រដ្ឋមន្ត្រីការពារជាតិ

គណបក្សកុម្ម៉ុយនីស្តចិន បណ្ដេញអតីតរដ្ឋមន្ត្រីការពារជាតិ ២រូប ជុំវិញករណីពុករលួយ
កាលពីថ្ងៃទី២៧ ខែមិថុនា គណបក្សកុម្ម៉ុយនីស្តចិន បានបណ្ដេញសមាជិកបក្ស២រូប ជាអតីតរដ្ឋមន្ត្រីការពារជាតិ គឺលោក Li Shangfu និងលោក Wei Fenghe បន្ទាប់ពីរកឃើញថា ពួកគេបានប្រព្រឹត្តខុសពីច្បាប់បក្ស និងមានជាប់ពាក់ព័ន្ធអំពើពុករលួយ។

លោក Li Shangfu

យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua បានឲ្យដឹងថា លោក Li ត្រូវបានសង្ស័យថា ទទួលបានសំណូកជាសាច់ប្រាក់ជាច្រើន និងមិនបានបំពេញភារកិច្ចរបស់ខ្លួន នៅក្នុងឆាកនយោបាយ ពោលគឺសំងំកើបផលប្រយោជន៍ផ្ទាល់ខ្លួនមួយមុខគត់។

ចំណែកឯលោក Wei វិញ គឺត្រូវបានស៊ើបអង្កេតកាលពីខែកញ្ញាឆ្នាំទៅ និងបានរកឃើញថា រូបលោកទទួលបានសំណូកជាលុយសុទ្ធ និងវត្ថុមានតម្លៃច្រើនទៀត ជាថ្នូរនឹងការផ្ដល់ផលប្រយោជន៍ផ្សេងៗ ទៅកាន់បុគ្គលមួយចំនួន។

លោក Wei Fenghe

ការសម្រេចចិត្តដកលោក Li និង Wei ចេញពីសមាជិកភាពបក្ស ត្រូវបានអនុម័តដោយការិយាល័យនយោបាយ ដែលមានសមាជិកប្រាំពីររូប កាន់អំណាចកំពូលនៃបក្សកុម្មុយនិស្ត ខណៈការិយាល័យនយោបាយ ក៏បានផ្ទេរសំណុំរឿងរបស់ពួកគេទាំងពីរ ទៅកាន់រដ្ឋអាជ្ញាយោធាផងដែរ។

ការសម្រេចចិត្តនេះ នឹងត្រូវបានបញ្ជាក់នៅពេលបើកកិច្ចប្រជុំពេញអង្គលើកទីបី របស់គណបក្សដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ រហូតដល់ថ្ងៃទី១៨ ខែកក្កដា នៅពេលដែលការដកចេញពីគណៈកម្មាធិការកណ្តាល នឹងត្រូវបានប្រកាសជាផ្លូវការ ស្របពេលអតីតរដ្ឋមន្ត្រីការបរទេស Qin Gang ត្រូវបានបណ្តេញចេញពីតំណែង នៅតែជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមដដែល៕

The post គណបក្សកុម្ម៉ុយនីស្តចិន បណ្ដេញអតីតរដ្ឋមន្ត្រីការពារជាតិ ២រូប ជុំវិញករណីពុករលួយ appeared first on .

រដ្ឋមន្ត្រីការពារជាតិអាមេរិក មកបំពេញទស្សនកិច្ចនៅកម្ពុជា មានប្រវត្តិស្នាដៃមិនធម្មតា
នាថ្ងៃទី០៤ ខែមិថុនា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេលមួយថ្ងៃ ដោយបានធ្វើដំណើរមកដល់ទឹកដីកម្ពុជា វេលាម៉ោង ៩ព្រឹកនេះ។

សម្រាប់អត្ថបទមួយនេះ ឧកញ៉ាញ៉ូវស៍ សូមគាស់កកាយពីប្រវត្តិស្នាដៃដ៏អស្ចារ្យ របស់រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះត្រួសៗ មកចែកជូនដូចតទៅ៖

យោងតាមការចុះផ្សាយពីគេហទំព័រអន្តរជាតិធំៗ បានបង្ហាញថា លោក Lloyd គឺជាឧត្តមសេនីយផ្កាយបួន ដែលបានចូលនិវត្តន៍ពីជួរកងទ័ពកាលពីឆ្នាំ២០១៦ និងត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិអាមេរិកទី២៨ កាលពីខែមករា ឆ្នាំ២០២១។

អំឡុងពេលបំពេញភារកិច្ចក្នុងជួរកងទ័ព ឧត្តមសេនីយផ្កាយបួនរូបនេះ ធ្លាប់បម្រើការជាមេបញ្ជាការទី១២ នៃទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក និងធ្លាប់ជានាយរងសេនាធិការកងទ័ពអាមេរិកផងដែរ។

បន្ថែមពីនោះ លោកក៏ធ្លាប់ជាមេបញ្ជាការកងទ័ពអាមេរិក-អ៊ីរ៉ាក់ និងជាជនជាតិអាមេរិក កាត់អាហ្វ្រិកដំបូងបំផុត ដែលបានកាន់តំណែងកំពូលៗនៅក្នុងជួរកងទ័ពអាមេរិកថែមទៀត។

ក្រោយសាងស្នាដៃជាច្រើននៅក្នុងជួរកងទ័ពអាមេរិក ឧត្តមសេនីយផ្កាយបួនរូបនេះ ក៏បានទទួលមេដាយផ្កាយប្រាក់ ដែលជាពានរង្វាន់ខ្ពស់បំផុតទី៣ ប្រចាំសហរដ្ឋអាមេរិក ចំពោះភាពក្លាហានរបស់លោក អំឡុងពេលអាមេរិកបើកការវាយប្រហារលើប្រទេសអ៊ីរ៉ាក់ ក៏ដូចជាទទួលបានមេដាយកិត្តិយសក្នុងការការពារជាតិ ចំនួន ៥ផងដែរ។

សូមជម្រាបបន្តិចថា ក្រោយចូលនិវត្តន៍កាលពីឆ្នាំ២០១៦ លោកក៏បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយចំនួន ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាល មុនត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិអាមេរិក កាលពីឆ្នាំ២០២១ កន្លងទៅ៕

The post រដ្ឋមន្ត្រីការពារជាតិអាមេរិក មកបំពេញទស្សនកិច្ចនៅកម្ពុជា មានប្រវត្តិស្នាដៃមិនធម្មតា appeared first on .

រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ រុស្ស៊ីប្រាកដជាយកឈ្នះអ៊ុយក្រែនបានងាយ បើគ្មានការលូកដៃពីអាមេរិក
កាលពីថ្ងៃទី៣១ ខែតុលា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា រុស្ស៊ីច្បាស់ជាអាចយកឈ្នះសង្គ្រាមនៅអ៊ុយក្រែន បើសិនជាអាមេរិកបញ្ឈប់ការគាំទ្ររបស់ខ្លួន ចំពោះរដ្ឋាភិបាលក្រុងគៀវ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

“ខ្ញុំអាចធានាបានថា បើសិនជាគ្មានការគាំទ្រពីពួកយើង នោះ ពូទីន នឹងទទួលបានជោគជ័យសម្រាប់សង្គ្រាមមួយនេះ។ បើសិនជាពួកយើងដកថយពេលនេះ ពូទីននឹងកាន់តែបង្ហាញអានុភាពកាន់តែខ្លាំង និងកាន់តែមានមហិច្ឆតាធំជាងមុនទៀត”។ នេះបើតាមសម្ដីរបស់លោក Austin បាននិយាយ។

ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិរូបនេះ គឺដើម្បីបង្ហាញការគាំទ្រ ចំពោះសំណើរបស់​ប្រធានាធិបតីអាមេរិក ដែលបានដាក់ទៅកាន់រដ្ឋសភា សុំបញ្ចេញកញ្ចប់ជំនួយតម្លៃ ១០៦ពាន់​លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងដោះស្រាយវិបត្តិសន្តិសុខព្រំដែនអាមេរិក។

សូមជម្រាបដែរថា កន្លងមករដ្ឋសភាអាមេរិក បានអនុម័តកញ្ចប់ជំនួយសម្រាប់ប្រទេសអ៊ុយក្រែន រហូតដល់ ១១៣ពាន់លានដុល្លាររួចមកហើយ តាំងពីរុស្ស៊ីបើកការឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ២០២២ ខណៈសង្គ្រាមរវាងប្រទេសទាំង២ ហាក់មិនងាយនឹងបញ្ចប់ឆាប់ៗឡើយ ដោយរុស្ស៊ីប្រកាន់ជំហរ ចាត់ទុកវាជាប្រតិបត្តិការយោធាពិសេស ស្របពេលអ៊ុយក្រែនហៅវាថា ជាការឈ្លានពាន រំលោភបូរណភាពទឹកដី៕

The post រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ រុស្ស៊ីប្រាកដជាយកឈ្នះអ៊ុយក្រែនបានងាយ បើគ្មានការលូកដៃពីអាមេរិក appeared first on .

កាន់តំណែង ៤ឆ្នាំ លោក Ben Wallace ប្រកាសលាលែងពីតំណែងរដ្ឋមន្ត្រីការពារជាតិអង់គ្លេស
នាថ្ងៃទី៣១ ខែសីហានេះ លោក Ben Wallace បានដាក់លិខិតសុំលាលែងពីតំណែងជា​រដ្ឋមន្ត្រីការពារជាតិ ទៅកាន់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បន្ទាប់កាន់តួនាទីមួយនេះ អស់រយៈពេល ៤ឆ្នាំ។

យោងតមការចុះផ្សាយពីសារព័ត៌មាន BBC បានបង្ហាញថា តាមរយៈលិខិតលាលែងតំណែង​ លោក Wallace បាននិយាយថា អាជីពជាអ្នកនយោបាយ និងយោធារបស់លោក បានប៉ះពាល់​ដល់​ជីវិតឯកជន និងក្រុមគ្រួសាររបស់លោក។

បន្ថែមពីនោះ លោកក៏បានកោតសរសើរពីសន្ទុះនៃការអភិវឌ្ឍន៍​របស់ក្រសួងការពារជាតិ និងស្នើសុំឲ្យរដ្ឋាភិបាល បន្តគាំទ្រដល់វិស័យការពារជាតិបន្ថែមទៀត។

គួររំលឹកដែរថា កាលពីខែមុន លោក Wallace ក៏ធ្លាប់បង្ហើបថា ចង់ចុះចេញពីតំណែងដែលបាន​កាន់អស់រយៈពេល ៤ឆ្នាំ ហើយសម្រាប់ការបោះឆ្នោតនាពេលខាងមុខ លោកក៏នឹងលាលែងពី​សមាជិកសភាថែមទៀត ដោយអះអាងថា លោកចង់ស្វែងរកឱកាសថ្មីៗជាងនេះ។

ជម្រាបបន្ថែមថា អ្នកដែលមកស្នងតំណែងរបស់លោក Wallace គឺជាអតីតរដ្ឋមន្ត្រីសន្តិសុខថាមពល លោក Grant Shapps ដែលទទួលបានការតែងតាំងជារដ្ឋមន្ត្រីការពារជាតិអង់គ្លេស៕

The post កាន់តំណែង ៤ឆ្នាំ លោក Ben Wallace ប្រកាសលាលែងពីតំណែងរដ្ឋមន្ត្រីការពារជាតិអង់គ្លេស appeared first on .

រដ្ឋសភាចិន តែងតាំងមន្ត្រីជាប់បញ្ជីខ្មៅអាមេរិកម្នាក់ ជារដ្ឋមន្ត្រីការពារជាតិថ្មី
កាលពីថ្ងៃទី ១២ មីនាកន្លងទៅ រដ្ឋសភាប្រជាជនចិន ហៅកាន់ NPC បានប្រកាសតែងតាំង​ឧត្តមសេនីយ៍ Li Shangfu ដែលធ្លាប់ជាប់នៅក្នុងបញ្ជីខ្មៅអាមេរិក ជារដ្ឋមន្ត្រីការពារជាតិថ្មី។ នេះបើតាមការចុះផ្សាយពី RT។

កាលពីឆ្នាំ ២០១៨ សហរដ្ឋអាមេរិកបានដាក់ឈ្មោះលោក Li នៅក្នុងបញ្ជីខ្មៅ ដែលកាលនោះ​លោក​មាន​តួនាទីជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍ឧបករណ៍ ខណៈមូលហេតុដែលអាមេរិក​ដាក់​លោក​ក្នុងបញ្ជីខ្មៅ ដោយសារជាប់ពាក់ព័ន្ធនឹងរុស្ស៊ី។

ដោយឡែក CNN ក៏បានបញ្ជាក់ថា អាមេរិកចោទលោក Li ពាក់ព័ន្ធនឹងការទិញយន្តហោះចំបាំង Su-35 និងឧបករណ៍ប្រព័ន្ធការពារ S-400 ពីចិន ទៅកាន់រុស្ស៊ីនាគ្រានោះ។

ចំពោះការចូលមកកាន់មុខតំណែងថ្មី អ្នកជំនាញលើវិស័យការពារបានអះអាងថា តាមបទពិសោធន៍​របស់លោក Li ក្នុងនាមជា អ្នកបច្ចេកទេស និងជាវិស្វករអវកាស ដែលធ្លាប់ធ្វើការនៅក្នុងកម្មវិធីផ្កាយរណបប្រទេសចិន នឹងដើរតួយ៉ាងសំខាន់ក្នុងតួនាទីថ្មីរបស់លោក៕

The post រដ្ឋសភាចិន តែងតាំងមន្ត្រីជាប់បញ្ជីខ្មៅអាមេរិកម្នាក់ ជារដ្ឋមន្ត្រីការពារជាតិថ្មី appeared first on .