រំហូរវិនិយោគផ្ទាល់ពីបរទេស

នាយករដ្ឋមន្រ្តីកម្ពុជា៖ ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានសន្ទុះនៃរំហូរវិនិយោគផ្ទាល់ពីបរទេសកើនឡើង៣ដង បើធៀបនឹងឆ្នាំ២០២៣
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាសម្រេចបានសន្ទុះនៃលំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង កើនឡើងលើស៣ដង បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

ថ្លែងក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង កាលពីព្រឹកថ្ងៃទី៨ កក្កដា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានសន្ទុះនៃរំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងសរុបចំនួន១៩០ មានតម្លៃ៣,២ពាន់លានដុល្លារ កើនឡើង៣ដង បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

សម្តេចធិបតីបន្តថា លើសពីនេះជាមួយនឹងការដាក់បញ្ចូលនៅក្នុងបញ្ជីតាមដានគោលដៅ FTI ដែលលេចធ្លោ ឆ្នាំ២០២៤របស់ Finance Time កម្ពុជាជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងចំណោមគោលដៅវិនិយោគកំពូលទាំង៥០របស់ពិភពលោក ដែលការនេះបង្ហាញឱ្យកាន់តែច្បាស់ពីភាពទាក់ទាញរបស់កម្ពុជាដោយវិនិយោគិនសកល។

សូមបញ្ជាក់ផងដែរថា ៦ខែ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង ១៦ម៉ឺនកន្លែង។

បើតាម CDC គម្រោងវិនិយោគនេះ មានការកើនឡើងចំនួន ៧៧គម្រោង ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារ។

ក្នុងនោះ ប្រភពទុនវិនិយោគកម្ពុជាស្ថិតលេខរៀងទី១ មានចំនួន៥០,១៥% ប្រទេសចិនស្ថិតនៅលេខរៀងទី២ ក្នុងទុនសរុប ៤២,៦៤% សិង្ហបុរី ២,៩១% វៀតណាម១,០៥% ឥណ្ឌា ០,៥៦% កូរ៉េ ០,៤៩% និងប្រទេសផ្សេងៗទៀត។

សូមជម្រាបបន្ថែមថា កម្ពុជារំពឹងថាសម្រាប់ឆ្នាំ ២០២៥-២០២៧ខាងមុខ រំហូរការវិនិយោគផ្ទាល់ពីបរទេសនឹងបន្តកើនក្នុងរង្វង់ជាមធ្យមប្រមាណ ៨,៦% នៃ ផ.ស.ស. សមមូលនឹងប្រមាណ ៩,០% នៃ ផ.ស.ស. ដោយសារការបន្តកើននូវទំនុកចិត្ត វិនិយោគជាមួយនឹងបរិយាកាសកាន់តែអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា៕

The post នាយករដ្ឋមន្រ្តីកម្ពុជា៖ ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានសន្ទុះនៃរំហូរវិនិយោគផ្ទាល់ពីបរទេសកើនឡើង៣ដង បើធៀបនឹងឆ្នាំ២០២៣ appeared first on .

កម្ពុជារំពឹងថានឹងទទួលបានរំហូរវិនិយោគផ្ទាល់ពីបរទេសក្នុងរង្វង់៨,៦% នៅឆ្នាំ២០២៥
កម្ពុជារំពឹងថាសម្រាប់ឆ្នាំ ២០២៥-២០២៧ រំហូរការវិនិយោគផ្ទាល់ពីបរទេសនឹងបន្តកើនក្នុងរង្វង់ជាមធ្យមប្រមាណ ៨,៦% នៃ ផ.ស.ស. ដោយសារការបន្តកើននូវទំនុកចិត្ត វិនិយោគជាមួយនឹងបរិយាកាសកាន់តែអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា។

ផែនការយុទ្ធសាស្ត្រថវិកាជាតិឆ្នាំ២០២៥ដល់២០២៧ បានឲ្យដឹងថា រំហូរវិនិយោគផ្ទាល់ពីបរទេស ត្រូវបានរំពឹងថានឹងបន្តកើនដល់ប្រមាណ ៤ ២៥០ លានដុល្លារអាមេរិក សមមូលនឹងប្រមាណ ៩,០% នៃ ផ.ស.ស. ដោយសារការបន្តសកម្មភាពវិនិយោគលើវិស័យសក្តានុពល។

ទន្ទឹមនឹងនេះ ទុនបម្រុងអន្តរជាតិក៏ត្រូវបានព្យាករថានឹងបន្តកើនក្នុងរង្វង់ ២២ ៣០៣ លានដុល្លារអាម៉េរិក ឬស្មើប្រមាណ ៨.០ ខែនៃការនាំចូល។

របាយការណ៍ដដែលបានបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៥-២០២៧ រំហូរការវិនិយោគផ្ទាល់ពីបរទេស ត្រូវបាន ព្យាករថានឹងបន្តកើនក្នុងរង្វង់ជាមធ្យមប្រមាណ ៨,៦% នៃ ផ.ស.ស. ដោយសារការបន្តកើននូវទំនុកចិត្ត វិនិយោគ ជាមួយនឹងបរិយាកាសកាន់តែអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា តាមរយៈការអនុវត្ត «ច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយគាំទ្រមួយចំនួនទៀត។

ដោយផ្អែកលើមូលដ្ឋាននេះ ក្នុងរយៈពេលមធ្យមខាងមុខ កម្ពុជារំពឹងថានឹងអាចទាក់ទាញវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់ ជាពិសេសក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ។ជាលទ្ធផល ទុនបម្រុងអន្តរជាតិនឹងបន្តកើន ដោយមានទំហំជាមធ្យម ប្រមាណ ៧ ខែនៃការនាំចូល។

សូមជម្រាបជូនថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថាស្ថិតក្នុងអត្រា ៦,៣% ក្នុងឆ្នាំ ២០២៥ និងជាមធ្យម ៦,៦% សម្រាប់ឆ្នាំ ២០២៦-២០២៧ ដែលក្នុងនោះ វិស័យឧស្សាហកម្ម ត្រូវបានព្យាករថាមានកំណើនល្អប្រសើរក្នុងអត្រា ៨.៦% ក្នុងឆ្នាំ ២០២៥ និងក្នុងរង្វង់អត្រា ៩,០% សម្រាប់រយៈពេលមធ្យម ២០២៦-២០២៧ វិស័យសេវាកម្ម នឹងមានកំណើនក្នុងអត្រាប្រមាណ ៥,៦% ក្នុងឆ្នាំ ២០២៥ និង ប្រមាណ ៥,៧% សម្រាប់រយៈពេល មធ្យម ២០២៦-២០២៧ និងវិស័យកសិកម្ម នឹងមានកំណើន ១,១% ក្នុងឆ្នាំ ២០២៥ និង ១,៣% សម្រាប់ ២០២៦-២០២៧៕

The post កម្ពុជារំពឹងថានឹងទទួលបានរំហូរវិនិយោគផ្ទាល់ពីបរទេសក្នុងរង្វង់៨,៦% នៅឆ្នាំ២០២៥ appeared first on .