រូបិយប័ណ្ណបរទេស

លោក ស៊ី ជិនពីង ដាក់គោលដៅប្រែក្លាយលុយយ៉ន់ចិន​ ទៅជារូបិយប័ណ្ណបម្រុងបរទេស
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រកាសថា ប្រទេសរបស់ខ្លួនត្រូវតែកសាងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុឲ្យបានរឹងមាំបំផុត ដើម្បីអាចធ្វើឲ្យប្រាក់យ៉ន់ចិន សម្រេចបាននូវឋានៈជារូបិយប័ណ្ណបម្រុងបរទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន FT។

នៅក្នុងការលើកឡើងមួយដែលត្រូវបានចុះផ្សាយកាលពីសប្តាហ៍មុន មេដឹកនាំកំពូលចិន លោក ស៊ី បានធ្វើការកំណត់យ៉ាងច្បាស់អំពីគោលដៅនៃការធ្វើឲ្យរូបិយប័ណ្ណចិនរឹងមាំ ក៏ដូចជាមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដែលទីក្រុងប៉េកាំងត្រូវកសាងដើម្បីសម្រេចបាននូវគោលដៅដ៏ធំនេះ។

នៅក្នុងការលើកឡើងនោះ លោក ស៊ី បានបញ្ជាក់ទៀតថា៖” ប្រទេសចិន ត្រូវការកសាងរូបិយប័ណ្ណរឹងមាំមួយ ដែលអាចប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ និងទីផ្សារប្តូរប្រាក់បរទេស ដោយសម្រេចបាននូវឋានៈជារូបិយប័ណ្ណបម្រុងបរទេស” ។

ហើយយ៉ាងណាមិញ​ ដើម្បីសម្រេចបាននូវគោលដៅនេះ លោក ស៊ី បានអះអាងថា ប្រទេសចិនត្រូវការធនាគារកណ្តាលដ៏រឹងមាំ ដែលមានសមត្ថភាពគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ ស្ថាប័នហិរញ្ញវត្ថុដែលមានការប្រកួតប្រជែងទូទាំងពិភពលោក និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដែលអាចទាក់ទាញដើមទុន និងមានឥទ្ធិពលលើការវាយតម្លៃទូទាំងពិភពលោក។

ជម្រាបជូនថា ជុំវិញការប្រកាសនេះ បានធ្វើឡើងចំពេលមានភាពមិនប្រាកដប្រជានៃទីផ្សារពិភពលោក ខណៈដែលប្រាក់ដុល្លារអាមេរិកចុះខ្សោយ។ ជាមួយគ្នានេះ ធនាគារកណ្តាលអាមេរិក ក៏កំពុងប្រឈមមុខនឹងការផ្លាស់ប្តូរភាពជាអ្នកដឹកនាំនាពេលខាងមុខ ហើយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មកំពុងជំរុញឱ្យធនាគារកណ្តាលវាយតម្លៃឡើងវិញនូវការកាន់កាប់ទ្រព្យសកម្មជាប្រាក់ដុល្លារអាមេរិករបស់ពួកគេផងដែរ៕​

The post លោក ស៊ី ជិនពីង ដាក់គោលដៅប្រែក្លាយលុយយ៉ន់ចិន​ ទៅជារូបិយប័ណ្ណបម្រុងបរទេស appeared first on .

ធនាគារកណ្តាលរុស្ស៊ី បញ្ចេញកម្ចីជាប្រាក់យ៉ន់ចិនកាន់តែច្រើន ក្រោមប្រតិបត្តិការប្តូររូបិយប័ណ្ណ
ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី បាននិយាយថា ខ្លួនបានផ្តល់ប្រាក់កម្ចីជារូបិយប័ណ្ណរបស់ប្រទេសចិន ទៅឲ្យធនាគារនានាក្នុងស្រុក នៅក្នុងចំនួនប្រមាណ ២,៥ពាន់លានយ៉ន់ (៣៤៦,២លានដុល្លារ) ដោយស្ថិតនៅក្រោមប្រតិបត្តិការប្តូររូបិយប័ណ្ណ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី បានបង្ហើបប្រាប់កាលពីសប្តាហ៍មុនថា ខ្លួនបានធ្វើការកែតម្រូវអត្រាប្រតិបត្តិការប្តូររូបិយប័ណ្ណ សម្រាប់ការដាក់លក់ប្រាក់យ៉ន់ចិន ចាប់ពីថ្ងៃទី២៥ ខែមីនាតទៅ។

ទន្ទឹមនឹងនេះ ធនាគារកណ្តាលរុស្ស៊ី ក៏កំពុងធ្វើការបង្កើនបរិមាណប្រតិបត្តិការប្តូររូបិយប័ណ្ណប្រចាំថ្ងៃ ពីចំនួន ១០ពាន់លានយ៉ន់ ដល់ ២០ពាន់លានយ៉ន់ ដើម្បីទប់ស្កាត់កុំឲ្យមានការប្រែងប្រួលអត្រាប្តូរប្រាក់ខ្លាំងពេក ផងដែរ។

គួរឲ្យដឹងផងដែរថា ធនាគារកណ្តាលរុស្ស៊ី បានចាប់ផ្តើមធ្វើប្រតិបត្តិការប្តូរប្រាក់យ៉ន់ និងប្រាក់រូបល ក្នុងអំឡុងខែមករា ឆ្នាំ២០២៣ មកម្លេះ ដោយយោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា ចំនួនទឹកប្រាក់សរុបនៃប្រតិបត្តិការប្តូររូបិយប័ណ្ណកាលពីឆ្នាំមុន មានចំនួនដល់ទៅ ៥៩,៧ពាន់លានយ៉ន់ ។

ជម្រាបជូនផងដែរថា​ យោងតាមប្រភពខាងលើ តម្រូវការអតិបរមារបស់ធនាគារនានានៅក្នុងស្រុក សម្រាប់ការផ្លាស់ប្តូរប្រាក់យ៉ន់ បានកើនឡើងដល់ចំនួនកំណត់ត្រា គិតនៅត្រឹមថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២៤ នៅពេលដែលការដោះដូររូបិយប័ណ្ណបានឈានដល់ចំនួន ១០ពាន់លានយ៉ន់ ដែលជាចំនួនកំណត់ត្រូវបានយកមកប្រើប្រាស់៕

The post ធនាគារកណ្តាលរុស្ស៊ី បញ្ចេញកម្ចីជាប្រាក់យ៉ន់ចិនកាន់តែច្រើន ក្រោមប្រតិបត្តិការប្តូររូបិយប័ណ្ណ appeared first on .

ធនាគារកណ្តាលអ៊ីស្រាអែល ប្រកាសលក់​រូបិយប័ណ្ណ​បរទេស ៣០ពាន់លានដុល្លារ ក្រោយផ្ទុះសង្គ្រាម
ធនាគារកណ្តាលរបស់ប្រទេសអ៊ីស្រាអែល បានធ្វើការប្រកាសថានឹងលក់រូបិយប័ណ្ណបរទេសរហូតដល់ទៅ ៣០ពាន់លានដុល្លារ នៅក្នុងទីផ្សារបើកចំហរ ដើម្បីរក្សាស្ថិរភាពរូបិយប័ណ្ណក្នុងស្រុក ចំពេលផ្ទុះសង្គ្រាមជាមួយក្រុម Hamas នៅតំបន់កាហ្សា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នេះគឺជាលើកដំបូងហើយ របស់ធនាគារកណ្តាលអ៊ីស្រាអែល ដែលបានប្រកាសដាក់លក់រូបិយប័ណ្ណបរទេស បន្ទាប់ពីបានមើលឃើញថាប្រាក់ Shekel របស់ខ្លួន បានធ្លាក់ចុះដល់កម្រិតទាបបំផុត បើធៀបជាមួយនឹងប្រាក់ដុល្លារអាមេរិក។

ធនាគារកណ្តាលអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទកន្លងទៅថា ៖ “ធនាគារនឹងដំណើរការលក់នៅក្នុងទីផ្សារ អំឡុងពេលខាងមុខនេះ ដើម្បីធ្វើឱ្យមានការវិលត្រលប់មកកាន់កម្រិតមធ្យមនៃអត្រាប្តូរប្រាក់ Shekel និងដើម្បីផ្តល់មកនូវសាច់ប្រាក់ងាយស្រួលចាំបាច់ សម្រាប់ការបន្តដំណើរការត្រឹមត្រូវនៃទីផ្សារប្តូរប្រាក់” ។

ធនាគារកណ្តាលនេះ ក៏បាននិយាយទៀតផងដែរថា ខ្លួននឹងផ្តល់សាច់ប្រាក់ងាយស្រួលរហូតដល់ចំនួន ១៥ពាន់លានដុល្លារ តាមរយ:យន្តការដោះដូរនៅក្នុងទីផ្សារ ហើយក៏នឹងបន្តតាមដានទីផ្សារទាំងអស់ និងធ្វើសកម្មភាពតាមដែលអាចធ្វើទៅបានជាមួយនឹងយន្តការដែលមានស្រាប់ ។

ជម្រាបជូនផងដែរថា នៅមុនការប្រកាសនេះ ប្រាក់ Shekel បានធ្លាក់ចុះជាង ២% ធៀបទៅនឹងប្រាក់ដុល្លារ ដោយក្នុង១ដុល្លារប្តូរបាន ៣,៩២ Shekel ដែលនេះគឺជាកម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយ:ពេលជិត ៨ ឆ្នាំចុងក្រោយនេះ ៕

The post ធនាគារកណ្តាលអ៊ីស្រាអែល ប្រកាសលក់​រូបិយប័ណ្ណ​បរទេស ៣០ពាន់លានដុល្លារ ក្រោយផ្ទុះសង្គ្រាម appeared first on .

កិច្ចប្រជុំពីកោះបាលី ស្នើឲ្យប្រទេសក្នុងតំបន់អាស៊ានប្រើប្រាស់រូបិយវត្ថុក្នុងស្រុក កុំរំពឹងបរទេស
ទេសាភិបាលធនាគារកណ្ដាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រចាំតំបន់អាស៊ីអាគ្នេយ៍ បាន​បញ្ចប់កិច្ចប្រជុំ​មួយ​ធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីក្នុងសប្ដាហ៍នេះ ខណៈកិច្ចពិភាក្សា​ផ្ដោតសំខាន់​លើ​វិធី​ទប់ស្កាត់ហានិភ័យសកលសម្រាប់​ប្រទេសក្នុងតំបន់​ ដោយសំណូមពរឲ្យប្រទេសក្នុងតំបន់ងាកមកបង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ជាជាងពឹងផ្អែកលើរូបិយប័ណ្ណបរទេស។

ការជួបជុំរវាងមេធំ​ហិរញ្ញវត្ថុមកពី​តំបន់អាស៊ីអាគ្នេយ៍​ធ្វើឡើង ក្រោយវិស័យធនាគារនៅអាមេរិក​កំពុងមាន​ហានិភ័យ ជាពិសេស​ក្រោយ​ការ​ដួលរលំ​របស់​ធនាគារ​កំពូល​មួយ​នៅ​លោកខាងលិច​គឺ Silicon Valley Bank។ នេះបើតាមការចុះផ្សាយពី CNA។

ទេសាភិបាលរងធនាគារកណ្តាលឥណ្ឌូនេស៊ី Dody Budi Waluyo បានប្រាប់ទៅកាន់​អ្នកសារព័ត៌មាន​ថា៖ “បញ្ហានៅអាស៊ានយើង​គឺ​សុទ្ធតែដូចគ្នា វិបត្តិអតិផរណាខ្ពស់ ភាពចលាចលនៃទីផ្សារហិរញ្ញវត្ថុ និងលំហូរចេញមូលធនជាដើម ហើយបច្ចុប្បន្ន​ភាពចលាចល​លើ​វិស័យធនាគារ​នៅ​អាមេរិក និងអឺរ៉ុប​ក៏​កំពុងកើតមានដូចគ្នា”។

បន្ថែមពីនោះ លោក Dody ក៏បាននិយាយថា តំណាងផ្នែកហិរញ្ញវត្ថុបានពិភាក្សាអំពីការតភ្ជាប់ប្រព័ន្ធទូទាត់នៅក្នុងតំបន់ បើទោះបីជាហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសអាស៊ានមួយចំនួនមិនទាន់ត្រូវបានអភិវឌ្ឍពេញលេញនៅឡើយ។

ចំណុចគោលនៃកិច្ចពិភាក្សាលើកនេះ គឺកិច្ចប្រជុំតំណាងផ្នែកហិរញ្ញវត្ថុ បានដាក់សំណើឲ្យប្រទេសក្នុងតំបន់ បង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក សម្រាប់ការធ្វើពាណិជ្ជកម្ម ឬការវិនិយោគ ដើម្បីកាត់បន្ថយការពឹងផ្អែកលើរូបិយប័ណ្ណបរទេសដូចជាប្រាក់ដុល្លារអាមេរិក៕

The post កិច្ចប្រជុំពីកោះបាលី ស្នើឲ្យប្រទេសក្នុងតំបន់អាស៊ានប្រើប្រាស់រូបិយវត្ថុក្នុងស្រុក កុំរំពឹងបរទេស appeared first on .

មីយ៉ាន់ម៉ា សម្រេចផ្អាកការសងបំណុលបរទេស ក្រោយពេលទុនបម្រុងក្នុងប្រទេសធ្លាក់ចុះខ្លាំង
ថ្មីៗនេះ ធនាគារកណ្តាលរបស់ប្រទេសមីយ៉ាន់ម៉ា បានបញ្ជាឱ្យក្រុមហ៊ុន និងអ្នកទទួលបានប្រាក់កម្ចី ឱ្យផ្អាកការសងប្រាក់កម្ចីបរទេសរបស់ពួកគេ ដែលជាការផ្លាស់ប្តូរចុងក្រោយមួយ ក្នុងការការពារប្រាក់បម្រុងរូបិយប័ណ្ណបរទេស នៅក្នុងប្រទេស ដែលបានធ្លាក់ចុះយ៉ាងខ្លាំង ។

នៅក្នុងលិខិតមួយ បានផ្ញើទៅកាន់ធនាគារ ដែលមានអាជ្ញាប័ណ្ណ ក្នុងការដោះដូររូបិយប័ណ្ណបរទេស អគ្គនាយករង លោក Win Thaw បានណែនាំឱ្យអ្នកខ្ចី ធ្វើការផ្អាកការសងការប្រាក់ និងប្រាក់ដើម សម្រាប់កម្ចីបរទេសផ្សេងៗ ដែលទទួលបានជាសាច់ប្រាក់ ឬជាទម្រង់ណាមួយ ។

យោងតាមសេចក្តីណែនាំខាងលើ គឺតម្រូវឱ្យធនាគារ ដែលមានអាជ្ញាប័ណ្ណទាំងនោះ ជូនដំណឹងដល់អតិថិជនរបស់ពួកគេ ដែលមានបំណុលបរទេស ដើម្បីធ្វើការកែសម្រួលកាលវិភាគសងប្រាក់កម្ចី ជាមួយម្ចាស់បំណុលនៅបរទេស ។

គួរឱ្យដឹងថា ក្រុមហ៊ុននានា នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានប្រាក់កម្ចីយ៉ាងតិចចំនួន ១,២ ពាន់លានដុល្លារ នៅលក្ខខណ្ឌកម្ចី ដែលចេញជាប្រាក់ដុល្លារ ។ យ៉ាងណានេះបើយោងតាមទិន្នន័យចុងក្រោយមួយ ដែលចង់ក្រងដោយសារព័ត៌មាន Bloomberg ។

មិនតែប៉ុណ្ណោះ អ្នកដែលបានខ្ចីប្រាក់ទាំងនោះមានដូចជា Ooredoo Myanmar Ltd. ដែលជាក្រុមហ៊ុនទូរគមនាគមន៍ , City Square Commercial Co. ដែលជាក្រុមហ៊ុនអចលនទ្រព្យ , ក្រុមហ៊ុនទូរគមនាគមន៍ Apollo Towers Myanmar Ltd. និង Irrawaddy Green Towers Ltd.ជាដើម។

បញ្ជាក់ផងដែរថា របបយោធាមីយ៉ាន់ម៉ា បានចាប់ផ្តើមធ្វើការរឹងបន្តឹងច្បាប់ប្តូរប្រាក់បរទេស បន្ទាប់ពីរូបិយប័ណ្ណរបស់ប្រទេសនេះ ត្រូវបានបាត់បង់មួយភាគបី នៃតម្លៃរបស់ខ្លួន បើធៀបទៅនឹងប្រាក់ដុល្លារ កាលពីឆ្នាំមុន ខណ:ចាប់តាំងពីមានរដ្ឋប្រហារមក ធ្វើឱ្យមានការបង្កកផ្នែកខ្លះនៃទុនបម្រុងបរទេស ដែលកាន់កាប់នៅសហរដ្ឋមអាមេរិក និងការព្យួរជំនួយពហុភាគី ដែលជាប្រភពដ៏សំខាន់ នៃការផ្គត់ផ្គង់រូបិយប័ណ្ណបរទេសផងដែរ ៕

The post មីយ៉ាន់ម៉ា សម្រេចផ្អាកការសងបំណុលបរទេស ក្រោយពេលទុនបម្រុងក្នុងប្រទេសធ្លាក់ចុះខ្លាំង appeared first on .