រដ្ឋបាលក្រុងអរិយក្សត្រ

ជំទាវឧកញ៉ា សាយ សោភា ឧបត្ថម្ភបង្គោលនិងអំពូលសូឡា ១០០ឈុត ដល់សាលាក្រុងអរិយក្សត្រ
លោក​ជំទាវឧកញ៉ា សាយ សោភា អគ្គនាយិកាសាលាអន្តរជាតិវើលដ៍កម្ពុជា (World International School Cambodia) និង​ស្វាមី​ គឺ​លោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរងកងពលតូចលេខ៧០ ​​​​បាន​ឧបត្ថម្ភ​បង្គោល​និងអំពូល​សូឡា ចំនួន​ ១០០ឈុត ដល់​សាលាក្រុងអរិយក្សត្រ។ នេះ​បើ​តាម​ការ​បង្ហាញ​ឱ្យ​​ដឹង​ពី​រដ្ឋបាល​ក្រុង​អរិយក្សត្រ នៅ​ថ្ងៃពុធ​ ទី២៨ ខែមិថុនា ឆ្នាំ២០២៣​នេះ។

ការ​ចូល​រួម​​ឧបត្ថម្ភ​​បង្គោល និង​អំពូល​សូឡា​ខាង​លើ​ របស់​លោក​ជំទាវឧកញ៉ា សាយ សោភា និង​ស្វាមី​នេះ​ ពិត​ជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​រដ្ឋបាល​ក្រុង​អរិយក្សត្រ ​​​​ដើម្បី​យក​ទៅ​ចាត់ចែង និង​ប្រើប្រាស់​តាម​តម្រូវ​ការ​​ផ្សេងៗ។ ជាពិសេស រដ្ឋបាលក្រុង​ដែល​ទើប​នឹង​បង្កើត​ថ្មី​ ​នៃ​ខេត្ត​កណ្តាល មួយ​នេះ ​ក៏​កំពុង​​មាន​តម្រូវ​ការ​ជា​ចាំ​បាច់ ក្នុង​ការ​បំពាក់​អំពូល​ភ្លើង​សូឡា នៅ​តាម​ដង​ផ្លូវ​សាធារណៈ​​មួយ​ចំនួន ដើម្បី​​​ឱ្យ​ប្រជាពលរដ្ឋ​ មាន​ភាព​ងាយ​ស្រួល​ធ្វើ​ដំណើរ​ពេល​យប់​ព្រលប់។

​រដ្ឋបាលក្រុងអរិយក្សត្រ បាន​​​ប្រកាស​បង្កើត និង​ដាក់​ឱ្យ​ដំណើរការ​ជាផ្លូវ​ការ​នូវ​​រដ្ឋបាលក្រុង​ថ្មី​នេះ ​កាលពី​រសៀល​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ​ ក្រោម​អធិបតីភាព​លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល​ខេត្ត​កណ្តាល ​​រួម​ទាំង​ពិធី​ប្រកាស​តែងតាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​ជាន់​ថ្នាក់​នៃ​រដ្ឋបាលក្រុង​អរិយក្សត្រ​ផង​ដែរ។

គួរ​បញ្ជាក់​ថា លោកជំទាវ សាយ សោភា ក្រៅពីមានតួនាទីជាអគ្គនាយិកា សាលាអន្តរជាតិវើលដ៏ កម្ពុជា លោក​ជំទាវ ក៏ជាសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធសេវាអប់រំនៅកម្ពុជាផងដែរ។ លោក​ជំទាវ​ ត្រូវ​បាន​ព្រះមហាក្សត្រ ​​ចេញ​ព្រះរាជក្រឹត្យ ​​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា «ឧកញ៉ា» ​​កាលពី​ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២៕

The post ជំទាវឧកញ៉ា សាយ សោភា ឧបត្ថម្ភបង្គោលនិងអំពូលសូឡា ១០០ឈុត ដល់សាលាក្រុងអរិយក្សត្រ appeared first on .