រុស្ស៊ី

លោក ត្រាំ ព្រមានរុស្ស៊ី និងចិនកុំឲ្យលូកដៃជួយអ៉ីរ៉ង់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជឿជាក់ថា រុស្ស៊ី និងចិនមិនបានជួយអ៊ីរ៉ង់នៅក្នុងជម្លោះនៅមជ្ឈិមបូព៌ានាពេលកន្លងមកទេ ប៉ុន្តែបានព្រមានថា បើសិនប្រទេសទាំងពីរហ៊ានចេញមុខជួយ នោះពួកគេនឹងប្រឈមមុខទៅនឹងផលវិបាកធ្ងន់ធ្ងរមិនខាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ​ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា ៖”ក្នុងអំឡុងពេលមានកិច្ចប្រជុំថ្មីៗនេះ នៅទីក្រុងប៉េកាំង ប្រធានាធិបតី លោក ស៊ី ជិនពីង បានប្រាប់ខ្ញុំថា ចិន និងក្រុមហ៊ុនរបស់ខ្លួននឹងមិនផ្គត់ផ្គង់ ឬលក់អាវុធទៅឱ្យអ៊ីរ៉ង់ឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ”។

មេដឹកនាំអាមេរិករូបនេះបានបន្ថែមទៀតថា ប្រធានាធិបតី លោក វ៉ាឌីមៀ ពូទីន វិញក៏បានធានាដល់លោកផងដែរថា រុស្ស៊ីនឹងមិនលក់អាវុធទៅឱ្យអ៊ីរ៉ង់នោះឡើយ។

លោក ត្រាំ ក៏បាននិយាយទៀតថា ៖”ប្រទេសធំៗទាំងពីរដែលតែងតែត្រូវបានលើកឡើងទាក់ទងនឹងអ៊ីរ៉ង់ តាមគំនិតរបស់ខ្ញុំ នឹងមិនចូលរួមនៅក្នុងជម្លោះនេះនោះទេ។ បើពួកគេលូកដៃ នោះវានឹងអាក្រក់ខ្លាំងណាស់សម្រាប់ពួកគេ ហើយពិតជាមិនផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេទេ”។

យ៉ាងណាមិញ ជុំវិញការអត្ថាធិប្បាយរបស់លោក ត្រាំ ទាំងនេះបានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានប្រាប់សមាជិកសភាកាលពីដើមសប្តាហ៍នេះថា រុស្ស៊ី និងចិនបានជាប់ពាក់ព័ន្ធនឹងជម្លោះនៅមជ្ឈិមបូព៌ា ទោះបីជាលោកមិនបានពន្យល់លម្អិតជាងនេះក៏ដោយ៕​

The post លោក ត្រាំ ព្រមានរុស្ស៊ី និងចិនកុំឲ្យលូកដៃជួយអ៉ីរ៉ង់ appeared first on .

EU ពង្រីកទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត ជុំវិញបញ្ហាសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
សហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី១៣ ខែកក្កដា បានពង្រីកការដាក់ទណ្ឌកម្មប្រឆាំងទៅនឹងប្រទេសរុស្ស៊ីបន្ថែមទៀត ដោយរួមបញ្ចូលទាំងបុគ្គល និងអង្គភាពដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការរំលោភសិទ្ធិមនុស្ស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

មិនតែប៉ុណ្ណោះ កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមរបស់រុស្ស៊ី Vkontakte និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេ គឺ Communication Platform LLC ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីទណ្ឌកម្មថ្មីនេះផងដែរ ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ និងគ្រប់គ្រងទៅលើកម្មវិធី MaxApp។

យ៉ាងណាមិញ បណ្តាប្រទេសសហភាពអឺរ៉ុប បាននិយាយថាកម្មវិធី MaxApp ត្រូវបានប្រើសម្រាប់ការបង្ក្រាបអ្នករិះគន់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងមនុស្សដែលបានបង្ហោះខ្លឹមសារផ្សេងទៀតដែលត្រូវបានហាមឃាត់ដោយអាជ្ញាធរ។

វិធានការរឹតត្បិតចុងក្រោយរបស់ EU នេះ ក៏ត្រូវបានដាក់លើ Citadel, VAS Experts និង Norsi-Trans ដែលជាក្រុមហ៊ុនដែលផលិត អភិវឌ្ឍ និងលក់ Hardware និងកម្មវិធីដែលទាក់ទងនឹងប្រព័ន្ធឃ្លាំមើលដែលត្រួតពិនិត្យការហៅទូរស័ព្ទ អ៊ីមែល សារជាអក្សរ និងបណ្តាញសង្គមផងដែរ។

លើសពីនេះ សហភាពអឺរ៉ុប ក៏បានដាក់ទណ្ឌកម្មលើមន្ត្រីមកពីសេវាស៊ើបការណ៍សម្ងាត់យោធារបស់រុស្ស៊ី GRU រួមទាំងឧក្រិដ្ឋជនតាមអ៊ីនធឺណិត និងក្រុមហ៊ុនរុស្ស៊ីមួយចំនួនផ្សេងទៀតដែលបង្កហានិភ័យ និងផ្តល់អស្ថិរភាពដល់អឺរ៉ុប៕​

The post EU ពង្រីកទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត ជុំវិញបញ្ហាសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត appeared first on .

ពូទីន អូសនាវាកម្សាន្តតម្លៃជាង ១០០លានដុល្លារ ទៅទុកនៅកំពង់ផែភាគខាងជើងប្រទេស ព្រោះខ្លាចអ៊ុយក្រែនបាញ់ឆេះ
នាវាកម្សាន្តដ៏ប្រណីតបំផុតមួយដែលត្រូវបានគេស្គាល់ថាជារបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ត្រូវបានគេប្រទះឃើញនៅកំពង់ផែ Severomorsk ជិតទីក្រុង Murmansk ភាគខាងជើងនៃប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន DR របស់ដាណឺម៉ាក។

យោងតាមប្រភពដដែលបានបង្ហាញឲ្យដឹងទៀតថា យោងតាមរូបភាពពីផ្កាយរណបបានបង្ហាញថា នាវាកម្សាន្តដ៏ប្រណីតឈ្មោះថា Graceful នេះ ត្រូវបានអមដំណើរដោយនាវាចម្បាំង Voyevoda ជាមួយនឹងការដំណើរដោយបិទឧបករណ៍បញ្ជូនសញ្ញា ក្នុងគោលបំណងការពារពីការវាយប្រហាររបស់សត្រូវ។

យ៉ាងណាមិញ ក្បួននាវានេះត្រូវបានគេប្រទះឃើញនៅឯឆ្នេរសមុទ្រដាណឺម៉ាកនៅចុងខែមិថុនា ដោយការបញ្ជូនសារមួយដែលបង្ហាញថាវាត្រូវបានគេឃើញកំពុងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល និងបន្ទាប់មកបានឆ្លងកាត់តាមឆ្នេរសមុទ្រន័រវេស ហើយចូលទៅក្នុងដែនទឹករុស្ស៊ីរបស់វិញ។

ទន្ទឹមនឹងនេះ យោងតាមអ្នកជំនាញជឿជាក់ថា នាវា Graceful ដែលត្រូវបានប្តូរឈ្មោះទៅជា Kosatka បន្ទាប់ពីការចាប់ផ្តើមនៃសង្គ្រាមនេះ ត្រូវបានបញ្ជូនទៅកំពង់ផែ Severomorsk ដើម្បីការពារវាពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។

ជម្រាបជូនថា នាវា Graceful ដែលមានប្រវែង ៨២ ម៉ែត្រ ត្រូវបានចាត់ទុកថាជានាវាធំជាងគេទីពីរ (បន្ទាប់ពីនាវា Scheherazade ដែលមានប្រវែង ១៤០ ម៉ែត្រ) ដែលប្រើប្រាស់ដោយប្រធានាធិបតីរុស្ស៊ី។ ពីមុនវាត្រូវបានគេប្រទះឃើញញឹកញាប់នៅទីក្រុង Sochi នៅពេលដែលលោក ពូទីន សម្រាកនៅទីនោះ។ តម្លៃរបស់នាវានេះត្រូវបានប៉ាន់ប្រមាណថា ចន្លោះពី ១០០-១២០លានដុល្លារ៕​

The post ពូទីន អូសនាវាកម្សាន្តតម្លៃជាង ១០០លានដុល្លារ ទៅទុកនៅកំពង់ផែភាគខាងជើងប្រទេស ព្រោះខ្លាចអ៊ុយក្រែនបាញ់ឆេះ appeared first on .

រុស្ស៊ី ប្រកាសហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតទាំងស្រុង ចំពេលខ្វះខាតខ្លាំង
រុស្ស៊ី បានប្រកាសថាខ្លួននឹងហាមឃាត់ការនាំចេញចំពោះប្រេងម៉ាស៊ូតទាំងស្រុងនៅខែនេះ ហើយចាប់ផ្តើមបង្កើនការនាំចូលប្រេងឥន្ធនៈបន្ថែមទៀត ដើម្បីជំរុញតម្រូវការផ្គត់ផ្គង់នៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី៨ ខែកក្កដា ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានប្រកាសនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលតាមទូរទស្សន៍ថា ប្រទេសខ្លួននឹងហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត និងចាប់ផ្តើមនាំចូលប្រេងឥន្ធនៈបន្ថែមចាប់ពីខែកក្កដា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយកង្វះខាតការផ្គត់ផ្គង់ប្រេងសាំង និងប្រេងម៉ាស៊ូតក្នុងស្រុក។

មិនតែប៉ុណ្ណោះ កាលពីដើមខែនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានសង្កត់ធ្ងន់អំពីការពិចារណាហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតផងដែរ។ បច្ចុប្បន្ន រុស្ស៊ីគឺជាប្រទេសផលិតប្រេងឆៅធំជាងគេទីបីរបស់ពិភពលោក និងជាប្រទេសផ្គត់ផ្គង់ប្រេងម៉ាស៊ូតធំជាងគេមួយរបស់ពិភពលោក។ ហើយចំពោះការហាមឃាត់នេះ នឹងមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី៣១ ខែកក្កដា។

គួរជម្រាបជូនថា រុស្ស៊ីកំពុងប្រឈមមុខនឹងកង្វះខាតប្រេងឥន្ធនៈខ្លាំង បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនអស់រយៈពេលជាច្រើនខែកន្លងមក ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពលធំៗ នៅក្នុងទឹកដីរុស្ស៊ី រួមទាំងរោងចក្រចម្រាញ់ប្រេង និងឃ្លាំងស្តុកទុកប្រេងឥន្ធនៈផងដែរ។ មេដឹកនាំអ៊ុយក្រែនបានហៅការវាយប្រហារនេះថាជា “ទណ្ឌកម្មរយៈពេលវែង” ដែលត្រូវបានអនុវត្តដើម្បីបង្កើនសម្ពាធលើទីក្រុងមូស្គូឱ្យទទួលយកការចរចា៕​

The post រុស្ស៊ី ប្រកាសហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតទាំងស្រុង ចំពេលខ្វះខាតខ្លាំង appeared first on .

ជប៉ុន ប្រកាសហាមឃាត់ការនាំចេញប្រេងឥន្ធនៈយន្តហោះទៅកាន់រុស្ស៊ី
ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ បានប្រកាសហាមឃាត់ការនាំចេញប្រេងឥន្ធនៈយន្តហោះពីប្រទេសរបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៊ី តាមរយៈប្រទេសទីបី ឬការផ្ទេរពីកប៉ាល់មួយទៅកប៉ាល់មួយនៅលើសមុទ្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី៧ ខែកក្កដា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Ryosei Akazawa បានប្រកាសថា ជប៉ុនកំពុងសម្របសម្រួលជាមួយសមាជិកនៃក្រុម G7 និងប្រទេសដទៃទៀត ដើម្បីហាមឃាត់ការនាំចេញរបស់របរជាច្រើនក្រោមទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី រួមទាំងប្រេងឥន្ធនៈយន្តហោះផងដែរ។

លោក Akazawa បានថ្លែងថា ការហាមឃាត់នេះអនុវត្តចំពោះការនាំចេញប្រេងឥន្ធនៈយន្តហោះទៅកាន់ប្រទេសរុស្ស៊ីតាមរយៈប្រទេសទីបី ក៏ដូចជាការផ្ទេរពីកប៉ាល់មួយទៅកប៉ាល់មួយទៀតនៅលើសមុទ្រ។ លោកបានមានប្រសាសន៍ទៀតថា ៖”យើងនឹងបន្តគ្រប់គ្រងការនាំចេញយ៉ាងតឹងរ៉ឹងនៅពេលសហការជាមួយប្រទេសដទៃទៀត ខណៈពេលដែលកំពុងពិចារណាលើស្ថានភាពអន្តរជាតិនាពេលបច្ចុប្បន្ននេះផងដែរ”។

យ៉ាងណាមិញ លោក Akazawa បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី៣ ខែកក្កដា ថាយ៉ាងហោចណាស់ប្រេងឥន្ធនៈយន្តហោះចំនួន ២០០ ០០០ បារ៉ែលត្រូវបានគេរំពឹងថានឹងដឹកទៅផ្ទុកនៅកំពង់ផែ Chiba ប្រទេសជប៉ុន នៅពាក់កណ្តាលខែកក្កដានេះ ហើយនឹងត្រូវបន្តដឹកជញ្ជូនទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ការដឹកជញ្ជូននេះនឹងត្រូវបានផ្ទេរទៅនាវាមួយផ្សេងទៀត មុនពេលបញ្ជូនទៅដល់ប្រទេសរុស្ស៊ី។

គួរជម្រាបជូនថា រុស្ស៊ីកំពុងប្រឈមមុខនឹងការកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ បន្ទាប់ពីអ៊ុយក្រែនបានវាយប្រហាររោងចក្រចម្រាញ់ប្រេង និងកន្លែងផ្ទុកប្រេងធំៗរបស់ខ្លួន៕ ​

The post ជប៉ុន ប្រកាសហាមឃាត់ការនាំចេញប្រេងឥន្ធនៈយន្តហោះទៅកាន់រុស្ស៊ី appeared first on .

រុស្ស៊ី ចាប់ផ្តើមនាំចូលប្រេងសាំងពីប្រទេសបេឡារុស ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន
ការនាំចូលសាំងរបស់រុស្ស៊ីពីប្រទេសបេឡារុសបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក នៅក្នុងខែមិថុនា ខណៈពេលដែលទីក្រុងមូស្គូប្រឈមមុខនឹងបញ្ហាកង្វះខាតប្រេងឥន្ធនៈដោយសារតែការវាយប្រហារដោយអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Interfax ។

យោងតាមទិន្នន័យពីមជ្ឈមណ្ឌលសន្ទស្សន៍តម្លៃរុស្ស៊ី (CPI) ដែលត្រូវបានដកស្រង់ដោយកាសែត Vedomosti មានមូលដ្ឋាននៅទីក្រុងមូស្គូ បានបង្ហាញថា រុស្ស៊ីបាននាំចូលសាំងចំនួន ១៤១ ០០០ តោនពីប្រទេសបេឡារុស នៅចន្លោះថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមិថុនា។

តួលេខនេះខ្ពស់ជាងបរិមាណសាំងសរុបដែលនាំចូលពីប្រទេសបេឡារុស ក្នុងខែឧសភា ចំនួន ២,៤ ដង។ ហើយក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ប្រទេសបេឡារុសបាននាំចេញសាំងប្រហែល ១ ០០០ តោនប៉ុណ្ណោះ ទៅកាន់ប្រទេសរុស្ស៊ី។

គួរជម្រាបជូនថា ប្រទេសរុស្ស៊ីប្រឈមមុខនឹងបញ្ហាខ្វះប្រេងឥន្ធនៈធ្ងន់ធ្ងរ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជាបន្តបន្ទាប់លើបំពង់បង្ហូរប្រេង និងឧស្ម័ន រួមទាំងរោងចក្រចម្រាញ់ប្រេងធំៗ។ ក្រៅពីបេឡារុស រុស្ស៊ីត្រូវបានគេរាយការណ៍ថាកំពុងចាប់ផ្តើមនាំចូលសាំងពីប្រទេសឥណ្ឌា ហើយកំពុងចរចាជាមួយកាហ្សាក់ស្ថានដើម្បីបង្កើនការផ្គត់ផ្គង់របស់ខ្លួនផងដែរ៕​

The post រុស្ស៊ី ចាប់ផ្តើមនាំចូលប្រេងសាំងពីប្រទេសបេឡារុស ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន appeared first on .

រុស្ស៊ី ស្វែងរកការនាំចូលប្រេងឥន្ធនៈបន្ថែម បន្ទាប់ពីខ្វះខាតដោយសារអ៊ុយក្រែនវាយប្រហារខ្លាំង
រុស្ស៊ី ដែលត្រូវបានស្គាល់ថាជាប្រទេសនាំចេញប្រេងឈានមុខគេរបស់ពិភពលោក កំពុងចរចាជាមួយភាគីផ្សេងៗ ដើម្បីនាំចូលប្រេងសាំងបន្ថែម ដើម្បីដោះស្រាយកង្វះខាតដែលបណ្តាលមកពីការវាយប្រហាររបស់អ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃទី៣០ ខែមិថុនាថា ៖”ការពិភាក្សាកំពុងដំណើរការទៅដោយវិជ្ជមាន។ ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ក្នុងតម្លៃដែលអាចទទួលយកបាន ការនាំចូលប្រេងសាំងនឹងបន្ត”។

យ៉ាងណាមិញ នេះត្រូវចាត់ទុកថាជារឿងដ៏កម្រមួយដែលរុស្ស៊ីទទួលស្គាល់ថាកំពុងស្វែងរកការនាំចូលប្រេងឥន្ធនៈបន្ថែមពីប្រទេសផ្សេង។ កាលពីសប្តាហ៍មុន ទីភ្នាក់ងារសារព័ត៌មាន Reuters ក៏បានរាយការណ៍ថា រុស្ស៊ីកំពុងពិភាក្សាអំពីការនាំចូលប្រេងសាំងប្រភេទ AI-92 ចំនួន ៥០ ០០០ តោនពីប្រទេសកាហ្សាក់ស្ថានផងដែរ ខណៈនៅពេលនោះ រដ្ឋមន្ត្រីថាមពលកាហ្សាក់ស្ថានបាននិយាយថា ទីក្រុងមូស្គូមិនទាន់បានស្នើជាផ្លូវការអំពីការនាំចូលប្រេងឥន្ធនៈទាំងនេះនៅឡើយទេ។

មិនតែប៉ុណ្ណោះ ក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីនៅវិមានក្រឹមឡាំងនៅថ្ងៃទី២៨ ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ថា ការវាយលុកថ្មីៗនេះរបស់អ៊ុយក្រែនបានបង្កឱ្យមានកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ ក្នុងរយៈពេលខ្លីនៅក្នុងតំបន់ជាច្រើននៃប្រទេសរុស្ស៊ី ដោយបន្ថែមថា រដ្ឋាភិបាលកំពុងធ្វើការដើម្បីដោះស្រាយបញ្ហានេះ។

គួរជម្រាបជូនថា រុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងឆៅធំជាងគេទីពីររបស់ពិភពលោក និងជាអ្នកនាំចេញផលិតផលប្រេងចម្រាញ់ធំជាងគេទីបី បានឃើញការធ្លាក់ចុះ ២៥% នៃការផលិតប្រេងសាំងរបស់ខ្លួន បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនទ្រង់ទ្រាយធំជាបន្តបន្ទាប់ និងបានបង្ខំឲ្យមានការបិទរោងចក្រចម្រាញ់ប្រេងសំខាន់ៗជាច្រើនរបស់ប្រទេសនេះ៕

The post រុស្ស៊ី ស្វែងរកការនាំចូលប្រេងឥន្ធនៈបន្ថែម បន្ទាប់ពីខ្វះខាតដោយសារអ៊ុយក្រែនវាយប្រហារខ្លាំង appeared first on .

ឥណ្ឌូណេស៊ី ចាប់ផ្តើមជំរុញកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរជាមួយរុស្ស៊ី
ឥណ្ឌូណេស៊ី បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាមួយរុស្ស៊ីក្នុងវិស័យបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបលើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី ដែលបានធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

រដ្ឋាភិបាលឥណ្ឌូណេស៊ី បាននិយាយថា កិច្ចសហការកាន់តែជិតស្និទ្ធក្នុងវិស័យបច្ចេកវិទ្យានុយក្លេអ៊ែរ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីសម្រេចបាននូវភាពគ្រប់គ្រាន់ដោយខ្លួនឯងផ្នែកថាមពលជាតិ ក្នុងរយៈពេលបីឆ្នាំខាងមុខ។

រដ្ឋាភិបាលបានសង្កត់ធ្ងន់ទៀតថា ការរុករកបច្ចេកវិទ្យាថាមពលដែលមានសុវត្ថិភាព រួមទាំងថាមពលនុយក្លេអ៊ែរ ត្រូវតែអមដោយការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលកម្លាំងពលកម្ម និងការអនុលោមតាមស្តង់ដារសុវត្ថិភាពអន្តរជាតិខ្ពស់បំផុត។

គួរជម្រាបជូនថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បច្ចុប្បន្នកំពុងចរចាជាមួយសាជីវកម្មនុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ី លើគម្រោងអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរអណ្តែតទឹក នៅក្នុងប្រទេសរបស់ខ្លួន។ បច្ចេកវិទ្យានេះ ត្រូវបានគេមើលឃើញថាជាដំណោះស្រាយដែលសមស្រប និងមានប្រសិទ្ធភាពជាងរោងចក្រថាមពលនុយក្លេអ៊ែរនៅលើដី៕​

The post ឥណ្ឌូណេស៊ី ចាប់ផ្តើមជំរុញកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរជាមួយរុស្ស៊ី appeared first on .

រុស្ស៊ី ចាប់ផ្តើមសិក្សាបឋមលើគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នៅប្រទេសឡាវ
ឡាវ និងរុស្ស៊ីបានព្រមព្រៀងគ្នា ចាប់ផ្តើមការសិក្សាបឋមដើម្បីបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរ នៅក្នុងប្រទេសឡាវ ដោយដំណាក់កាលដំបូងមានគោលបំណងកំណត់ទីតាំងសក្តានុពលសម្រាប់ការអភិវឌ្ឍ និងវាយតម្លៃពីរបៀបដែលរោងចក្រនាពេលអនាគតរួមបញ្ចូលទៅក្នុងប្រព័ន្ធថាមពលរបស់ប្រទេសឡាវ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

ការសម្រេចចិត្តនេះបានកើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ក្នុងអំឡុងពេលកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone និងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin នៅទីក្រុងមូស្គូ ជាកន្លែងដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី។

កិច្ចព្រមព្រៀងនេះ បង្កើតបានជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយដើម្បីគាំទ្រគម្រោងរួមគ្នាក្នុងវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងវិស័យបច្ចេកវិទ្យាខ្ពស់រវាងប្រទេសទាំងពីរ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ លោក Mishustin បានពិពណ៌នាអំពីប្រទេសឡាវថាជាដៃគូសំខាន់មួយរបស់រុស្ស៊ីនៅអាស៊ីអាគ្នេយ៍ និងបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រីកពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ដោយកត់សម្គាល់ថាបរិមាណពាណិជ្ជកម្មបច្ចុប្បន្នមិនទាន់ឆ្លុះបញ្ចាំងពីសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនៅឡើយទេ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរុស្ស៊ី លោក Maxim Reshetnikov បាននិយាយថា ប្រទេសរបស់ខ្លួន បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចែករំលែកជំនាញក្នុងសេដ្ឋកិច្ចឌីជីថល ប្រព័ន្ធអេឡិចត្រូនិចស្វយ័ត និងបញ្ញាសិប្បនិម្មិត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងបច្ចេកវិទ្យា៕​

The post រុស្ស៊ី ចាប់ផ្តើមសិក្សាបឋមលើគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នៅប្រទេសឡាវ appeared first on .

បុរសខ្លាំងពូទីន ជូនសត្វខ្លា ៤ ក្បាលជាអំណោយដល់ប្រទេសកាហ្សាក់ស្ថាន មុនដំណើរទស្សនកិច្ច
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានជូនខ្លា Amur ចំនួន ៤ ក្បាល ជាអំណោយទៅកាន់ប្រទេសកាហ្សាក់ស្ថាន នៅមុនពេលលោកត្រូវទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសជិតខាងមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅលើគេហទំព័រវិមានក្រឹមឡាំង នៅថ្ងៃទី២៦ ខែឧសភា លោក ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីបានដឹកជញ្ជូនខ្លា Amur ចំនួនបួនក្បាលដែលចាប់បាននៅតំបន់ព្រំដែន ទៅកាន់ប្រទេសកាហ្សាក់ស្ថានវិញ តាមរយៈផ្លូវអាកាស។

ក្នុងចំណោមខ្លា ៤ ក្បាលនោះ មានកូនខ្លាចំនួនពីរ ដែលត្រូវផ្តល់ជូន ដើម្បីជួយប្រទេសកាហ្សាក់ស្ថានស្តារចំនួនខ្លារបស់ខ្លួនឡើងវិញ។ ខ្លាទាំងបួនក្បាលត្រូវបានគេរំពឹងថានឹងត្រូវបានដោះលែងចូលទៅក្នុងព្រៃវិញ ក្នុងពេលឆាប់ៗនេះ។

យ៉ាងណាមិញ ជុំវិញប្រកាសពីការជូនអំណោយជាសត្វខ្លា ដល់ប្រទេសកាហ្សាក់ស្ថាននេះ ត្រូវបានធ្វើឡើងមុនពេល លោក ពូទីន ទៅបំពេញទស្សនកិច្ចក្នុងប្រទេសអាស៊ីកណ្តាល នៅសប្តាហ៍នេះ។ ប្រទេសកាហ្សាក់ស្ថាន ដែលជាប្រទេសសម្បូរទៅដោយធនធាន មានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី ក៏ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងមូស្គូ នៅក្នុងតំបន់នេះផងដែរ។

គួរជម្រាបជូនផងដែរថា នេះហាក់មិនមែនជារឿងចម្លែកនោះឡើយ ដែលលោក ពូទីន តែងជូនអំណោយជាសត្វទៅកាន់ប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន។ ដោយនៅឆ្នាំ២០២២ ប្រទេសរុស្ស៊ី ក៏បានបញ្ជូនសេះពូជចំនួន ៣០ ក្បាលទៅកាន់ប្រទេសកូរ៉េខាងជើង ចំពេលមានការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

The post បុរសខ្លាំងពូទីន ជូនសត្វខ្លា ៤ ក្បាលជាអំណោយដល់ប្រទេសកាហ្សាក់ស្ថាន  មុនដំណើរទស្សនកិច្ច appeared first on .