យន្តហោះចម្បាំង

អាមេរិកយល់ព្រមលក់គ្រឿងបន្លាស់យន្តហោះចម្បាំង F-16 តម្លៃ ៨០លានដុល្លារទៅឲ្យកោះតៃវ៉ាន់
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ (DSCA) បាននិយាយកាលពីថ្ងៃទី៥ ខែមិថុនាថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័ត ចំពោះការលក់គ្រឿងបន្លាស់យន្តហោះចម្បាំង F-16 ទៅឲ្យកោះតៃវ៉ាន់ក្នុងតម្លៃប៉ាន់ស្មានប្រមាណ ៨០លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ទីភ្នាក់ងារ DSCA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចលក់គ្រឿងបន្លាស់ទៅឲ្យតៃវ៉ាន់ គឺនឹងអាចជួយកែលម្អសន្តិសុខ ជួយរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា និងវឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់ជាដើម។

តបទៅនឹងការសម្រេចចិត្តនេះ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហរដ្ឋអាមេរិក ដោយលើកឡើងថា វានឹងអាចជួយជំរុញតម្រូវការប្រយុទ្ធ និងការពារកងទ័ពអាកាសរបស់ខ្លួន។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងសភានៅថ្ងៃទី៦ មិថុនា រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់លោក Wellington Koo បានលើកឡើងថា តៃវ៉ាន់ត្រូវតែបង្កើនសមត្ថភាពការពាររបស់ខ្លួន ដើម្បីជាផ្នែកមួយក្នុងការទប់ទល់ប្រកបដោយប្រសិទ្ធភាព ក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក។

ជម្រាបដែរថា ប្រទេសចិនតែងតែងទាមទារម្តងហើយម្តងទៀតដល់សហរដ្ឋអាមេរិក ឲ្យបញ្ឈប់រាល់ការលក់សព្វាវុធទៅកាន់កោះតៃវ៉ាន់ ដ្បិតចិនតែងតែអះអាងថាជាទឹកដីរបស់ខ្លួន ខណៈក្រុងតៃប៉ិឯណោះវិញជំទាស់ដាច់អហឹង្ការ ប្រកាន់ជំហរចង់បានឯករាជ្យភាពពេញលេញដូចគេដូចឯងលើឆាកអន្តរជាតិ៕

The post អាមេរិកយល់ព្រមលក់គ្រឿងបន្លាស់យន្តហោះចម្បាំង F-16 តម្លៃ ៨០លានដុល្លារទៅឲ្យកោះតៃវ៉ាន់ appeared first on .

អាមេរិកកំពុងពិចារណាសំណើទិញយន្តហោះចម្បាំងពីអ៊ីស្រាអែល ក្នុងតម្លៃ ១៨ពាន់លានដុល្លារ
រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងពិចារណាទៅលើការលក់យន្តហោះចម្បាំងម៉ូឌែល F-15 ចំនួន ៥០គ្រឿងក្នុងកញ្ចប់តម្លៃផ្ទេរប្រមាណ ១៨ពាន់លានដុល្លារទៅឲ្យប្រទេសអ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ Reuters ។

ប្រភពមួយបាននិយាយថា សំណើរបស់អ៊ីស្រាអែលចំពោះការទិញយន្ដហោះចម្បាំងម៉ូឌែល F-15 ដែលផលិតដោយស្នាដៃក្រុមហ៊ុន Boeing Co ចំនួន ២៥គ្រឿងត្រូវបានស្ថិតនៅក្រោមការពិចារណា ចាប់តាំងពីសហរដ្ឋអាមេរិកទទួលបានសំណើជាផ្លូវការកាលពីខែមករា ឆ្នាំ២០២៣ មកម្លេះពោលមុនមានសង្រ្គាមនៅហ្កាហ្សាផ្ទុះឡើងទៅទៀត ខណៈដែលបច្ចុបន្នផែនការទិញយកយន្ដហោះចម្បាំង F-15 ក៏ត្រូវបានបង្កើនសរុបដល់ទៅចំនួន ៥០គ្រឿងទៅហើយ។

គួរជម្រាបថា អ៊ីស្រាអែលកំពុងតែខិតខំបង្កើនកងយន្តហោះចម្បាំងដ៏សម្បើមរបស់ខ្លួន ដោយមិនមែនត្រឹមតែទុកប្រយុទ្ធការពារជាមួយក្រុមហាម៉ាសប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទប់ស្កាត់នឹងការគំរាមកំហែងឯទៀត ពីក្រុមប្រដាប់អាវុធហេសបូឡា ក៏ដូចជាប្រទេសអ៊ីរ៉ង់ដែលជាសត្រូវដ៏ធំបំផុតរបស់ខ្លួន៕

The post អាមេរិកកំពុងពិចារណាសំណើទិញយន្តហោះចម្បាំងពីអ៊ីស្រាអែល ក្នុងតម្លៃ ១៨ពាន់លានដុល្លារ appeared first on .

ជប៉ុន អង់គ្លេស និងអ៊ីតាលីចាប់ដៃគ្នាបង្កើតអង្គការរួមមួយ
ប្រទេសជប៉ុន អង់គ្លេស និងអ៊ីតាលី នឹងចុះហត្ថលេខាលើសន្ធិសញ្ញានៅទីក្រុងតូក្យូនាសប្តាហ៍ក្រោយ ដើម្បីបង្កើតអង្គការ និងក្រុមឧស្សាហកម្មរួមគ្នាមួយ សម្រាប់ការអភិវឌ្ឍន៍យន្តហោះចម្បាំងឲ្យមានបច្ចេកវិទ្យាកាន់តែខ្ពស់។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Reuters ។

ស្ថាប័នអន្តររដ្ឋាភិបាល នឹងត្រួតពិនិត្យលើការបណ្តាក់ទុនរបស់ក្រុមឧស្សាហកម្ម ដែលដឹកនាំដោយ BAE Systems Plc របស់ចក្រភពអង់គ្លេស ក្រុមហ៊ុន Mitsubishi Heavy Industries របស់ប្រទេសជប៉ុន និងក្រុមហ៊ុន Leonardo របស់អ៊ីតាលី។ ដោយក្រុមហ៊ុនទាំងនេះ នឹងបែងចែកការងារតាមផ្នែកផ្សេងៗគ្នា ចំពោះកម្មវិធីអភិវឌ្ឍបច្ចេកវិទ្យានៃយន្តហោះចម្បាំងបំបាំងកាយ (GCAP) លើការអភិវឌ្ឍន៍ផ្នែកម៉ាស៊ីន និងប្រព័ន្ធបញ្ជាយន្តហោះជាដើម។

ដោយឡែក កាលពីខែកញ្ញាប្រភពពី Reuters បានបង្ហាញថា ប្រទេសទាំងបីគ្រោងនឹងជ្រើសយកចក្រភពអង់គ្លេស ធ្វើជាទីស្នាក់ការកណ្តាលរបស់ GCAP ។ ម្យ៉ាងវិញទៀត GCAP ក៏អាចស្វាគមន៍ប្រទេសផ្សេងទៀតដែលជាដៃគូក្មេងខ្ចី ជាមួយអារ៉ាប៊ីសាអូឌីតក្នុងចំណោមគូប្រជែង ព្រោះវាអាចនឹងនាំមកនូវប្រាក់ចំណេញ និងទីផ្សារផងដែរ។

ជាមួយគ្នានោះ ក្រុមហ៊ុនផ្សេងៗទៀតដែលចូលរួមក្នុងគម្រោងនេះ ក៏រួមមានក្រុមហ៊ុនផលិតកាំជ្រួចអឺរ៉ុប MBDA ក្រុមហ៊ុនផលិតយន្តហោះជប៉ុន Mitsubishi Electric Corp ក្រុមហ៊ុនផលិតម៉ាស៊ីន Rolls-Royce Plc ក្រុមហ៊ុន IHI និងក្រុមហ៊ុន Avio Aero៕

The post ជប៉ុន អង់គ្លេស និងអ៊ីតាលីចាប់ដៃគ្នាបង្កើតអង្គការរួមមួយ  appeared first on .