លុយដុល្លារ

ធនាគារជាតិស្នើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិក
ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក។

សេចក្តីជូនដំណឹងធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះបានឱ្យដឹងថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែងក្លាយក៏កំពុងត្រូវបានចរាចរផងដែរ។ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជា ស្នើ៖

១. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយ គ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជាមួយនឹងរបាយការណ៍ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត

២. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជនដែលចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មានទាំងនេះមកធនាគារជាតិនៃកម្ពុជា

និង ៣. សាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យពិច័យឱ្យបានហ្មត់ចត់មុននឹងទទួលយក ក្រដាសប្រាក់ដុល្លារអាមេរិក ហើយក្នុងករណីមានការសង្ស័យថាក្រដាសប្រាក់ដុល្លារអាមេរិកនោះក្លែងក្លាយ សូមផ្តល់ព័ត៌មានជូនធនាគារជាតិនៃកម្ពុជា។

ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជា ក៏បានលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុណែនាំអតិថិជនរបស់ខ្លួន អំពីរបៀបកំណត់អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាមេរិកពិត ដើម្បីចូលរួមការទប់ស្កាត់ការប្រើប្រាស់ ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ៕

The post ធនាគារជាតិស្នើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិក appeared first on .

សម្តេចធិបតី ស្នើឱ្យធនាគារជាតិ និងធនាគារឯកជន ទម្លាក់ចោលលក្ខខណ្ឌកាត់ទឹកលុយដុល្លារចាស់ឬដាច់បន្ដិចបន្តួច
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការណែនាំធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការបន្ទាន់ជាមួយធនាគារឯកជន ដើម្បីទម្លាក់ចោលលក្ខខណ្ឌកាត់ទឹកលុយដុល្លារចាស់ៗ ដែលដាច់រហែកបន្ដិចបន្តួច ទក់ ឬប្រឡាក់តិចតួច ដើម្បីកុំឱ្យប្រជាពលរដ្ឋពិបាកចាយ ឬប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរ។

ការចេញបញ្ជារបែបនេះ ក្រោយពេលសម្តេចធិបតី បានលួចចូលទៅតំបន់ PUB Street ខេត្តសៀមរាប នាយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីមើលស្ថានភាពជាក់ស្តែង ក្រោយពីមានការលើកឡើងថ្មីៗនេះថា ស្ងាត់ភ្ងៀវទេសទេសចរណ៍ ហើយមានបងប្អូនអាជីវកររអ៊ូពីបញ្ហាលុយដុល្លារនេះ។

នាឱកាសអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ នាព្រឹកថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ពីការលំបាករបស់ពលរដ្ឋខ្មែរ ក្នុងការចាយវាយលុយដុល្លារ ក្នុងករណីមានការដាច់រហែក ឬក៏ចាស់។

ហេតុនេះ សម្តេចធិបតី បានបញ្ជាឱ្យលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការបន្ទាន់ជាមួយបណ្តាធនាគារឯកជនទាំងអស់ ឱ្យទម្លាក់ចោលលក្ខខណ្ឌ ដែលតម្រូវឱ្យកាត់ទឹកចំពោះលុយដុល្លារដែលមានដាច់រហែក ឬប្រឡាក់តិចតួច។សម្តេចថា ការទម្លាក់ចោលលក្ខខណ្ឌនេះ គឺដើម្បីកុំឱ្យភ្ញៀវទេសចរ ដែលមកកម្សាន្តនៅកម្ពុជាប៉ះពាល់អារម្មណ៍ ហើយថាករណីនេះជាករណីតិចតួច តែអាចបង្កជាបញ្ហាធំ។

ទន្ទឹមគ្នានេះ សម្តេច ក៏បញ្ជាក់ទៀតថា៖« បើលុយខ្ទេចខ្លាំង ឬលុយក្លែងក្លាយអនុវត្តន៍ចុះ ប៉ុន្តែបើលុយដែលដាច់បន្តិច ឬប្រឡាក់បន្តិច ក៏កាត់ទឹកដែរនោះ គឺប៉ះពាល់ដល់បងប្អូនអាជីវកររបស់យើង និងប៉ះពាល់ដល់ភ្ញៀវទេសចរ ដូច្នេះសូមឱ្យធនាគារជាតិនៃកម្ពុជា រៀបចំស្តង់ដារនៃប្រើប្រាស់លុយដុល្លារ ដែលមានការដាច់រហែកឱ្យបានច្បាស់លាស់ ដើម្បីបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់»។

យ៉ាងណាមិញ សម្តេចសង្កត់ធ្ងន់ដែរថា ចំពោះករណីនេះ បើធនាគារជាតិសម្របសម្រួលជាមួយធនាគារឯកជនមិនបាន សម្តេចនឹងចូលធ្វើការផ្ទាល់ជាមួយធនាគារឯកជន សម្តេចនឹងធ្វើរឿងនេះឱ្យបានផងដែរ៕ អត្ថបទ៖ រង្សី

The post សម្តេចធិបតី ស្នើឱ្យធនាគារជាតិ និងធនាគារឯកជន ទម្លាក់ចោលលក្ខខណ្ឌកាត់ទឹកលុយដុល្លារចាស់ឬដាច់បន្ដិចបន្តួច appeared first on .