រដ្ឋមន្ត្រីការបរទេសជប៉ុន

រដ្ឋមន្ត្រីការបរទេសជប៉ុន ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលដ៏ខ្លីខាងមុខ មានប្រវត្តិជោគជាំលើឆាកនយោបាយ
បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសដ៏លេចធ្លោរបស់ជប៉ុន លោកស្រី ខាមីខាវ៉ា យ៉ូកុ នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេលពីរថ្ងៃ ពោលពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ខណៈក្នុងវ័យ ៧១ឆ្នាំនេះលោកស្រីគឺជាអ្នកនយោបាយជើងចាស់ ធ្លាប់កាន់តួនាទីកំពូលៗក្នុងរដ្ឋបាលរបស់នាយករដ្ឋមន្ត្រីដល់ទៅបីនាក់ឯណោះ។

កើតនៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩៥៣ ក្នុងទីក្រុង Shizuoka នៃប្រទេសជប៉ុន លោកស្រី ខាមីខាវ៉ា យ៉ូកុ បានរៀនចប់នៅសាកលវិទ្យាល័យនៅខែមីនា ឆ្នាំ១៩៧៧ ។ ក្រោយពីបញ្ចប់ការសិក្សា នាខែមេសា លោកស្រីបានបម្រើការងារជាអ្នកស្រាវជ្រាវ នៅវិទ្យាស្ថានស្រាវជ្រាវ Mitsubishi ហើយរហូតមកដល់់ឆ្នាំ១៩៨៨ លោកស្រីបានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈ ពីសាលារដ្ឋាភិបាល John F. Kennedy នៃសាកលវិទ្យាល័យ Harvard University ហើយអំឡុងពេលនោះដែរ លោកស្រីក៏បានធ្វើការជាសហការី នៅក្រោមសមាជិកព្រឹទ្ធសភាអាមេរិក Max Baucus​ ទៀតផង។

គួរឲ្យដឹងដែរថា អ្នកនយោបាយស្ត្រីដ៏លេចធ្លោរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) រូបនេះ បច្ចុប្បន្នកំពុងកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងការបរទេស ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ មក។ មួយវិញទៀត លោកស្រីក៏ធ្លាប់បានបម្រើការជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពីខែកញ្ញា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២១ និងក៏ធ្លាប់បានបម្រើការជារដ្ឋមន្ត្រីក្រសួងសមភាពយែនឌ័រ និងសង្គមកិច្ច ក្នុងខុទ្ទកាល័យរបស់អតីតនាយករដ្ឋមន្ត្រី Shinzo និង Yasuo Fukuda ហើយចាប់តាំងពីខែធ្នូ ឆ្នាំ២០១២ មកលោកស្រីក៏ជាសមាជិកមួយរូប នៃសភាតំណាងរាស្ត្រផងដែរ។

សូមជម្រាបថា នៅអំឡុងដំណើរទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន ខាមីខាវ៉ា យ៉ូកុ នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងមានជំនួបទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ទៀតផង៕

The post រដ្ឋមន្ត្រីការបរទេសជប៉ុន ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលដ៏ខ្លីខាងមុខ មានប្រវត្តិជោគជាំលើឆាកនយោបាយ appeared first on .

រដ្ឋមន្ត្រីការបរទេសជប៉ុន គ្រោងមកបំពេញទស្សនកិច្ចក្នុងប្រទេសមួយចំនួន នៅអាស៊ាន
រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa គ្រោងនឹងមកធ្វើទស្សនកិច្ចនៅប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាន ដូចជាព្រុយណេ វៀតណាម ឡាវ និងថៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែតុលា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

ក្នុងដំណើរទស្សនកិច្ចដែលគ្រោងទុកនេះ លោកស្រី Kamikawa នឹងជួបប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលនៃប្រទេសនីមួយៗ ដូចជា រដ្ឋមន្ត្រីក្រសួងការបរទេសព្រុយណេ លោក Erywan bin Yusof រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Saleumxay Kommasith រួមទាំងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Parnpree Bahiddha-nukara។

ដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ាននេះផងដែរ លោកស្រី Kamikawa នឹងបញ្ជាក់ថាជប៉ុន នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនីមួយៗ ដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្លាប់អន្តរជាតិដោយសេរី និងបើកចំហរ ដោយផ្នែកទៅលើនីតិរដ្ឋ ធ្វើឱ្យទំនាក់ទំនងទ្វេភាគី កាន់តែមានភាពស៊ីជម្រៅ លើវិស័យធំទូលាយ ដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ក្នុងតំបន់ និងអន្តរជាតិ៕

The post រដ្ឋមន្ត្រីការបរទេសជប៉ុន គ្រោងមកបំពេញទស្សនកិច្ចក្នុងប្រទេសមួយចំនួន នៅអាស៊ាន appeared first on .