រដ្ឋមន្ត្រីការបរទេសអាមេរិក

រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken គ្រោងនឹងធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍ នៅក្នុងសប្តាហ៍នេះ ដើម្បីពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅបន្ថែមជាមួយសម្ព័ន្ធមិត្តយុទ្ធសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោន ខណ:សហរដ្ឋអាមេរិកព្យាយាមពង្រឹងជំហររបស់ខ្លួនក្នុងតំបន់ទប់ទល់ទៅនឹងឥទ្ធិពលរបស់ចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បើតាមលោក Daniel Kritenbrink មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបាន និយាយថា ក្នុងដំណើររយៈពេល ១០ថ្ងៃ លោក Blinken នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ឡាវ ជប៉ុន ហ្វីលីពីន សិង្ហបុរី និងម៉ុងហ្គោលី ដើម្បីនាំសារបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់។

ទន្ទឹមនឹងនេះ លោក Daniel បានលើកឡើងថា៖”យើងកំពុងធ្វើឲ្យទំនាក់ទំនងទ្វេភាគីរបស់យើងកាន់តែស៊ីជម្រៅ។ យើងកំពុងពង្រីកទំនាក់ទំនងសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ដែលឈានដល់កម្រិតខ្ពស់មិនធ្លាប់មានពីមុនមក ហើយយើងនឹងបង្កើនភាពជាដៃគូដើម្បីពង្រឹងទំនាក់ទំនងរវាងគ្នាទៅវិញទៅមក” ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សហរដ្ឋអាមេរិកបានបង្កើនទំនាក់ទំនងយ៉ាងខ្លាំង ជាមួយបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសដែលជាប់គាំងក្នុងជម្លោះទឹកដី ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង។

ជម្រាបជូនផងដែរថា ចំពោះដំណើរទស្សនកិច្ចរបស់លោក Blinken នេះ ក៏នឹងរួមបញ្ចូលទាំងការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ថ្នាក់រដ្ឋមន្ត្រី នៅប្រទេសឡាវ ដែលជាកន្លែងលោកនឹងត្រូវជួបពិភាក្សាជាមួយភាគីចិន លោក Wang Yi នៅខាងក្រៅកិច្ចប្រជុំនេះផងដែរ៕

The post រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត appeared first on .

ប្រមុខការទូតអាមេរិក កំពុងស្ថិតក្នុងប្រទេសអ៊ីស្រាអែល ដើម្បីជំរុញឲ្យមានបទឈប់បាញ់ ក្នុងតំបន់ហ្កាហ្សា
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃពុធ ទី៧ ខែកុម្ភ:នេះ កំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងដំណើរទស្សនកិច្ចចុងក្រោយមួយ ដែលរំពឹងទុកថាជាកន្លែងដែលថ្នាក់ដឹកនាំរូបនេះ កំពុងព្យាយាមជំរុញឲ្យមានកិច្ចព្រមព្រៀងស្តីពីបទឈប់ចាញ់ថ្មីមួយ ខណៈពេលដែលសង្រ្គាមជាមួយក្រុមហាម៉ាស បានឈានចូលដល់ខែទីប្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

ប្រមុខការទូតអាមេរិករូបនេះ ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងជួបជាមួយមន្ត្រីសំខាន់ៗរបស់អ៊ីស្រាអែល ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចដើម្បីស្វែងរកដំណោះស្រាយក្នុងវិបត្តិនៅមជ្ឈិមបូព៌ា បន្ទាប់ពីលោកបានទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និងកាតា ផងដែរ។

នៅមុននេះ សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា បានជួយបង្កើតសំណើបទឈប់បាញ់គ្នាដែលកំពុងស្ថិតនៅក្នុងការពិចារណានាពេលបច្ចុប្បន្ន។ បទឈប់បាញ់គ្នានេះរួមមានទាំងការផ្អាកការប្រយុទ្ធគ្នារយ:ពេលជាច្រើនសប្តាហ៍ និងការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស ចាប់ឃុំឃាំងនៅក្នុងតំបន់ហ្កាហ្សាផងដែរ។

យ៉ាងណាមិញ នៅក្នុងកិច្ចប្រជុំសម្រាប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាចុងក្រោយនេះ លោក Blinken ត្រូវបានគេរំពឹងថានឹងផ្តោតលើការជំរុញអ៊ីស្រាអែលបន្ថែមទៀត ដើម្បីឆ្ពោះទៅរកការផ្អាកការប្រយុទ្ធ ដូចដែលរដ្ឋបាលប្រធានាធិបតី ចូ បៃដិន ហៅវាថាជាចំណុចសំខាន់នៃគោលបំណងដែលសហរដ្ឋអាមេរិកកំពុងជំរុញ ឲ្យមានបទឈប់បាញ់ទាំងរយៈពេលខ្លី និងរយ:ពេលយូរជាងនេះ។

លើសពីនេះទៅទៀត លោក Blinken បាននិយាយថា ៖ ” វានៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ប៉ុន្តែយើងបន្តជឿជាក់ថាកិច្ចព្រមព្រៀងបទឈប់បាញ់មួយអាចធ្វើទៅបាន ហើយវាពិតជាសំខាន់ខ្លាំងណាស់។ យើងនឹងបន្តធ្វើការដោយឥតឈប់ឈរដើម្បីសម្រេចវាឲ្យបាន”៕

The post ប្រមុខការទូតអាមេរិក កំពុងស្ថិតក្នុងប្រទេសអ៊ីស្រាអែល ដើម្បីជំរុញឲ្យមានបទឈប់បាញ់ ក្នុងតំបន់ហ្កាហ្សា appeared first on .