លោកជំទាវអ្នកឧកញ៉ា គួន ធីតា

លោកជំទាវអ្នកឧកញ៉ា គួន ធីតា តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ចូលរួមពិធីបើក «ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ២០២៤»
លោកជំទាវអ្នកឧកញ៉ា គួន ធីតា សមាជិកក្រុមប្រឹក្សាសមាគមឧកញ៉ាកម្ពុជា តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងពិធីបើក «ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ២០២៤» ក្រោមកិច្ចសហការរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ដោយមានការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាអភិបាលផ្នែកបច្ចេកទេសរបស់សមាគមឧកញ៉ាកម្ពុជា លើកិច្ចការធុរកិច្ច និងការវិនិយោគ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីខាងលើ លោកជំទាវអ្នកឧកញ៉ា គួន ធីតា មានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ គឺជាកិច្ចសហការលើកដំបូង រវាងសមាគមទាំងពីរ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងល្អ រវាងសមាគមទាំងពីរ ក៏ដូចជាផ្តល់ឱកាសដល់ធុរជនកម្ពុជា-ជប៉ុន អាចកសាងទំនាក់ទំនង និងបន្តសិក្សាស្វែងយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា តាមវិស័យដែលមានសក្តានុពលរៀងៗខ្លួនដូចជា វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ជាដើម ដែលស្របទៅតាមបរិបទ និងទំនោរសេដ្ឋកិច្ចសកល ក៏ដូចជានៅកម្ពុជានាពេលបច្ចុប្បន្ន។

លោកជំទាវអ្នកឧកញ៉ាបន្តថា សមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា បាននិងកំពុងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធក្នុងការជំរុញ សកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ឱ្យឈានឡើងមួយកម្រិតថែមទៀត តាមរយៈការរៀបចំព្រឹត្តិការណ៍ធុរកិច្ចនានា តួយ៉ាង ជំនួបជូផ្គងធុរកិច្ចនាថ្ងៃនេះជាដើម ដើម្បីផ្តល់ផលប្រយោជន៍ រួមដល់សហគមន៍ធុរកិច្ច នៃប្រទេសយើងទាំងពីរ។

នាឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ក៏បានលើកទឹកចិត្តដល់ធុរជនកម្ពុជា-ជប៉ុនទាំងអស់គ្នា សូមចូលរួមឱ្យបានសកម្ម ដើម្បីស្វែងរកដៃគូ ដែល មាន សក្តានុពល ទៅតាមវិស័យរបស់ខ្លួន និងសូមជូនពរលោកអ្នកទទួលបាន លទ្ធផលផ្លែផ្កាជាវិជ្ជមានក្នុង ជំនួបផ្គូផ្គងធុរកិច្ចនៅពេលនេះ។

ជាមួយគ្នានោះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកោតសរសើរចំពោះសមាគម ជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបានបំពេញបេសកកម្មរបស់ខ្លួន ចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងការជំរុញ និងការកៀរគរវិនិយោគិនឱ្យមកបណ្តាក់ទុននៅកម្ពុជា ព្រមទាំងផ្តួចផ្តើមរៀបចំ ជំនួបផ្គូផ្គងធុរកិច្ច ដ៏មានសារៈសំខាន់នេះឡើង។

ឯកឧត្តម បន្តថា កម្មវិធីនេះ គឺជាវេទិកាដ៏សំខាន់មួយ មិនត្រឹមតែសម្រាប់ការតភ្ជាប់សហគមន៍ធុរកិច្ចកម្ពុជា និងជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាសម្រាប់ការស្វែងរកនូវកាលានុវត្តភាពនៃការបណ្តាក់ទុនរួមគ្នា និងការសហការបន្ថែមទៀត។ ឆ្លៀតឱកាសនោះ ឯកឧត្តមក៏បានអំពាវនាវដល់វិនិយោគិន ជប៉ុនទាំងអស់ដែលមិនទាន់បានមកបណ្តាក់ទុននៅកម្ពុជា ឱ្យអញ្ជើញមកកម្ពុជាដោយផ្ទាល់ដើម្បីសិក្សា និងស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពដ៏សម្បូរបែបរបស់កម្ពុជា ដូចពាក្យស្លោកបុរាណខ្មែរពោលថា “ឮមួយរយដង មិនស្មើនឹងបានឃើញផ្ទាល់ភ្នែកម្តង”។ កម្ពុជាបើកទ្វាររង់ចាំទទួលស្វាគមន៍ និងផ្តល់នូវការគាំទ្រគ្រប់បែបយ៉ាង ព្រមទាំង បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនវិនិយោគិន និងធុរជន។

សូមជម្រាបថា «ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ២០២៤» គឺជាកិច្ចសហការគ្នាលើកដំបូងរវាងសមាគមឧកញ៉ាាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងល្អរវាងសមាជិក នៃសមាគមទាំងពីរ និងផ្តល់ឱកាសដល់ធុរជនកម្ពុជា-ជប៉ុន អាចកសាងទំនាក់ទំនង ក៏ដូចជាការបន្តសិក្សាស្វែងយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា តាមវិស័យដែលមានសក្តានុពល។ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះធ្វើឡើងនាថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤៕

The post លោកជំទាវអ្នកឧកញ៉ា គួន ធីតា តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ចូលរួមពិធីបើក «ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ២០២៤» appeared first on .

មន្ទីរពេទ្យអន្តរជាតិ អរៀនដា ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមឧកញ៉ាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់
នារសៀលថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជាជាច្រើនទៀតបានអញ្ជើញចូលរួមជាអធិបតី និងជាភ្ញៀវកិត្តិយសក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង សមាគមឧកញ៉ាកម្ពុជា និងមន្ទីរពេទ្យអន្តរជាតិ អរៀនដាក្នុងគោលបំណងផ្តល់ជូននូវអត្ថប្រយោជន៍ដ៏ពិសេសជូនដល់ថ្នាក់ដឹកនាំ សមាជិក ក៏ដូចជាបុគ្គលិកនៃសមាគមឧកញ៉ាកម្ពុជា។

លោកជំទាវអ្នកឧកញ៉ា គួន ធីតា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា គីម ហ៊ាង ដែលបានជឿទុកចិត្តលើមន្ទីរពេទ្យឯកជនក្នុងស្រុកព្រមទាំងបានណែនាំដល់សមាជិកគ្រប់រូប និងប្រជាពលរដ្ឋឱ្យងាកមកទទួលយកសេវាកម្មសុខាភិបាលក្នុងប្រទេសកម្ពុជាជាជាងចេញទៅក្រៅប្រទេសដែលចំណាយទាំងពេលវេលា និងថវិកា»។

ជាមួយគ្នានេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានកោតសរសើរពីមន្ទីរពេទ្យអន្តរជាតិអរៀនដា ដែលមានភាពទូលំទូលាយស្អាត និងមានស្តង់ដារអន្តរជាតិហើយលោកអ្នកឧកញ៉ាមានសុដ្ឋិនិយមថា មន្ទីរពេទ្យអន្តរជាតិ អរៀនដានឹងជួយផ្លាស់ប្តូរការគិតរបស់ប្រជាពលរដ្ឋខ្មែរ ឱ្យមកស្វែងរកសេវាកម្មសុខាភិបាលនៅក្នុងស្រុកវិញ។

លោកជំទាវអ្នកឧកញ៉ា គួន ធីតា បានបញ្ជាក់ថា លោកជំទាវក៏ជាប្រជាពលរដ្ឋខ្មែរមួយរូបដែលមើលឃើញថា ប្រជាពលរដ្ឋខ្មែរមានភាពលំបាកនៅពេលមានបញ្ហាសុខភាពហើយត្រូវចេញទៅក្រៅប្រទេសហេតុដូច្នេះហើយបានជាលោកជំទាវបង្កើតមន្ទីរពេទ្យដ៏ទំនើប និងមានស្តង់ដារអន្តរជាតិមួយនេះឡើងជាមួយនឹងចក្ខុវិស័យចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរតាមរយៈការរផ្តល់ជូននូវគុណភាព និងស្តង់ដារអន្តរជាតិ ប៉ុន្តែមានតម្លៃសមរម្យដើម្បីឱ្យប្រជាពលរដ្ឋខ្មែរដែលមានជំងឺមិនចាំបាច់ស្វែងរកការព្យាបាលនៅក្រៅប្រទេស​ហើយមន្ទីរពេទ្យនេះបានយកចិត្តទុកដាក់ខ្លាំងទៅលើសេវាកម្ម និងគុណភាពនៃការព្យាបាលដោយ បានប្រមូលផ្តុំនូវវេជ្ជបណ្ឌិត និងបុគ្គលិកដែលមានសមត្ថភាព បទពិសោធន៍ ក្រមសីលធម៌វិជ្ជាជីវៈ និងចាត់ទុកការជួយសង្គ្រោះអ្នកជម្ងឺជាអាទិភាពបំផុត។

ក្នុងឱកាសនោះដែរ មន្ទីរពេទ្យអន្តរជាតិអរៀនដា បានបង្ហាញអំពីសេវាកម្មថ្មីមួយដែលត្រៀមដាក់ដំណើរការជូនប្រជាពលរដ្ឋនាថ្ងៃទី១៥ កញ្ញា ២០២៤ខាងមុននេះគឺផ្នែកឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទដោយសហការជាមួយមន្ទីរពេទ្យ S-Spine and Nerve Hospital ដើម្បីព្យាបាលជូនលោកអ្នកដែលមានបញ្ហាឈឺចង្កេះ ឈឺរោយកញ្ចឹងក លៀនទ្រនាប់ ឌីសឆ្អឹងកង ឆ្អឹងកងជ្រួសគ្នា គៀបបណ្តូលខួរឆ្អឹង កង ក និងគៀបបណ្តូលខួរឆ្អឹងកង ចង្កេះ ដោយប្រើបច្ចេកទេសចុងក្រោយបង្អស់អាចជៀសវាងការវះកាត់ដោយបើកធំហើយនេះជាបច្ចេកទេសព្យាបាលចុងក្រោយបង្អាស់ដោយប្រើម្ជុលតូចមួយភ្ជាប់កាំរស្មីឡាស៊ែ និងរលកវិទ្យុនៅចុងម្ជុលចូលទៅបាញ់ឌីសឆ្អឹងកងដែលលៀនឱ្យរួមចូលគ្នាវិញ។

ដែលអាចជៀសវាងការវះកាត់ដោយបើកធំបានដោយប្រើបច្ចេកទេសព្យាបាលដោយប្រើម្ជុលតូចមួយភ្ជាប់កាំរស្មីឡាស៊ែ និងរលកវិទ្យុ នៅចុងម្ជុលចូលទៅបាញ់ឌីសឆ្អឹងកងដែលលៀនឱ្យរួមចូលគ្នាវិញ។ ករណីមួយចំនួនដែលគៀបខ្លាំង គឺត្រូវការប្រើកាមេរ៉ាតូចដើម្បីជួយឱ្យមើលច្បាស់ជាងមុន ក្នុងគោលបំនងដើម្បីដកផ្នែកដែលគៀបសសៃប្រសាទចេញមកបានកាន់តែច្រើន ដែលការព្យាបាលដោយកាំរស្មីឡាស៊ែនេះចំណាយត្រឹមតែ ១ ទៅ ២ម៉ោងដើម្បីព្យាបាលប៉ុណ្ណោះ។ អ្នកជំងឺត្រូវការស្នាក់នៅក្នុងមន្ទីពេទ្យត្រឹមតែមួយយប់ប៉ុណ្ណោះបន្ទាប់ពីការព្យាបាលហើយ អ្នកជំងឺអាចប្រើប្រាស់ជីវិតធម្មតាវិញបាននៅថ្ងៃបន្ទាប់នៃការព្យាបាលជំនួសឱ្យការព្យាបាលបែបជំនាន់មុនគឺត្រូវធ្វើការវះកាត់បើកធំដែលមានមុខរបួសធំដើម្បីចូលទៅកាត់ឌីសឆ្អឹងកងដែលលៀនចេញ និងកាត់ឌីសឆ្អឹងកងចាស់ចេញរួចដាក់ឌីសឆ្អឹងកងសិប្បនិមិត្តចូលបន្ទាប់មកដាក់ដែកចាប់វីសដែលអាចធ្វើឱ្យមានហានិភ័យខ្ពស់ក្នុងពេលវះកាត់ហើយអ្នកជំងឺត្រូវការសម្រាករយៈពេលយូរ។

មន្ទីរពេទ្យអន្តរជាតិអរៀនដា ក៏បានបំពាក់បន្ថែមនូវម៉ាស៊ីន និងឧបករណ៍ទំនើបៗជាច្រើនដូចជា៖ ម៉ាស៊ីន MRI, ម៉ាស៊ីន CT Scan, ម៉ាស៊ីនថតកាំរស្មីអ៊ិច, ម៉ាស៊ីនវាស់កំហាប់ឆ្អឹង, ម៉ាស៊ីនថតកៀបសុដន់ដោយកាំរស្មីអ៊ិច និងម៉ាស៊ីនជាច្រើនទៀត ជាមួយបច្ចេកទេសចុងក្រោយបំផុតដែលមានសមត្ថភាពក្នុងការថត ស្កេនជាលិកាខួរក្បាល ដុំសាច់ សសៃឈាម សរីរាង្គកាយក្នុង សសៃឈាមបេះដូង ស្បូន សុដន់ កំហាប់ឆ្អឹង និងសរីរាង្គកាយផ្សេងទៀត។ ម៉ាស៊ីនទាំងនេះត្រូវបានដំណើរការថត និងបញ្ជាដោយអ្នកជំនាញជាជនបរទេសដែលមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំ។ ចំពោះការបកប្រែលទ្ធផលនៃការថតរូបវិជ្ជសាស្រ្តគឺធ្វើនៅប្រទេសសិង្ហបូរីដោយក្រុមហ៊ុនMediso Solution ដែលជាក្រុមហ៊ុនថតឆ្លុះរូបភាពវេជ្ជសាស្រ្តឈានមុខគេនៅក្នុងប្រទេសសិង្ហបុរីដែលមានជំនាញ និងបទពិសោធន៍ក្នុងការបកប្រែលទ្ធផលរូបភាពវេជ្ជសាស្រ្តរយៈពេល ១២ឆ្នាំ និងកំពុងផ្តល់សេវាកម្មបកប្រែដល់មន្ទីរពេទ្យ និង​គ្លីនិកនៅប្រទេសសិង្ហបូរីចំនួន ៣២​ កន្លែង។

សូមបញ្ជាក់ថា មន្ទីរពេទ្យអន្តរជាតិអរៀនដា មានសេវាកម្មដូចជា ផ្នែកសម្ភព រោគស្រ្តី ផ្នែកកុមារ ផ្នែកជំងឺទូទៅ ផ្នែកជំងឺលំបាកមានកូន ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលជំងឺធ្ងន់ធ្ងរ ផ្នែកទឹកនោមផ្អែម ផ្នែកជំងឺសើស្បែក ផ្នែកព្យាបាលទារកកម្រិតធ្ងន់ ផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្រ្ត ផ្នែកមន្ទីពិសោធន៍ ផ្នែកប្រឆាំងភាពចាស់ ផ្នែកអាហារូបត្ថម្ភ ផ្នែកជម្ងឺបេះដូង ផ្នែកក្រពះពោះវៀន និងផ្នែកឆ្អឹងខ្នង និងប្រព័ន្ធសរសៃប្រសាទ។ មន្ទីរពេទ្យអន្តរជាតិអរៀនដា មានទីតាំងស្ថិតនៅ អគារលេខ ៦៦ ផ្លូវលេខ ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ។ សម្រាប់ការទំនាក់ទំនង៖​៦៥ 078 233 789 ឬ 081 811 789។

The post មន្ទីរពេទ្យអន្តរជាតិ អរៀនដា ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមឧកញ៉ាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ appeared first on .