លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន

លោកជំទាវ ម៉ែន សំអន៖ វណ្ណកម្មចាស់ៗត្រូវបានស្រាវជ្រាវ អភិរក្ស និងផ្សព្វផ្សាយឡើងវិញ…
លោកជំទាវកិត្តិសង្គហបណ្ឌិត
ម៉ែន សំអនឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងទំនាក់
ទំនង​ជា​មួយ រដ្ឋសភា-ព្រឹទ្ធសភា
និងអធិការកិច្ច
បានអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធី
មួយម៉ឺនអាល័យលើក​ទី៥
​នារាត្រីថ្ងៃទីព្រហស្បត្តិ៍
១១រោច ខែអស្សុជ ឆ្នាំកុរ
ឯកស័ក ព.ស.២៥៦៣
ត្រូវនឹងថ្ងៃទី២៤ ខែតុលា
ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌសហប្រតិបត្តិការកម្ពុជា
កូរ៉េ (CKCC) ។

លោកជំទាវសង្គហបណ្ឌិត
ម៉ែន សំអន ថ្លែងនូវការកោតសសើរដល់
ក្រុមព្រះសុរិយា
ដែល​បាន​រៀបចំ​បង្កើតឲ្យមានកម្មវិធីមួយម៉ឺនអាល័យនេះឡើង
និងបានខិតខំស្រាវជ្រាវនូវវណ្ណកម្មផ្នែក​សោតទស្ស​
និងស្នាដៃនិពន្ធចាស់ៗ
ដែលបានកប់បាត់ពីអតីកាល
និងបានចងក្រ​ឡើង​វិញ​តាមទម្រង់ដើម
ហើយដាក់បញ្ជាំងជូនទស្សនិកជនបានទស្សនា។

លោកជំទាវបានបន្តទៀតថា
ពីឆ្នាំ១៩៤៩ ដល់ ឆ្នាំ១៩៧៥
គឺជាសម័យកាលមាស
នៃ​ការរីកចម្រើន​ជាបន្តបន្ទាប់​នៃវិស័យ
ភាពយន្ត ខ្មែរ ដែលពេលនោះ
ខ្សែភាពយន្ត មួយចំនួនធំបានបង្ហាញខ្លួន
និង​មាន​ឥទ្ធិពលនៅលើទីផ្សារ
ភាពយន្ត តំបន់ និងអន្តរជាតិជាហូហែរ។

វិស័យភាពយន្តខ្មែរបានចាប់កំណើតឡើង
ដោយគំនិតផ្តួចផ្តើម របស់
ព្រះករុណា​ព្រះបាទសម្តេច​ព្រះនរោត្តម
សីហនុ​ ដែលពេលនោះ
ព្រះអង្គត្រូវបានប្រសិទ្ធនាមថាជា
ព្រះបិតា​សិល្បៈភាពយន្ត​ជាតិ​
នាឆ្នាំ១៩៤៩។
ការរីកចម្រើនជាបន្តបន្ទាប់បានចេញជាផ្លែផ្កាគួរអោយកត់សម្គាល់
ដោយ​ភាពយន្ត​ខ្មែរ​មិនត្រឹមតែទទួលការគាំទ្រពីប្រជាជនខ្លួនឯងនោះទេ
សូម្បីតែប្រជាជន នៃជាតិដទៃ​ក៏ទទួល
ស្គាល់ និងឱ្យ តម្លៃភាពយន្តទាំងនោះផងដែរ
ពិសេសនៅប្រទេសថៃ និងសិង្ហបុរី
ដោយ​សាតែ​ក្នុងទស្សវត្ស៦០-៧០នោះការផលិតខ្សែរភាពយន្តរបស់កម្ពុជា
គឺអាចថតបានក្នុងកម្រិត 2k
រួចជាស្រេចហើយ ។

បើតាមការស្រាវជ្រាវរបស់
ក្រុមព្រះសុរិយា បានបង្ហាញថា
មានវណ្ណកម្មភាពយន្តជាង៥០០រឿង
ត្រូវ​បានផលិតជាហូរហែក្នុងរយៈពេលជាង២០ឆ្នាំ
និងបានបញ្ចប់ទាំងស្រុងនៅថ្ងៃ១៧
មេសា ឆ្នាំ​១៩៧៥
ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម
។ ប៉ុន្តែ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩
វិស័យ ភាពយន្ត កម្ពុជាបានរស់ឡើងវិញ
យ៉ាងត្រដាបត្រដួស
នៅពេលដែលសង្គ្រាមនៅតែអូសបន្លាយ
រហូត​ដល់​មាន ​នយោបាយ ឈ្នះ-ឈ្នះ
នៅឆ្នាំ១៩៩៨ ដែល
កម្ពុជាទទួលបានសន្តិភាពពេញលេញ
ក្រោម​ការ​ដឹក​នាំ​ប្រកបដោយកិត្តិបណ្ឌិតរបស់
សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​
វិស័យភាពយន្តក៏បានចាប់ផ្តើមរីកចម្រើន
ឡើងវិញជាបណ្តើរៗ។

លោកជំទាវក៏បានស្នើឲ្យក្រុមព្រះសុរិយាបន្តក្នុងការសិក្សាស្រាវជ្រាវ អភិរក្ស​និង​ផ្សព្វផ្សាយ​បន្តប​ន្ថែមទៀតដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យផ្នែកសោតទស្សរបស់កម្ពុជាឲ្យកាន់តែរីចម្រើនបន្ថែមទៀត៕

ប្រភព​ ផេក៖ Men Sam An Cambodia Deputy Prime Minister

The post លោកជំទាវ ម៉ែន សំអន៖ វណ្ណកម្មចាស់ៗត្រូវបានស្រាវជ្រាវ អភិរក្ស និងផ្សព្វផ្សាយឡើងវិញ… appeared first on .