រថភ្លើងប្រទេសឡាវ

ចាប់តាំងពីបើកដំណើរការមក ផ្លូវដែកចិន-ឡាវ ដឹកជញ្ជូនទំនិញបានជាង ៤ លានតោន
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសឡាវ បានចុះផ្សាយថា ផ្លូវដែកចិន-ឡាវ បានដឹកជញ្ជូនទំនិញសរុបជាង ៤ លានតោនរួចមកហើយ ចាប់តាំងពីវាត្រូវបានដាក់ឱ្យដំណើរការ នៅក្នុងឆ្នាំ ២០២១ មក។

ទីភ្នាក់ងារសារព័ត៌មានឡាវ (KPL) បានរាយការណ៍ឱ្យដឹងទៀតថា ចាប់តាំងពីផ្លូវដែកនេះ បានបើកដំណើរការនៅក្នុងខែធ្នូ ឆ្នាំ ២០២១ មក រថភ្លើងដឹកទំនិញ បាននាំចេញ និងចូលទំនិញសរុបចំនួន ៤ ០៩៧ ៣០០ តោន ដោយក្នុងនោះមានប្រមាណ ៣ ៤៥០ ០០០ តោន ត្រូវបាននាំចេញពីប្រទេសឡាវ ទៅកាន់ចិន និង ៦៥០ ៩០០ តោន ដែលចិន ដឹកចូលមកកាន់ឡាវ។

គួរឱ្យដឹងថា ចំពោះទំនិញដែលដឹកជញ្ជូន ពីប្រទេសឡាវ ទៅកាន់ចិនភាគច្រើនជា កៅស៊ូ រ៉ែដែក រ៉ែស័ង្កសី កំបោរ ផ្លែឈើ ម្សៅដំឡូង និងស្រូវសាលី។ ទន្ទឹមនឹងនេះ សម្រាប់ទំនិញដែលត្រូវបានដឹកជញ្ជូនពីប្រទេសចិន ទៅកាន់ប្រទេសឡាវវិញ មានដូចជា គ្រឿងអគ្គិសនី គ្រឿងបន្លាស់ និងទំនិញប្រើប្រាស់ក្នុងផ្ទះ ។

យ៉ាងណាមិញ សម្រាប់រយ:ពេល ៥ ខែដំបូង ឆ្នាំ ២០២៣ នេះ ទំនិញចំនួន ១ ៥៨០ ៦៨០ តោន ត្រូវបានដឹកជញ្ជូនពីប្រទេសឡាវ ទៅកាន់ប្រទេសចិន ហើយទំនិញចំនួន ១៦០ ៩១០ តោន ត្រូវបានដឹកជញ្ជូនពីចិន មកកាន់ប្រទេសឡាវ ។

ជម្រាបជូនផងដែរថា ផ្លូវដែកចិន-ឡាវ ដែលជាគម្រោងដ៏សំខាន់ ស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវដែលមានគុណភាពខ្ពស់របស់ចិន ហើយត្រូវបានចាប់ផ្តើមដាក់ឱ្យដំណើរការ នៅខែធ្នូ ឆ្នាំ ២០២១ ដោយមានប្រវែង ១ ០៣៥ គីឡូម៉ែត្រតភ្ជាប់ទីក្រុងគុនមីងភាគនិរតីប្រទេសចិន ជាមួយរដ្ឋធានី​វៀងចន្ទន៍​របស់ឡាវ៕

The post ចាប់តាំងពីបើកដំណើរការមក ផ្លូវដែកចិន-ឡាវ ដឹកជញ្ជូនទំនិញបានជាង ៤ លានតោន appeared first on .

បើកដំណើរការត្រឹម ៨ ខែ ផ្លូវដែកចិន-ឡាវ ដឹកជញ្ជូនទំនិញកើនឡើងជាង ១ លានតោន
បរិមាណទំនិញនាំចូល និងនាំចេញសរុប ដែលបានដឹកជញ្ជូនតាមរយ:ផ្លូវដែក ចិន-ឡាវ (LCRC) បានកើនឡើងដល់ ១,០២ លានតោន ចាប់តាំងពីផ្លូវដែកដ៏វែងមួយនេះ បានបើកដំណើរការកាលពី ៨ ខែមុន ជាមួយតម្លៃទំនិញសរុបប្រហែល ៩,១៤ ពាន់លានយ៉ន់ ។

ការដឹកជញ្ជូនទំនិញតាមរយ:ផ្លូវដែកមួយខ្សែនេះ បានបង្ហាញពីនិន្នាការកើនឡើង ជាមួយនឹងទំនិញសំខាន់ៗដូចជា របស់របរប្រើប្រាស់ប្រចាំថ្ងៃ ជី គ្រឿងអេឡិចត្រូនិក វាយនភណ្ឌ និងបន្លែ ដែលស្ថិតនៅក្នុងចំណោមទំនិញផ្សេងទៀត ត្រូវបានដឹកជញ្ជូនពីប្រទេសចិន ទៅកាន់ឡាវ ។

ទន្ទឹមនឹងនោះ ដែក ស័ង្កសី ម្រៅដំឡូងមី អង្ករ ធ្យូង កៅស៊ូ និងផ្លែឈើ និងទំនិញមួយចំនួនទៀត ត្រូវបានដឹកជញ្ជូនពីប្រទេសឡាវ និងប្រទេសជិតខាងមួយចំនួន ទៅកាន់ប្រទេសចិន ។

យោងតាម LCRC បានបង្ហាញថា គិតត្រឹមថ្ងៃទី ៩ ខែសីហា ផ្លូវដែកនេះ បានដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ចំនួន ១ ០៧៦ ៥០០ តោន ដែលក្នុងនោះ ២៦៣ ៤០០ តោន ត្រូវបាននាំចេញពីចិន មកកាន់ឡាវ ហើយ ៨១៣ ១០០ តោន ត្រូវបានដឹកជញ្ជូនពីប្រទេសឡាវ ទៅកាន់ប្រទេសចិន ខណ:គិតជាមធ្យម មានអត្រាកំណើតប្រចាំខែ ១៦,៩៥% ។

មិនតែប៉ុណ្ណោះ LCRC បាននិយាយទៀតថា ចាប់តាំងពីការបើកដំណើរការផ្លូវរថភ្លើងនេះមក វាបាននិងកំពុងពង្រឹងយ៉ាងសកម្មនូវការដឹកជញ្ជូនទំនិញ ប្រកបដោយប្រសិទ្ធភាព និងធានាបាននូវការដឹកជញ្ជូនប្រកបដោយភាពរលូន ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនដដែលនេះ បានបន្ថែមទៀតថា តម្លៃនៃការដឹកជញ្ជូនទំនិញតាមរយ:ផ្លូវរថភ្លើងចិន-ឡាវ នេះ គឺស្ទើតែដូចគ្នាទៅនឹងការដឹកជញ្ជូនតាមផ្លូវសមុទ្រដែរ ខណ:ពេលវេលានៃការដឹកជញ្ជូនត្រូវបានកាត់បន្ថយយ៉ាងច្រើន ជាងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ។

គួរបញ្ជាក់ថា ផ្លូវដែកនេះ ជាគម្រោងដ៏សំខាន់មួយ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដោយផ្លូវដែកចិន-ឡាវនេះ មានប្រវែង ១ ០៣៥ គីឡូម៉ែត្រ តភ្ជាប់ពីទីក្រុងគុនមីង របស់ប្រទេសចិន ជាមួយនឹងរដ្ឋធានីវៀងច័ន្ទ របស់ប្រទេសឡាវ ៕

The post បើកដំណើរការត្រឹម ៨ ខែ ផ្លូវដែកចិន-ឡាវ ដឹកជញ្ជូនទំនិញកើនឡើងជាង ១ លានតោន appeared first on .

ថៃ សន្យាបញ្ចប់គម្រោងតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿន ទៅកាន់ប្រទេសចិន នៅឆ្នាំ ២០២៨
ថ្មីៗនេះ រដ្ឋាភិបាលរបស់ប្រទេសថៃ បាននិយាយថា នឹងបញ្ចប់គម្រោងរបស់ខ្លួន សម្រាប់ប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿន ដែលបានពន្យារពេលអស់រយ:ពេលជាយូរមកហើយ ក្នុងការតភ្ជាប់ ទៅកាន់ប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ នៅឆ្នាំ ២០២៨ ជាមួយនឹងក្តីរំពឹងចំពោះអត្ថប្រយោជន៍សំខាន់ៗជាច្រើន សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ។

យោងតាមក្រុមមន្ត្រីរបស់ប្រទេសថៃ បានសន្យថា ខ្លួននឹងបញ្ចប់ដំណាក់កាលដំបូង នៃគម្រោងដែលមានតម្លៃ ៤៣៤ ពាន់លានបាត នៅត្រឹមឆ្នាំ ២០២៦ ខណ:គម្រោងផ្លូវដែកនេះដែរ នឹងមានប្រវែងប្រមាណ ៦០៩ គីឡូម៉ែត្រ ដែលធ្វើដំណើរចេញពីទីក្រុងបាងកក ទៅកាន់ព្រំដែនភាគឦសាន​ នៃខេត្ត Nong Khai ។

គួរឱ្យដឹងថា ការប្តេជ្ញាជាថ្មីរបស់រដ្ឋាភិបាល ចំពោះគម្រោងដ៏ធំមួយនេះ បានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវដ៏មានមហិច្ឆតារបស់ប្រទេសចិន បន្ទាប់ពីកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រី លោក Prayut Chan-o-cha និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃអង្គារកន្លងទៅ ។

លើសពីនេះ យោងតាមលោក Pichet Kunadhamraks អគ្គនាយកនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវដែករបស់ថៃ បានឱ្យដឹងថាប្រទេសរបស់ខ្លួន បញ្ចប់បាន ១២% ហើយ នៃដំណាក់កាលទី ១ នៃគម្រោងនេះ ដោយរំពឹងថានឹងអាចដាក់ដំណើរការសាកល្បង នៅឆ្នាំ ២០២៦ និងឈានទៅរកការដាក់ឱ្យដំណើរជាផ្លូវការ នៅឆ្នាំបន្ទាប់ ។

លោក Pichet បញ្ជាក់ទៀតថា ផ្លូវដែកប្រវែង ២៥៣ គីឡូម៉ែត្រ ដែលត្រូវចំណាយថវិកាសាងសង់ ១៨០ ពាន់លានបាត នឹងរត់ចេញពីទីក្រុងបាងកក ទៅខេត្ត Nakhon Ratchasima ខណ:ផ្នែកទី ២ ដែលមានតម្លៃ ២៥៤ ពាន់លានបាត មានប្រវែង ៣៥៦ គីឡូម៉ែត្រ នឹងបន្តរត់ទៅកាន់ភាគឦសាន ឆ្ពោះទៅព្រំដែនជាមួយប្រទេសឡាវ ។

សូមបញ្ជាក់ផងដែរថា ផ្លូវដែកនេះ នឹងត្រូវតភ្ជាប់ជាមួយផ្លូវដែកមានស្រាប់នៅក្នុងប្រទេសឡាវ ដែលបានបើកដំណើរការផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែ ការលពីខែធ្នូ ដែលចំណាយអស់ទឹកប្រាក់ជិត ៦ ពាន់លានដុល្លារ ដើម្បីតភ្ជាប់ទៅកាន់ប្រទេសចិន ៕

The post ថៃ សន្យាបញ្ចប់គម្រោងតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿន ទៅកាន់ប្រទេសចិន នៅឆ្នាំ ២០២៨ appeared first on .

ក្រុមហ៊ុនផ្លូវដែក ឡាវ-ចិន ដាក់បន្ថែមរថភ្លើងល្បឿន ១២០ គីឡូម៉ែត្រ/ម៉ោង ដើម្បីបំពេញតម្រូវការដឹកអ្នកដំណើរ
ក្រុមហ៊ុនផ្លូវដែក ឡាវ-ចិន បានប្រកាសថាខ្លួន គ្រោងនឹងដំណើរការរថភ្លើងល្បឿនយឺត បន្ថែមពីលើរថភ្លើងល្បឿនលឿន EMU ដែលមានស្រាប់ចំនួន ២​ដើម្បីបំពេញតាមតម្រូវការអ្នកដំណើរ ដែលកំពុងកើនឡើង ។

ជាក់ស្តែងរថភ្លើងថ្មី ដែលនឹងដាក់មកបន្ថែម គឺអាចរត់បានក្នុងល្បឿន ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចផ្ទុកអ្នកដំណើរបានជាង ១ ០០០ នាក់ គឺបានដឹកមកដល់ទីក្រុងវៀងចន្ទន៍ហើយ កាលពីថ្ងៃសុក្រសប្តាហ៍មុន ។

លោក Vongthong Souphanthong វិស្វកររងនៃក្រុមហ៊ុនផ្លូវដែក ឡាវ-ចិន បានប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ កាលពីសប្តាហ៍មុនថា រថភ្លើងថ្មីនេះ គ្រោងនឹងចាប់ផ្តើមដាក់ឱ្យបម្រើសេវាកម្ម នៅខែក្រោយ។

គួរឱ្យដឹងថា ផ្លូវដែក ឡាវ-ចិន បានចាប់ផ្តើមបើកបម្រើសេវាកម្មរបស់ខ្លួន នៅថ្ងៃទី ៣ ខែធ្នូឆ្នាំមុន ហើយរថភ្លើងរបស់ពួកគេបានដឹកអ្នកដំណើរបានចំនួន ១២៤ ២២៥ នាក់ហើយ គិតត្រឹមថ្ងៃទី ១៣ កុម្ភៈ ។ ជាមធ្យម អ្នកដំណើរចំនួន ១ ៧២៥ នាក់ បានធ្វើដំណើរលើរថភ្លើងជារៀងរាល់ថ្ងៃ ខណ:ពេលខ្លះចំនួនអ្នកដំណើរប្រចាំថ្ងៃ អាចកើនឡើងដល់ខ្ពស់បំផុត ចំនួន ២ ៨០០ នាក់ ។

បន្ថែមពីនេះ ការតភ្ចាប់ផ្លូវដែកមួយខ្សែនេះ បានដឹកជញ្ជូនទំនិញសរុបបាន ១៥៧ ៥៦៨ តោន គិតត្រឹមថ្ងៃទី ១៣ កុម្ភៈ ដែលស្មើនឹងជាមធ្យម ២ ១៨៨ តោន ក្នុងមួយថ្ងៃ ខណ:ចំនួនអតិបរមាគឺ ៦ ៧៤៨ តោន ក្នុងមួយថ្ងៃ ។

ជម្រាបឱ្យដឹងទៀតថា ចាប់តាំងពីថ្ងៃទី ១៤ កុម្ភៈមក ក្រុមហ៊ុនខាងលើ បានបង្កើនចំនួនធ្វើដំណើរ ពីមួយថ្ងៃមួយជើង មកពីរជើង ក្នុងមួយថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ ដូច្នេះសេវាកម្មពីរលើក ត្រូវបានផ្តល់ជូន នៅថ្ងៃនីមួយៗ នៃសប្តាហ៍ ៕

ប្រភព: NationThailand

The post ក្រុមហ៊ុនផ្លូវដែក ឡាវ-ចិន ដាក់បន្ថែមរថភ្លើងល្បឿន ១២០ គីឡូម៉ែត្រ/ម៉ោង ដើម្បីបំពេញតម្រូវការដឹកអ្នកដំណើរ appeared first on .

ឡាវបើកខ្សែរថភ្លើងប្រវែង ១០៣៥គីឡូម៉ែត្រ តម្លៃជិត​ ៦ពាន់លានដុល្លារ ដែលចិនឲ្យខ្ចីវិនិយោគ
ផ្លូវរថភ្លើងប្រវែង ១០៣៥គីឡូម៉ែត្រ ពីក្រុងគុនមីងប្រទេសចិន ឆ្លងកាត់ជ្រលងដងភ្នំ មកដល់ទីក្រុងវៀងចន្ទ ប្រទេសឡាវ ត្រូវបាន​បើកសម្ពោធបើកជាផ្លូវការនៅថ្ងៃសុក្រ ទី​៣ ធ្នូ ម្សិលមិញ ក្រោមវត្តមាន​លោក​ប្រធានាធិបតីចិន​ ស៊ី ជីនពីង ថ្លែងសារពីចំងាយ។ ខ្សែរថភ្លើងនេះ ឆ្លងកាត់ប្រទេសឡាវ ប្រវែង ៤១៤គីឡូម៉ែត្រ ដោយ​ចំណាយ​ពេលសាងសង់ ប្រមាណ​៥ឆ្នាំ ជាមួយ​នឹងសំណង់រូងក្រោមភ្នំចំនួន ​៧៥ និង​ស្ពាន​ចំនួន​ ១៦៧ ទីតាំង។

លោក Wang Wenbin អ្នកនាំពាក្យ​ក្រសួងការបរទេសចិន បានអះអាងថា ខ្សែរថភ្លើងនេះ នឹងជួយជ្រោងសេដ្ឋកិច្ចឡាវ ដែលជាប្រទេសក្រីក្រជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ឲ្យ​ស្ទុះរីកចម្រើនឡើង។

គម្រោងវិនិយោគរបស់ចិន ដែលមានតម្លៃទឹកប្រាក់ ប្រមាណជិត​៦ពាន់លានដុល្លារនេះ គឺជាផ្នែកមួយនៃគម្រោង​ផ្លូវមួយខ្សែក្រវ៉ាត់មួយ​របស់ចិន ខណៈដែលចិន​ចង់ភ្ជាប់ខ្សែរថភ្លើងពីខេត្តយូណានរបស់ខ្លួន ទៅដល់សង្ហបុរី ដោយ​ឆ្លងកាត់ ឡាវ ថៃ និងម៉ាឡេស៊ី។

ទោះយ៉ាងណា បើតាមអ្នកជំនាញ​បានទទួលស្គាល់ថា ឡាវ ទទួលបានផលវិជ្ជមានខ្លះ ពីខ្សែរថភ្លើងនេះ តែ​គេកំពុងបារម្ភថាតើ ឡាវអាចទ្រាំទ្រ សងបំណុលចំនួនជាង​១ពាន់លានដុល្លារ ឲ្យចិនរួចដែរឬទេ ព្រោះថាឡាវមានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ទន់ខ្សោយណាស់។ ជាមួយគ្នានេះ ធនាគារ​ពិភពលោក បាន​​ផ្តល់អនុសាសន៍ ឲ្យ​រដ្ឋាភិបាល​ឡាវ ត្រូវតែធ្វើកំណែទម្រង់សំខាន់ច្រើនចំណុច ជាក់ស្តែង​ការរៀបចំប្រព័ន្ធគ្រប់គ្រងព្រំដែន ទើបអាចទាញផលចំណេញពី​ខ្សែរថភ្លើងនេះបាន។

លោក Greg Raymond សាស្ត្រាចារ្យ នៅ Australian National University បានលើកឡើងថា អំពើពុករលួយ កង្វះតម្លាភាព គឺជាវិបត្តិធំនៅឡាវ។ សេដ្ឋកិច្ចឡាវ រំពឹងខ្លាំងលើកសិកម្ម ហើយ​ប្រជាជន​ឡាវ មានចំណូល​​មធ្យម ត្រឹមតែ១១០ដុល្លារក្នុងមួយខែប៉ុណ្ណោះ។ លោកអះអាងថា សេដ្ឋកិច្ចឡាវអាចនឹងអាច ទទួលបានផលវិជ្ជមាន​ពីខ្សែរថភ្លើងនេះទេ៕

The post ឡាវបើកខ្សែរថភ្លើងប្រវែង ១០៣៥គីឡូម៉ែត្រ តម្លៃជិត​ ៦ពាន់លានដុល្លារ ដែលចិនឲ្យខ្ចីវិនិយោគ appeared first on .