រដ្ឋាភិបាលឌីជីថលកម្ពុជា

តើអ្វីទៅជារដ្ឋាភិបាលឌីជីថលឬ រដ្ឋាភិបាលអេឡិកត្រូនិក?
រដ្ឋាភិបាលឌីជីថល ឬរដ្ឋាភិបាលអេឡិកត្រូនិក ឬ Digital Government/ E-Government សំដៅដល់ការប្រើប្រាស់ឧបករណ៍គមនាគមន៍បច្ចេកវិទ្យា ដូចជាកុំព្យូទ័រ និងអ៊ិនធឺណិត ដើម្បីផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ និងបុគ្គល (នីតិបុគ្គលនិងរូបវន្តបុគ្គល)ដទៃទៀត នៅក្នុងប្រទេសមួយ ឬតំបន់មួយ។នេះតាមទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

លោក អ៊ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឱ្យដឹងថា រដ្ឋាភិបាលឌីជីថលផ្តល់នូវឱកាសថ្មី សម្រាប់ភាពងាយស្រួលនិងដោយផ្ទាល់ដល់ប្រជាពលរដ្ឋនិងបុគ្គលដទៃទៀតក្នុងការផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់សេវាសាធារណៈដែលផ្តល់ដោយរដ្ឋ និងសម្រាប់រដ្ឋផ្តល់សេវាសាធារណៈដោយផ្ទាល់ទៅឱ្យប្រជាពលរដ្ឋ។

លោក សង្កត់ធ្ងន់ថា«ន័យនៃរដ្ឋាភិបាលអេឡិកត្រូនិកនេះគឺជាការធ្វើអន្តរកម្ម៖ ឌីជីថល រវាងប្រជាពលរដ្ឋ និងរដ្ឋរបស់ពួកគេ ដែលហៅថា C2G : Citizen to Government, រវាងរដ្ឋមួយនិងរដ្ឋដទៃទៀតដែលហៅថា G2G : Government to Government, រវាងរដ្ឋាភិបាលនិងប្រជាពលរដ្ឋដែលហៅថា G2C : Government to Citizens, រវាងរដ្ឋនិងបុគ្គលិករបស់ខ្លួន ដែលហៅថា G2E : Government to Employees, និង រវាងរដ្ឋនិងធុរកិច្ចជនឬអ្នកជំនួញ ដែលហៅថា Government to Businesses/commerce »។

លោកបន្តថា ម៉ូដែលនៃការផ្តល់រដ្ឋាភិបាលឌីជីថល ឬរដ្ឋាភិបាលអេឡិកត្រូនិក អាចចែកចេញជាប្រភេទ៖
១)- អន្តរកម្មឌីជីថលនៃទំនាក់ទំនងរបស់ប្រជាពលរដ្ឋជាមួយនឹងគ្រប់ជាន់ថ្នាក់នៃរដ្ឋ (ទីក្រុង/ខេត្ត/ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ), ២)- ការសម្របសម្រួលឲ្យប្រជាពលរដ្ឋចូលរួមនៅក្នុងអភិបាលកិច្ច ដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ដូចជា ការប្រើប្រាស់កុំព្យូទ័រ និងវែបសាយនិង៣)- ការធ្វើវិស្វកម្មឡើងវិញនូវដំណើរការពាណិជ្ជកិច្ច។

លោក អ៊ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍លើកឡើងថា លោក Brabham and Guth បានធ្វើបទសម្ភាស៍ជាមួយនឹងអ្នករៀបចំភាគីទី៣នៃឧបករណ៍រដ្ឋាភិបាលអេឡិកត្រូនិក នៅក្នុងប្រទេសអាមេរិកខាងជើង អំពីគំនិតទាំឡាយនៃការធ្វើអន្តរកម្មអ្នកប្រើប្រាស់ ដែលពួកគេបានបង្កើតទៅជាបច្ចេកវិទ្យារបស់ពួកគេ ដោយរាប់បញ្ចូលនូវតម្លៃវឌ្ឍនភាព ការចូលរួមគ្រប់ទីកន្លែង ភូមិសាស្រ្ត និងកម្មវិធីសិក្សាជាសាធារណៈ។

ន័យដទៃទៀត វង្វេងចេញពីគោលគំនិត ដែលថាបច្ចេកវិទ្យា គឺជាកម្មវត្ថុ និងកំណត់ថា ភាពធម្មតានៃរដ្ឋាភិបាលអេឡិកត្រូនិក ជាអ្មកសម្របសម្រួល ឬ ឧបករណ៍ និងការឆ្លុះបញ្ចាំងទៅលើការផ្លាស់ប្តូរជាក់លាក់នៅក្នុងបញ្ហាផលរដ្ឋបាលសាធារណៈ។

ការផ្លាស់ប្តូរនៃរដ្ឋាភិបាល គឺជាឱ្យន័យដែលបានបង្កើតដោយអ្នកជំនាញបច្ចេកវិទ្យាឈ្មោះ Mauro D. Ríos នៅក្នុងការស្រាវជ្រាវរបស់គាត់ក្នុងការឱ្យន័យនៃរដ្ឋាភិបាលអេឡិកត្រូនិក គាត់ថា «រដ្ឋាភិបាលឌីជីថល ឬ Digital Government គឺជាមាគ៌ាថ្មីមួយនៃស្ថាប័ន និងការគ្រប់គ្រងនៃកិច្ចការសាធារណៈ ដែលនឹងណែនាំឱ្យស្គាល់នូវដំណើរការផ្លាស់ប្តូរវិជ្ជមាន នៅក្នុងការគ្រប់គ្រង និងរចនាបទរបស់ខ្លួននៃអង្គការលេខ បូកបន្ថែមនូវតម្លៃ ដើម្បីទម្រង់ការណ៍ និងសេវាត្រូវបានផ្តល់, ឆ្លងកាត់ការណែនាំនិងបន្តភាពសមស្របនៃបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលជាអ្នកសម្របសម្រួលនៃការផ្លាស់ប្តូរទាំងនេះ៕

អត្ថបទ៖សារេត

The post តើអ្វីទៅជារដ្ឋាភិបាលឌីជីថលឬ រដ្ឋាភិបាលអេឡិកត្រូនិក? appeared first on .

សម្តេច ហ៊ុន សែន ដាក់ឲ្យប្រើប្រាស់គោលនយោបាយ «រដ្ឋាភិបាលឌីជីថលកម្ពុជា» ខណៈកន្លងមកកំពុងជួបបញ្ហាប្រឈមជាច្រើន
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ បានដាក់ឱ្យប្រើប្រាស់គោលនយោបាយ «រដ្ឋាភិបាលឌីជីថលកម្ពុជា» ឆ្នាំ២០២២-២០៣៥។ គោលនយោបាយនេះ ដាក់ចេញស្របពេលដែលនិន្នាការសកលនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ បន្ថែមដោយការរីករាលដាលជំងឺកូវីដ-១៩ បានជំរុញឲ្យកម្ពុជាពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជាឃ្នាស់នៃការជំរុញប្រភពកំណើនថ្មី ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលធម្យមកមម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងន័យនេះ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីឆ្លើយតបនឹងដំណើរការបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ ដែលមានសសរស្តម្ភសំខាន់ចំនួន ៣ គឺ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចកិច្ចឌីជីថល។

គោលនយោបាយ «រដ្ឋាភិបាលឌីជីថលកម្ពុជា» ឆ្នាំ២០២២-២០៣៥ ដែលមានកម្រាស់ ៩៧ទំព័រនេះ ជាឯកសារយុទ្ធសាស្រ្តឆ្លុះបញ្ចាំងអំពីការគិតគូរវែងឆ្ងាយរបស់របស់រាជរដ្ឋាភិបាលនិងជាផែនទីបង្ហាញផ្លូវ ក្នុងគោលដៅសម្រេចឲ្យបានការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលពេញលេញ។ គោលនយោបាយ «រដ្ឋាភិបាលឌីជីថលកម្ពុជា» បានផ្តោតលើចក្ខុវិស័យកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់វើក ហើយដំណើរការនៃបរិវត្តកម្មឌីជីថល ត្រូវបាននាំមុខដោយការកសាងរដ្ឋាភិបាលឌីជីថល ដែលជាសសរស្តម្ភសម្រាប់ជំរុញធុរជននិងប្រជាពលរដ្ឋឲ្យចាប់យកបច្ចេកវិទ្យាឌីជីថលប្រកបដោយភាពជឿទុកចិត្ត។

បន្ថែមលើនេះ នៅក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ក៏បានមើលឃើញវឌ្ឍនភាពនៃការកសាងរដ្ឋាភិបាលឌីជីថលកម្ពុជា ស្ថិតក្នុងដំណាក់កាលដំបូង ដោយហេតុថា ឌីជីថលនីយកម្មតាមក្រសួងស្ថាប័ននៅមិនទាន់បានធ្វើសមាហរណកម្មពេញលេញជាមួយគ្នានៅឡើយ។

ជាមួយគ្នានេះ ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលកម្ពុជាបាននឹងកំពុងជួបបញ្ហាប្រឈមជាច្រើន ដែលជាភាពខ្សោយនៃប្រព័ន្ធរដ្ឋាភិបាលឌីជីថល រួមមាន៖ «ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលនៅមិនទាន់គ្របដណ្តប់ពេញផ្ទៃប្រទេស បញ្ហាគុណភាពសេវា លទ្ធភាពធនធានហិរញ្ញវត្ថុ ប្រព័ន្ធឌីជីថលនៅតាមក្រសួង ស្ថាប័នបង្កើតតាមតម្រូវការរៀងៗខ្លួន និងត្រួតគ្នា និងមានប្រើប្រាស់ថ្នាលជាតិរួម»។

ទន្ទឹមនឹងនោះ ចំណុចខ្សោយមជ្ឈមណ្ឌលទិន្នន័យជាតិ សម្រាប់ផ្ទុកទិន្នន័យរួមនិងផ្តល់ធនធានគណនាពុំទាន់មាននៅឡើយ ចំណែកឯក្រសួង ស្ថាប័នទាំងអស់ស្ទើរតែគ្មានហេដ្ឋារចនាសម្ព័ន្ធនិងសមត្ថភាពផ្នែកបច្ចេកទេសសន្តិសុខឌីជីថល។

ជារួម ការជ្រើលរើសសកម្មភាពអាទិភាពក្នុងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល នៅពេលនេះរបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវភាពប្រទាក់ក្រឡាគ្នាជួយបំពេញគ្នាទៅវិញទៅមក ស៊ីជម្រៅ និងស្របតាមយុទ្ធសាស្រ្តច្បាស់លាស់ ឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថលពេញលេញ សម្រាប់ឆ្នាំ២០៣៥។

សូមជម្រាបជូនថា លទ្ធផលនៃការវាយតម្លៃការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលដោយនាយកដ្ឋានសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិ UN-DESA បានបង្ហាញថា៖ តម្លៃមធ្យមនៃសន្ទស្សន៍អភិវឌ្ឍរដ្ឋាភិបាលឌីជីថលបានកើនឡើងពី ០,៥៥ ក្នុងឆ្នាំ២០១៨ ដល់ ០,៦០ ក្នុងឆ្នាំ២០២០ នៅប្រទេសចំនួន ១២៦ ក្នុងចំណោម ១៩៣ប្រទេស។ ក្នុងបរិបទតំបន់ ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល ត្រូវបានកំណត់ជាគោលដៅអាទិភាពសំខាន់ក្នុងផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៥ ដែលជាមូលដ្ឋានក្នុងការបម្រើសេវាសាធារណៈជីឌីថល មានគុណភាពខ្ពស់ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៃប្រទេសក្នុងតំបន់។

តាមការចង្អុលបង្ហាញ ក្នុងក្របខណ្ឌគោលនយោយបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២២-២០៣៥ ជាការកសាងរដ្ឋាភិបាលឌីជីថល ជាសសរស្តម្ភចាំបាច់ និងត្រូវបោះជំហានមុន ដើម្បីជំរុញល្បឿនក្នុងការកសាងពលរដ្ឋនិងធុរកិច្ចឌីជីថល និងធានាភាពជោគជ័យខ្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលទាំងមូល៕

The post សម្តេច ហ៊ុន សែន ដាក់ឲ្យប្រើប្រាស់គោលនយោបាយ «រដ្ឋាភិបាលឌីជីថលកម្ពុជា»  ខណៈកន្លងមកកំពុងជួបបញ្ហាប្រឈមជាច្រើន appeared first on .