រោងចក្រផលិតចំណីសត្វ

កម្ពុជាមានរោងចក្រផលិតចំណីសត្វ ចូលរួមផ្តល់ប្រយោជន៍ដល់កសិករ និងអ្នកចិញ្ចឹមសត្វក្នុងស្រុក
ទន្ទឹមនឹងប្រជាពលរដ្ឋដែលជាអ្នកចិញ្ចឹមសត្វនៅក្នុងស្រុកប្រឈមនឹងការខាតបង់ គេសង្កេតឃើញឧកញ៉ា ម៉ុង ឬទ្ធី បានបើកឱ្យដំណើរការសាកល្បងនៅរោងចក្រផលិតចំណីសត្វទី២ ដែលមានកម្លំាងផលិតប្រមាណ៣០តោន ក្នុង១ម៉ោង ហើយវត្តមានរោងចក្រទី២នេះ ថានឹងចូលរួមផ្តល់ប្រយោជន៍ដល់កសិករ និងអ្នកចិញ្ចឹមសត្វនៅក្នុងស្រុកចាប់ពីឆ្នំា២០២៤តទៅ។

នាយកចាត់ការទូទៅនៃក្រុមហ៊ន ម៉ុង ឬទ្ធី គ្រុប បានឱ្យដឹងថា រោងចក្រផលិតចំណីសត្វទី២ យើងបង្កើតឡើងដើម្បីចូលរួមចំណែកផ្គត់ផ្គង់តម្រូវការចំណីសត្វនៅក្នុងស្រុកដែលគ្រោងនឹងចាប់ផ្តើមដំណើរការនៅដើមឆ្នំាក្រោយនេះ។

លោក លី ឡាវិល មានប្រសាសន៍ថា «នៅពេលកម្ពុជាមានរោងចក្រផលិតចំណីសត្វមានកាន់តែច្រើន ខ្ញុំគិតថានឹងផ្តល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់។មានន័យថា នឹងមានតម្រូវការ និងការប្រកួតប្រជែងកើតឡើង ដូចនេះវានឹងផ្តល់ផលប្រយោជន៍ដល់អ្នកចិញ្ចឹមសត្វនៅក្នុងស្រុក មានជម្រើសរើសកាន់តែច្រើនក្នុងការជ្រើសរើសប្រភេទចំណីសត្វ»។

បើតាមលោក លីឡាវិល រោងចក្រផលិតចំណីសត្វទី២របស់លោកឧកញ៉ា ម៉ុង ឬទ្ធី គ្រោងផលិតចំណីសត្វរស់នៅលើគោក និងបក្សី (ជ្រូក មាន់ ទា)។

លោក លី ឡាវិល លើកឡើងថា ជាទូទៅការផលិតចំណីសត្វនៅក្នុងស្រុក ធៀបទៅនិងចំណីនាំចូលមិនប្រាកដថាចំណីក្នុងស្រុកមានតម្លៃថោកជាងគេទេ គ្រាន់តែថាការផលិតចំណីនៅក្នុងស្រុកវាមាននិរន្តរភាព និងសេវាកម្មបច្ចេកទេសផ្ទៃក្នុងមានភាពងាយស្រួល ដូចនេះហើយបានជាអ្នកប្រើប្រាស់ចូលចិត្តប្រើ បើទោះបីតម្លៃចំណីសត្វដែលផលិតនៅក្នុងស្រុកពេលខ្លះថ្លៃជាងចំណីនាំចូលតិចតួចក៏គេនៅតែប្រើដែរ។

ជាទូទៅនៅពេលដែលមានរោងចក្រផលិតចំណីសត្វបង្កើតឡើងកាន់តែជ្រើន វាចូលរួមផ្តល់ប្រយោជន៍ធ្វើឱ្យការប្រើប្រាស់កសិផលនៅក្នុងស្រុកមានការកើនឡើង កសិករកាន់តែមានទីផ្សារល្អ ហើយប្រជាកសិករដែលជាអ្នកចិញ្ចឹមសត្វមានជម្រើសរើសកាន់តែច្រើន។

ពាក់ព័ន្ធនឹងវិស័យចិញ្ចឹមសត្វនៅកម្ពុជា ពិសេសការចិញ្ចឹមជ្រូក បើតាមលោក លី ឡាវិល ថានៅក្នុងរយៈពេល១ឆ្នំាចុងក្រោយនេះ ការចិញ្ចឹមជ្រូកវាខុសពីសម័យមុន។សម័យមុនចិញ្ចឹមជ្រូករស់ប្រកួតជាមួយសត្វរស់ដែលនាំចូលមកពីប្រទេសជិតខាង តែសម័យនេះចិញ្ចឹមសត្វរស់ប្រកួតជាមួយសាច់បង្កកនាំចូល ហើយទន្ទឹមនិងនេះ ចំណីសត្វបច្ចុប្បន្ននៅទូទំាងពិភពលោកឡើងថ្លៃ ធ្វើឱ្យថ្លៃដើមផលិតសត្វថ្លៃជាងមុនរហូតដល់៣០% បើប្រៀបធៀបទៅនិងមុនពេលមានវិបត្តិជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែសាច់លក់នៅទីផ្សារបានតម្លៃថោក។

លោកសង្កត់ធ្ងន់ថា «ទោះបីមានរោងចក្រផលិតចំណីសត្វនៅក្នុងស្រុក កសិករក៏មិនទាន់ងើបមកចិញ្ចឹមសត្វឡើងវិញដែរ បើមិនទាន់មានគោលនយោបាយច្បាស់លាស់ពីរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យចិញ្ចឹមសត្វនៅកម្ពុជា ឱ្យមានគោលនយោបាយផ្គត់ផ្គង់ច្បាស់លាស់ថាតើសាច់បង្កកនេះត្រូវផ្គត់ផ្គង់ដោយរបៀបម៉េច ហើយសត្វរស់តើកសិករត្រូវផ្គត់ផ្គង់ដោយរបៀបណា?»៕

អត្ថបទ៖ សារេត

The post កម្ពុជាមានរោងចក្រផលិតចំណីសត្វ ចូលរួមផ្តល់ប្រយោជន៍ដល់កសិករ និងអ្នកចិញ្ចឹមសត្វក្នុងស្រុក appeared first on .

រដ្ឋមន្រ្តី សម្ពោធឲ្យប្រើប្រាស់រោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិ តម្លៃ ១៥លានដុល្លារ
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ចូលរួមសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិ តម្លៃ ១៥លានដុល្លារអាមេរិក លើផ្ទៃដីចំនួន ៧១៥៤ម៉ែត្រការ៉េដែលមានសមត្ថភាពផលិតចំណីសត្វគ្រប់ប្រភេទចំនួន ១៥ ០០០តោន/ខែ នៅខេត្តកំពង់ស្ពឺ។

ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច គឺជាក្រុមហ៊ុនផលិតចំណីសត្វមួយក្នុងចំណោមក្រុមហ៊ុនផលិតចំណីសត្វធំជាងគេទាំង១០នៅក្នុងពិភពលោក ហើយក៏ជាក្រុមហ៊ុនមានអាយុជាង ១១១ឆ្នាំមកហើយ គឺជំនាន់ទី៥ នៃដូនតាដែលជាស្ថាបនិកបង្កើតក្រុមហ៊ុននេះនៅប្រទេសហូឡង់។

បើតាមលោក ចាន់ គឹមរិទ្ធី អគ្គនាយក ឌី ហឹស្ស ធីអិមអេច  បានបញ្ជាក់ថា ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនចម្រុះអន្តរជាតិពីប្រទេសហូឡង់ក្នុងផ្នែកឧស្សាហកម្មចំណីសត្វ ដែលបានចាប់ដៃគូសហការគ្នារវាងក្រុមហ៊ុន De-Heus Cambodia B.V. (De Heus) ជាមួយក្រុមហ៊ុន TMH (Cambodia) Co., Ltd ដើម្បីបង្កើតជាសម្ព័ន្ធអាជីវកម្ម ក្រុមហ៊ុនរួមទុនថ្មីមួយ។

លោកថ្លែងថា ជាឆន្ទ:ចំបងរបស់ក្រុមហ៊ុនគឺបង្កើតរោង ចក្រផលិតចំណីសត្វនៅកម្ពុជាមួយ ឆ្លើយតបតាមស្តង់ដាទំនើប មានអនាម័យ និងគោរពតាមបទដ្ឋាន ISO 22000 ព្រមទាំងធ្វើអាជីវកម្មផលិតផលអាហារបំប៉នសត្វ ដើម្បីបម្រើឲ្យអនុវិស័យផលិតកម្មសត្វនៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

លោករដ្ឋមន្ត្រី វេង សាខុន បានលើកឡើងថា ការបង្កើតរោងចក្រផលិតចំណីសត្វនេះ ជាការកែលម្អនូវបរិយាកាសវិនិយោគ និងការធានានូវលក្ខខណ្ឌអំណាយផលសម្រាប់វិស័យឯកជន ដើម្បីលើកស្ទួយវិស័យផលិតកម្មចិញ្ចឹមសត្វ ធានាបានការផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកក្នុងបរិបទកូវីដ-១៩ និងធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។

លោកគូសបញ្ជាក់ថា ភ្ជាប់ទៅនឹងភាពជោគជ័យដែលក្រុមហ៊ុនសម្រេចបានក្នុងវ័យជាង ១០ឆ្នាំនៃអាយុអាជីវកម្មនៅកម្ពុជា គឺពិតជាបានចូលរួមចំណែកបន្ថែមទៀតក្នុងការលើកកម្ពស់ និងជំរុញផលិតកម្មចំណីសត្វក្នុងស្រុក កាត់បន្ថយការនាំចូល បង្កើតការងារជូនប្រជាជន បង្កើនចំណូលគ្រួសារ។

សូមជម្រាបជូនថា ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច គឺជាក្រុមហ៊ុនផលិតចំណីសត្វមួយក្នុងចំណោមក្រុមហ៊ុនផលិតចំណីសត្វធំជាងគេទាំង១០នៅក្នុងពិភពលោក។ នៅកម្ពុជា ក្រុមហ៊ុនមានផែនការផលិតចំណីសត្វ ១៨០ ០០០ តោន/ឆ្នាំ។ វត្ថុធាតុដើមក្នុងស្រុកដែលក្រុមហ៊ុនប្រើគឺដំឡូងមី ពោតក្រហម ចុងអង្ករ កន្ទក់ ថ្មហ្មត់ កាកដូង កាកស្រាបៀ និងម្សៅឆ្អឹងសត្វ។ បច្ចេកទេសផលិត ភាគច្រើនត្រូវបាននាំយកពីសហភាពអឺរ៉ុប។ ២០% នៃឋាមពលដែលប្រើប្រាស់ក្នុងរោងចក្រគឺបានពីឋាមពលពន្លឺព្រះអាទិត្យ។

លើសពីនេះ ទិសដៅអនាគត ក្រុមហ៊ុននឹងទៅបង្កើតរោងចក្រទៅខេត្តបាត់ដំបងមួយទៀតដែលជាខេត្តផលិតវត្ថុធាតុដើមសំខាន់មួយ៕

The post រដ្ឋមន្រ្តី សម្ពោធឲ្យប្រើប្រាស់រោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិ តម្លៃ ១៥លានដុល្លារ appeared first on .