែងរកអនាគតឌីជីថលដែលជំរុញដោយការច្នៃប្រឌិតដ៏ទំនើប” ។

គួរឲ្យដឹងផងដែរថា ការពិភាក្សានេះបានធ្វើឡើងបន្ទាប់ពីប្រទេសម៉ុងហ្គោលី បានផ្តល់អាជ្ញាប័ណ្ណចំនួនពីរសម្រាប់ក្រុមហ៊ុន SpaceX ដើម្បីធ្វើប្រតិបត្តិការជាអ្នកផ្តល់សេវាអ៊ីនធឺណិត ដោយប្រើផ្កាយរណបក្នុងគន្លងទាបកាលពីឆ្នាំមុន ខណ:សេវានេះអាចផ្តល់ឲ្យអ្នកប្រើប្រាស់អ៊ីនធឺណេតរាប់លាននាក់ នៅក្នុងប្រទេសអាចទទួលបានការតភ្ជាប់អ៊ីនធឺណិលល្បឿនលឿន តាមរយៈប្រព័ន្ធ Starlink ។

ទន្ទឹមនឹងនេហ លោក Nyam-Osor បានសង្កត់ធ្ងន់ទៀតថា ការវិនិយោគរបស់ក្រុមហ៊ុន SpaceX នៅក្នុងប្រទេសម៉ុងហ្គោលី បង្ហាញពីទំនុកចិត្តដែលពួកគេមាន នៅក្នុងការផ្លាស់ប្តូរឌីជីថល និងកម្មវិធីអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃគោលនយោបាយស្តារឡើងវិញថ្មី និងចក្ខុវិស័យសម្រាប់ឆ្នាំ២០៥០ របស់ប្រទេសម៉ុងហ្គោលី៕

The post រដ្ឋាភិបាលម៉ុងហ្គោលី កំពុងពិភាក្សាជាមួយក្រុមហ៊ុនមហាសេដ្ឋី Elon Musk ក្នុងការបាញ់បង្ហោះផ្កាយរណបដំបូងបង្អស់ appeared first on .

រយៈពេល ១១ខែ កំពង់ផែនៅព្រំដែនរវាងចិន និងម៉ុងហ្គោលី ផ្ទុកអ្នកដំណើរជាង ១លាននាក់
Erenhot ដែលជាកំពង់ផែផ្លូវគោកដ៏ធំបំផុតមួយនៅព្រំដែនរវាងចិន និងម៉ុងហ្គោលី ត្រូវបានអ្នកដំណើរក្នុង និងក្រៅប្រទេសជិត ១,៣៣ លាននាក់ឆ្លងកាត់ ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៣ នេះ។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មាន China Daily ។

យោងតាមស្ថានីយត្រួតពិនិត្យព្រំដែនច្រកចេញចូលរបស់កំពង់ផែបានបង្ហាញថា នៅក្នុងអំឡុងពេល ១១ ខែដូចគ្នា យានយន្តប្រហែល ១៦៩ ០០០ គ្រឿងបានធ្វើដំណើរឆ្លងកាត់កំពង់ផែដីគោកនេះ។

ជាមួយគ្នា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងម៉ុងហ្គោលី ក៏មានការកើនឡើងជាលំដាប់់ផងដែរ។

តួយ៉ាង នៅក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានតម្លៃសរុប ១២,២ ពាន់លានដុល្លារ កើនឡើង ៣៤% បើធៀបនឹងឆ្នាំមុន ហើយវាបានកើនឡើង ៦២,៦% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០២៣ ដោយរក្សាបាននូវសន្ទុះកំណើនដ៏រឹងមាំ នេះបើយោងតាមទិន្នន័យផ្លូវការ៕

The post រយៈពេល ១១ខែ កំពង់ផែនៅព្រំដែនរវាងចិន និងម៉ុងហ្គោលី ផ្ទុកអ្នកដំណើរជាង ១លាននាក់ appeared first on .

នាយរដ្ឋមន្ត្រីម៉ុងហ្គោលី ជួបពិភាក្សាជាមួយមេធំ Telsa ជុំវិញការវិនិយោគដ៏ធំមួយ
នាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ុងហ្គោលី លោក L. Oyun-Erdene និងនាយកប្រតិបត្តិរបស់ក្រុម Tesla លោក Elon Musk បានជួបពិភាក្សាគ្នាអំពីការវិនិយោគដ៏មានសក្តានុពល និងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យរថយន្តអគ្គិសនី អំឡុងកិច្ចប្រជុំមួយតាមរយ:វីដេអូខល កាលពីថ្ងៃអង្គារ ទី ៦ ខែឧសភា ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

បើតាមសេចក្តីថ្លែងការណ៍មួយ បានអះអាងថា លោក Musk និងរដ្ឋាភិបាលម៉ុងហ្គោលី បាននិយាយគ្នាអំពីការបណ្តាក់ទុនដ៏ធំមួយទៅលើការស្រាវជ្រាវរួមគ្នា ជុំវិញការប្រើប្រាស់សារធាតុកម្រនៅក្នុងផែនដី រួមទាំងសារធាតុសំខាន់ៗ ដែលប្រើប្រាស់សម្រាប់ផលិតអាគុយរថយន្តអគ្គិសនី ផងដែរ ។

គួរឱ្យដឹងថា ម៉ុងហ្គោលី ត្រូវបានគេចាត់ទុកថាជាប្រទេសដែលសម្បូរទៅដោយធនធានជាច្រើន ហើយក្រុមហ៊ុនធំៗ សុទ្ធសឹងតែបានចាប់អារម្មណ៍ក្នុងការចូលមកបណ្តាក់ទុននៅក្នុងប្រទេសនេះ ជាពិសេសទៅលើសារធាតុរ៉ែ និងទង់ដែងដ៏កម្រ ដែលជាវត្ថុធាតុដើមដ៏សំខាន់ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី ។

ជម្រាបជូនផងដែរថា ថ្មីៗនេះ ម៉ុងហ្គោលី បានចាប់ផ្តើមដំណើរការផលិតកម្ម នៅក្នុងអណ្តូងរ៉ែ Oyu Tolgoi របស់ខ្លួន ដែលជាកន្លែងមួយសម្បូរទៅដោយរ៉ែទង់ដែង និងមាសដ៏ធំបំផុតមួយរបស់ពិភពលោក ខណ:រដ្ឋាភិបាលប្រទេសនេះ គ្រោងនឹងផលិតទង់ដែងច្រើនជាង ៥ សែនតោន ក្នុងមួយឆ្នាំ ៕

The post នាយរដ្ឋមន្ត្រីម៉ុងហ្គោលី ជួបពិភាក្សាជាមួយមេធំ Telsa ជុំវិញការវិនិយោគដ៏ធំមួយ appeared first on .