លក់រថយន្ត

ការលក់រថយន្តក្នុងប្រទេសចិន កើនឡើង ១,៣% ក្នុងរយ:ពេលពីរខែដំបូងនៃឆ្នាំនេះ
ការលក់រថយន្តរបស់ប្រទេសចិន បានកើនឡើងប្រមាណ ១,៣% ក្នុងរយ​:ពេលពីរខែដំបូងនៃឆ្នាំ២០២៥ នេះ បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារតែដាក់ចេញនូវកម្មវិធីឧបត្ថម្ភធនរបស់រដ្ឋាភិបាល ដែលបានបន្ថែមនូវតម្រូវការរថយន្តកើនឡើង ចំពេលមានសង្គ្រាមនៃការប្រកួតប្រជែងតម្លៃគ្នានៃរថយន្តអគ្គិសនីឆ្លាតវៃផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានបង្ហាញកាលឲ្យដឹងពីថ្ងៃទី១០ ខែមីនាកន្លងទៅថា ការលក់រថយន្តដឹកអ្នកដំណើរនៅក្នុងប្រទេស បានកើនឡើង ២៦,១% ក្នុងអត្រាប្រចាំឆ្នាំ ដល់ចំនួនសរុប ១,៤១លានគ្រឿង ក្នុងខែកុម្ភៈ បន្ទាប់ពីមានការធ្លាក់ចុះ ១២% នៅក្នុងខែមករា។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បាននិយាយកាលពីសប្តាហ៍មុនថា ផែនការរបស់រដ្ឋាភិបាលលើពាណិជ្ជកម្មទំនិញប្រើប្រាស់ បានគ្របដណ្ដប់លើរថយន្តជាង ១ លានគ្រឿង គិតមកទល់ពេលនេះ។

មិនតែប៉ុណ្ណោះ លោក Cui Dongshu អគ្គលេខាធិការនៃ CPCA បាននិយាយទៀតថា កម្មវិធីឧបត្ថម្ភធនទាំងនៅកម្រិតរដ្ឋាភិបាលកណ្តាល និងមូលដ្ឋាន ត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់រថយន្តរហូតដល់ចំនួន ១៥ លានគ្រឿង នៅឆ្នាំនេះ។

ជម្រាបជូនផងដែរថា ការឧបត្ថម្ភធនលើការជួញដូររថយន្តបានឡើងដល់កម្រិតកំពូល ជាមួយនឹងរថយន្តលក់រចេញសរុបបានចំនួន ៦,៨ លានគ្រឿងកាលពីឆ្នាំមុន ដោយក្នុងនោះមានអ្នកចូលរួមនៅក្នុងកម្មវិធីឧបត្ថម្ភធននេះ ប្រមាណ ៦០% ​នៅក្នុងការជ្រើសរើសដោះដូររថយន្តចាស់របស់ខ្លួន សម្រាប់រថយន្ត EV និង Plug-in hybrid ថ្មីជំនួសវិញ។

យ៉ាងណាមិញ ចំពោះការលក់រថយន្ត EV និង plug-in hybrid នៅក្នុងប្រទេសចិនវិញ ក៏បានកើនឡើង ៧៩,៧% ផងដែរ គិតនៅត្រឹមខែកុម្ភ: ឬស្មើនឹង ៤៨,៨% នៃការលក់រថយន្តសរុបរបស់ចិនកាលពីខែមុន៕

The post ការលក់រថយន្តក្នុងប្រទេសចិន កើនឡើង ១,៣% ក្នុងរយ:ពេលពីរខែដំបូងនៃឆ្នាំនេះ appeared first on .

Nissan កំពុងដាក់គោលដៅលក់រថយន្តឲ្យបាន ១ លានគ្រឿង ក្នុងពេល ៣ឆ្នាំខាងមុខ
ក្រុមហ៊ុនរថយន្តលំដាប់កំពូលរបស់ប្រទេសជប៉ុន Nissan នៅថ្ងៃចន្ទ ទី២៥ ខែមីនានេះ បាននិយាយថា ខ្លួនកំពុងធ្វើការកំណត់គោលដៅលក់រថយន្តឲ្យបាន ១ លានគ្រឿងបន្ថែមទៀត ក្នុងរយ:ពេល ៣ឆ្នាំខាងមុខ និងរួមទាំងកាត់បន្ថយការចំណាយទៅលើផលិតរថយន្តអគ្គិសនីឲ្យបាន ៣០% ផងដែរ នៅត្រឹមឆ្នាំ២០៣០។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

ជុំវិញផែនការអាជីវកម្មរយ:ពេលមធ្យមថ្មីនេះ ក្រុមហ៊ុន Nissan ក៏បាននិយាយទៀតផងដែរថា ខ្លួននឹងបញ្ចេញម៉ូដែលរថយន្តថ្មីៗចំនួន ៣០ បន្ថែមទៀត នៅក្នុងឆ្នាំសារពើពន្ធ ២០២៦ ដោយក្នុងនោះ ១៦ ម៉ូដែល នឹងជាប្រភេទរថយន្តអគ្គិសនី។

ទន្ទឹមនឹងនេះ ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Nissan លោក Makoto Uchida បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ផែនការនេះនឹងអនុញ្ញាតឲ្យយើងឈានទៅមុខបន្ថែមទៀត និងលឿនជាងមុន ក្នុងការជំរុញទៅលើតម្លៃ និងការប្រកួតប្រជែង” ។

លោក Makoto បានបន្តទៀតថា ៖ “បើទោះបីជាត្រូវប្រឈមមុខនឹងការប្រែប្រួលទីផ្សារខ្លាំង តែ Nissan បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយផ្តោតទៅលើផែនការថ្មី ដើម្បីធានាបាននូវកំណើនប្រកបដោយនិរន្តរភាព និងប្រាក់ចំណេញ”។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Nissan កំពុងកំណត់គោលដៅរកប្រាក់ចំណេញទៅលើប្រតិបត្តិការលក់របស់ខ្លួន ឲ្យលើសពី ៦% នៅចុងឆ្នាំសារពើពន្ធ ២០២៦ ខាងមុខ ក៏ដូចជាដាក់គោលដៅក្នុងការបង្កើនប្រាក់ចំណេញរយៈពេលវែង ផងដែរ៕

The post Nissan កំពុងដាក់គោលដៅលក់រថយន្តឲ្យបាន ១ លានគ្រឿង ក្នុងពេល ៣ឆ្នាំខាងមុខ appeared first on .

ការលក់រថយន្តនាំចូលរបស់កូរ៉េខាងត្បូងធ្លាក់ចុះ៤,៤% នៅឆ្នាំ២០២៣
ទិន្នន័យឧស្សាហកម្មបានបង្ហាញនៅថ្ងៃព្រហស្បតិ៍ថា ការលក់រថយន្តនាំចូលរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះនៅឆ្នាំ២០២៣ ដោយសារតែការព្រួយបារម្ភអំពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។

យោងតាមសមាគមអ្នកនាំចូល និងចែកចាយរថយន្តកូរ៉េ (KAIDA) បានបង្ហាញថា កូរ៉េខាងត្បូងបានលក់រថយន្តនាំចូលទាំងនោះចំនួន ២៧១ ០៣៤គ្រឿងនៅក្នុងឆ្នាំ២០២៣ ធ្លាក់ចុះ៤,៤% បើប្រៀបធៀបនឹងឆ្នាំ២០២២។

ការថយចុះនៃការលក់រថយន្តនាំចូលរបស់កូរ៉េខាងត្បូងនេះ បានកើតឡើងនៅពេលដែលអត្រាការប្រាក់កើនឡើងខ្ពស់នៅក្នុងសេដ្ឋកិច្ចសំខាន់ៗ ហើយបានជំរុញឲ្យមានការព្រួយបារម្ភអំពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងនាំឲ្យមានការធ្លាក់ចុះតម្រូវការរថយន្តប្រណីត ដែលនាំចូលមកពីបរទេស។

គួរជម្រាបថា ក្រុមហ៊ុនផលិតរថយន្តរបស់អាឡឺម៉ង់ BMW ជាប់ចំណាត់ថ្នាក់កំពូលទាក់ទិនទៅនឹងការលក់រថយន្តនៅទឹកដីកូរ៉េខាងត្បូង ក្នុងចំណោមក្រុមហ៊ុនបរទេសដ៏ទៃទៀត ដោយតួយ៉ាងក្រុមហ៊ុននេះបានលក់រថយន្តរបស់ខ្លួនចំនួន ៧៧ ៣៩៥គ្រឿងនៅក្នុងឆ្នាំ២០២៣។

ទន្ទឹមនឹងនោះ ក្រុមហ៊ុនផលិតរថយន្តប្រណីតខ្សែស្រឡាយអាឡឺម៉ង់មួយទៀតគឺក្រុមហ៊ុន Mercedes-Benz មានការលក់រថយន្តបានចំនួន ៧៦ ៦៩៧គ្រឿង បន្ទាប់មកក្រុមហ៊ុនដូចជា Audi មាន ១៧ ៨៦៨គ្រឿង, Volvo មាន ១៧ ០១៨គ្រឿង, Lexus មាន ១៣ ៥៦១គ្រឿង, Porsche មាន ១១ ៣៥៥គ្រឿង និងក្រុមហ៊ុន Volkswagen មាន ១០ ២៤៧គ្រឿងផងដែរ។

បន្ថែមផងដែរថា ម៉ាកយីហោរថយន្តអឺរ៉ុបដែលលក់នៅប្រទេសកូរ៉េខាងត្បូងមានចំនួន ២៣០ ៩៧២គ្រឿង ដែលស្មើនឹង៨៥,២% នៃចំនួនសរុប ខណៈម៉ាកយីហោជប៉ុនក៏មានចំណែកទីផ្សារចំនួន៨,៦% ហើយម៉ាកយីហោអាមេរិកវិញបានកត់ត្រានៃចំណែកទីផ្សាររបស់ខ្លួនដែរថា មានចំនួន៦,១%៕

The post ការលក់រថយន្តនាំចូលរបស់កូរ៉េខាងត្បូងធ្លាក់ចុះ៤,៤% នៅឆ្នាំ២០២៣ appeared first on .

អត្រាលក់រថយន្តនៅរុស្ស៊ីកើនឡើងខ្លាំង ស្របពេលក្រុមហ៊ុនចិនដណ្ដើមបានទីផ្សារយ៉ាងឆាប់រហ័ស
បើតាមទីភ្នាក់ងារសារព័ត៌មាន Autostat បានចុះផ្សាយកាលពីថ្ងៃពុធថា ការលក់រថយន្តនៅក្នុងប្រទេសរុស្ស៊ីបានកើនឡើងដល់ទៅ ១៤៨,៦% នៅក្នុងខែកញ្ញាពីមួយឆ្នាំទៅមួយឆ្នាំ ខណៈម៉ាកយីហោរបស់ចិនបានពង្រីកចំណែកទីផ្សាររបស់ពួកគេនៅរុស្ស៊ីបានយ៉ាងឆាប់រហ័ស។

តាមរយៈទិន្នន័យពីក្រុមហ៊ុនប្រឹក្សា PPK បានឲ្យដឹងថា រថយន្តប្រមាណ ១១០ ៣៥៨ គ្រឿងត្រូវបានលក់ក្នុងខែកញ្ញា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានត្រឹមតែ ៤៤ ៣៩៨ គ្រឿងប៉ុណ្ណោះ។

ក្នុងនោះសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនចិន ក៏កំពុងបង្កើនការលក់នៅក្នុងប្រទេសរុស្ស៊ីបន្ថែមទៀតផងដែរ ខណៈពួកគេនឹងត្រូវធ្វើការដំឡើងរថយន្តនៅរោងចក្ររបស់ក្រុមហ៊ុន Renault និង Nissan ដែលធ្លាប់បានប្រកាសចាកចេញពីប្រទេសរុស្ស៊ីកាលពីពេលកន្លងទៅ។

ឧស្សាហកម្មរថយន្តរបស់រុស្ស៊ី គឺពឹងផ្អែកយ៉ាងខ្លាំងលើការវិនិយោគ បរិក្ខារ និងគ្រឿងបន្លាស់ពីក្រៅប្រទេស មួយវិញទៀតប្រទេសនេះរងការប៉ះពាល់យ៉ាងខ្លាំងពីទណ្ឌកម្មរបស់លោកខាងលិចចំពោះការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន ដោយនាំឲ្យការលក់បានធ្លាក់ចុះ ៥៩% ក្នុងឆ្នាំ ២០២២ ខណៈក្រុមហ៊ុនផលិតរថយន្តបរទេសជាច្រើនបានចាកចេញពីប្រទេសមួយនេះ៕

The post អត្រាលក់រថយន្តនៅរុស្ស៊ីកើនឡើងខ្លាំង ស្របពេលក្រុមហ៊ុនចិនដណ្ដើមបានទីផ្សារយ៉ាងឆាប់រហ័ស appeared first on .

ឆ្នាំ២០២២កន្លងទៅ ការលក់រថយន្តរបស់ប្រទេសឥណ្ឌូនេស៊ី ឈានដល់ជាង ១លានគ្រឿង
បើតាមសមាគមឧស្សាហកម្មយានយន្តឥណ្ឌូនេស៊ី (Gaikindo) ថ្មីៗនេះ បានធ្វើការប្រកាសថា រថយន្តសរុបដែលនាំចេញពីរោងចក្រ ទៅកាន់ក្រុមហ៊ុនចែកចាយ (លក់ដុំ) នៅក្នុងប្រទេស កាលពីឆ្នាំ ២០២២ បានកើនឡើងដល់ ១ ០៤៨ ០៤០ គ្រឿង ពោលគឺបានកើនឡើងដល់ ១៨,១% ធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួន ៨៨៧ ២០២ គ្រឿង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

ដោយឡែក សម្រាប់ទីផ្សារលក់រាយវិញ (រថយន្តដែលផ្តល់ជូនពីអ្នកចែកចាយ ទៅកាន់អ្នកប្រើប្រាស់ផ្ទាល់) មានចំនួនលក់សរុបចំនួន ១ ០១៣ ៥៨២ គ្រឿង កើនឡើង ១៧,៤% បើធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួនលក់សរុប ៨៦៣ ៣៤៨ គ្រឿង។

តែទោះជាយ៉ាងណាក៏ដោយ លទ្ធផលទាំងការលក់ដុំ និងរាយ នៅក្នុងឆ្នាំ ២០២២ នៅតែមានកម្រិតតិចជាងឆ្នាំ ២០១៩ ដែលចំនួននៃការលក់បានឈានដល់ ១ ០៣០ ១២៦ គ្រឿង សម្រាប់ការលក់ដុំ និង ១ ០៤២ ៩៩៤ គ្រឿង សម្រាប់ការលក់រាយ។ នេះបើតាមទិន្នន័យដែលទទួលបានពីទស្សនាវដ្តីឥណ្ឌូនេស៊ី Tempo ។

លើសពីនេះ ប្រធាន Gaikindo លោក Jongkie Sugiarto បាននិយាយថា ការលក់រថយន្តនៅឆ្នាំ ២០២៣ នេះ​ ត្រូវបានគេរំពឹងថានឹងដំណើរការល្អដូចឆ្នាំមុនដែរ ដោយសារសេដ្ឋកិច្ចរបស់ប្រទេស នៅឆ្នាំនេះទទួលបានកំណើនល្អផងដែរ ។

ទន្ទឹមនឹងនេះ ការផលិតរថយន្តនៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ ២០២២ បានកើនឡើងដល់ ១ ៤៧០ ១៤៦ គ្រឿង ខណ:ចំនួននេះបានកើនឡើងយ៉ាងខ្លាំង ដល់ ៣១% ពីឆ្នាំ ២០២១ ដែលមានចំនួនត្រឹមតែ ១ ១២១ ៩៦៧ គ្រឿងប៉ុណ្ណោះ ៕

The post ឆ្នាំ២០២២កន្លងទៅ ការលក់រថយន្តរបស់ប្រទេសឥណ្ឌូនេស៊ី ឈានដល់ជាង ១លានគ្រឿង appeared first on .