រសជីវិត

ព្រះសង្ឃ​ខ្មែរ​ទី១ ដែល​រៀន​បញ្ជាប់​​ថ្នាក់​ក្រោយ​បណ្ឌិត ​នៅ​សាកលវិទ្យាល័យ Harvard
​ព្រះមុនីកោសល​
បណ្ឌិត​ យ៉​ន សេង​ យៀ​ត
ជា​បេក្ខជន​ខ្មែរ​មួយ​អង្គ​គត់​ដែល​ទទួល​បាន​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​ស្រាវជ្រាវ​ក្រោយ​ថ្នាក់បណ្ឌិត
(Postdoctoral research) នៅ
សាកលវិទ្យាល័យ Harvard
ក្នុង​ឆ្នាំ២០១៦​។
ព្រះអង្គ​នឹង​ស្រាវជ្រាវ​ពី​ទស្សនវិជ្ជា
ព្រះពុទ្ធ រយៈពេល​មួយ​ឆ្នាំ
ក្នុង​សហរដ្ឋអាមេរិក​ដោយ​ផ្តោត​លើ​តួនាទី​ព្រះ​សង្ឃ​ក្នុង​ការ​រក្សា​សន្តិភាព
នៅ​កម្ពុជា​ចាប់​ឆ្នាំ​១៩៩២
មកទល់​សព្វថ្ងៃ​។

ព្រះមុនីកោសល​បណ្ឌិត​
យ៉​ន សេង​ ​យៀ​ត
ពុំបាន​បញ្ឈប់​ការសិក្សា​ស្រាវជ្រាវ​ទាំង​ក្នុង​វិស័យ​ពុទ្ធចក្រ
និង​អាណាចក្រ​នៅ​ត្រឹម​ថ្នាក់បណ្ឌិត​ឡើយ
ទោះបីជា​ព្រះសង្ឃ​បាន​បួស​សិក្សា​រៀន​សូត្រ​ទាំង​ក្នុង
និង​ក្រៅ​ប្រទេស​ជ្រៅជ្រះ​ហើយ​ក្តី​។
ព្រះសង្ឃ​បួស​ក្នុង​វិស័យ​ពុទ្ធចក្រ​ជាង
២០​ឆ្នាំ​មក​នេះបាន​លះបង់​ទាំង​កម្លាំងកាយ
និង​កម្លាំងចិត្តដើម្បី​រួមចំណែក​លើកកម្ពស់​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​រដ្ឋ
ក្នុង​ប្រទេស​កម្ពុជា​។​

​មុន​ពេល​ព្រះអង្គ​បន្ត​ការសិក្សា​ស្រាវជ្រាវ​ពី​ទស្សនវិជ្ជា​ព្រះពុទ្ធ​ថ្នាក់​ក្រោយ​បណ្ឌិត​តាម​រយៈ​អាហារូបករណ៍​សាកលវិទ្យាល័យ
Harvard នៅ​អាមេរិក
ព្រះអង្គ​បាន​សិក្សា​ស្រាវជ្រាវ
និង​ចូលរួម​សន្និសីទ​សាសនា​អន្តរជាតិ​ជាង​៥០​ប្រទេស​ទូទាំង​ពិភពលោក
ដើម្បី​ផ្សព្វផ្សាយ​លើកតម្កើង​សាសនាព្រះពុទ្ធ​នៅ​កម្ពុជា​។

ព្រះមុនីកោសល​
បណ្ឌិត​ យ៉ន​ សេង​ យៀត​ ជាលេខា​ផ្ទាល់
និង​ជា​អ្នកបកប្រែ​ភាសា​ថ្វាយ​សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី
ទេព វង្ស អង្គ​នេះ
បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ទស្សនវិជ្ជា
ពី​សាកលវិទ្យាល័យ​ពុទ្ធសាសនា
និង​បាលី​ភាសា
និង​អនុបណ្ឌិត​ទស្សនវិជ្ជាពី​សាកលវិទ្យាល័យ​កល្យាណី​យ៍
(Kelaniya) និង​សញ្ញាបត្រទំនាក់ទំនង​អន្តរជាតិ
ពី​មជ្ឈមណ្ឌល Badaranaike Center for
International Studies (BCIS), Colombo
ប្រទេស​ស្រី​លង្កា​ព្រមទាំង​ថ្នាក់បណ្ឌិត​វិទ្យាសាស្ត្រ​នយោ​បាយ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ទៀតផង​។​

​ឱកាស​សិក្សា
និង​ការ​ចង់​ចេះ​ចង់ដឹង​ពី​ព្រះពុទ្ធ
និង​ការកសាង​សន្តិភាពនៅ​ជំរំ​ជនភៀសខ្លួន​ប្រធាន​
ពុទ្ធិ​សមាគម​កម្ពុជរដ្ឋ​មាន​ព្រះ​ជន្មាយុ​៤១​ឆ្នាំ​ព្រះវស្សា​អង្គ​នេះ
ពុំ​ភ្លេចគុណ​ញោមប្រុស​ស្រី
និង​ពុទ្ធបរិស័ទ​ដែល​ជួយ​ជ្រោមជ្រែង​ឧបត្ថម្ភ​ព្រះអង្គ​ឲ្យ​បាន​បួស​សិក្សា​រៀនសូត្រ​បាន​ជ្រៅជ្រះ
មកទល់​បច្ចុប្បន្ន​ឡើយ​។
ព្រះអង្គ​ប្រសូត្រ​ក្នុង​ត្រកូល​គ្រួសារ​កសិករ​នៃ​ស្រុក​ថ្មគោល
ខេត្តបាត់ដំបង​អង្គ​នេះ
បាន​មាន​ដីកា​រម្លឹក​ពី​ការសិក្សា​ក្នុង​អតីតកាល​ថា
ព្រះអង្គ​បាន បួស​សិក្សា​រៀនសូត្រ
ក្នុង​ជំរំ​ជនភៀសខ្លួន
ចាប់ពី​ឆ្នាំ ១៩៩១
រហូតមកទល់​បច្ចុប្បន្ន​។​

​ព្រះអង្គ​មាន​ដីកា​ថា
កាលនោះ ព្រះអង្គ​មានឱកាស​សិក្សា​ទាំង​ព្រះធម៌
ភាសាបាលី និង​ភាសា​អង់គ្លេស
ក្នុង​ជំរំ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​។
«​កាលនោះ
អាត្មា​តែង​លឺ​អ្នក​នៅ​ក្នុង​ជំរំ​និយាយ​ពី​ប្រទេស​អភិវឌ្ឍ​ថា
ដូច​ឋាន​ទេវតា​។
ដូច្នេះ​អាត្មា​តែង​ស្រមៃ​រហូតដល់​មានឱកាស​ទៅ​បន្ត​ការសិក្សា
នៅ​ស្រីលង្កា​»​។
ព្រះអង្គ យ៉​ន សេង​យៀ​ត
កំពុងមាន​ដីកា​បញ្ជា​ក់មួយៗ
ក្នុង​កុដិ និង​បណ្ណាល័យ​ផ្ទុក​សៀវភៅ​សិក្សា​ជាង
៣​ពាន់​ក្បាល​របស់​ព្រះអង្គ​ក្នុង​វត្ត​ឧណ្ណាលោម
នៅ​រាជធានី​ភ្នំពេញ​។
អំឡុងពេល​សិក្សា​ក្នុង​ឆ្នាំ
២០០៣ ដល់ ២០០៦
ព្រះអង្គ​មាន​តួនាទី​ជា​ប្រធាន​ពុទ្ធិ​សមាគម​សមណ​និស្សិត​ខ្មែរ
ស្រីលង្កា​ផងដែរ​។

​ព្រះអង្គ​ពុំបាន​បញ្ឈប់​ការសិក្សា​ត្រឹម​កម្រិត​នេះ​ឡើយ
ក្រោយ​ព្រះអង្គ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម
និង​ក្រោយ​ឧ​ត្ត​ម​សិក្សា​ជាង
៦​ឆ្នាំ​នៅ​ស្រីលង្កា​រួច​និមន្ត​ត្រឡប់មក​មាតុភូមិ​កំណើត​វិញ​។
ក្នុង ២០១០
ព្រះអង្គ​ស្វះស្វែង​រហូត​ទទួល​សញ្ញាបត្រ​កម្រិត​ឧ​ត្ត​ម
នៅ​សាលា​ភូមិន្ទ​រដ្ឋបាល
និង​ឆ្នាំ ២០០៨
គ្រូ​ពុទ្ធិក​ឧ​ត្ត​ម​សិក្សា​ទស្សនវិជ្ជា
នៃ​ក្រសួង​ធម្មការ និង​សាសនា
និង​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ
នៅ​រាជបណ្ឌិត្យ​សភាកម្ពុជា
ក្នុង​ឆ្នាំ ២០១៤​។​

​ការព្យាយាម​សិក្សា​ស្រាវជ្រាវ​ចង់​ចេះ​ចង់​ដឹង​ជ្រៅជ្រះ​ទាំង​ថ្ងៃ​យប់​ក្នុង​វិស័យ​ពុទ្ធចក្រ​តាំងពី​កុមារភាព​រហូតមក
នាំ​ឲ្យ​ព្រះអង្គ​បណ្ឌិត
យ៉​ន សេង​យៀ​ត មានចំណេះ​ជំនាញ
និង​សមត្ថភាព​កាន់​កិច្ចការ​សិក្សាអប់រំ​ព្រះសង្ឃ​កម្រិត​ឧ​ត្ត​មសិ​ក្សា
ក្នុង​ក្រសួង​ធម្មការ
និង​សាសនា​។ ក្នុង​ឆ្នាំ
២០០៦ ដល់ បច្ចុប្បន្ន
ព្រះអង្គ​បាន​ចូលកាន់​តួនាទី​ជា
សាកលវិទ្យាធិការរង​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​។
លើសពីនេះ ពី​ឆ្នាំ ២០១៣
ដល់​បច្ចុប្បន្ន
ព្រះអង្គ​ព្រឹទ្ធបុរស​រង​ភាសា​អង់គ្លេស
នៅ សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ថែមទៀត​។​

​ក្រៅពី​តួនាទី​ក្នុង​វិស័យ​អប់រំ​នេះ
ព្រះអង្គ​មាន​តួនាទី​ការងារ​ផ្សេងទៀត
ក្នុងនោះ រួមមាន
ជា​អគ្គលេខា​ក្រុមប្រឹក្សា​អន្តរ​សាសនា​សមាជិក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​សាសនា​ពិភពលោក
ដើម្បី​សន្តិភាព ទទួលបន្ទុក
បរិស្ថាន បុរី​ញ៉ូ​យ៉​ក
សហរដ្ឋអាមេរិក លេខា​ផ្ទាល់
និង​ជា​អ្នកបកប្រែ​ភាសា​ថ្វាយ
សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី
ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ
និង​ប្រធាន​ពុទ្ធិ​សមាគម​កម្ពុជរដ្ឋ​។

​វា​ពុំមែន​ជាការ​ចៃដន្យ​ដែល​នាំ​ឲ្យ​ព្រះអង្គ​មានចំណេះ​វិជ្ជា​ជ្រៅជ្រះ​ខ្ពង់ខ្ពស់
ក្នុង​វិស័យ​សាសនា​នោះទេ​។
ព្រះអង្គ​មាន​ដីកា​ពី​មូលហេតុ​នាំ​ឲ្យ​ព្រះអង្គ​មាន​ឆន្ទៈ​ស្វះស្វែង​សិក្សា​រៀនសូត្រ​រហូតមក
ពីព្រោះ​ព្រះអង្គ​ចង់​រួមចំណែក​លើកកម្ពស់​ពុទ្ធ​សាសនា
និង​អប់រំ​ពុទ្ធបរិស័ទ​ទាំង​ក្នុង
និង​ក្រៅប្រទេស​។
«​យើង​ឃើញ​មនុស្ស​លង់ទឹក​ហើយ
យើង​មិនចេះ​ហែល​ទឹក
តើ​យើង​ចុះទៅ​ជួយ​មនុស្ស​ម៉េច​កើត​»?
នេះ​ជា​ដីកា​របស់​ព្រះអង្គ​បណ្ឌិត
យ៉​ន សេង​យៀ​ត​។​

​យ៉ាងណាមិញ
កូន​ទី​ពីរ​ចំណោម​បងប្អូន​៥​នាក់
មាន​ដីកា​បន្ត​លើកឡើង​ពី​ពុទ្ធឱវាទ​យ៉ាង​ដូច្នេះ​ថា​៖«​ព្រះពុទ្ធ​ចង់​ឲ្យ​អ្នកបួស​ក្នុង​ពុទ្ធសាសនា
ព្រះសង្ឃ​ចេះដឹង​ក្លាយជា​វិញ្ញូ​ជន​។
ព្រះសង្ឃ​ត្រូវតែ​អភិវឌ្ឍ​ខ្លួន​ឲ្យ​ចេះដឹង
ជា​មនុស្ស​មាន​បញ្ញា
ដើម្បី​ចូលរួម​ជួយ
អភិវឌ្ឍន៍​សង្គម​លើ​វិស័យ​ពុទ្ធសាសនា
ដើម្បី​បង្រៀន​ព្រះសង្ឃ​ក្មេង
បង្រៀន​ពុទ្ធបរិស័ទ​។ អាត្មា
ខ្លួនឯង​ត្រូវតែ​ចេះ​»​។
តែ​យ៉ាងណា
ព្រះអង្គ​បាន​បន្ត​ដីកា​សង្កត់ធ្ងន់ថា​៖«​ព្រះពុទ្ធ​មិន​បង្រៀន​ព្រះសង្ឃ
ឲ្យ​ទៅជា​មនុស្ស​សម្បូរ​សប្បាយ
ខាង​ទ្រព្យសម្បត្តិ​ទេ​»​។

សាកលវិទ្យាល័យ
Harvard បណ្តុះ​មនុស្ស​ឲ្យ​មានចំណេះដឹង
និង​គុណធម៌​​ព្រះអង្គ​បណ្ឌិត
យ៉​ន សេង​យៀ​ត
នឹង​ចាក​ចេញពី​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក
នៅ​ដើមខែ​តុលា ឆ្នាំ​២០១៦​នេះ
ដើម្បី​បន្ត​ការសិក្សា​ស្រាវជ្រាវ​ថ្នាក់​ក្រោយ​បណ្ឌិត
រយៈពេល​មួយឆ្នាំ នៅ​សាកលវិទ្យាល័យ
Harvard​។
វា​ពុំមែន​ជាការ​ចៃដន្យ​ឡើយ​ដែល​ព្រះសង្ឃ​ខ្មែរ​អង្គ​នេះ​មានឱកាស
ទៅ​បន្ត​ការសិក្សា​ក្រោយ​ថ្នាក់បណ្ឌិត​នៅ​គ្រឹះស្ថានសិក្សា​ល្បីល្បាញ​មួយ​នៅលើ​ពិភពលោក​។

​ព្រះអង្គ​មាន​ដីកា​ពី​ដំណើរ​ស្នើ​អាហារូបករណ៍​នេះ​ថា
ព្រះអង្គ​បាន​សរសេរ​គម្រោង​សិក្សា​ស្រាវជ្រាវ​ជាង
៣០​ទំព័រ
អំពី​តួនាទី​ព្រះសង្ឃ​ក្នុងការ​រក្សា​សន្តិភាព​នៅ​កម្ពុជា
មុនពេល​ព្រះអង្គ​ដាក់​ឯកសារ​ទាំងនោះ
ស្នើ​សាកលវិទ្យាល័យ តាម
Online ចំនួន ២​លើក​។​

​ព្រះអង្គ​ពុំបាន​បោះបង់ចោល​ឱកាស​អាហារូបករណ៍​សាកលវិទ្យាល័យ​ល្បី​នេះឡើយ​។
ផ្នែក​សិក្សា​សាសនា​នៃ​សាកលវិទ្យាល័យ
Harvard
បាន​លើកទឹកចិត្ត​ឲ្យ​ព្រះអង្គ​ដាក់ពាក្យ​ស្នើ​ជា​លើក​ទី​ពីរ​។
ក្រៅពី​ការ​ផ្តល់ឱកាស​ពី​ខាង​សាលា​ហើយ​នោះ
ទ្រឹស្តី​ព្រះពុទ្ធ​ក៏​ជួយ​ជំរុញ​លើក
ចិត្ត​ព្រះអង្គ​ផងដែរ​។

​ទោះបីជា​មិន​ជោគជ័យ​ការស្នើ​លើកដំបូង
ព្រះអង្គ​មាន​ដីកា​តាម​ទ្រឹស្តី​ព្រះពុទ្ធ​ដែល​ជំរុញ​ឲ្យ​ព្រះអង្គ​ដាក់​អាហារូបករណ៍​ថា​៖«​អ្វីៗ​ទាំងអស់
វា​មិន​ទៀង​។ ទ្រឹស្តី​«​មិន​ទៀង​»​នេះ
ជួយ​អាត្មា​ច្រើនណាស់
កាលណា​យើង​ស្ថិតក្នុង​ការងារ​កាន់តែ​ធំ
ទ្រឹស្តី​នេះ ជួយ​យើង​កាន់តែខ្លាំង
មានន័យថា យើង​រស់​នៅតាម​ដំណាក់កាល​។
យើង​ត្រូវ​ប្រកាន់​គោលការណ៍​របស់​យើង
កាលណា​យើង​ចង់​គិតពី​អ្វី
វា​ត្រូវមាន​មូលដ្ឋាន​នៃ​ការគិត​»​។

​ដូច​ការស្នើ​អាហារូបករណ៍​សិស្ស​និស្សិត​អាហារូបករណ៍​ដទៃ​ដែរ
ព្រះអង្គ​ត្រូវដាក់​ឯកសារ​សិក្សា
គម្រោង​សិក្សា
និង​បទពិសោធន៍​នានា​ជា​លើក​ទី​ពីរ
រហូត​សាកល​វិទ្យា​សម្រេច​ផ្តល់
អាហារូបករណ៍​ប្រគេន​ព្រះអង្គ​ក្នុង​ឆ្នាំ
២០១៦​នេះ​។ ព្រះអង្គ​បាន​បង្ហើប​ថា
ការងារ​សង្គម រួម ទាំង​ចំណេះ​ជំនាញ
និង​បទពិសោធន៍​ការងារ​ជាង​២០​ឆ្នាំ
ជួយ​ព្រះអង្គ​ឲ្យ​ទទួលបាន​អាហា​រូបកណ៍​នេះ​។

«​មតិយោបល់​អាត្មា
សម្រាប់​អ្នកសិក្សា​ដែល​ប្រាថ្នា​ចង់ទៅ​កាន់​សាលា​ធំ​លើ​ពិភពលោក​គួរ
ណាស់​តែ​រក្សា​កំណត់ត្រា​ប្រចាំថ្ងៃ
ហើយ​ប្រឡូក​ឲ្យ​មែនទែន​ក្នុង​កិច្ចការ​សង្គម
ជួយ​សង្គម តាម​រូបភាព​ណាក៏ដោយ​។
បាន​តិចក្តី ច្រើនក្តី​។
កិច្ចការ​សង្គម​ជា​ចំណែក​មួយ
ជួយ​អាត្មា​ឲ្យ​ទទួល​អាហារូបករណ៍​»​។
នេះ​ជា​ដីកា​ណែនាំ​របស់​ព្រះអង្គ​បណ្ឌិត
យ៉​ន សេង​យៀ​ត​។​

​ព្រះអង្គ​មាន​ដីកា​សង្កត់ធ្ងន់​តាម​ទស្សនៈ​យល់ឃើញថា​៖«​សាលា​ធំៗ​គេ​ឲ្យ​តម្លៃ​លើ​ការងារ​ទាំង
នេះ ព្រោះ​គេច​ង់​បណ្តុះ​មនុស្ស​ឲ្យ​មានចំណេះដឹង​ហើយ
មានគុណ​ធម៌​ទៀត​។ គេ​សួរថា
ពេល​រៀន​ចប់​តើ​យើង​មាន​អ្វី​ជួយ​សង្គមជាតិ​វិញ​»?

​ក្រៅពី​ការងារ​សាសនា​ព្រឹក
ព្រះអង្គ​តែង​សិក្សា​ស្រាវជ្រាវ​ពេល​រសៀល
ជាពិសេស​ពេលយប់​អធ្រាត្រ​។
«​ដំណើរ​កន្លងមក
អាត្មា​ព្យាយាម​។ សម្រាប់​អាត្មា
ការសិក្សា​រៀនសូត្រ
គឺ​យើង​អនុវត្តតាម​ដំបូន្មាន
របស់លោក​គ្រូ​។ លោកគ្រូ​ប្រាប់ថា
ក្នុង​ពុទ្ធសាសនា ពេលវេលា​នេះ
វា​ទំពា​ស៊ីម​នុស្ស មានន័យថា
ពេលវេលា​គ្រប់​វិនាទី​ទាំងអស់
មានតម្លៃ​។
បើ​យើង​ប្រើពេល​វេលា​គ្រប់​វិនាទី​ទាំងអស់​ឲ្យ​មាន​ប្រយោជន៍
វា​នឹង​ឲ្យ​ផល​»​។
ព្រះអង្គ យ៉​ន សេង​យៀ​ត
មាន​ដីកា​ពី​ការព្យាយាម​ទាញ​ប្រយោជន៍​ពី​ពេលវេលា​៕

សម្រាប់​ព្រះ​ពុទ្ធ​សាសនា​និកាយ​ថេរវាទ​
គឺព្រះសង្ឃខ្មែរទី១ដែល​ត្រូវ​បាន​សាកលវិទ្យាល័យ​ហាវឺដ​
(Harvard) ផ្តល់​អាហារូបករណ៍​ដេីម្បីសិក្សាកម្រិតថ្នាក់បណ្ឌិត​
Post Doctoral Research Fellowship
លេីឯកទេសទស្សនវិជ្ជាព្រះពុទ្ធសាសនា​
ក្នុងប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ចាប់​តាំង​ពី​សាកលវិទ្យាល័យ​បាន​បង្កើត​ក្នុង​ឆ្នាំ​១៦១៣។

ទន្ទឹម​នឹង​ភាព​ជោគជ័យ​ដែល​មោទនភាព​​នេះ លោក​​ ព្រើន​ សុវង្ស ក៏​បាន​សម្ដែង​​អបអរសាទរ​យ៉ាង​ក្រៃលែង​ចំពោះ​ព្រះមុនីកោសល​ បណ្ឌិត​ យ៉ន​ សេង​ យៀត​ ព្រះសាកលវិទ្យាធិការរង​នៃ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុរាជ​ ក្នុង​ការពារ​ដើម្បីបញ្ជប់ការសិក្សាថា្នក់​«ក្រោយ​បណ្ឌិត Post-Doctoral Research Fellowship » នៅសាកលវិទ្យាល័យ Harvard បានជាប់ជាស្ថាពរហើយ ក្រោយពីសិក្សាអស់រយ:ពេលជាង៣ឆ្នាំមក​នេះ។

The post ព្រះសង្ឃ​ខ្មែរ​ទី១ ដែល​រៀន​បញ្ជាប់​​ថ្នាក់​ក្រោយ​បណ្ឌិត ​នៅ​សាកលវិទ្យាល័យ Harvard appeared first on .