រដ្ឋាករទឹកក្រុងភ្នំពេញ

ទឹកប្រាក់ប្រមាណ ៣០,៦លានដុល្លារ ជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណងឱ្យកម្ពុជា ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត
លោក តាក ហឿនសឹកិ (TAKEI Shunsuke រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយក្នុងនោះនឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣៩៨៦ លានយ៉េន (ប្រមាណ ៣០,៦ លាន ដុល្លារអាមេរិក) ដើម្បីអនុវត្ត “គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង» ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស កម្ពុជា នៅថ្ងៃទី២២កុម្ភៈនេះ បានបញ្ជាក់ថា លិខិតប្ដូរសារខាងលើ គឺជាការធ្វើវិសោធនកម្មទៅលើចំនួនទឹកប្រាក់ដែលបានចែងនៅក្នុង លិខិតប្តូរសារដែលបានចុះហត្ថលេខារួច នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២។

ក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា កាយវិការសប្បុរសរបស់រដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹង ប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងធ្វើឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អប្រសើរដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំនេះ កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត៕

The post ទឹកប្រាក់ប្រមាណ ៣០,៦លានដុល្លារ ជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណងឱ្យកម្ពុជា ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត appeared first on .

រដ្ឋាករទឹក ស្នើសុំឱ្យពលរដ្ឋរស់នៅកណ្តាលរាជធានីភ្នំពេញ សន្សំសំចៃទឹកប្រើប្រាស់
រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ បានសំណូមពរដល់ពលរដ្ឋរស់នៅកណ្តាលរាជធានីភ្នំពេញ សូមប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីឱ្យពលរដ្ឋរស់នៅជាយៗក្រុង ទទួលបានទឹកប្រើប្រាស់។

តាមរយៈវីដេអូបង្ហោះលើផេកសម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថានៅមុនរដូវវស្សាមកដល់  គេសង្កេតឃើញថា តម្រូវការនៃការប្រើប្រាស់ទឹកស្អាត គឺមានការកើនឡើងជាលំដាប់ និងការបើកប្រើប្រាស់ទឹកតាមផ្ទះនីមួយៗ ស្របពេលតែមួយ ដែលធ្វើឱ្យលំហូរនៃសម្ពាធទឹក គឺពុំអាចស្មើគ្នានោះទេ។  ស្ថិតក្នុងបរិបទមួយ ដែលរាជធានីភ្នំពេញ ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា មានកំណើនសេដ្ឋកិច្ចសង្គមយ៉ាងលឿន ក្នុងនោះ កំណើនប្រជាពលរដ្ឋកើនឡើងជាបន្តបន្ទាប់ និងផ្ទៃសេវាផ្គត់ផ្គង់ទឹកកាន់តែធំទៅៗ។

ជាមួយគ្នានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋមួយចំនួន ចំពោះការថមថយនៃសម្ពាធទឹក និងខ្វះទឹកប្រើប្រាស់។
សូមទស្សនាវីដេអូខាងក្រោម               https://fb.watch/d7mYbVO13c/

The post រដ្ឋាករទឹក ស្នើសុំឱ្យពលរដ្ឋរស់នៅកណ្តាលរាជធានីភ្នំពេញ សន្សំសំចៃទឹកប្រើប្រាស់ appeared first on .

គម្រោង​សាងសង់រោងចក្រ​ប្រព្រឹត្តិកម្មទឹកស្អាត​បាក់ខែង ជំហាន​ទីមួយ​សម្រេច​បាន​ជាង ៦០ ភាគរយ
ត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ការដ្ឋាន​សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម៣/ថ្ងៃ សម្រេចបានប្រមាណជា ៦០% នៃគម្រោង។

ដំណើរការ​សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ បែងចែកការដ្ឋានជាបីផ្នែកធំសំខាន់ៗ៖
● ផ្នែកទី១ ការដ្ឋានសាងសាង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត (អាងទទួល, អាងកូរយឺត-លឿន, អាងរងកករ, អាងច្រោះ, អាងស្តុកទឹក, អគារដាក់វត្ថុធាតុដើម, អគារក្ល័រ, មន្ទីរពិសោធ៍ទឹក, ស្ថានីយបូមទឹកស្អាត និងអគាររដ្ឋបាល) សម្រេចបាន ៥០% ។
● ផ្នែកទី២ ការដ្ឋានស្ថានីយបូមទឹកល្អក់៖ – ការងារសាងសង់ស្ថានីយបូមទឹកល្អក់ សម្រេចបាន ៥៥% ។ – ការងារដាក់បំពង់មេនាំទឹកល្អក់ទំហំ ១៤០០ ចំនួន ២ខ្សែ សម្រេចបាន ៤៥% ។
● ផ្នែកទី៣ ការដ្ឋានដាក់បំពង់មេនាំទឹកស្អាត៖
– ការងារដាក់បំពង់មេនាំទឹកស្អាតទំហំ ២០០០មមម ប្រវែង ៧គម សម្រេចបាន ៩០% ។
– ការងារខួងក្រោមបាតទន្លេសាបដាក់បំពង់មេនាំទឹកស្អាតទំហំ ២០០០មម សម្រេចបាន ៥០% ។

ចំណែកការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម៣/ថ្ងៃ ក៏កំពុងដំណើរការអនុវត្តស្របពេលជាមួយគ្នាផងដែរ ដោយបច្ចុប្បន្នការងារសាងសង់រោងចក្រនេះ សម្រេចបានប្រមាណជា ៣៧%។

គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគដ៏ធំទៅលើវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលគម្រោងនេះត្រូវបានចាប់ផ្តើមការដ្ឋានការងារសាងសង់ជាផ្លូវការនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement) និង ធនាគារវិនិយោគអឺរ៉ុប (Eroupean Investment Bank)។

អង្គភាព​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុង​ខិតខំជម្រុញពន្លឿនការងារសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងនេះ ឱ្យបានទាន់តាមផែនការដែលបានគ្រោងទុក ដើម្បី​បញ្ចប់​ការ​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​ ១០០​ភាគរយ​ សម្រាប់ពលរដ្ឋ​នៅ​ក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល ក៏ដូចជាការសិក្សាផែនការមេរហូតដល់ឆ្នាំ២០៣០ ដើម្បីបំពេញនូវសេចក្តីត្រូវការប្រើប្រាស់ទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ៕

The post គម្រោង​សាងសង់រោងចក្រ​ប្រព្រឹត្តិកម្មទឹកស្អាត​បាក់ខែង ជំហាន​ទីមួយ​សម្រេច​បាន​ជាង ៦០ ភាគរយ appeared first on .

ឆ្នាំ​២០២៣ កង្វះ​ទឹក​ស្អាត​ប្រើប្រាស់នៅ​ភ្នំពេញ​និង​ក្រុង​តាខ្មៅ នឹង​បញ្ចប់​ទាំងស្រុង
បើ​តាម​ការប្រកាស​​របស់​រដ្ឋាករទឹកស្វយ័ត​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២៣ កង្វះទឹកស្អាត​ប្រើប្រាស់​នៅ​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នឹង​ត្រូវ​បញ្ចប់ នៅពេល​រោងចក្រផលិតទឹកស្អាតថ្មីនៅសង្កាត់បាក់ខែងដាក់​ឲ្យដំណើរការ​ដែលមានសមត្ថកិច្ច​ផលិតទឹកស្អាត​បន្ថែម ​៤០០.០០០ម៣/ថ្ងៃ។

ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការប្រើប្រាស់ទឹកស្អាតនេះ ​រដ្ឋាករទឹកស្វយ័ត​ភ្នំពេញ​កំពុងពន្លឿន​ការងារ​សាងសង់រោងចក្រផលិតទឹកស្អាតថ្មីនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែលគ្រោងបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២៣ ហើយអាចផលិតទឹកស្អាតបានបន្ថែមប្រមាណ ៤០០.០០០ម៣/ថ្ងៃលើសមត្ថភាពផលិតដែលមានស្រាប់ ៦០០.០០០​ម៣/ថ្ងៃ។

រដ្ឋាការ​ទឹកស្វយ័ត​ក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពីដើមឆ្នាំ២០២២នេះ ការរីករាលដាលនៃជំងឺកូវីដ-១៩ មានការថមថយ បានធ្វើឱ្យរំហូរចូលប្រជាពលរដ្ឋក៏ដូចជាការវិនិយោគវិស័យសំណង់តូច-ធំ (ខុនដូ បុរី ឃ្លាំង ផ្សារទំនើប) វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ និងវិស័យផ្សេងៗជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការកើនឡើងយ៉ាងឆាប់រហ័ស​ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាហេតុនាំឱ្យមានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់ លើសពីសមត្ថភាពផលិតប្រមាណជា ២០ម៉ឺនម៣/ថ្ងៃ (តម្រូវការប្រើប្រាស់ទឹកប្រមាណ ៨០០.០០០ ម៣/ថ្ងៃ ឯសមត្ថភាពផលិតមានត្រឹម ៦០០.០០០ម៣/ថ្ងៃប៉ុណ្ណោះ)។

ចាប់ពីឆ្នាំ២០២៣ តទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងមានសមត្ថភាពផលិតទឹកស្អាត​សរុប ១.០០០.០០០ម៣/ថ្ងៃ ដែល​នឹង​បិទបញ្ចប់នូវបញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ៕

The post ឆ្នាំ​២០២៣ កង្វះ​ទឹក​ស្អាត​ប្រើប្រាស់នៅ​ភ្នំពេញ​និង​ក្រុង​តាខ្មៅ នឹង​បញ្ចប់​ទាំងស្រុង appeared first on .

ឆ្នាំ​ ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​ប្រកាស​រក​ចំណូល​បាន​ជាង ៩០ លាន​ដុល្លារ
បើ​យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅ​ឆ្នាំ​២០២១ អង្គភាព​ស្វ័យត​របស់​រដ្ឋ​នេះ​រកចំណូលបានប្រមាណ៩០លានដុល្លារ កើនឡើងជាង១០លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២០។

ក្នុងរបាយការណ៍បានបញ្ជាក់ថា ចំណូលសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងឆ្នាំ២០២១ ទទួលបានចំនួន ៣៦៩ ១៤៥ ២៥៧ ពាន់រៀល ស្មើនឹងប្រមាណជាង៩០លានដុល្លារ ខណៈឆ្នាំ២០២០ រកចំណូលបាន ៣២៤ ៣៦៧ ៨៥៦ ពាន់រៀល ស្មើនឹងប្រមាណ៧៩ លានដុល្លារ។

ចំណែកប្រាក់ចំណេញ ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបាននៅក្នុងឆ្នាំ២០២១ សរុបចំនួន១៥៧ ០៩៦ ៣០១ពាន់រៀល ស្មើនឹងប្រមាណ៣៨លានដុល្លារ (មិនទាន់សវនកម្ម) កើនឡើងប្រមាណ១០លានដុល្លារ បើធៀបនឹងឆ្នាំ២០២០ ចំណេញបានចំនួន១២៩ ៥៨៦ ៦៧២ពាន់រៀល ស្មើនឹងប្រមាណជាង៣១លានដុល្លារអាមេរិក (សវនកម្មរួច)។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ក) បង្កើតឡើងក្នុងទម្រង់ជាគ្រឹះស្ថានសាធារណៈដែលមាន​លក្ខណៈសេដ្ឋកិច្ច ស្ថិតក្រោមច្បាប់ស្តីពីសហគ្រាសសាធារណៈ។ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ រ.ទ.ស.ក បានចុះបញ្ជីជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា ដោយបានបោះផ្សាយលក់ភាគហ៊ុនធម្មតាចំនួន ១៣.០៤៥.៩៧៥ ភាគហ៊ុន ដែលស្មើនឹង១៥%នៃចំនួនភាគហ៊ុនធម្មតាសរុប។

បេសកកម្មរបស់រ.ទ.ស.ក.គឺធានាឱ្យបាននូវការផ្គត់ផ្គង់ទឹកស្អាតគ្មានមេរោគ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ មានសម្ពាធគ្រប់គ្រាន់ និងក្នុងតម្លៃសមស្រប ជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ និងទីប្រជុំជនរបស់ខេត្តកណ្តាលដែលជាប់នឹងរាជធានីភ្នំពេញ៕

The post ឆ្នាំ​ ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​ប្រកាស​រក​ចំណូល​បាន​ជាង ៩០ លាន​ដុល្លារ appeared first on .

រដ្ឋាករទឹក សូម​ឲ្យព​ល​​រដ្ឋប្រើ​ប្រា​ស់​ទឹកសន្សំសំ​ចៃ ខណៈ​ក្នុង១ថ្ងៃផ​លិ​ត​​​បាន ៦០​ម៉ឺនម៉ែត្រគួប តម្រូវ​ការ​រហូតដល់ ៧០ម៉ឺន​ម៉ែត្រគួប
ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ប្រើប្រាស់​ទឹក​ដោយសន្សំសំចៃ ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋផ្សេងទៀត បានប្រើប្រាស់ ពិសេស​តំបន់ជាក្រុង ដោយសារតែសមត្ថភាពនៃការផលិតទឹកស្អាត ក្នុង១ថ្ងៃ​បានត្រឹម​៦០ម៉ឺន​ម៉ែត្រគូប តែតម្រូវការប្រើប្រាស់ មានរហូតដល់៧០ម៉ឺនម៉ែត្រគូប ក្នុង១ថ្ងៃ។ នេះបើ​តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាករទឹក នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២០។

បើតាមសេចក្តីប្រកាស បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ រដ្ឋាករទឹកមានរោង​ចក្រផលិត​ទឹកស្អាតសរុបចំនួន៤ ផលិតទឹកស្អាតបានជាមធ្យម៦០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ប៉ុន្តែជាក់​ស្តែង ជាមួយនឹងការលូតរាស់នៃរាជធានីភ្នំពេញ និងកំណើនប្រជាជន ធ្វើឲ្យតម្រូវ​ការទឹកស្អាត បានកើនឡើងខ្ពស់ដល់ ៧០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ដែលធ្វើមាន​ការខ្វះ​ខាត​ទឹកស្អាត សម្រាប់ចែកចាយ ជាពិសេសតំបន់ជាយក្រុងក្នុង​ម៉ោងមានតម្រូវការ​ទឹកខ្ពស់។

រដ្ឋាករទឹកបានបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទឹកស្អាតនេះ រដ្ឋាករទឹកកំពុងបន្តសាងសង់បន្ថែមនូវរោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅបាក់​ខែង ដែលនឹងអាចផលិតទឹកស្អាតបាន៣៩ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ក្នុងឆ្នាំ២០២៣៕

The post រដ្ឋាករទឹក សូម​ឲ្យព​ល​​រដ្ឋប្រើ​ប្រា​ស់​ទឹកសន្សំសំ​ចៃ ខណៈ​ក្នុង១ថ្ងៃផ​លិ​ត​​​បាន ៦០​ម៉ឺនម៉ែត្រគួប តម្រូវ​ការ​រហូតដល់ ៧០ម៉ឺន​ម៉ែត្រគួប appeared first on .