ម្ហូបអ្នកបាត់ដំបង

លោក សុខ លូ ស្នើសុំយ៉ាងទទូចឲ្យអ្នករកស៊ីក្នុងវិស័យម្ហូបអាហារ ត្រូវរក្សាអនាម័យខ្ពស់ និងមិនប៉ះពាល់ដល់សុខភាពភ្ញៀវទេសចរណ៍
អភិបាលខេត្តបាត់ដំបង ណែនាំឲ្យប្រជាពលរដ្ឋរកស៊ីក្នុងវិស័យម្ហូបអាហារ ត្រូវរក្សាឲ្យមានអនាម័យខ្ពស់ គ្មានជាតិគីមី និងមិនប៉ះពាល់ដល់សុខភាពភ្ញៀវទេសចរដែលបានមកកម្សាន្តតាមតំបន់ទេសចរណ៍ ឬរម្មណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង។ លោក សុខ លូ អភិបាលខេត្តបាត់ដំបង លើកឡើងបែបនេះ ក្នុងពេលដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសណ្តាប់ធ្នាប់សោភ័ណភាពក្រុងបាត់ដំបង នាថ្ងៃសុក្រ ទី០៤ ខែកុម្ភៈម្សិលមិញ។

រយៈពេល ០៤ថ្ងៃនៃបុណ្យចូលឆ្នាំចិន ដោយគិតចាប់ពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែកុម្ភៈនេះ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរ មកទស្សនាកម្សាន្ត តាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានា មានចំនួន   ២១៨,៤២០ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន   ២១៧,៩៥៩ នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤៦១ នាក់។

បើតាមលោក សុខ លូ ម្ហូបអាហារនៅខេត្តបាត់ដំបង ក៏ជាចំណុចមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ដូចនេះម្ហូបអាហារនានាត្រូវប្រាកដថាមានអនាម័យខ្ពស់ គ្មានជាតិគីមី និងមិនប៉ះពាល់ដល់សុខភាព។ លោកគូសបញ្ជាក់ថា ខេត្តបាត់ដំបងក៏ជាខេត្តមួយមានភាពល្បីល្បាញខាងផ្នែកម្ហូបអាហារ ក្នុងន័យនេះ ត្រូវតែរៀបចំម្ហូបអាហារដែលសុវត្ថិភាពដល់ភ្ញៀវទេសចរផងដែរ។

រដ្ឋាភិបាល​កម្ពុជា​ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១​បានសម្រេច​ដាក់​បេក្ខភាព​ទីក្រុង​បាត់ដំបង​ជា​សមាជិក​បណ្ដាញ​ទីក្រុង ដែល​មាន​ភាពច្នៃប្រឌិត​របស់​អង្គការ​យូណេស្កូ ជាភាសាអង់គ្លេសថា UNESCO Creative Cities Network ពោលគឺ ការទាក់ទង​នឹង​ការច្នៃប្រឌិត​លើ​ម្ហូបអាហារ។

លោក ​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​លើកឡើង​ថា ការជ្រើសរើស​នេះ​គឺ​ដោយសារ​ផ្អែក​តាម​ការវាយតម្លៃ​របស់​ក្រុមការងារ​ជំនាញ​ទីក្រុង​បាត់ដំបង​ថា ខេត្ត​បាត់ដំបង​សម្បូរ​ទៅ​ដោយ​ម្ហូបអាហារ​ជាច្រើន​ប្រភេទ និង​ច្រើន​ទម្រង់​ ដែល​ត្រូវ​បាន​រៀបចំ និង​កែច្នៃ ដើម្បី​ចែករំលែក និង​ផ្សព្វផ្សាយ​លើ​ឆាក​អន្តរជាតិ។

ដោយឡែក បញ្ហាការរៀបចំចំណតរថយន្ត និងម៉ូតូនៅជុំវិញផ្សារណាត់ ដែលបច្ចុប្បន្ននេះមានភាពអាណាធិបតេយ្យក្នុងការចតយានយន្តជុំវិញផ្សារយ៉ាងគ្មានសណ្ដាប់ធ្នាប់ ធ្វើឲ្យជុំវិញផ្សារមានភាពរញ៉េរញ៉ៃ ចង្អៀត ពិបាកក្នុងការធ្វើដំណើរលោក សុខ លូ ក៏បានស្នើជំរុញឲ្យអាជ្ញាធរ ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ដើម្បីដោះស្រាយបញ្ហានេះ។

លោកអភិបាលខេត្ត មានប្រសាសន៍ថា៖ “បើចង់ឲ្យមានការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងកាន់តែមានប្រសិទ្ធិភាព និងឆាប់រហ័ស ទាមទារឲ្យមានការចូលរួមទាំងអស់គ្នា ទាំងក្រុមការងារ និងប្រជាពលរដ្ឋ ធ្វើយ៉ាងណាគឺសហការគ្នាទៅវិញទៅមកទើបដំណើរការនៃការរៀបចំបានយ៉ាងរលូន “។

សូមរំលឹកផងដែរថា ទីក្រុងបាត់ដំបង និងទីក្រុងចំនួន២ទៀតរបស់ប្រទេសកម្ពុជា មានទីក្រុងព្រះសីហនុ  និងទីក្រុងសៀមរាប បានទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៣ ឆ្នាំ២០២២-២០២៤។ ពិធីទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះ បានធ្វើឡើងនៅខេត្តព្រះសីហនុ ក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២៕

The post លោក សុខ លូ ស្នើសុំយ៉ាងទទូចឲ្យអ្នករកស៊ីក្នុងវិស័យម្ហូបអាហារ ត្រូវរក្សាអនាម័យខ្ពស់ និងមិនប៉ះពាល់ដល់សុខភាពភ្ញៀវទេសចរណ៍ appeared first on .