រោងចក្រថាមពល

អាមេរិក និងវេណេស៊ុយអេឡា ឈានដល់ការចុះកិច្ចព្រមព្រៀងថាមពលខ្នាតយក្ស ជាមួយកុងត្រា ២៥ឆ្នាំ
យោងតាមប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez បានបង្ហាញឲ្យដឹងថា ថ្មីៗនេះ​ ប្រទេសវេណេស៊ុយអេឡា បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថាមពល ជាមួយសហរដ្ឋអាមេរិក សម្រាប់រយៈពេល ២៥ឆ្នាំ និងមានគោលបំណងបង្កើនផលិតកម្មប្រេងដល់ ១,៥លានបារ៉ែលក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមលោកស្រី Rodriguez បានហៅវាថាជាកិច្ចព្រមព្រៀង “ប្រវត្តិសាស្ត្រ” ដែលនឹងជួយស្តារសេដ្ឋកិច្ច និងបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល ខណៈពេលដែលវាក៏នឹងរួមចំណែកដល់ការបង្កើតអនាគតរបស់ប្រទេសផងដែរ។

ដោយបានថ្លែងនៅលើកញ្ចក់ទូរទស្សន៍ជាតិ ប្រធានាធិបតីស្តីទីរូបនេះ បានលើកឡើងថា ៖”គម្រោងទ្វេភាគីរយៈពេល ២៥ឆ្នាំនេះ អាចអភិវឌ្ឍវាលបូមប្រេងយុទ្ធសាស្ត្រចំនួន ១៧ នៅក្នុងប្រទេស ដោយមានគោលដៅផលិតបានជាង ១,៥ លានបារ៉ែលក្នុងមួយថ្ងៃ”។

លោកស្រី រី Rodriguez បានបន្ថែមថា តួលេខ ១,៥ លានបារ៉ែលនេះ គឺគ្រាន់តែជាគោលដៅដំបូងប៉ុណ្ណោះ។ ប្រទេសទាំងពីរក៏មានផែនការធំៗ ផ្សេងទៀតផងដែរ រួមទាំងការអភិវឌ្ឍប្លុកប្រេង និងឧស្ម័នថ្មីទាំងស្រុងចំនួនប្រាំបី ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ប្រទេសវេណេស៊ុយអេឡា ដើម្បីពង្រីកវិស័យថាមពលរបស់ខ្លួន។

គួរជម្រាបជូនថា យោងតាមរដ្ឋាភិបាលវេណេស៊ុយអេឡា កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកនេះ អាចបង្កើតចំណូលរដ្ឋប្រមាណ ២០៩ពាន់លានដុល្លារ ដោយផ្អែកលើតម្លៃប្រេង ៦៥ដុល្លារក្នុងមួយបារ៉ែល៕​

The post អាមេរិក និងវេណេស៊ុយអេឡា ឈានដល់ការចុះកិច្ចព្រមព្រៀងថាមពលខ្នាតយក្ស ជាមួយកុងត្រា ២៥ឆ្នាំ appeared first on .

IEA៖ រោងចក្រថាមពលចំនួន ៤០ នៅមជ្ឈិមបូព៌ារងការខូចខាតខ្លាំង ដោយសារជម្លោះអ៊ីរ៉ង់
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) រាយការណ៍ថា រោងចក្រថាមពលចំនួន ៤០ នៅមជ្ឈិមបូព៌ារងការខូចខា តបន្ទាប់ពីមានការវាយប្រហារដោយអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន CNBC។

ដោយថ្លែងនៅក្នុងក្លិបអ្នកសារព័ត៌មានជាតិអូស្ត្រាលី នៅថ្ងៃទី២៣ ខែមីនា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទូទាំងពិភពលោករបស់នាយកប្រតិបត្តិ IEA លោក Fatih Birol បាននិយាយថា យ៉ាងហោចណាស់រោងចក្រថាមពលចំនួន ៤០ ក្នុងប្រទេសនៅតំបន់មជ្ឈិមបូព៌ាចំនួនប្រាំបួន បានរងការខូចខាតធ្ងន់ធ្ងរ ចាប់តាំងពីជម្លោះកាន់តែក្តៅឡើងនៅក្នុងតំបន់។

យោងតាមលោក Birol បាននិយាយទៀតថា ការខូចខាតទាំងនេះ រីករាលដាលដល់វាលប្រេង និងឧស្ម័ន រោងចក្រចម្រាញ់ប្រេង និងបំពង់បង្ហូរប្រេងនៅក្នុងតំបន់ ហើយវានឹងត្រូវការពេលវេលាច្រើនដើម្បីជួសជុល។

យោងតាមទិន្នន័យរបស់ IEA បានបង្ហាញថាមជ្ឈិមបូព៌ាគឺជាតំបន់សំខាន់មួយសម្រាប់សន្តិសុខថាមពលសកល។ តំបន់នេះមានចំនួន ៣០% នៃផលិតកម្មប្រេងសកល និង ១៧% នៃផលិតកម្មឧស្ម័នធម្មជាតិសកល។ ក្នុងចំណោមនេះ អារ៉ាប៊ីសាអូឌីតរួមចំណែកជិត ៥០% នៃផលិតកម្មប្រេងនៅមជ្ឈិមបូព៌ា ខណៈអ៊ីរ៉ាក់ប្រហែល ១៧% និងអារ៉ាប់រួម ១៤%។ ចំពោះអ៊ីរ៉ង់ នៅចុងឆ្នាំ២០២៣ IEA បានរាយការណ៍ថា ប្រទេសនេះមានទុនបំរុងប្រេងនៅមជ្ឈិមបូព៌ាចំនួន ២៤% និងទុនបំរុងសកលចំនួន ១២%៕​

The post IEA៖ រោងចក្រថាមពលចំនួន ៤០ នៅមជ្ឈិមបូព៌ារងការខូចខាតខ្លាំង ដោយសារជម្លោះអ៊ីរ៉ង់ appeared first on .

រុស្ស៊ី និងចិនកំពុងពិភាក្សាលើគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅឋានព្រះចន្ទ
ប្រទេសរុស្ស៊ី និងប្រទេសចិនកំពុងពិចារណា ក៏ដូចជាពិភាក្សាទៅលើគម្រោងការគួឲ្យចាប់អារម្មណ៍មួយ ទាក់ទងនឹងការដំឡើងរោងចក្រថាមពលនុយក្លេអ៊ែរនៅលើភពព្រះចន្ទ ពីឆ្នាំ២០៣៣ ដល់ឆ្នាំ២០៣៥ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

លោក Yuri Borisov អតីតអនុរដ្ឋមន្ត្រីការពារជាតិ និងបច្ចុបន្នមានតួនាទីជាប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បាននិយាយកាលពីថ្ងៃទី៥ ខែមីនាថា រុស្ស៊ី និងចិន បាននិងកំពុងធ្វើការរួមគ្នាលើកម្មវិធីគណនាតាមចន្ទគតិ ហើយទីក្រុងមូស្គូអាចចូលរួមចំណែកជាមួយអ្នកជំនាញរបស់ខ្លួន លើគម្រោងថាមពលនុយក្លេអ៊ែរនេះផងដែរ។

លោកបន្តថា ថ្ងៃនេះយើងកំពុងពិចារណាយ៉ាងហ្មត់ចត់នូវគម្រោងមួយ ដែលអាចនឹងត្រូវធ្វើឡើងនៅឆ្នាំ២០៣៣ ដល់ឆ្នាំ២០៣៥ ដើម្បីចែកចាយ និងដំឡើងអង្គភាពថាមពលនៅលើផ្ទៃព្រះចន្ទ រួមជាមួយសហសេវិកចិនរបស់ពួកយើង។ ចំពោះបន្ទះផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យ នឹងមិនអាចផ្តល់ថាមពលអគ្គិសនីគ្រប់គ្រាន់សម្រាប់ការតាំងលំនៅនៅឋានព្រះចន្ទនាពេលអនាគតបាននោះទេ តែចំពោះថាមពលនុយក្លេអ៊ែរវិញអាចទៅរួច។ នេះគឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ វាគួរតែធ្វើឡើងដោយស្វ័យប្រវត្តិ ដោយមិនត្រូវការវត្តមានរបស់មនុស្ស។

ទោះបីជារុស្ស៊ីមានគម្រោងក្នុងការដំឡើងរោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះចន្ទដូច្នេះក៏ដោយ តែកាលពីឆ្នាំមុនយានអវកាស Luna-25 របស់រុស្ស៊ីបានបរាជ័យ ដ្បិតវាបានហោះចេញពីការគ្រប់គ្រង រួចបានធ្លាក់តែម្តង។

តែយ៉ាងណា ទីក្រុងមូស្គូបាននិយាយថា ខ្លួននឹងចាប់ផ្តើមបេសកកម្មទៅកាន់ភពព្រះចន្ទបន្ថែមទៀត ហើយបន្ទាប់មកស្វែងយល់់ពីលទ្ធភាពនៃបេសកម្មរួមរវាងរុស្ស៊ី និងចិន ដោយផ្អែកលើមូលដ្ឋានតាមចន្ទគតិ។ លើសពីនោះ ប្រទេសចិនបាននិយាយកាលពីខែមុនថា ខ្លួនមានបំណងដាក់អវកាសយានិកចិនដំបូងនៅលើឋានព្រះចន្ទ ត្រឹមឆ្នាំ២០៣០ ផងដែរ៕

The post រុស្ស៊ី និងចិនកំពុងពិភាក្សាលើគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅឋានព្រះចន្ទ appeared first on .

រោចក្រថាមពលនុយក្លេអ៊ែរធំបំផុតលើពិភពលោក គ្រោងចាប់ផ្តើមដំណើរការឡើងវិញ
នៅថ្ងៃទី២៧ ខែធ្នូ និយ័តករថាមពលនុយក្លេអ៊ែររបស់ប្រទេសជប៉ុន បានដកបម្រាមហាមឃាត់ប្រតិបត្តិការ ដែលខ្លួនបានដាក់លើរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុត Kasiwazaki Kariwa របស់ក្រុមហ៊ុន Tokyo Electric Power (Tepco) ដើម្បីជួយឈូសឆាយផ្លូវសម្រាប់ដំណើរការរោងចក្រឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ដើម្បីជួយសម្រួល និងកាត់បន្ថយការចំណាយប្រតិបត្តិការរបស់ប្រជាពលរដ្ឋជប៉ុន ក្រុមហ៊ុន Tepco បានខ្នះខ្នែងធ្វើយ៉ាងណា ដើម្បីអាចនាំយករោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោកត្រឡប់មកវិញ ប៉ុន្តែមុននឹងអាចឈានដល់ការបើកដំណើរការរោងចក្រឡើងវិញ ក៏ត្រូវមានការយល់ព្រមពីអាជ្ញាធរមូលដ្ឋានខេត្ត Niigata ជាមុនសិនផងដែរ។

រម្លឹកទៅកាន់ឆ្នាំ២០២១ ក្រុមហ៊ុន Tepco មានបំណងចង់បើកដំណើរការលើរោងចក្រ Kashiwazaki Kariwa សាជាថ្មី ក៏ប៉ុន្តែត្រូវបានអាក់ខាន ក៏ព្រោះតែអជ្ញាធរបទប្បញ្ញត្តិនុយក្លេអ៊ែរ (NRA) បានរារាំងទៅលើសំណើរទាំងនេះ ដោយសារការរំលោភបំពានសុវត្តិភាព រួមទាំងការបរាជ័យក្នុងការការពារសម្ភារនុយក្លេអ៊ែរ និងកំហុសខុសឆ្គងមួយចំនួនទៀត ដែលនាំឲ្យសមាជិកបុគ្គលិកដែលគ្មានការអនុញ្ញាតចូលទៅកាន់តំបន់រសើប ឬមានហានិភ័យនៃរុក្ខជាតិ។

តែយ៉ាងណា ដោយបានលើកឡើងពីភាពល្អប្រសើរឡើងវិញនៅក្នុងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ NRA បានដកសកម្មភាពរារាំងក្រុមហ៊ុន Tepco ពីការដឹកជញ្ជូនឥន្ធនៈអ៊ុយរ៉ាញ៉ូមថ្មីទៅកាន់រោងចក្រ ឬផ្ទុកកំណាត់ឥន្ធនៈ (fuel rods) ចូលទៅក្នុងម៉ាស៊ីនរ៉េអាក់ទ័ររបស់ខ្លួន។

ជម្រាបផងដែរថា រោងចក្រ Kashiwazaki Kariwa មានសមត្ថភាពអាចផលិតថាមពលបាន ៨,២១២មេហ្គាវ៉ាត់ (MW) ខណៈរោងចក្រមួយនេះត្រូវបានផ្អាកដំណើរការកាលពីឆ្នាំ២០១១ នៅពេលដែលគ្រោះមហន្តរាយ Fukushima បានជំរុញឲ្យមានការបិទរោងចក្រថាមពលនុយក្លេអ៊ែរទាំងអស់ នៅក្នុងប្រទេសជប៉ុននាពេលនោះ៕

The post រោចក្រថាមពលនុយក្លេអ៊ែរធំបំផុតលើពិភពលោក គ្រោងចាប់ផ្តើមដំណើរការឡើងវិញ appeared first on .

ជប៉ុន បេ្តជ្ញាបញ្ឈប់ការសាងសង់រោងចក្រថាមពលថ្មីៗដែលដើរដោយធ្យូងថ្ម
នាយករដ្ឋមន្ត្រីជប៉ុន លោក​ Fumio Kishida បានធ្វើការប្តេជ្ញាថានឹងបញ្ឈប់ការសាងសង់រោងចក្រថាមពលថ្មីៗ ដែលដើរដោយធ្យូងថ្ម ដើម្បីអាចឈានដល់គោលដៅក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការប្រកាសរបស់លោក​ Kishida បែបនេះត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP 28 របស់អង្គការសហប្រជាជាតិនៅទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម ខណ:ពេលដែលជប៉ុន ដែលជាប្រទេសពឹងផ្នែកខ្លាំងលើការនាំចូលធ្យូងថ្ម ក៏ដូចជាឥន្ធន:ហ្វូស៊ីលផ្សេងទៀត បានបង្ហាញពីគោលដៅរបស់ខ្លួន ក្នុងការក្លាយជាប្រទេសអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ ២០៥០។

លោក Kishida បាននិយាយទៀតថា ៖ “ស្របតាមផ្លូវឆ្ពោះទៅរកការបំភាយកាបូនត្រឹមកម្រិតសូន្យ ប្រទេសជប៉ុននឹងបញ្ចប់ការសាងសង់ថ្មីនៃរោងចក្រថាមពលដើរដោយធ្យូងថ្ម ដែលមិនទាន់បានដំណើរការក្នុងស្រុក ខណៈពេលដែលវាអាចធានាបាននូវការផ្គត់ផ្គង់ថាមពលប្រកបដោយស្ថិរភាពខ្ពស់” ។

លោក Kishida បានបន្ថែមទៀតថា ប្រទេសជប៉ុនបានកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ២០% រួចមកហើយ និងកំពុងធ្វើដំណើរការឆ្ពោះទៅរកគោលដៅនៃការកាត់បន្ថយឲ្យបានដល់ ៤៦% នៅឆ្នាំ ២០៣០ ។

ជម្រាបជូនផងដែរថា បន្ទាប់ពីគ្រោះ​មហន្តរាយ​រលកយក្សស៊ូណាមិបណ្តាលឲ្យប៉ះពាល់ដល់រោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ក្នុងខែមីនាឆ្នាំ ២០១១ ប្រទេសជប៉ុនបានបញ្ឈប់ការប្រើប្រាស់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរទាំងអស់របស់ខ្លួន ដូច្នេះហើយទើបធ្វើឲ្យប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងលើឥន្ធនៈហ្វូស៊ីលដែលបាននាំចូល ជាពិសេសឧស្ម័នធម្មជាតិដែលមានជិត ៤០% នៃផលិតកម្មអគ្គិសនីសរុប និងធ្យូងថ្មដែលមានប្រហែល ៣០% ៕

The post ជប៉ុន បេ្តជ្ញាបញ្ឈប់ការសាងសង់រោងចក្រថាមពលថ្មីៗដែលដើរដោយធ្យូងថ្ម appeared first on .